មានការបង្កររោគតែឥតមានអាការៈ Asymptomatic Bacteriuria តើនរណាខ្លៈត្រូវទទួលការព្យាបាល?

បាក់តេរី Asymptomatic: តើអ្នកណាត្រូវព្យាបាល?
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកជំនាញខាងស្បូន
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

បញ្ហាមានការបង្កររោគតែមិនមានអាការៈ Asymptomatic Bacteriuria ភាវៈទាំងនេះជាភាវៈសាមញ្ញមួយដែលច្រើនកើតឡើងលើស្រ្តីមានផ្ទៃពោះ និងហាក់ធ្វើអោយវេជ្ជបណ្ឌិតផ្នែករោគស្រ្តីមានភាពស្មុគស្មាញខ្លះៗដែរ។ តែនៅពេលដែលបញ្ហានេះបានរកឃើញហេតុបង្ករហើយ ភាគច្រើនអ្នកជម្ងឺនឹងត្រូវបញ្ជូនអោយមកទទួលការព្យាបាលជាមួយនឹងផ្នែកជម្ងឺប្រព័ន្ធទឹកនោមវិញ។ យ៉ាងណាក៏ដោយភាវៈនេះមិនមែនកើតតែទៅលើស្ត្រីដែលមានផ្ទៃពោះតែប៉ុណ្ណោះនោះទេ យើនឹងធ្វើការស្វែងយល់បន្ថែមពីភាវៈនេះអោយបានគ្រប់ជ្រុងជ្រោយ។

មុននឹងស្វែងយល់លំអិតពីភាវៈនេះ Asymtomatic Bacteriuria យើងត្រូវយល់ពីនិយមន័យនៃពាក្យថា Asymtomatic Bacteriuria ជាមុនសិន។ ពាក្យថា Asymtomatic Bacteriuria វាជាកន្សោមពាក្យរវាងពាក្យ Asymtomatic និង Bacteriuria។

  • Asymtomatic មានន័យថា គ្មានអាការៈសញ្ញាភាពខុសប្រក្រតីនៃប្រព័ន្ធបង្ហួរនោម លើកឧទាហរណ៍ដូចជា៖ មិនមានការឈឺឬក្រហាយពេលនោម,មិនមាននោមញឹក នឹងមិនមានឈឺអួលលើថ្ងាស់នៃប្រដាប់ភេទ។
  • Bacteriuria មានន័យថា ទទួលបានផលវិជ្ជមានថាមានការបង្កររោគនៅពេលដែលយកទឹកនោមទៅពិនិត្យនឹងបណ្តុះពិនិត្យរកមេរោគ។

ជាសេចក្តីសន្និដ្ឋានពាក្យថា Asymtomatic Bacteriuria មានន័យថាជាភាវៈមួយដែលមានការបង្កររោគឬរលាកនៅក្នុងការពិនិត្យទឹកនោម តែអ្នកជម្ងឺឥតមានអាការៈសញ្ញាឬធ្វើទុក្ខអ្វីឡើយ។

ភាវៈមួយនេះអាចកើតឡើងលើបុរសនិងស្រ្តី តែគេឃើញភាគច្រើនហាក់កើតលើស្រ្តី។ នៅពេលដែលភាវៈនេះត្រូវបានវិនិច្ឆ័យលើអ្នកជម្ងឺណាម្នាក់ហើយនោះ អ្នកជម្ងឺនឹងត្រូវណែនាំអោយធ្វើតេស្តផ្នែករូបភាពវេជ្ជសាស្រ្តមួយចំនួនដើម្បីបញ្ជាក់ថាភាវៈមួយនេះមិនមានការរួមផ្សំនៃបំរែបំរួលភាពខុសប្រក្រតីផ្សេងទៀតណាមួយនៅក្នុងប្រព័ន្ធបង្ហួរនោមជាយថាហេតុ។

ងាកមកមើលវិធាននៃការព្យាបាលនៃភាវៈនេះហាក់ដូចជាមានភាពស្មុគស្មាញសម្រាប់វេជ្ជបណ្ឌិតដែលគាត់ត្រូវគិតគ្នេរថា គួរតម្រូវអោយមានការព្យាបាលឬមួយពុំចាំបាច់ព្យាបាលលើភាវៈមួយនេះ? ព្រោះដោយយោងលើហេតុផលថា អ្នកជម្ងឺដែលមានភាវៈនេះហាក់ដូចជាមិនបានទទួលប្រយោជន័ពីការប្រើថ្នាំផ្សះ (Antibiotic) ឡើយ។ លើសពីនេះទៅទៀតបើយើងហ៊ានជំនះប្រើថ្នាំផ្សះនោះអ្នកជម្ងឺនឹងទទួលសភាវៈម្យ៉ាងដែលយើងហៅថា សភាវៈសាំនឹងថ្នាំផ្សះ ឬ Drug-Resistant Bacteria

តែយ៉ាងណាក្តីក៏យើងនៅតម្រូវអោយអ្នកជម្ងឺទទួលការព្យាបាលលើភាវៈនេះ ដោយយើងបែងចែកជាពីរចំនែកជាក់លាក់ដូចតទៅ៖

បាក់តេរី Asymptomatic: តើអ្នកណាត្រូវព្យាបាល?
មាន​របាយការណ៍​ដែល​បញ្ជាក់​ថា Asymptomatic bacteriuria បង្កើន​អត្រា​ពលកម្ម​មិន​គ្រប់​ខែ​យ៉ាង​ខ្លាំង បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​តម្រងនោម។

2 ជាក់លាក់ រោគសញ្ញា bacteriuria លក្ខខណ្ឌដែលត្រូវការព្យាបាល។

  1. ស្រ្តីមានផ្ទៃពោះ
    • មានរបាយការណ៍បានបញ្ជាក់ថាភាវៈមួយនេះអាចបង្ករអោយស្រ្តីមានផ្ទៃពោះប្រឈមនឹងការសម្រាលមុនកំណត់, ប្រឈមនឹងការបង្កររោគលើតម្រងនោម។
  2. អ្នកជម្ងឺដែលមានគម្រោងធ្វើកម្មវិធីវេជ្ជសាស្រ្តណាមួយទាក់ទិននឹងប្រព័ន្ធបង្ហួរនោម
    • ការធ្វើកម្មវិធីវេជ្ជសាស្រ្តណាមួយលើប្រព័ន្ធបង្ហួរនោមដោយផ្ទាល់វាអាចនឹងបង្ករអោយមានការចេញឈាមលើជាលិកាតូចៗនៃប្រព័ន្ធនេះ ជាលទ្ធផលវានឹងអាចបង្ករអោយមានការឆ្លងរោគក្រោយការធ្វើកម្មវិធីវេជ្ជសាស្រ្តនេះបាន។
បាក់តេរី Asymptomatic: តើអ្នកណាត្រូវព្យាបាល?
ការធ្វើកម្មវិធីវេជ្ជសាស្រ្តណាមួយលើប្រព័ន្ធបង្ហួរនោមដោយផ្ទាល់វាអាចនឹងបង្ករអោយមានការចេញឈាមលើជាលិកាតូចៗនៃប្រព័ន្ធនេះ ជាលទ្ធផលវានឹងអាចបង្ករអោយមានការឆ្លងរោគក្រោយការធ្វើកម្មវិធីវេជ្ជសាស្រ្តនេះបាន។

ក្នុងករណីអ្នកជម្ងឺដែលពិចារណាហើយថាមិនតម្រូវអោយមានការព្យាបាលទេនោះ យើងនឹងតម្រូវអោយអ្នកជម្ងឺអនុវត្តវិធានដូចខាងក្រោមនេះ៖

  • តាមដានការពិនិត្យទឹកនោមអោយបានទៀងទាត់តាមការកំនត់របស់វេជ្ជបណ្ឌិតជំនាញ។
  • ប្រសិនបើលទ្ធផលការពិនិត្យទឹកនោមបង្ហាញថា មានការរលាក ជំហានបន្ទាប់យើងនឹងតម្រូវអោយអ្នកជម្ងឺយកទឹកនោមដើម្បីទៅបណ្តុះពិនិត្យរកមេរោគ។
បាក់តេរី Asymptomatic: តើអ្នកណាត្រូវព្យាបាល?

ភាវៈ Asymptomatic Bacteriuria ជាភាវៈស្មុគស្មាញមួយដែលតម្រូវអោយគ្រូពេទ្យនិងអ្នកជម្ងឺរួមសហការណ៍នឹងយល់ពីភាវៈនេះក្នុងការព្យាបាល ការទាំងនេះធ្វើឡើងគឺដើម្បីអោយអ្នកជម្ងឺទទួលបានលទ្ធផលប្រសើរក្រោយការព្យាបាល។ ប្រសិនបើលោកអ្នកមានចម្ងល់ឬសំនួរបន្ថែម សូមលោកអ្នកជជែកជាមួយវេជ្ជបណ្ឌិតជំនាញរបស់លោកអ្នក ម្យ៉ាងវិញទៀតលោកអ្នកក៏នៅតែអាចផ្ញើសំនួរទាំងឡាយមកកាន់បានដូចគ្នា។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

បញ្ហាទូទៅនិងវិធីព្យាបាលដ៏ត្រឹមត្រូវសម្រាប់ ការពិនិត្យទឹកនោមដែលទទួលបានលទ្ធផលមានវិជ្ជមាននៃកោសិការលាកដែលមិនមែនបង្ករដោយពពួកបាក់តេរី (Sterile pyuria)

Sterile pyuria គឺជាការប្រឹក្សាទូទៅមួយផ្សេងទៀតនៅក្នុងការិយាល័យ Urology របស់ខ្ញុំ។ ស្ថានភាពនេះតែងតែធ្វើឱ្យអ្នកជំងឺ ក៏ដូចជាគ្រូពេទ្យខកចិត្ត ខណៈពេលដែលជួបប្រទះបញ្ហានេះ។ មុនពេលពិភាក្សាលើ etiology យើងនឹងដឹងកាន់តែច្បាស់អំពីនិយមន័យរបស់វាជាមុនសិន។ Sterile pyuria គឺជាពាក្យរួមបញ្ចូលគ្នារវាង "sterile" និង "pyuria" បន្ទាប់មក "Sterile pyuria" មានន័យថា...

ជម្រើសក្នុងការព្យាបាល ជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃ

ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ ឬការរលាករ៉ាំរ៉ៃនៃក្រពេញប្រូស្តាតដែលត្រូវបានចាត់ទុកថាជាបញ្ហាពិបាកព្យាបាលនៅក្នុងការិយាល័យ Urology ។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវរូបភាពទាំងមូលក្នុងការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ។ ដំបូងអ្នកត្រូវយល់ថាលក្ខខណ្ឌនេះដែលបែងចែកជា ២ ប្រភេទតាមប្រវត្តិធម្មជាតិរបស់វា ដែលជាវិសាលគមនៃការគ្រប់គ្រងដែល…

ហេតុអ្វីយើងចាំបាច់ត្រូវវាស់ទឹកនោមដែលនៅសល់ក្នុងប្លោកនោម ក្រោយពីនោមរួចហើយ?

អ្នកជំងឺជាច្រើននៅការិយាល័យ urology តែងតែសួរខ្ញុំថា "ហេតុអ្វីបានជាគ្រូពេទ្យត្រូវការឱ្យយើងធ្វើការវាស់វែងទឹកនោមសំណល់ (RU)?" ខ្ញុំនឹងពន្យល់អ្នកឱ្យកាន់តែច្បាស់នៅក្នុងអត្ថបទនេះ។ ការ​នោម​មិន​ប្រក្រតី​អាច​បណ្តាល​មក​ពី​កត្តា​ជាច្រើន ហើយ​មូលហេតុ​គួរ​ឱ្យ​សង្ស័យ​មួយ​គឺ អសមត្ថភាព​នៃ​ប្លោកនោម​ដើម្បី​បំពេញ ឬ​បញ្ចេញ​ចោល…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖