Rezum បច្ចេកទេសព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមវិធីបាញ់ចំហាយទឹក

Rezum បច្ចេកទេសព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមវិធីបាញ់ចំហាយទឹក
វេជ្ជបណ្ឌិត Pom Getbutton

Soaravy Weerasopone, ឯកទេសប្រព័ន្ធទឹកនោម

មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

ប្រព័ន្ធព្យាបាលដោយចំហាយទឹកដែលហៅថា Rezum វាជាកម្មវិធីការដុតទៅលើពពួកសាច់ដុះក្នុងក្រពេញប្រូស្តាតដ៏ពិសេសមួយ ដែលវិធីនេះត្រូវបានអនុម័តអោយប្រើប្រាស់ដោយនាយកដ្ឋានគ្រប់គ្រងឳសថរបស់សហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ 2015 (U.S FDA) ដោយមានការសិក្សាអះអាងផ្នែកវិទ្យាសាស្រ្តជាច្រើនទៅលើគុណសម្បត្តិក្នុងការជួយសម្រាលជម្ងឺពាក់ព័ន្ធនឹងអាការៈនៃជម្ងឺប្រព័ន្ធបង្ហួរនោម។ ជាបន្តយើងនឹងជជែកលំអិតអំពីបច្ចេកទេសដ៏ល្អពិសេសមួយនេះ។

Rezum បច្ចេកទេសព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមវិធីបាញ់ចំហាយទឹក
នេះ​ជា​វិធី​ព្យាបាល​ដោយ​ចំហាយ​ទឹក​បែប​ប្រលោមលោក​សម្រាប់​ជំងឺ​លើស​ក្រពេញ​ប្រូស្តាត Benign

យើងដឹងស្រាប់ហើយថា ជម្ងឺក្រពេញប្រូស្តាតធំ វាជាជម្ងឺដ៏សាមញ្ញមួយដែលយើងឃើញមានការកើតឡើងលើបុរសដែលផ្តើមមានវ័យចំណាស់។ ការព្យាបាលជម្ងឺនេះមានការប្រែប្រួលខុសៗគ្នាទៅតាមកម្រិតភាពធ្ងន់ធ្ងរដែលស្តែងចេញមកដោយអាការៈរបស់អ្នកជម្ងឺម្នាក់ៗ។

  1. ការសង្កេតតាមដានអំពីអាការៈ
  2. ការប្រើថ្នាំព្យាបាល
  3. ការប្រើកម្មវិធីកោសក្រពេញប្រូស្តាតដោយប្រព័ន្ធ ENDOSCOPIC TRANSURETHRALINTERVENTION

ខ្ញុំនឹងមិនលើកមកនិយាយអពីវិធីព្យាបាលតាមរយៈការសង្កេតឬការប្រើថ្នាំព្យាបាលនោះទេ គឺខ្ញុំនឹងនិយាយបង្ហាញអំពីការកោសក្រពេញប្រូស្តាតតែម្តង។ ជាទូទៅវីធីព្យាបាលដោយការកោសសាច់ក្រពេញប្រូស្តាតគឺជាបទដ្ឋានកម្រិតអន្តរជាតិសម្រាប់ជម្ងឺក្រពេញប្រូស្តាតធំ ហើយកម្មវិធីកោសសាច់ក្រពេញប្រូស្តាតនេះជាភាសាអង់គ្លេសមានឈ្មោះថា TURP ។ ការប្រើកម្មវិធី TURP នេះត្រូវបានប្រើកាំបិតអគ្គិសនីដើម្បីកោសសាច់ក្រពេញប្រូស្តាតចេញម្តងមួយស្រទាប់ៗ ប្រៀបដូចជាការប្រើស្លាបព្រាក្នុងការដួសយកការ៉េមចេញពីក្នុងធុងការ៉េមអញ្ជឹងដែរ។ បើនិយាយពីការព្យាបាលដោយកម្មវិធីប្រព័ន្ធចំហាយទឹកដែលមានឈ្មោះថា REZUM វិញគឺខុសគ្នាតែម្តងបើធៀជាមួយនឹងកម្មវិធី TURP ។

វិធីសាស្រ្តក្នុងការប្រើកម្មវិធី REZUM គឺមិនមានការប្រើកាំបិតកោសទៅលើសាច់ក្រពេញប្រូស្តាតដូចច្នោះទេ។ គេបានប្រើម្ជុលពិសេសម្យ៉ាងដែលបង្កើតឡើងសម្រាប់ជម្ងឺនេះផ្ទាល់ ដោយចាក់បញ្ចូលម្ជុលនេះទៅក្នុងឧបករណ៍អង់ដូស្កូប (យើងអាចនិយាយថាកម្មវិធីនេះមិនមែនជាការវះកាតឡើយព្រោះវាគ្រាន់តែជាការប្រើម្ជុលចូលតែប៉ុណ្ណោះ)។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងប្រើការចោះទៅលើក្រពេញប្រូស្តាតដោយប្រើម្ជុលពិសេសនេះ ចោះរួចវេជ្ជបណ្ឌិតនឹងបញ្ជូលទឹកដែលមានកម្រិតក្តៅប្រហែល 70 អង្សារសេចូលទៅ។ ទឹកក្តៅដែលចាក់បញ្ជូលត្រូវបានកំណត់ទឹសដៅអោយចំទៅក្នុងជាលិកាក្រពេញប្រូស្តាត ឥទ្ធិពលរបស់ទឹក្តៅនេះនឹងសន្សឹមៗធ្វើអោយជាលិកាក្រពេញប្រូស្តាតរួមតូចម្តងបន្តិចៗតាមពេលវេលា។ អ្នកជម្ងឺអាចដឹងអំពីសញ្ញានៃភាពប្រសើររបស់ក្រពេញប្រូស្តាតដែលរួមតូចបានក្នុងអំឡុងពេល1ខែក្រោយការព្យាបាលដោយកម្មវិធី REZUMនេះ។

ឯកសារយោងពី Boston Scientific

តារាងប្រៀបធៀបបង្ហាញពីគុណសម្បត្តិនិងគុណវិបត្តិរបស់កម្មវិធី REZUM ចំពោះការព្យាបាលជម្ងឺក្រពេញប្រូស្តាតធំ។

Rezum - គុណសម្បត្តិនិងគុណវិបត្តិ

គុណសម្បត្តិរបស់ REZUMគុណវិបត្តិរបស់ REZUM
ប្រើត្រឹមតែថ្នាំងងុយគេងមុនធ្វើតែប៉ុណ្ណោះតម្រូវអោយមានការតាមដានជាដរាប
មិនតម្រូវអោយសម្រាកក្នុងមន្ទីរពេទ្យសម្រាប់អ្នកជម្ងឺនោមមិនចេញ មិនអនុញ្ញាតអោយប្រើកម្មវិធីនេះ។
មិនប៉ះពាល់ដល់មុខងាប្រដាប់ភេទបុរសសម្រាប់អ្នកជម្ងឺដែលទើបតែជាពីជម្ងឺរលាកប្រព័ន្ធបង្ហួរនោម មិនអនុញ្ញាតអោយប្រើកម្មវិធីនេះ។
ចំណាយពេលខ្លីក្នុងការធ្វើកម្មវិធីនេះមិនសមនឹងទំហំក្រពេញប្រូស្តាត > 120 mL
ធ្វើអោយអាការៈនៃជម្ងឺប្រព័ន្ធបង្ហួរនោមមានការប្រសើរឡើងសម្រាប់អ្នកជម្ងឺដែលមានប្រវត្តិបាញ់កាំរស្មី មិនអនុញ្ញាតអោយប្រើកម្មវិធីនេះ។
អ្នកជម្ងឺភាគច្រើនតម្រូវអោយមានការសុងបង្ហួរនោមក្រោយការប្រើកម្មវិធីនេះ។
Rezum បច្ចេកទេសព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមវិធីបាញ់ចំហាយទឹក
ការព្យាបាលដោយទឹក Rezum អាចជាជម្រើសដ៏ល្អមួយដែលអ្នកចង់ជៀសវាងការវះកាត់។

នេះជាដំណឹងដ៏ល្អមួយសម្រាប់ពលរដ្ឋខ្មែរនិងជនជាតិបរទេសដែលរស់នៅឬធ្វើការក្នុងស្រុកខ្មែរដែលលោកអ្នកអាចនឹងទទួលយកសេវាកម្មនៃកម្មវិធីនេះពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញក្នុងពេលដ៏ខ្លីខាងមុខ។ ប្រសិនលោកអ្នកមានសំនួរបន្ថែមទាក់ទងនឹងប្រធានបទខាងលើនេះសូមលោកអ្នកជជែកជាមួយវេជ្ជបណ្ឌិតជំនាញនៃជម្ងឺប្រព័ន្ធទឹកនោមរបស់លោកអ្នកបន្ថែម ក្នុងនេះលោកអ្នកនៅតែអាចផ្ញើរសំនួរផ្សេងៗដែលពាក់ព័ន្ធនឹងបញ្ហានេះមកខ្ញុំបាន ខ្ញុំរីករាយនឹងឆ្លើយតប។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទក្រោយៗ!

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

សេចក្តីណែនាំក្រោយការកាត់ស្បែកចុងលឹង្គដោយ Stapler

ចាប់តាំងពីខ្ញុំបានធ្វើប្រតិបត្តិការកាត់ស្បែកជាច្រើនដងមកទល់ពេលនេះ វិធីសាស្ត្រសំខាន់ជាងនេះទៀតនោះគឺការគ្រប់គ្រងក្រោយការវះកាត់។ ដូច្នេះ ក្នុងប្រធានបទនេះ យើងនឹងយកចិត្តទុកដាក់បន្ថែមទៀតលើការណែនាំអំពីការកាត់ស្បែកក្រោយការវះកាត់ត្រឹមត្រូវសម្រាប់អ្នកជំងឺទាំងអស់របស់ខ្ញុំ។ តើ​អ្វី​ទៅ​ជា​ប្រតិបត្តិការ​នៃ​ការ​កាត់​ដេរ? គំនិតទូទៅស្តីពីការកាត់ស្បែក ក្រោយកាត់ស្បែកក្បាល…

ឧបករណ៍វាស់កម្លាំងនោម មធ្យោបាយព្យាបាលដោយគ្មានការវះកាត់នឹងអាចស្ទង់ដឹងពីកម្លាំងនោមបាន

ថ្ងៃនេះយើងនឹងស្វែងយល់អំពីឧបករណ៍ប្រើប្រាស់របស់ Uroflowmetry ។ ខ្ញុំមានអ្នកជំងឺជាច្រើនដែលបានទៅមើលគ្លីនិច urology របស់ខ្ញុំជាមួយនឹងការត្អូញត្អែរយ៉ាងខ្លាំងអំពីលំហូរទឹកនោមខ្សោយ។ រោគ​សញ្ញា​ប្រភេទ​នេះ- ការ​នោម​ខ្សោយ​គឺ​ជា​ការ​ត្អូញត្អែរ​ខាង​ផ្លូវ​អារម្មណ៍​ខ្លាំង​ណាស់ ហើយ​វា​ពិបាក​នឹង​ធ្វើ​ការ​វាស់វែង​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ចំណោម​បុគ្គល​ម្នាក់ៗ។ ខ្ញុំតែងតែរត់…

ការព្យាបាលជម្ងឺក្រិនសាច់លឹង្គឬ Peyronie ដោយរលកឆក់ Extracorporeal

ជំងឺ Peyronie ឬលិង្គកោង គឺជាបញ្ហាមួយដ៏គួរឱ្យរំខានបំផុតសម្រាប់សុភាពនារីទាំងឡាយដែលទទួលរងពី។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​អសមត្ថភាព​ក្នុង​ការ​រួមភេទ​អាច​នឹង​ជួប​ប្រទះ។ វានៅតែសំណាងសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពស្រាល ដោយសារតែពួកគេទើបតែអាចរួមភេទបាន ផ្ទុយទៅវិញ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ "Rezum: Minimally invasive water vapor therapy for BPH"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖