ការព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក បច្ចុប្បន្នឈានដល់ដំណាក់កាលការមិនប្រើឧបករណ៍វះកាត់បាត់ទៅហើយ! ការព្យាបាលដោយការបាញ់ចំហាយទឹកត្រូវបាតចាត់ទុកជាការព្យាបាលដែលពុំចាំបាច់សម្រាកក្នុងមន្ទីរពេទ្យ ហើយកំឡុងពេលនៃការព្យាបាលដោយការបាញ់ចំហាយទឹកចំណាយពេលមិនលើសពី ១០នាទីផងដែរ។ ក្នុងប្រធានបទមួយនេះយើងនិយាយផ្តោតតែទៅលើសេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពេលទទួលការព្យាបាលដោយការបាញ់ចំហាយទឹកតែប៉ុណ្ណោះ។
តើអ្វីជាជម្ងឺសាច់ដុះនៅលើក្រពេញប្រូស្តាត? តើធ្វើដូចម្តេចដើម្បីចៀសផុតពីជម្ងឺនេះ?
- លេខទំនាក់ទំនងមន្ទីពេទ្យ សាកលវិទ្យាល័យប៊ូរ៉ាផា 099-424-1583
- លេខទំនាក់ទំនងមន្ទីរពេទ្យ មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា 088-022-1445
- លេខទំនាក់ទំនងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 012-991-000
ភ្លាមៗក្រោយការព្យាបាលដោយការបាញ់ចំហាយទឹក
- លោកអ្នកនឹងត្រូវដាស់អោយដឹងខ្លួនដោយវេជ្ជបណ្ឌិតថ្នាំសណ្តំក្រោយពីលោកអ្នកទទួលថ្នាំសណ្តំកម្រិតស្រាល
- លោកអ្នកនឹងតម្រូវអោយភ្ជាប់ការសុងទឹកនោមរយះពេល ១-២សប្តាហ៍ដោយអាស្រ័យទៅនឹងទំហំនៃក្រពេញប្រូស្តាត ប្រសិនបើក្រពេញប្រូស្តាតធំ តម្រូវអោយភ្ជាប់សុងទឹកនោមយូរបន្តិច។
- បន្ទាប់ពីសម្រាក់ក្នុងបន្ទប់សង្កេតអាការៈរយះពេល ១-២ម៉ោងហើយ បើអ្នកជម្ងឺមិនមានអាការៈអ្វីខុសប្រក្រតីទេនោះ វេជ្ជបណ្ឌិតនឹងអនុញ្ញាតិអោយលោកអ្នកត្រឡប់ទៅផ្ទះបាន ប៉ុន្តែប្រសិនបើលោកអ្នកមានអាការៈខុសប្រក្រតី វេជ្ជបណ្ឌិតនឹងអោយលោកអ្នកសម្រាកក្នុងមន្ទីរពេទ្យ។

ក្នុងរយៈពេល៧ថ្ងៃក្រោយការបាញ់ចំហាយទឹក
- លោកអ្នកត្រូវពិសារថ្នាំដែលបានចេញដោយវេជ្ចបញ្ជារ
- សម្រាប់ថ្នាំបំបាត់ការឈឺចាប់លោកអ្នកអាចពិសារតាមភាពចាំបាច់បាន
កំឡុងពេលសុងទឹកនោម
- លោកអ្នកត្រូវភ្ជាប់ថង់ទឹកនោមនៅនឹងខ្លួនគ្រប់ពេល លោកអ្នកត្រូវចាក់ទឹកនោមចោលពេលវាពេញ
- យើងមានថង់ទឹកនោមចំនួន២ប្រភេទ
- ប្រភេទចំណុះ២លីត្រដែអាចទុកទឹកនោមបានក្នុងរយៈពេលមួយយប់
- ចំណុះ ៥០០មីលីលីត្រសម្រាប់សកម្មភាពពេលថ្ងៃ
- លោកអ្នកអាចរៀនការផ្លាស់ប្តូថង់ទឹកនោមតាមរយៈគិលានុបដ្ឋាកបាន


ថ្ងៃដែលត្រូវដកសុងទឹកនោមចេញ
- លោកអ្នកនឹងត្រូវមានការណាត់ជួបក្នុងការដកសុងទឹកនោមនៅមន្ទីរពេទ្យ
- នៅពេលការដកសុងទឹកនោមរួចរាល់ហើយ លោកអ្នកនឹងត្រូវចំណាយពេល៦ម៉ោងក្នុងការសង្កេតថាតើលោកអ្នកអាចនោមដោយខ្លួនលោកអ្នកបានឬក៏មិនបាន។
- ប្រសិនលោកអ្នកអាចនោមដោយខ្លួនលោកអ្នកបានត្រឹមតែ១ដង លោកអ្នកនឹងត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះ។
- ប្រសិនបើរយៈពេល៦ម៉ោងកន្លងផុតទៅហើយ ប៉ុន្តែលោកអ្នកមិនអាចនោមបានដោយខ្លួនលោកអ្នកទេនោះ វេជ្ជបណ្ឌិតនឹងធ្វើការវាយតម្លៃលោកអ្នកសារជាថ្មី។

រយៈពេល ៣០ថ្ងៃក្រោយការបាញ់ចំហាយទឹក
- តម្រូវអោយលោកអ្នកបន្តពិសារថ្នាំព្យាបាលជម្ងឺក្រពេញប្រូស្តាតមួយរយៈពេលទៀតសិន ដើម្បីអោយកាន់តែទទួលបានប្រសិទ្ធិភាពប្រសើរ។
- ក្រោយការបាញ់ចំហាយទឹករួចរាលហើយ លោកអ្នកនឹងទទួលអារម្មណ៍ថាមានការប្រសើរខ្លះក្រោយរយៈពេល២សប្តាហ៍ លុះដល់រយៈពេល៣ខែក្រោយលោកអ្នកនឹងទទួលអារម្មណ៍ថាមានការប្រសើរឡើងកាន់តែខ្លាំង។

ផលវិបាកមួយចំនួនដែលអាចកើតមានក្នុងរយៈពេល៣ខែក្រោយការព្យាបាលដោយការបាញ់ចំហាយទឹក ហើយលោកអ្នកត្រូវតែប្រញ៉ាប់ទទួលការកែខៃក្នុងរយៈពេល៣សប្តាហ៍ដំបូង។
- នោមចេញមកមានលាយឈាម 14%
- នោមមកឈឺ 21%
- ចេញទឹកកាមមានលាយឈាម 10%
- មានការរលាកឬបង្ករមេរោគក្នុងបង្ហួរនោម 7%
- នោមអត់ចេញ 12%
- ទប់នោមមិនបាន 10%
- នោមញឹក 10%
- ឈឺអាងត្រគៀក 3%
ទោះជាផលវិបាកធ្ងន់ធ្ងរក្រោយពីការព្យាបាលដោយការបាញ់ចំហាយទឹកមានតិចតួចក៏ពិតមែនក្តី ប៉ុន្តែគម្បីលោកអ្នកត្រូវទទួលបានការការពារទុកជាមុនដើម្បីកុំអោយទទួលរងនូវផលវិបាកធ្ងន់ធ្ងរនេះក្រោយការព្យាបាល។ ប្រសិនលោកអ្នកមានសំណួរបន្ថែម សូមលោកអ្នកជជែកជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកជម្ងឺប្រព័ន្ធទឹកនោម ក្នុងន័យនេះលោកអ្នកអាចផ្ញើសំណួរផ្សេងៗមកកាន់ខ្ញុំបានផងដែរ។ សំណាងល្អនិងសូមអរគុណ!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.





2 បានគិតអំពី "Water Vapor therapy for benign prostatic hyperplasia – Patient instructions"