ការព្យាបាលប្រដាប់ភេទមិនឡើងរឹងដោយវិធីការចាក់បញ្ចូល ប្លាកែតផ្លាស្មា

រូបភាពប្រធានបទ

មានអ្នកជម្ងឺជាច្រើនដែលបានមកជួបខ្ញុំ ហើយពួកគាត់បានស្វែងរកកិច្ចព្យាបាលរបៀបថ្មីណាមួយដែលអាចជួយសម្រាលផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើសុខមាលភាពផ្លូវភេទរបស់ពួគគាត់។ ជម្ងឺដែលប៉ះពាល់ដល់សុខមាលភាពបុរសនេះ ភាគច្រើនជាជម្ងឺប្រដាប់ភេទមិនឡើងរឹង។ គេបានដឹងហើយថាជម្ងឺនេះវាជាការវិវឌ្ឍន៍នៃអាយុនិងភាពកាន់ចាស់របស់បុរស ហើយការវិវឌ្ឍន៍ទាំងនេះដែរវាបាននាំអោយគុណភាពនៃសរសៃឈាមតូចៗនិងសរសៃប្រសាទដែលព័ទ្ធនៅជុំវិញជាលិកាលឹង្គបានថមថយគុណភាណចុះជាបណ្តើរ។ ប៉ុន្តែជាសំណាង ហើយយើងក៏សូមអរព្រះគុណព្រះអង្គ ដែលធ្វើអោយមានការអភិវឌ្ឍន៍នៃទំនើបកម្មឳសថក្នុងពេលបច្ចុប្បន្ន ដែលវាអាចនាំអោយយើងឈានទៅកាន់របកគំហើយនៃការព្យាបាលថ្មីំមួយ នោះគឺវិធីការចាក់បញ្ចូលប្លាកែតផ្លាស្មាដើម្បីព្យាបាលជម្ងឺនេះ។

ការព្យាបាលដោយ PRP ងាប់លិង្គ (ប្លាស្មាសម្បូរប្លាកែត)
បញ្ហាលិង្គងាប់លិង្គតែងតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលជួបប្រទះ

វិធីការចាក់បញ្ចូលប្លាកែតផ្លាស្មា បានទទួលប្រជាប្រិយភាពក្នុងផ្នែកទំនើបកម្មឳសថនាពេលបច្ចុប្បន្ន។ ចំនែកបញ្ហាសុខមាលភាពបុរសវាក៏ស្ថិតនៅក្នុងជម្ងឺមួយក្នុងការធ្វើទំនើបកម្មឳសថនេះផងដែរ។ វិធីការចាក់បញ្ចូលប្លាកែតផ្លាស្មា ដំណើរការនេះត្រូវបានធ្វើឡើងដោយការយកឈាមផ្ទាល់របស់អ្នកជម្ងឺ រួចបន្ទាប់មកបញ្ចូលឈាមនេះទៅក្នុងម៉ាស៊ីនបង្វិលចម្រាញ់ឈាមដែលមានឧបករណ៍ផ្ទុកឈាមដ៏ពិសេសមួយ។ នៅពេលដែលការបង្វិលចម្រាញ់ឈាមសម្រេចចប់សព្វគ្រប់ហើយ បា្លកែតផ្លាស្មាដែលបង្ហាញស្រទាប់មានពណ៌លឿង ស្រទាប់នេះហើយគឺជាប្រភេទស៊ឺរ៉ុម yellow serum ដែលសំបូរដោយសារធាតុជម្រុញបង្ករការលូតលាស់ rich in growth factors ។ សម្រាប់សារធាតុជម្រុញបង្ករការលូតលាស់ទាំងអស់ត្រូវបានគេបញ្ចាក់ថាវាបានផ្តល់ប្រយោជន៍ក្នុងការជួយព្យាបាលជម្ងឺប្រដាប់ភេទមិនឡើងរឹង ដោយបានបង្ហាញខ្លឹមសារយោងដូចខាងក្រោមនេះ៖

ភី។ ភី។ ភី
PRP គឺជាស្រទាប់ដែលមានសេរ៉ូមពណ៌លឿងដែលសំបូរទៅដោយកត្តាលូតលាស់បន្ទាប់ពីឈាមវិល

អត្ថប្រយោជន៍នៃ PRP មុខងារងាប់លិង្គ ការព្យាបាល

  1. ជម្រុញកោសិកាអ៊េនដូស៊ាល្យៀល endothelial នៃសរសៃឈាមអោយលូតលាស់
    • ពង្រីកកោសិការដើមកំនើតអោយមានច្រើន
    • ជួយជួសជុលសរសៃឈាមខ្មៅឡើងវិញ
  2. ប្លាកែតបង្កើនកត្តាការលូតលាស់ជាច្រើន
    • ជួយជួសជុលសរសៃឈាមខ្មៅឡើងវិញ
    • ជួយជួសជុលសារធាតុប្រូតេអ៊ីនកូឡាជិន Collagen
  3. ជួយម្រុញកោសិការលូតលាស់អោយឆាប់ដុះថ្មីឡើង
  4. ជួយជម្រុញអ័រមូនអ៊ីនស៊ូលីន Insulin អោយលូតលាស់ឡើង
    • ជួយជួសជុលប្រព័ន្ធប្រសាទឡើងមកវិញ
    • ជួយអោយសាច់ដុំមានចលនារលូនមិនជាប់គាំង
  5. ជួយអោយកោសិការហ្វែប្រូប្លាស់ Fibroblast លូតលាស់ល្អ
    • ជួយការពារមិនអោយប្រព័ន្ធប្រសាទឆាប់រងការខូចខាត
    • ជួយជួសជុលប្រព័ន្ធប្រសាទឡើងមកវិញ
បុរសដែលមានសុខភាពល្អ
វាជារឿងធម្មតាសម្រាប់បុរសវ័យក្មេងដែលកំពុងស្វែងរកការព្យាបាលអេដ

ការចាក់ផ្ទាល់ដោយម្ចុលតូចមួយដែលប្រដូចទៅនឹងការចាក់អ៊ីនស៊ូលីន វាគឺជាមធ្យោបាយដ៏ពិសេសបំផុតដើម្បីនាំយកប្លាកែតផ្លាស្មាចូលទៅកាន់ជាលិកាលឹង្គជាមួយនឹងផលរំខានដែលអាចកើតឡើងតិចបំផុត។ ទីតាំងនៃការចាក់ក៏ដូចជាចំនួននៃការចាក់គឺជាការគ្រប់គ្រងដោយវេជ្ជបណ្ឌិតជម្ងឺបុរសផ្ទាល់។ មានការធ្វើសវនាការវេជ្ជសាស្រ្តជាច្រើនដងដែលបានឆ្លើយតបទៅកាន់សំនួររបស់អ្នកជម្ងឺដែលតែងតែសួរដោយមានកាបញ្ជាក់បង្ហាញដូចតទៅនេះ។

  1. តើវាពិតទេដែលការចាក់បញ្ចូលប្លាកែផ្លាស្មាអាចជួយព្យាបាលជម្ងឺប្រដាប់ភេទមិនឡើងរឹងបាន?
    • វាពិតណាស់!
    • ត្រឹមតែការចាក់បញ្ចូលនូវប្លាកែតផ្លាស្មាមួយវគ្គវាអាចនឹងបង្ហាញផលវិជ្ជមានផ្នែកសុខភាពផ្លូវភេទនៅឯសប្តាហ៍ទី៤បន្ទាប់ពីការចាក់ព្យាបាលរួចហើយ។
    • ការដែលបានទទួលការចាក់កាន់តែច្រើន ផលវិជ្ជមាននិងអត្ថប្រយោជន៍ដែលទទួលបានមកវិញក៏មានកាន់តែច្រើនដូចគ្នាដែរ។
    • ពិសេសបំផុតវារិតតែប្រសើរប្រសិនបើបានព្យាបាលបន្ថែមដោយការប្រើប្រាស់រួមជាមួយនឹងឧបករណ៍ម៉ាស្ស៉ាដែលយើងហៅវាថា low-intensity extracorporeal shockwave therapy (LI-ESWT) បន្ថែមទៀត។
  2. ភាពស្មុគស្មាញណាមួយគួរតែមានការព្រួយបារម្ភពីការព្យាបាលការឡើងរឹងរបស់លិង្គលិង្គ PRP?
    • មិនមានផលប៉ះពាលធ្ងន់ធ្ងរណាមួយត្រូវបានគេរាយការណ៍មកឡើយ
    • ជាលិកាលឹង្គជាំត្រូវបានគេរាយការណ៍ថាប្រហែលជា 40%ដែលអាចកើតមាន ប៉ុន្តែវានឹងបាត់ទៅវិញដោយខ្លួនឯង។
    • អ្វីដែលរិតតែល្អនោះគឺ គ្មានរបាយការណ៍ណាមួយសរសរថាក្រោយពីការព្យាបាលដោយការចាក់បញ្ចូលប្លាកែតផ្លាស្មារួចហើយអាការៈនៃលឹង្គមិនឡើងរឹងវាកាន់តែអាក្រក់ជាងមុននោះទេ។ ត្រង់នេះចង់មានន័យថាវាជាចំនុចសាកល្បងដ៏អស្ចារ្យមួយដែលគួរតែសាកប្រើ សម្រាប់អ្នកដែលមានបញ្ហានៃជម្ងឺនេះ ហើយជាពិសេសគឺអ្នកដែលនឹងកំពុងស្វែងរកកិច្ចព្យាបានផងនោះ។
រីករាយជាង
ការចាក់ថ្នាំលិង្គ PRP អាចជាជម្រើសដ៏ល្អមួយសម្រាប់ធ្វើឱ្យស្ថានភាពអេដស៍ប្រសើរឡើង

ប្រសិនបើលោកអ្នកមានសំនួរពាក់ព័ន្ធនឹងរឿងការចាក់បញ្ចូលប្លាកែតផ្លាស្មានេះ លោកអ្នកអាចជួបជាមួយវេជ្ជបណ្ឌិតផ្នែកជម្ងឺបុរសដែលលោកអ្នកអាចទុកចិត្តដើម្បីធ្វើកិច្ចពិភាក្សា ក្នុងនេះដែរលោកអ្នកអាចសរសរមកកានខ្ញុំតាមរយៈដំណរសម្រាប់ទាក់ទងដែលខ្ញុំបានភ្ជាប់មកជាមួយនៅលើវេបសៃត៍នេះក៏បាន។ សូមអរគុណ!

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
Dr.Pom WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ការប្រើប្រាស់ឧបករណ៍សុងស៊ីស្តូស្កូបដែលមានភាពបត់បែន

សេវាកម្មមួយទៀតដែលអ្នកជំងឺទំនងជាស្នើសុំឱ្យធ្វើគឺ "ការថតចម្លង cystoscopy"។ មុន​នឹង​និយាយ​អ្វី​មួយ​អំពី​រឿង​នោះ សូម​ចូល​ទៅ​មើល​ប្រវត្តិ​របស់​វា​សិន។ ការពិនិត្យ cystoscopy មុខងារដំបូងបង្អស់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1878 ដោយ Carl-Friedrich Nitze និង Leiter នៅពេលនោះវាត្រូវបានគេហៅថា "Rigid cystoscopy" រូបរាងរបស់វារឹង មិនអាចបត់បែន ឬកោងដោយ...

តើឧបករណ៍បាញ់ចំហាយទឹកអាចធ្វើអោយក្រពេញប្រូស្តារួមតូចដោយរបៀបណា?

សំណួរជាច្រើនពីអ្នកជំងឺលើការព្យាបាលក្រពេញប្រូស្តាតថ្មីនេះ! នោះហើយជាមូលហេតុដែលអត្ថបទនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញអំពីវិធីដែលការព្យាបាលដោយចំហាយទឹក ក្រពេញប្រូស្តាតអាចបង្រួញក្រពេញប្រូស្តាត។ យើងទាំងអស់គ្នាដឹងហើយថា Benign prostatic hyperplasia (BPH) ត្រូវបានរកឃើញជាទូទៅចំពោះសុភាពបុរសដែលមានអាយុលើសពី 50 ឆ្នាំ។ ដោយ​វា…

សេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពីទទូលការព្យាបាលដោយការបាញ់ចំហាយទឹកព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក

ការជឿនលឿននៃបច្ចេកវិជ្ជាព្យាបាលជម្ងឺក្រពេញប្រូស្តាតស្រាល (BPH) ឥឡូវនេះគឺឆ្ពោះទៅរក "នីតិវិធីរាតត្បាតតិចតួចបំផុត" ។ ការព្យាបាលដោយចំហាយទឹក គឺជានីតិវិធីថែទាំមួយថ្ងៃ ដែលចំណាយពេលតិចជាង 10 នាទី។ នៅក្នុងប្រធានបទនេះនឹងផ្តោតជាសំខាន់លើដំណើរការក្រោយនីតិវិធីសម្រាប់ការណែនាំអ្នកជំងឺ។ អ្វី​ទៅ​ជា​ជំងឺ​ប្រូស្តាត Benign Prostatic? តើអ្នកអាចកម្ចាត់វាបានទេ? ត្រូវ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Professional Thai Urologist

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត