សារធាតុឡៃកូភីន ជាប្រភេទអង់ទីអ៊ុកស៊ីដង់ដែលសំបូរនៅក្នុងផ្លែប៉េងប៉ោះ មើមការ៉ុត ផ្លៃឪឡឹកនិងផ្លែល្ហុងជាដើម។ យើងឃើញថាសារធាតុប្រភេទនេះត្រូវបានណែនាំដល់អ្នកជម្ងឺក្នុងការបរិភោគដើម្បីទប់ស្កាត់ជម្ងឺមហារីកក្រពេញប្រូស្តាត។ ក្នុងអត្ថបទនេះយើងនឹងលំអិតអំពីប្រយោជន៍ដ៏អស្ចារ្យរបស់អង់ទីអ៊ុកស៊ីដង់។
សំណួរ-ចម្លើយ លើ Lycopene
តើអ្វីជាឡៃកូភីន?
ឡៃកូភីនជាសារធាតុម្យ៉ាងដែលយើងឃើញមានក្នុងរុក្ខជាតិ នៅក្នុងភាសាអង់គ្លេសយើងហៅថាពពួក ការ៉ូតេណយដ៍។ ការ៉ូតេណយដ៍នេះបញ្ចេញជាតិពណ៏ដូចជា ពណ៏លឿង ពណ៏ស្លាទំ និងពណ៏ក្រហម។

តើឡៃកូភីនពិតជាអាចជួយការពារយើងអោយចៀសផុតពីជម្ងឺមហារីកក្រពេញប្រូស្តាតប្រាកដឬ?
វាអាច! ប៉ុន្តែលុះត្រាតែយើងបរិភោគវាក្នុងកម្រិត 9មីលីក្រាមរៀងរាល់ថ្ងៃ។
តើវាអាចជួយកាត់បន្ថយភាពប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបានប៉ុណ្ណានៅពេលដែលយើងបរិភោគសារធាតុនេះនូវកម្រិត 9មីលីក្រាមជារៀងរាល់ថ្ងៃ?
អាចជួយកាត់បន្ថយបានក្នុងកម្រិត 2,1%
តើយើងមើលយ៉ាងដូចម្តេចពេលបរិភោគដើម្បីទទួលបានកម្រិតឡៃកូភីនគ្រប់គ្រាន់លើផលិតផលនិមួយៗ?
បរិមាណឡៃកូភីនត្រូវបានបង្ហាញលើស្លាកសញ្ញាផលិតផលយ៉ាងត្រឹមត្រូវ (ខ្ញុំសូមលើកយកផលិតផលទឹកប៉េងប៉ោះជាឧទាហរណ៍)
- ប្រភេទ ketchup 100 mg នឹងមានឡៃកូភីនពី 9.9 – 13.44 mg
- ប៉េងប៉ោះស្រស់ទម្ងន់100 mg នឹងមានឡៃកូភីន 0.88 – 7.74 mg
- ទឹកប៉េងប៉ោះ មានកម្រិតខុសគ្នាតាមផលិតផលនិមួយៗ សូមមើលតាមស្លាកសញ្ញាដែលបិតជាប់នឹងផលិតផលស្រាប់។

បើខ្ញុំផឹកទឹកប៉េងប៉ោះរាល់ថ្ងៃតើយ៉ាងម៉េចដែរ អាចទទួលបានឡៃកូភីនគ្រប់គ្រាន់ទេ ព្រោះវាហាក់ដូចជាងាយស្រួលក្នុងការផឹក?
មិនអាចទេ! ព្រោះពោះវៀនតូចរបស់យើងអាចស្រូបយកសារធាតុឡៃកូភីនបានត្រឹមតែ 4.7 mg តែប៉ុណ្ណោះនៅពេលយើងបរិភោគទឹកប៉េងប៉ោះក្នុងមួយលើកៗ នេះផ្អែកតាមការសិក្សានៃប្រព័ន្ធរាងកាយ។
តើត្រូវជ្រើសយកប្រភពមួយណាក្នុងការបរិភោគដើម្បីទទួលបានឡៃកូភីនគ្រប់គ្រាន់ក្នុងមួយថ្ងៃ?
តាមការសិក្សាបានបញ្ជាក់ថា ការបរិភោគដើម្បីយកសារធាតុឡៃកូភីនដែលល្អគឺត្រូវបរិភោគលើប្រភេទអាហារដែលបានឆ្លងកាត់ដំណាក់កាលការចំអិន មានដូចជា៖ ទឹកម្ទេសឬទឹកប៉េងប៉ោះ ទឹកជ្រលក់ស៉្បាហេ្គតទី និងទឹកជ្រលក់ភីសាជាដើម។

ខ្ញុំគិតថាលោកអ្នកនឹងអាចទទួលបានគំនិតខ្លះៗទាក់ទងទៅនឹងការបរិភោគសារធាតុឡៃកូភីនក្នុងគោលបំណងការពារនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។ បើលោកអ្នកមានចម្ងល់ឬសំនួរបន្ថែមសូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញ ឬមួយលោកអ្នកអាចផ្ញើសំនួរទាំងឡាយមកខ្ញុំបាន។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




