ថ្ងៃនេះយើងនឹងងជជែកគ្នាអំពីអត្ថប្រយោជន៍របស់ឧបករណ៍វាស់កម្លាំងនោម។ មានអ្នកជម្ងឺជាច្រើននាក់ដែលមកទទួលការពិភាក្សាជាមួយខ្ញុំពាក់ព័ន្ធនឹងបញ្ហាជម្ងឺប្រព័ន្ធទឹកនោមហើយពួកគាត់បានរអ៊ូរទាំពីរឿងកម្លាំងនោមខ្សោយ។ អាការៈនៃការនោមខ្សោយនេះវាបានប៉ះពាល់យ៉ាងខ្លាំងលើសតិអារម្មណ៍របស់គាត់ ហើយវាពិតជាពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋានតាមបែបវិទ្យាសាស្រ្តខ្លាំងណាស់។ ខ្ញុំបានជួបច្រើនជាមួយអ្នកជម្ងឺវ័យក្មេងដែលពួកគាត់ប្រាប់ខ្ញុំថាកម្លាំងនោមរបស់គាត់ខ្សោយ ប៉ុន្តែមែនទែនទៅកម្លាំងនោមរបស់គាត់មិនខ្សោយដូចការរអ៊ូរទាំរបស់គាត់នោះទេ។ ផ្ទុយទៅវិញអ្នកជម្ងឺដែលមានវ័យចំណាស់ហើយកម្លាំងនោមរបស់គាត់ខ្សោយតែពួកគាត់បែរជាមិននិយាយថាខ្សោយទៅវិញ! នេះជាមូលហេតុដែលខ្ញុំលើកយកប្រធានបទទាក់ទងទៅនឹងឧបករណ៍ប្រភេទនេះមកជជែកគ្នាដើម្បីស្រាយបញ្ហា។

ឧបករណ៍វាស់កម្លាំងនោម ឬជាភាសាអង់គ្លេសហៅថា Uroflowmetry វាជាមធ្យោបាយដោះស្រាយនិងព្យាបាលជម្ងឺនេះដោយប្រាស់ចាកពីការវះកាត់ ហើយវាអាចដឹងបរិមាណទឹកនោម រយៈពេលការនោមមួយលើកៗ កម្រិតមធ្យមនិងកម្រិតអតិបប្បរមានៃលំហូរទឹកនោម។ ពេលវាស់កម្លាំងនោមដោយឧបករណ៍នេះ គឺតម្រូវអោយអ្នកជម្ងឺនោមដាក់ក្នុងចានឧបករណ៍ដោយស្ងៀមស្ងាត់បន្ទាប់មកឧបករណ៍នឹងគណនានិងប្រមូលព័ត៏មានដែលពាក់ព័ន្ធហើយបកប្រៃជាលទ្ធផលចេញជាក្រដាស់សម្រាប់បកស្រាយ។
ខាងក្រោមនេះជាទម្រង់ព័ត៏មានដែលឧបករណ៍ឆ្លើយប្រាប់យើង
- កម្រិតអតិបប្បរមានៃលំហូរទឹកនោមគិតជាមីលីមែត្រក្នុងមួយវិនាទី (mL/sec)
- សម្រាប់បុរស គួរមានកម្រិតលើសពី 15mL/sec បើក្រោម 10mL/sec ចាត់ទុកថាកម្រិតធម្មតា
- សម្រាប់ស្ត្រី គួរមានកម្រិតក្នុចន្លោះពី 20-36 mL/sec
- កម្រិតលំហូរមធ្យម
- រយៈពេលដែលឈានដល់កម្រិតអតិបប្បរមានៃលំហូរទឹកនោម
- គួរតែនៅចន្លោះ 5វិនាទីក្រោយពីទឹកនោមហូរចេញមក
- សរុបបរិមាណការនោម


ឧបករណ៍វាស់កម្លាំងនោមដើរតួយ៉ាងសំខាន់ក្នុងការតាមដានវាយតម្លៃនិងព្យាបាលជម្ងឺមួយចំនួនដូចខាងក្រោមនេះ
- បុរស
- ជម្ងឺក្រពេញប្រូស្តាតធំ
- ជម្ងឺស្ទះបង្ហួរនោម
- ជម្ងឺឈឺប្លោកនោម
- ជម្ងឺប្លោកនោមភ្ញោចខ្លាំង
- ស្ត្រី
- ជម្ងឺស្ទះបង្ហួរនោម
- ជម្ងឺឈឺប្លោកនោម
- ជម្ងឺប្លោកនោមភ្ញោចខ្លាំង

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញជាមន្ទីរពេទ្យតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានបំពាក់ឧបករណ៍ប្រភេទនេះដើម្បីជាជំនួយក្នុងការធ្វើរោគវិនិច្ឆ័យពីបញ្ហាលំហូរទឹកនោមដល់អ្នកជម្ងឺដែលទទួលរងបញ្ហា ក្នុងការទទួលបាននូវភាពប្រាកដប្រជាក្នុងការព្យាបាលពាក់ព័ន្ធទៅនឹងអ្នកជម្ងឺដែលមានបញ្ហានោមខ្សោយ។ បើលោកអ្នកមានចម្ងល់សូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីសាកសួរព័ត៏មានបន្ថែម។ សូមអរគុណ!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




