លទ្ធផលនៃការពិនិត្យទឹកនោមដែលមានវត្តមានកោសិការលាកដែលមិនបង្ករដោយពពួកបាក់តេរីតែងតែមានអ្នកជម្ងឺមកទទួលកិច្ចពិភាក្សាជាប្រចាំក្នុងផ្នែកជម្ងឺប្រព័ន្ធទឹកនោម។ សម្រាប់លក្ខខណ្ឌនៃការទទួលបានលទ្ធផលទឹកនោមដែលមានការរលាកតែបែរជាមិនមានការបង្កររោគ ស្តាប់ហើយវាហាក់ដូចជាទទួលអារម្មណ៍ស្មុគស្មាញបន្តិចរវាងអ្នកជម្ងឺនិងគ្រូពេទ្យពេលដែលទទួលការពិភាក្សាអំពីបញ្ហានេះ។ មុននឹងឈានដល់ការនិយាយអំពីបរិបទនៃលក្ខខណ្ឌរបស់ភាវៈនេះ Sterile pyuria ជាដំបូងយើងត្រូវតែយល់អោយបានច្បាស់នូវនិយមន័យនៃវក្យសព្ទជាភាសាអង់គ្លេសមួយនេះជាមុនសិន។

Sterile pyuria ជាកន្យោមពាក្យរវាងពាក្យថា Sterile និងពាក្យថា pyuria
- ពាក្យថា Sterile មានន័យថាឥតមានវត្តមាននៃការបង្កររោគនៅក្នុងទឹកនោម។
- វិធីអះអាងគឺត្រូវយកទឹកនោមទៅបណ្តុះមើលមេរោគ។
- ពាក្យថា pyuria មានន័យថាវិជ្ជមានកោសិកាការរលាកឬបង្កររោគនៅក្នុងការពិនិត្យទឹកនោមតាមរបៀបធម្មតា Urine Examination។
- ជាទូទៅយើងនឹងពិចារណាថាមានការរលាកឬការបង្កររោគលុះត្រាតែកម្រិតគ្រាប់ឈាម(ស) White blood cells លើសពីចំនួនពីរកោសិកាឡើងទៅឬ 2 WBC/HPF
និយាយអោយងាយយល់ពាក្យថា Sterile Pyuria មានន័យថាមាន ”វត្តមាននៃការរលាកនៅក្នុងទឹកនោមដែលមិនបង្ករដោយការចម្លងបាក់តេរី“។ សំនួរបន្ទាប់នឹងសួរថា តើរឿងនេះវាកើតឡើងដោយរបៀបណាទៅ? ខ្ញុំនឹងបែងចែកភាវៈនេះជាពីរកត្តាធំៗ។
2 មូលហេតុចម្បងនៃ pyuria មាប់មគ
- ពាក់ព័ន្ធនឹងមូលហេតុនៃការបង្ករោគ ៖
- សម្រាប់អ្នកជម្ងឺណាម្នាក់ដែលគាត់មានការបង្កររោគហើយគាត់ទើបតែលេបថ្នាំផ្សះAntibioticដើម្បីព្យាបាលក្នុងរយៈពេលថ្មីៗ២សប្តាហ៍ចុងក្រោយនេះ។ ព្រោះដោយសារឥទ្ធិពលនៃថ្នាំផ្សះវាបានទៅរំខានលទ្ធផលនៃការពិនិត្យទឹកនោមដែលយើងហៅលទ្ធផលមួយនេះថាជាលទ្ធផលអវិជ្ជមានក្លែងក្លាយឬ “False negative”
- អ្នកជម្ងឺទទួលរងភាវៈការបង្កររោគឬរលាកដោយមូលហេតុដទៃទៀតដែលមិនមែនបង្ករដោយពពួកបាក់តេរី មានដូចជា៖ ប៉ារ៉ាស៊ីត,វិរុស ឬការបង្កររោគដោយពពួកមេរោគរបេង។

- មិនពាក់ព័ន្ធដោយការបង្កររោគ ៖ របៀបនេះត្រូវការដឹងអំពីសញ្ញានៃអាការៈមួយចំនួនដូចជា៖
- ស្រក់ទម្ងន់យ៉ាងជាក់ច្បាស់- អាចបង្ករដោយពពួកសាច់កាចដែលស្ថិតនៅក្នុងប្រព័ន្ធបង្ហួរនោម។
- កន្លងមកធ្លាប់ទទួលការវះកាត់ឬបាញ់កាំរស្មីលើបណ្តុំឆ្អឹងអាងត្រគាក - របៀបនេះអាចទទួលរងនូវផលប៉ះពាល់នៃកាំរស្មីដែលបណ្តាលអោយមានការរលាកបាន។
- តាមរយៈលទ្ធផលនៃការពិនិត្យទឹកនោមយើងឃើញមានវត្តមាននៃកោសិកាឈាមក្រហម - របៀបនេះគឺអាចមានវត្តមាននៃក្រួសតម្រងនោមឬជម្ងឺដែលពាក់ព័ន្ធនឹងតម្រងនោមផ្សេងៗទៀត។
- អ្នកជម្ងឺមានលក្ខខណ្ឌជម្ងឺទាក់ទងនឹងប្រព័ន្ធផ្សេងៗនៃរាងកាយដូចជា៖ មានផ្ទៃពោះ, ជម្ងឺទឹកនោមផ្អែម, ជម្ងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ, ស្ថិតក្នុងវ័យអស់រដូវ,ជម្ងឺអង្គបដិបក្សប្រឆាំងខ្លួនឯង systemic lupus erythematosus (SLE) ឬជម្ងឺឈឺផ្លោកនោម។
- អ្នកជម្ងឺស្ថិតក្នុងការប្រើប្រាស់ថ្នាំជាក់លាក់ណាមួយ- ប្រើពពួកថ្នាំប្រឆាំងការរលាក Anti-inflammatory drug (NSAID) , ពពួកថ្នាំស្ទើរ៉យ steroids ,ពពួកថ្នាំពីនីសេលីន penicillin, ពពួកថ្នាំប្រឆាំងអាស៊ីតក្នុងក្រពះជាដើម anti-stomach upset tablets ។


នៅពេលដែលយើងបានដឹងដើមហេតុនៃបញ្ហាហើយ ជាបន្តយើងនឹងធ្វើការតាមដានដែលមានលក្ខណៈត្រឹមត្រូវនឹងតម្រូវអោយមានការព្យាបាលតាមការរំពឹងទុករបស់យើង។ ផ្ទុយទៅវិញប្រសិនបើមូលហេតុនៃការបង្ករនៃភាវៈ Sterile pyuria មិនមានអ្វីប៉ះពាល់ដល់សុខភាពរាងកាយទេនោះ យើងនឹងផ្តល់ការណែនាំនឹងផ្តល់ចំនេះដឹងដល់អ្នកជម្ងឺដូចជាការតាមដានសុខភាពនិងអាការៈរបស់ខ្លួនហើយមកទទួលការពិនិត្យទឹកនោមអោយបានទៀងទាត់ជាដើម។

ព័ត៏មានខាង់លើនេះគឺបានបញ្ជាក់ន័យយ៉ាងច្បាស់ពាក់ព័ន្ធនឹងភាវៈ Sterile pyuria។ ប្រសិនបើមានសំនួរបន្ថែមសូមលោកអ្នកជជែកជាមួយវេជ្ជបណ្ឌិតជំនាញនៃជម្ងឹប្រព័ន្ធទឹកនោមរបស់លោកអ្នក ក្នុងនេះដែរលោកអ្នកនៅតែអាចផ្ញើសំនួរផ្សេងៗទៀតមកខ្ញុំបានដូចគ្នា។ សូមជូណពរសំណាង់ល្អ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទថ្មីៗ។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




