បច្ចុប្បន្ននេះមានបុរសវ័យក្មេងមកជួបខ្ញុំពិភាក្សាអំពីបញ្ហារោគសញ្ញានៃភាវៈកង្វៈអ័រមនបុរសឬ hypogonadism ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីវិធីជំរើសថ្មីក្នុងការជួយព្យាបាលជំងឺប្រភេទនេះដោយប្រើបច្ចេកទេស hCG monotherapy ដែលមានភស្តុតាងផ្នែកឪសថសាស្រ្ត។ យើងនឹងនិយាយផ្តោតអំពី hypogonadism ដែលវាទាក់ទងនឹងដំណើរការនៃភាពចាស់នៃរាងកាយតែម្យ៉ាងសិន ហើយខាងក្រោមនេះគឺជានិយមន័យ។
Hypogonadism គឺជាស្ថានភាពនៃកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន រួមទាំងរោគសញ្ញាមួយចំនួនដែលពាក់ព័ន្ធ ដូចជាកង្វះការផលិតមេជីវិតឈ្មោល ឬទាំងពីរយ៉ាងតែម្តែង។ រោគសញ្ញានៃភាវៈ hypogonadism នេះត្រូវបានបង្ហាញដូចខាងក្រោម។
រោគសញ្ញា Hypogonadism
- ផ្នែកផ្លូវភេទ
- ការកាតត់បន្ថយសារធាតុលីប៊ីដូ
- លឹង្គខ្សោយឬលឹង្គងាប់
- មិនសូវមានភាវៈលឹង្គងើបពេលព្រលឹម
- កាត់បន្ថយសមត្ថភាពផ្លូវភេទ

- ផ្នែក Somatic
- បង្កើនជាតិខ្លាញ់ ឬធាត់
- កាត់បន្ថយកំហាប់ខ្លាញ់ល្អក្នុងរាងកាយ
- កាត់បន្ថយកម្លាំងសាច់ដុំ
- ទទួលអារម្មណ៍ថាល្ហិតល្ហៃ

- ផ្នែកផ្លូវចិត្ត
- មានអារម្មណ៍តានតឹង
- មានអារម្មណ៍មិននឹងនរ
- ឥតមានស្មារតីផ្ចង់ធ្វើអ្វីមួយ
- ពិបាកដេក

ជាធម្មតា នៅពេលដែលអ្នកជំងឺប្រឈមនឹងបញ្ហានិងរោគសញ្ញាទាំងនោះ យើងនឹងធ្វើការបញ្ជាក់តាមប្រូតូកូលដែលយើងមាន ក្នុងការធ្វើរោគវិនិច្ឆ័យហើយបន្ទាប់មកនឹងពិចារណាអំពីការព្យាបាលដោយប្រើអ័រម៉ូន testosterone ជំនួស។ ដោយវិធីនេះ ការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូនជំនួស គឺមានការព្រួយបារម្ភអំពីគុណវិបត្តិលើការកាត់បន្ថយការមានChorionic Gonadotropin monotherapy ត្រូវបានណែនាំ និងមានការសិក្សាគាំទ្រជាច្រើនលើវីធីសាស្រ្តនេះ។ ខ្ញុំនឹងបង្ហាញអ្នកលម្អិតអំពីគុណសម្បត្តិ នៃការព្យាបាលដោយ hCG monotherapy និងគុណវិបត្តិក្នុងការព្យាបាល hypogonadism ។
លក្ខណៈពិសេសនៃ hCG
ឈ្មោះពេញ | Human Chorionic Gonadotropin |
យន្តការនៃសកម្មភាព | ធ្វើត្រាប់តាម LH ឬអ័រម៉ូន luteinizing ដែលជំរុញការផលិតអ័រម៉ូន testosterone ខាងក្នុងពីពងស្វាស (កោសិកា Leydig) |
ការជ្រៀតជ្រែក FSH, LH និង estradiol | អត់ |
សេរ៉ូមកំហាប់គ្រាប់ឈាមក្រហម និងការជ្រៀតជ្រេកមុខងារក្រពេញប្រូស្តាត | អត់ |
រក្សាការមានកូន | មែន |
តើយើងគួររំពឹងថារយៈពេលប៉ុន្មានទើបទទួលបានលទ្ធផលជាផ្លែផ្កា? | រយៈពេល 6ខែជាទៀងទាត់ |
ចន្លោះពេលចាក់ថ្នាំ | 2សប្តាហ៍ម្តង |
តាមតារាងខាងលើអ្នកអាចសម្គាល់ឃើញថាគុណវិបត្តិនៃការព្យាបាលដោយ hCG ហាក់ដូចជាមានការចំណាយពេលនៃការចាក់ថ្នាំញឹកញាប់ បើប្រៀបធៀបជាមួយនឹងការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូនជំនួស (ចន្លោះពេលចាក់ថ្នាំ 2 សប្តាហ៍រហូតដល់ 3 ខែ)។
អ្វីដែលល្អនោះគឺសុភាពបុរសដែលបច្ចុប្បន្នកំពុងប្រើការព្យាបាលដោយការចាក់អ័រម៉ូនតេស្តូស្តេរ៉ូន អាចប្តូរមកប្រើប្រាស់ការព្យាបាលដោយប្រើបច្ចេកទេស hCG ដោយសុវត្ថិភាពដោយគ្មានផលវិបាកអ្វីឡើយ។ រាល់ចម្ងល់ផ្សេងៗ សូមជជែកជាមួយ andrologist ដែលគួរអោយជឿទុកចិត្តរបស់អ្នក ឬអ្នកអាចផ្ញើសារមកសារមកខ្ញុំ។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




