ជម្ងឺត្បៀតបង្ហួរតម្រងនោមតែងតែជួបជាញឹកញយក្នុងគ្លីនិកព្យាបាលរបស់ខ្ញុំ! អ្នកជម្ងឺដែលមកជួបខ្ញុំភាគច្រើនពួកគាត់ត្រូវបានបញ្ជូនមកពីផ្នែកជម្ងឺផ្សេងៗពេលដែលគេបានរកឃើញភាពខុសប្រក្រតីនៃអាការៈនេះ។ ក្នុងចំណោមអ្នកជម្ងឺទាំងអស់នេះ អ្នកខ្លះមានស្តែងជាអាការៈ ចំនែកអ្នកខ្លះទៀតពុំមានស្តែងជាអាការៈអ្វីនោះទេ។ ការព្យាបាលអាការៈនៃជម្ងឺនេះតម្រូវអោយយើងមានការប្រុងប្រយ័ត្នអោយបានខ្ពស់ពាក់ព័ន្ធទៅនឹងការសាកសួរអាការៈជម្ងឺផ្ទាល់ ការត្រួតពិនិត្យកាយសម្បទា នឹងការពិនិត្យជាលក្ខណៈរូបភាពវេជ្ជសាស្រ្តជាដើមមុននឹងមានការផ្តល់ជម្រើសក្នុងការព្យាបាលដល់អ្នកជម្ងឺ។ ពេលនេះយើងនឹងជជែកគ្នាអំពីអាការៈនៃជម្ងឺត្បៀតបង្ហួរតម្រងនោម។
មូលហេតុនៃការបង្ករ៖

- សាច់កាច - មហារីកបង្ហួរនោម ឬមហារីកមាត់ស្បូន
- មានការកើតក្រួសក្នុងបង្ហួរតម្រងនោម
- មានប្រវត្តិទទួលការបាញ់កាំរស្មី
- ជម្ងឺត្បៀតសរសៃឈាមខួរក្បាលឬរបួសខួរក្បាលដោយបានទទួលការវះកាត់ខួរក្បាល
- កើតស្នាមផ្លែក្នុងបង្ហួរតម្រងនោម ដោយសារតែសរសៃឈាមក្នុងពោះរីកធំប៉ោង abdominal aortic aneurysm ឬជាលិកាសាច់ស្បួនដុះខុសកន្លែង endometriosis
- មានប្រវត្តិឆ្លងកាត់ការវះកាត់ដោយការចោះ
- តម្រងនោមរងរបួសដោយការរលាក
- មានការបង្កររោគដូចជាជម្ងឺរបេងជាដើម
- មិនដឹងមូលហេតុ

សំនួរសំខាន់ដែលត្រូវចងចាំនៅពេលដោះស្រាយបញ្ហានៃជម្ងឺនេះ៖
- តើយើងអាចថែទាំមុខងារតម្រងនោមអោយបានល្អប៉ុណ្ណា?
- តើវាមានការពាក់ព័ន្ធទៅនឹងជម្ងឺមហារីកដែរឬទេ?
បន្ទាប់ពីយើងបានបង្កើតការវិនិច្ឆ័យជាទម្រងទូលាយហើយ ជាបន្តយើងនឹងជ្រើសយកការតាមដានមួយដែលត្រឹមត្រូវដែលអាចបញ្ជាក់តាមការសន្មត់របស់យើង។ ជម្រើសនៃការព្យាបាលមានការប្រែប្រួលដោយផ្តោតលើការតាមដានរបស់យើង យើងអាចចាប់ផ្តើមព្យាបាលដូចជាការវះកាត់ដោយចោះនឹងវិធីផ្សេងៗទៀតអាស្រ័យទៅនឹងលក្ខខណ្ឌរបស់ជម្ងឺ ៖

- តើអ្វីជាឬសគល់នៃបញ្ហា
- តើវាបានធ្វើទុក្ខឬមានអាការៈអ្វីប្លែកទេ?
- តើសុខភាពនឹងមុខងារតម្រងនោមមានការរំខានដោយសារការត្បៀតបង្ហួរតម្រងនោមដែរឬទេ?
ជម្ងឺត្បៀតបង្ហួរតម្រងនោមជាប្រភេទជម្ងឺមួយដែលត្រូវបានចាត់ទុកជាជម្ងឺដែលបង្កររយៈពេលវែង ដូច្នេះមធ្យោបាយគោលក្នុងការផ្តល់ការព្យាបាលត្រូវធ្វើយ៉ាងណាអោយប្រសើរដោយមិនអោយប៉ះពាល់ដល់សុខភាពនិងសុខមាលភាពរបស់អ្នកជម្ងឺដាច់ខាត។ សូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញរបស់លោកអ្នកបន្ថែមប្រសិនបើមានចម្ងល់ ឬលោកអ្នកអាចផ្ញើសំណួរផ្សេងៗមកខ្ញុំក៏បាន។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




