តើខ្ញុំគួរសាកល្បងពិសារអាហារបំប៉នប្រភេទរុក្ខជាតិ Saw palmetto extract ដែរឬទេ? សំនួរនេះជាសំនួរដែលត្រូវបានសួរខ្ញុំស្ទើរាល់ដងក្នុងគ្លីនិកព្យាបាលនៅពេលដែលអ្នកជម្ងឺក្រពេញប្រូស្តាតធំមកទទួលការព្យាបាល។ នៅពេលដែលបុរសទាំងឡាយបានទទួលផលប៉ះពាល់ពីជម្ងឺក្រពេញប្រូស្តាតធំ ហើយពួកគាត់កំពុងនឹងព្យាយាមគេចចេញពីការប្រើប្រាស់ថ្នាំគ្រាប់ជាមួយនឹងហេតុផលជាច្រើនដូចខាងក្រោមនេះ ៖
- ពួកគាត់ទ្រាំនឹងផលរំខានថ្នាំមិនបាន ពាក់ព័ន្ធទៅនឹងក្រុមថ្នាំ Alpha blockers, 5-alpha reductase inhibitors
- អាការៈនៃជម្ងឺប្រូស្តាតធំរបស់គាត់នៅស្រាល នឹងទាមទារការប្រើប្រាស់អាហារបំប៉នជាជាងការប្រើប្រាស់ថ្នាំ។

ពេលដែលយើងព្យាយាមរកទិន្នន័យលើអ៊ីនធឺណេតអំពីអាហារបំប៉នដែលអាចជួយព្យាបាលជម្ងឺក្រពេញប្រូស្តាតធំ ខ្ញុំជឿជាក់ថាលោកអ្នកនឹងទទួលបានលទ្ធផលនៃការស្វែងរកអំពីរុក្ខជាតិម្យ៉ាងមានឈ្មោះថា “Saw palmetto” យ៉ាងច្រើនម៉ាកអំពីផលិតផលនៃអាហារបំប៉នមួយនេះ។ សំនួរនឹងសួរថា តើត្រូវគួរជ្រើសយកមួយណា?
- តើរវាងម៉ាកនីមួយៗនៃផលិតផលរុក្ខជាតិ Saw palmetto ខុសគ្នាយ៉ាងម៉េចខ្លះ?
- តើគួរជ្រើសយកម៉ាកមួយណា?
កុំបារម្ភអី! ខ្ញុំនឹងបញ្ជាក់ជូនអំពីការជ្រើសរើសម៉ាកតាមវិធីនេះ។ Saw palmetto វាគឺជាប្រភេទដើមត្នោតអាមេរិកាំងដែលវាមានសាធាតុចំបងរបស់វាដើរតួរយ៉ាងសំខាន់ក្នុងការព្យាបាលបែបរុក្ខជាតិបំបាត់ឬជាភាសាអង់គ្លេសហៅថា Phyto therapy ។ វាមានសារធាតុសំខាន់ជាច្រើនក្នុងការប្រឆាំងទៅនឹងជម្ងឺក្រពេញប្រូស្តាតធំដូចខាងក្រោមនេះ ៖
- ប្រឆាំងនឹងផលប៉ះពាល់ទៅនឹងការលូតលាស់នៃភាវះអ័រមនមួយចំនួន anti-androgenic effects
- ប្រឆាំងទៅនឹងភាពសឹករិចរិលឬស្លាប់នៃកោសិកាក្នុងរាងកាយ pro apoptotic effects
- ប្រឆាំងនឹងភាពរលាកនៅក្នុងរាងកាយ anti-inflammatory effects
ជាមួយនឹងសារធាតុដ៏សកម្មនៃ៖
- Fatty acids
- Phytosterols
អាហារបំប៉នប្រភេទនេះត្រូវបានប្រើយ៉ាងសាមញ្ញនៅអាមេរិកនិងអ៊ឺរ៉ុបក្នុងការជួយព្យាបាលជម្ងឺក្រពេញប្រូស្តាតធំ។ ប៉ុន្តែមានការសិក្សាផ្នែកវិទ្យាសាស្រ្តជាច្រើនដែលគេមិនយល់ស្របថាអាហារបំប៉នប្រភេទនេះអាចេជួយព្យាបាលជម្ងឺនេះបាន ដោយយោងលើមូលហេតុមួយចំនួនដូចតទៅនេះ ៖
- វាមិនងាយស្រួលក្នុងការថែទាំសារធាតុសកម្មនៅក្នុងគ្រាប់ថ្នាំនីមួយៗនៅពេលដែលវាបានចម្រាញ់ចេញពីរុក្ខជាតិ។
- រោងចក្រដែលផលិតអាហារបំប៉នប្រភេទនេះមានច្រើនហើយបានប្រើប្រាស់វិធីខុសៗគ្នាក្នុងការចម្រាញ់សារធាតុសកម្មពីរុក្ខជាតិ ដូចចេ្នះវាអាចនឹងបាត់បង់សារធាតុសកម្មបាននៅពេលដំណើរការនៃការចម្រាញ់។

មានការបោះពុម្ពផ្សាយជាសាធារណៈដែលគួរអោយចាប់អារម្មណ៍កាលពីឆ្នាំ 2019 អំពីសារធាតុសកម្មដែលវាអាចជួយជួយព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមរយៈវិធីណែនាំដូចតទៅនេះ ៖
- ពិសាររាល់ថ្ងៃក្នុងកម្រិត 320 មីលីក្រាមក្នុងមួយថ្ងៃ
- កម្រិតជាតិ fatty acid គួរតែលើសពី 80%ឡើងទៅដើម្បីទទួលបានលទ្ធផលល្អប្រសើរ
ខ្ញុំសង្ឃឹមថាលោកអ្នកនឹងអាចទទួលបានគំនិតពីអត្ថបទនេះមួយចំនួនជាក់ជាមិនខាន នៅពេលដែលលោកអ្នកចាប់អារម្មណ៍អំពីរុក្ខជាតិ Saw palmetto នេះ។ សូមលោកអ្នកជជែកបន្ថែមជាមួយវេជ្ជបណ្ឌិតជំនាញពីបញ្ញានេះ ហើយលោកអ្នកក៏អាចផ្ញើសារមកកាន់ខ្ញុំបានដូចគ្នាផងដែរ។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




