ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល

ជម្ងឺត្បៀតបង្ហួរតម្រងនោមតែងតែជួបជាញឹកញយក្នុងគ្លីនិកព្យាបាលរបស់ខ្ញុំ! អ្នកជម្ងឺដែលមកជួបខ្ញុំភាគច្រើនពួកគាត់ត្រូវបានបញ្ជូនមកពីផ្នែកជម្ងឺផ្សេងៗពេលដែលគេបានរកឃើញភាពខុសប្រក្រតីនៃអាការៈនេះ។ ក្នុងចំណោមអ្នកជម្ងឺទាំងអស់នេះ អ្នកខ្លះមានស្តែងជាអាការៈ ចំនែកអ្នកខ្លះទៀតពុំមានស្តែងជាអាការៈអ្វីនោះទេ។ ការព្យាបាលអាការៈនៃជម្ងឺនេះតម្រូវអោយយើងមានការប្រុងប្រយ័ត្នអោយបានខ្ពស់ពាក់ព័ន្ធទៅនឹងការសាកសួរអាការៈជម្ងឺផ្ទាល់ ការត្រួតពិនិត្យកាយសម្បទា នឹងការពិនិត្យជាលក្ខណៈរូបភាពវេជ្ជសាស្រ្តជាដើមមុននឹងមានការផ្តល់ជម្រើសក្នុងការព្យាបាលដល់អ្នកជម្ងឺ។ ពេលនេះយើងនឹងជជែកគ្នាអំពីអាការៈនៃជម្ងឺត្បៀតបង្ហួរតម្រងនោម។

មូលហេតុនៃការបង្ករ៖

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល
រឿង​ដំបូង​ដែល​យើង​ត្រូវ​រក​ឱ្យ​ឃើញ​ថា តើ​មាន​ប្រវត្តិ​កើត​មហារីក​ពោះ​ឬ​អត់?
  1. សាច់កាច - មហារីកបង្ហួរនោម ឬមហារីកមាត់ស្បូន
  2. មានការកើតក្រួសក្នុងបង្ហួរតម្រងនោម
  3. មានប្រវត្តិទទួលការបាញ់កាំរស្មី
  4. ជម្ងឺត្បៀតសរសៃឈាមខួរក្បាលឬរបួសខួរក្បាលដោយបានទទួលការវះកាត់ខួរក្បាល
  5. កើតស្នាមផ្លែក្នុងបង្ហួរតម្រងនោម ដោយសារតែសរសៃឈាមក្នុងពោះរីកធំប៉ោង abdominal aortic aneurysm ឬជាលិកាសាច់ស្បួនដុះខុសកន្លែង endometriosis
  6. មានប្រវត្តិឆ្លងកាត់ការវះកាត់ដោយការចោះ
  7. តម្រងនោមរងរបួសដោយការរលាក
  8. មានការបង្កររោគដូចជាជម្ងឺរបេងជាដើម
  9. មិនដឹងមូលហេតុ
ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល
ប្រវត្តិគ្រួសក្នុងតម្រងនោម ឬគ្រួសក្នុងបង្ហួរនោម គឺជាប្រវត្តិសំខាន់មួយ។

សំនួរសំខាន់ដែលត្រូវចងចាំនៅពេលដោះស្រាយបញ្ហានៃជម្ងឺនេះ៖

  • តើយើងអាចថែទាំមុខងារតម្រងនោមអោយបានល្អប៉ុណ្ណា?
  • តើវាមានការពាក់ព័ន្ធទៅនឹងជម្ងឺមហារីកដែរឬទេ?

បន្ទាប់ពីយើងបានបង្កើតការវិនិច្ឆ័យជាទម្រងទូលាយហើយ ជាបន្តយើងនឹងជ្រើសយកការតាមដានមួយដែលត្រឹមត្រូវដែលអាចបញ្ជាក់តាមការសន្មត់របស់យើង។ ជម្រើសនៃការព្យាបាលមានការប្រែប្រួលដោយផ្តោតលើការតាមដានរបស់យើង យើងអាចចាប់ផ្តើមព្យាបាលដូចជាការវះកាត់ដោយចោះនឹងវិធីផ្សេងៗទៀតអាស្រ័យទៅនឹងលក្ខខណ្ឌរបស់ជម្ងឺ ៖

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល
បន្ទាប់​ពី​យើង​ប្រមូល​ព័ត៌មាន​ចាំបាច់​ទាំង​អស់​ហើយ យើង​ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​ជំងឺ​អំពី​ការ​ព្យាបាល​ដែល​ធ្វើ​ឡើង​សម្រាប់​បុគ្គល។
  1. តើអ្វីជាឬសគល់នៃបញ្ហា
  2. តើវាបានធ្វើទុក្ខឬមានអាការៈអ្វីប្លែកទេ?
  3. តើសុខភាពនឹងមុខងារតម្រងនោមមានការរំខានដោយសារការត្បៀតបង្ហួរតម្រងនោមដែរឬទេ?

ជម្ងឺត្បៀតបង្ហួរតម្រងនោមជាប្រភេទជម្ងឺមួយដែលត្រូវបានចាត់ទុកជាជម្ងឺដែលបង្កររយៈពេលវែង ដូច្នេះមធ្យោបាយគោលក្នុងការផ្តល់ការព្យាបាលត្រូវធ្វើយ៉ាងណាអោយប្រសើរដោយមិនអោយប៉ះពាល់ដល់សុខភាពនិងសុខមាលភាពរបស់អ្នកជម្ងឺដាច់ខាត។ សូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញរបស់លោកអ្នកបន្ថែមប្រសិនបើមានចម្ងល់ ឬលោកអ្នកអាចផ្ញើសំណួរផ្សេងៗមកខ្ញុំក៏បាន។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
Dr.Pom WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

យុគសម័យនៃការប្រើមនុស្សយន្តក្នុងការវះកាត់ជម្ងឺប្រព័ន្ធទឹកនោម

Robotic Urology surgery had been gained more reputation now a day, which is already claiming as a gold standard in many urological surgeries; such as robotic prostatectomy. Today we will be diving in the whole story of robotic urology surgery – history, utilization, pros, and cons and projecting the future of robotic urology surgery. Let’s…

ការថតស្កែនដោយឧបករណ៍ MRI-fusion transperineal prostate biopsy ជាវិធីដ៏ប្រសើរមួយក្នុងការតាមដានរកមហារីកក្រពេញប្រូស្តាត

ថ្ងៃនេះ យើងនឹងសិក្សាយ៉ាងស៊ីជម្រៅទៅលើនីតិវិធីថ្មី ដែលត្រូវបានគេហៅថា "MRI-fusion transperineal prostate biopsy"។ មហារីកក្រពេញប្រូស្តាតគឺជាដុំសាច់រឹងទីពីរដែលកើតមានក្នុងចំណោមសុភាពបុរសទូទាំងពិភពលោក។ កាលពីមុន ចំពោះការសង្ស័យថាមានជំងឺមហារីកក្រពេញប្រូស្តាត អ្នកជំងឺត្រូវធ្វើកោសល្យវិច័យដែលហៅថា "ការធ្វើកោសល្យវិច័យប្រូស្តាតចៃដន្យតាមរន្ធគូថ" នៅពេលនោះ…

Lycopene តើយើងត្រូវបរិភោគកម្រិតណាដើម្បីជួយបង្ការជម្ងឺមហារីកក្រពេញប្រូស្តាត

សារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរទៅដោយប៉េងប៉ោះ ការ៉ុត ឪឡឹក និងផ្លែល្ហុងត្រូវបានលើកឡើងយ៉ាងទូលំទូលាយនៅក្នុងទស្សនិកជនទូទៅសម្រាប់ការការពារអាហារបំប៉នមហារីកក្រពេញប្រូស្តាត។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដូចវេទមន្ត។ Q&A លើ Lycopene Q: តើ Lycopene ជាអ្វី? ចម្លើយ៖ វាគឺជាសារធាតុពណ៌ដែលយើងអាចរកឃើញនៅក្នុងរុក្ខជាតិដែលគេស្គាល់…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Professional Thai Urologist

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត