តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?

តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

ការរៀបចំផែនការក្នុងគ្រួសារសម្រាប់បុរសគ្រប់រូបគឺជាតួនាទីមួយផ្សេងទៀតក្នុងគ្លីនិកជម្ងឺប្រព័ន្ធទឹកនោមរបស់ខ្ញុំ។ ដោយសារមានបុរសជាច្រើនបានចោទជាសំនួរទាក់ទងនឹង “តើធ្វើដូចម្តេចដើម្បីអោយភរិយារបស់គាត់សម្រេចបាននឹងការមានផ្ទៃពោះ?” ក្នុងប្រធាននេះយើងនឹងជជែកគ្នាលំអិតពាក់ព័ន្ធទៅនឹងអាត្រាជោគជ័យក្នុងការមានផ្ទៃពោះនៃមួយវដ្ដរដូវរបស់ស្ត្រី។

តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?
អត្រានៃការមានផ្ទៃពោះនឹងត្រូវបានលើកឡើងនៅទីនេះ។

ជាដំបូងយើងត្រូវធ្វើការយល់ជាមុននូវនិយមន័យវដ្ដរដូវរបស់ស្ត្រី។ ជាសាកលនៅមិនទាន់មានការទទួលស្គាល់និយមន័យនៃវដ្ដរដូវស្ត្រីនោះទេ! ប៉ុន្តែនៅក្នុងប្រធានបទនេះ អាត្រាការមានផ្ទៃពោះគឺសំដៅលើលទ្ធភាពដែលទទួលបានលទ្ធផលវិជ្ជមានថាពិតជាមានការបង្ករកំនើតនៅពេលធ្វើតេស្តរៀងរាល់មួយវដ្ដរដូវនៃការបង្ករកំនើត។ សូមកុំយល់ច្រឡំរវាងអាត្រារស់រានមានជីវិតរបស់ទារកនៅក្នុងផ្ទៃនៅពេលដែលត្រូវសម្រាលជាមួយនឹងអាត្រាជោគជ័យនៃការមានផ្ទៃពោះរបស់ស្ត្រី។

មានការសិក្សាចំនួនពីរដែលគេបានសិក្សានៅប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិក។ គេបានប្រមូលទិន្នន័យពីគូស្វាមីភរិយាចំនួនមួយគូដែលមានសមត្ថភាពក្នុងការបង្ករកំនើតហើយយ៉ាងហោចណាស់ពួកគេត្រូវមានកូនម្នាក់ដើម្បីយកមកសិក្សា។ ត្រង់នេះចង់មានន័យថាពួកគាត់មានសមត្ថភាពក្នុងការបង្ករកំនើតហើយពួកគាត់កំពុងមានគម្រោងនឹងយកកូនថែមម្នាក់ទៀត ដោយពួកគាត់បានអនុវត្តការរួមភេទតាមទម្លាប់ធម្មតារបស់ពួកគាត់ដើម្បីយកកូន។ ទិន្នន័យទាំងអស់ត្រូវបានចេញជាលទ្ធផលគួរអោយចាប់អារម្មណ៍តាមការរៀបរាប់ដូចខាងក្រោមនេះ៖

តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?
ឱកាសដ៏ល្អបំផុតនៃអត្រានៃការមានផ្ទៃពោះនឹងមានមួយថ្ងៃមុនពេលបញ្ចេញពងអូវុល។
  1. > 40%នៃលទ្ធភាពមានផ្ទៃពោះដែលលោកអ្នកអាចទទួលបាន ប្រសិនបើលោកអ្នកមានការរួមភេទតាមទម្លាប់ធម្មតាមួយថ្ងៃមុននៃការធ្លាកពងរបស់ស្ត្រី - ជាពេលវេលាដ៏ល្អ។
  2. > 30%នៃលទ្ធភាពមានផ្ទៃពោះដែលោកអ្នកអាចទទួលបាន ប្រសិនបើលោកអ្នកមានការរួមភេទតាមទម្លាប់ធម្មតាពីរថ្ងៃមុននៃការធ្លាកពងរបស់ស្ត្រី - ជាពេលវេលាដ៏ល្អ។
  3. លទ្ធភាពនៃការមានផ្ទៃពោះនឹងត្រូវធ្លាក់ចុះក្នុងថ្ងៃដែលពងរបស់ស្ត្រីកំពុងតែធ្លាក់ចុះមក។
  4. ភាគរយស្ទើរតែស្មើសូន្យនៃការមានផ្ទៃពោះ ពេលដែលមានការរួមភេទមួយថ្ងៃបន្ទាប់មានការធ្លាក់ពងរបស់ស្ត្រីរួច
  5. គ្មានការអធិប្បាយទាក់ទងទៅនឹងឥរិយបទនៃការរួមភេទដែលធ្វើអោយមានលទ្ធភាពនៃការបង្ករកំនើតឡើយ។
តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?
ការងូតទឹកក្តៅត្រូវតែជៀសវាងមុនពេលរួមភេទ។

មានកត្តាមួយចំនួនដែលអាចជួយបង្កើនអាត្រាការមានផ្ទៃពោះបាន៖

  • លើកចង្កេះស្ត្រីឡើងប្រហែល 10សង់ទីម៉ែត្របន្ទាប់ពីបុរសចេញទឹកកាមដើម្បីអោយកម្លាំងទំនាញទាញយកមេជីវិតឈ្មោលចូលទៅកាន់មាត់ស្បូនអោយបានលឿន។
  • កុំងូតទឹកក្តៅមុនមានការរួមភេទ ព្រោះកំដៅទឹកអាចសម្លាប់មេជីវិតឈ្មោលបានងាយ។
  • កុំទាន់អាលបាញ់លាងសំអាតទ្វារមាសមុនឬក្រោយការរួមភេទ ព្រោះការធ្វើរបៀបនេះវាអាចរំខានដល់សារធាតុអាស៊ីតនិងសំណើមនៅក្នុងទ្វារមាសនិងមាត់ស្បូតស្ត្រីដែលសារធាតុទាំងនេះវាបានជួយអោយមានលទ្ធភាពនៃការបង្ករកំនើតរបស់ស្ត្រី។
  • សូមកុំប្រើប្រេងរំអិលណាមួយដែលធ្វើអោយមេជីវិតបុរសងាយរងគ្រោះឬស្លាប់
តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?
ពិចារណាប្រើតែទឹករំអិលដែលងាយស្រួលប្រើសម្រាប់មេជីវិតឈ្មោល។

យើងត្រូវយល់ដឹងអំពីកត្តាជាច្រើនដែលអាចធ្វើអោយយើងប្រឈមទៅនឹងការរលូតក្នុងអំឡុងពេលពរពោះរយៈពេល10ខែដំបូងនៃការមានផ្ទៃពោះនេះ។ ត្រូវដឹងថាអាត្រាដែលទារកាអាចរសរានមានជីវិតពេលសម្រាលគឺតែងតែទាបជាងអាត្រាការមានផ្ទៃពោះដូចដែលខ្ញុំបាននិយាយពីខាងដើម។ បើលោកអ្នកមានសំនួរសូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញដែលពាក់ព័ន្ធ ឬមួយលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកខ្ញុំបាន។ សូមអោយទទួលបានជោគជ័យក្នុងគម្រោងការយកបុត្ររបសលោកអ្នក!!

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ការព្យាបាលជម្ងឺក្រិនសាច់លឹង្គឬ Peyronie ដោយរលកឆក់ Extracorporeal

ជំងឺ Peyronie ឬលិង្គកោង គឺជាបញ្ហាមួយដ៏គួរឱ្យរំខានបំផុតសម្រាប់សុភាពនារីទាំងឡាយដែលទទួលរងពី។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​អសមត្ថភាព​ក្នុង​ការ​រួមភេទ​អាច​នឹង​ជួប​ប្រទះ។ វានៅតែសំណាងសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពស្រាល ដោយសារតែពួកគេទើបតែអាចរួមភេទបាន ផ្ទុយទៅវិញ…

វិធីព្យាបាលភាវៈកង្វះអ័រមនបុរសឬ hypogonadism លើបុរសដោយប្រើបច្ចេកទេស hCG monotherapy

ឥឡូវនេះមួយថ្ងៃសុភាពនារីមកជួបខ្ញុំជាមួយនឹងបញ្ហារោគសញ្ញា hypogonadism ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីវិធីជំនួសថ្មីដើម្បីព្យាបាលជំងឺប្រភេទនេះដោយប្រើការព្យាបាលដោយ hCG monotherapy ជាមួយនឹងថ្នាំផ្អែកលើភស្តុតាង។ យើងនឹងយកចិត្តទុកដាក់ចំពោះ hypogonadism ចាប់ផ្តើមយឺតដែលទាក់ទងនឹងដំណើរការនៃភាពចាស់តែប៉ុណ្ណោះ ហើយនេះគឺជានិយមន័យ។ ការថយចុះកម្តៅ…

បំណកស្រាយការវិភាគទឹកកាមបុរស

ភាពគ្មានកូនរបស់បុរសគឺជាបញ្ហាទូទៅមួយផ្សេងទៀតនៅក្នុងការិយាល័យ andrology របស់ខ្ញុំ ហើយការធ្វើតេស្តមេជីវិតឈ្មោល ឬការវិភាគទឹកកាមគឺជាគន្លឹះក្នុងការបើកសោរសម្រាប់ដំណោះស្រាយនេះ។ តើភាពគ្មានកូនរបស់បុរសជាអ្វី? ភាពគ្មានកូនរបស់បុរសគឺត្រូវបានសង្ស័យនៅពេលដែលការបន្តពូជរបស់ប្តីប្រពន្ធមួយគូមិនអាចមានគភ៌បន្ទាប់ពីការរួមភេទដោយមិនបានការពាររយៈពេល 1 ឆ្នាំ។ វាត្រូវបានបង្ហាញ; សម្រាប់ឡើង…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖