យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ

យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ
គ្មាននរណាម្នាក់ចង់រងទុក្ខ ED

ជម្ងឺខ្សោយប្រដាប់ភេទស្ថិតនៅក្នុងចំណាត់ថ្នាក់លេខមួយក្នុងចំណោមជម្ងឺផ្នែកប្រព័ន្ធទឹកនោមដទៃទៀត។ អ្នកជម្ងឺដែលទទួលរងភាវៈនេះពួកគាត់តែងតែមានអារម្មណ៍អៀនខ្មាស់ ហើយដោយឡែកទៀតពួកគាត់តែងតែព្យាយាមស្រាវជ្រាវរកវិធីសាស្រ្តផ្សេងៗដើម្បីធ្វើអោយអង្គជាតិរបស់គាត់ត្រឡប់មកវិញ។ ភាគច្រើនគ្រូពេទ្យតែងតែធ្វើការណែនាំដល់អ្នកជម្ងឺដែលទទួលរងភាវះនេះដោយអោយអ្នកជម្ងឺព្យាយាមធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ មានសំនួរជាច្រើនដែលអ្នកជម្ងឺចង់សួរអំពីភាវៈនេះ ហើយពេលខ្លះគ្រូពេទ្យពិបាកនឹងវាយតម្លៃនឹងផ្តល់ចម្លើយអោយបានក្បោះក្បាយដល់អ្នកជម្ងឺដែលទទួលរងភាវៈនេះណាស់ ព្រោះដោយសារកត្តាពេលវេលាក្នុងការផ្តល់ពិភាក្សាមានកំនត់។ ប្រធានបទដែលខ្ញុំបង្ហាញមួយនេះពិតជាអាចធ្វើបំណកស្រាយបានច្បាស់លាស់ដោយផ្អែកលើភស្តុតាងនៃការប្រើប្រាស់ថ្នាំជាគោល។

យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ
តើ​អ្នក​ធ្លាប់​ចង់​ដឹង​ទេ​ថា​អ្វី​ទៅ​ជា​និយមន័យ​ពិត​នៃ "ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ"?

យុទ្ធសាស្ត្រការពារការងាប់លិង្គ សំណួរ និងចម្លើយ

សំណួរ តើបុគ្គលណាខ្លៈដែលទទួលអត្ថប្រយោជន៍ពីការធ្វើលំហាត់ប្រាណ?

ចម្លើយ បុគ្គលគ្រប់រូប លើកលែងតែ លើកលែងតែបុគ្គលមួយក្រុមដែលពួកគាត់មានប្រវត្តិវះកាត់និងព្យាបាលជម្ងឺត្បៀតសរសៃឈាមបេះដូង។

  • ដោយសារអ្នកជម្ងឺដែលមានភាវៈត្បៀតសរសៃឈាមបេះដូងពួកគាត់តម្រូវអោយប្រើប្រាស់ថ្នាំតាមរូបមន្តដែលគ្រូពេទ្យបានរៀបចំ ហើយថ្នាំទាំងនេះអាចមានផលប៉ពាល់ឬធ្វើអោយមានបញ្ហាលើមុខងារការឡើងរឹងនៃប្រដាប់ភេទ។
  • ការទ្រាំហត់ក្នុងការធ្វើលំហាត់ប្រាណមិនបានល្អ នឹងធ្វើអោយកម្រិតភាពជោគជ័យមិនអាចដូចគោលដៅដែលបានកំនត់។
យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ
អ្នកជំងឺដែលមានប្រវត្តិជំងឺបេះដូង ischemic ដែលត្រូវបានព្យាបាលដោយរាតត្បាតគឺមិនសមរម្យក្នុងការធ្វើលំហាត់ប្រាណ។

សំណួរ តើលំហាតើប្រាណរបៀបណាដែលនឹងត្រូវណែនាំ?

ចម្លើយ : ការធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យមនៃភាពហត់

  • ឧទាហរណ៍ដូចជា៖ លំហាត់ប្រាណតាមបែបអ៊ែរ៉ូបិក, រត់, ដើរលឿន, រត់យឺតៗ,ជិះកង់ឬហែលទឹក។
យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ
ការជិះកង់គឺជាសកម្មភាពរាងកាយមួយដែលត្រូវបានណែនាំ។

សំណួរ តើលំហាត់ប្រាណដោយការលើកដុំដែកអាចជួយធ្វើអោយភាវៈខ្សោយប្រដាប់ភេទនេះល្អឡើងវិញដែរឬទេ?

ចម្លើយ លំហាត់ប្រាណដោយការលើកដុំដែកតែឯកឯងមិនអាចជួយអោយមុខងារមួយនេះល្អវិញបានឡើយលុះត្រាតែបូកផ្សំជាមួយនិងលំហាត់ប្រាណអ៊ែរ៉ូបិកដូចបានបញ្ជាក់ក្នុងសំនួរខាងលើទើបអាច។

យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ
ការហែលទឹកគឺជាប្រភេទមួយនៃសកម្មភាពរាងកាយដែលត្រូវបានណែនាំ។

សំណួរ ចុះការធ្វើលំហាត់ប្រាណរបៀបពង្រឹងសាច់ដុំអាងត្រគាកវិញ ?

ចម្លើយ លំហាត់ប្រាណរបៀបនេះមិនបានជួយអោយមុខងារនេះល្អឡើងវិញនោះទេ។

សំណួរ តើគួរធ្វើលំហាត់ប្រានក្នុងមួយលើកប៉ុន្មាននាទី?

ចម្លើយ លំហាត់ប្រាណដែលសមរម្យគួរតែ៖

  • 40នាទីក្នុងមួយលើក, 4លើកក្នុងមួយសប្តាហ៍ (160នាទីក្នុងមួយសប្តាហ៍)
  • ***ប្រសិនបើអាចបង្កើនចំនួននាទីដល់ទៅ 200-300នាទីក្នុងមួយសសប្ហាហ៍ វានឹងកាន់តែប្រសើរជាង 160នាទីក្នុងសប្ហាហ៍។

សំណួរ តើការធ្វើលំហាត់ប្រាណរយៈពេលយូរប៉ុណ្ណាដែលវាអាចជួយអោយមុខងារប្រដាប់ភេទត្រឡប់មកធម្មតាវិញ?

ចម្លើយ 6ខែបន្ទាប់ពីការធ្វើលំហាត់ស្របតាមបទដ្ឋានលំហាត់ប្រាណដែលបានណែនាំ។

  • ដោយយោងលើការប៉ានប្រមាណខ្លីបំផុតក្នុងការធ្វើលំហាត់ប្រាណត្រឹម២ខែដែលអាចជួយអោយមុខងារនេះល្អប្រសើរឡើងវិញ លោកអ្នកអាចកត់សម្គាល់ដោយខ្លួនឯងនូវរយៈពេល២ខែនេះបាន។

សំណួរ តើយើងត្រូវព្យាបាលដោយវិធីសាស្រ្តដទៃណាផ្សេងទៀតក្នុងពេលដែលយើកំពុងធ្វើលំហាត់ប្រាណនេះដែរឬទេ?

ចម្លើយ មានការសិក្សានឹងអះអាងថាវាពិតជាអាចធ្វើអោយមុខងាមួយនេះត្រឡប់មកវិញបានយ៉ាងលឿនប្រសិនបើមានការព្យាបាលគួបផ្សំនិងការធ្វើលំហាត់ប្រាណក្នុងពេលតែមួយ។

ខាងក្រោមនេះជាការណែនាំដោយសង្ខេបដែលខ្ញុំតែងតែផ្តល់យោបល់ទៅកាន់អ្នកជម្ងឺប្រភេទនេះ។

  1. លំហាត់ប្រាណកម្រិតមធ្យមរបៀបអ៊ែរ៉ូបិកអោយបានទៀងទាត់
  2. 40 នាទីក្នុងមួយលើក
  3. 4លើកក្នុងមួយសប្តាហ៍
  4. យ៉ាងហោចណាស់រយៈពេល 6ខែ

ខ្ញុំសង្ឃឹមថាប្រធានបទមួយនេះអាចជួយអោយលោកអ្នកយល់ច្បាស់នឹងលែងមានមន្ទិលក្នុងចិត្ត។ តើពាក្យថា ”លំហាត់ប្រាណអោយទៀងទាត់ដែលគ្រូពេទ្យចង់សំដៅដល់គឺជាអ្វី?” ប្រសិនបើលោកអ្នកមានសំនួរឬចម្ងល់ផ្សេងៗ សូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញផ្នែជម្ងឺបុរសរបស់លោកអ្នក ក្នុងនេះដែលលោកអ្នកអាចផ្ញើសំនួរផ្សេងៗទៀតពាក់ព័ន្ធនឹងភាវៈនេះមកខ្ញុំបាន។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទថ្មីៗ។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

វិធីព្យាបាលភាវៈកង្វះអ័រមនបុរសឬ hypogonadism លើបុរសដោយប្រើបច្ចេកទេស hCG monotherapy

ឥឡូវនេះមួយថ្ងៃសុភាពនារីមកជួបខ្ញុំជាមួយនឹងបញ្ហារោគសញ្ញា hypogonadism ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីវិធីជំនួសថ្មីដើម្បីព្យាបាលជំងឺប្រភេទនេះដោយប្រើការព្យាបាលដោយ hCG monotherapy ជាមួយនឹងថ្នាំផ្អែកលើភស្តុតាង។ យើងនឹងយកចិត្តទុកដាក់ចំពោះ hypogonadism ចាប់ផ្តើមយឺតដែលទាក់ទងនឹងដំណើរការនៃភាពចាស់តែប៉ុណ្ណោះ ហើយនេះគឺជានិយមន័យ។ ការថយចុះកម្តៅ…

តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?

ការធ្វើផែនការគ្រួសារសម្រាប់សុភាពបុរសគឺជាកាតព្វកិច្ចមួយទៀតនៅគ្លីនិក urology របស់ខ្ញុំ។ នៅពេលដែលសុភាពបុរសជាច្រើនបានមកសួរពីរបៀបធ្វើឱ្យដៃគូរបស់ពួកគេមានផ្ទៃពោះ ដូច្នេះថ្ងៃនេះយើងនឹងនិយាយបន្ថែមទៀតអំពីអត្រានៃការមានគភ៌ដែលអ្នកអាចរំពឹងទុកក្នុង 1 វដ្តរដូវ។ ជាដំបូងយើងត្រូវដឹងពីនិយមន័យនៃអត្រាមានផ្ទៃពោះ…

បំណកស្រាយការវិភាគទឹកកាមបុរស

ភាពគ្មានកូនរបស់បុរសគឺជាបញ្ហាទូទៅមួយផ្សេងទៀតនៅក្នុងការិយាល័យ andrology របស់ខ្ញុំ ហើយការធ្វើតេស្តមេជីវិតឈ្មោល ឬការវិភាគទឹកកាមគឺជាគន្លឹះក្នុងការបើកសោរសម្រាប់ដំណោះស្រាយនេះ។ តើភាពគ្មានកូនរបស់បុរសជាអ្វី? ភាពគ្មានកូនរបស់បុរសគឺត្រូវបានសង្ស័យនៅពេលដែលការបន្តពូជរបស់ប្តីប្រពន្ធមួយគូមិនអាចមានគភ៌បន្ទាប់ពីការរួមភេទដោយមិនបានការពាររយៈពេល 1 ឆ្នាំ។ វាត្រូវបានបង្ហាញ; សម្រាប់ឡើង…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖