ក្រួសតម្រងនោមប្រភេទ ក្រួសអាស៊ីតអ៊ុយរិក ក្រួសប្រភេទនេះអាចទទួលការព្យាបាលដោយលារលេបថ្នាំបាន

គ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក ជាប្រភេទគ្រួសក្នុងតម្រងនោម ដែលព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីព្យាបាលតាមមាត់
វេជ្ជបណ្ឌិត Pom Getbutton

Soaravy Weerasopone, ឯកទេសប្រព័ន្ធទឹកនោម

មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

ក្នុងប្រធានបទនេះនឹងមានការសង្កត់ន័យលើប្រភេទក្រួសតម្រងនោមម្យ៉ាងដែលយើងហៅថាក្រួសអាស៊ីតអ៊ុយរិក។ ដោយសារមានការសាកសួរពីអ្នកជម្ងឺជាច្រើនពាក់ព័ន្ធថាតើវានឹងមានថ្នាំលេបណាមួយដែលអាចប្រឆាំងនឹងការកើតក្រួសតម្រងនោមបានឬទេ? ចម្លើយដែលអាចឆ្លើយបានលឿននោះគឺ វាពិតជាមានថ្នាំលេបដែលអាចព្យាបាលក្រួសតម្រងនោមប្រភទអាស៊ីតអ៊ុយរិកបាន គ្រាន់តែប្រសិទ្ធិភាពគឺស្ថិតនៅលើអ្នកជម្ងឺផ្ទាល់ថាពួកគាត់ទទួលរងការឈឺចាប់ពីក្រួសតម្រងនោមប្រភេទនេះខ្លាំងឬស្រាលកម្រិតណា។ បញ្ហាទាំងអស់នេះត្រូវការការបកស្រាយនិងចំណាយពេលច្រើនក្នុងការធ្វើអោយអ្នកជម្ងឺយល់ច្បាស់អំពីបញ្ហា។

គ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក ជាប្រភេទគ្រួសក្នុងតម្រងនោម ដែលព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីព្យាបាលតាមមាត់
ការប្រើថ្នាំតាមមាត់ត្រឹមត្រូវក្នុងជំងឺគ្រួសក្នុងតម្រងនោមតែងតែជាប្រធានបទដែលចំណាយពេលពិភាក្សាច្រើន។

ដំបូងលោកអ្នកត្រូវស្គាល់និងយល់អំពីមូលហេតុការកើតឡើងនៃក្រួសតម្រងនោមនឹងការវិវឌ្ឍន៍របស់វាជាមុនសិន។ សមាសធាតុនៃក្រួសតម្រងនោមត្រូវបានចែកចេញជាពីរចំនែកធំៗ។

  1. ប្រភេទក្រួសតម្រងនោមដែលមានសមាសធាតុកើតចេញពីកាល់ស្យូម(កំបោរ) លទ្ធភាពកើតឡើងដល់ទៅ 90%។
  2. ប្រភេទក្រួសតម្រងនោមអាស៊ីតអ៊ុរិក លទ្ធភាពកើតឡើងគឺ 10%
គ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក ជាប្រភេទគ្រួសក្នុងតម្រងនោម ដែលព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីព្យាបាលតាមមាត់
ឱកាស 10 ភាគរយដែលអាចព្យាបាលបានដោយថ្នាំតាមមាត់អាចត្រូវបានគេរំពឹងទុកពីគ្រួសក្នុងតម្រងនោមដែលមិនបានស៊ើបអង្កេត។

ដោយសារក្រួសភាគច្រើន គឺជាពពួកកាល់ស្យូមដូច្នេះហើយមធ្យោបាយក្នុងការព្យាបាលក្រួសប្រភេទកាល់ស្យូមនេះនឹងមិនមានថ្នាំលេបណាមួយអាចជួយព្យាបាលបាលក្រៅអំពីការវះកាត់ក្នុងការយកវាចេញតែនោះទេ។ ប្រសិនលោកអ្នកកើតក្រួសតម្រងនោមហើយមិនទាន់មានការពិនិត្យតាមដានអោយបានច្បាស់លាស់ជាមុនសិនទេ នោះលោកអ្នកអាចមានលទ្ធភាពត្រឹមតែ 10%ដែលលោកអ្នកប្រហែលអាចប្រើថ្នាំលេបក្នុងការព្យាបាលលើក្រួសតម្រងនោមនេះ។

ធ្វើយ៉ាងដូចម្តេចដើម្បីដឹងថាយើងមានកើតក្រួសប្រភេទអាស៊ីតអ៊ុយរិកនេះ?

យើងនឹងបែងចែកការពិនិត្យជា២របៀប ទី១ គឺការពិនិត្យតាមលក្ខណៈសាមញ្ញ ចំនែកទី២ជាការពិនិត្យតាមរបៀបផ្ចិតផ្ចង់លើប្រភេទក្រួសនិមួយៗ។

គ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក ជាប្រភេទគ្រួសក្នុងតម្រងនោម ដែលព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីព្យាបាលតាមមាត់
ការស្កេន CT អាចជាឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យគ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក។
  • ការពិនិត្យតាមលក្ខណៈសាមញ្ញ
    • មើលកម្រិតជាតិអាស៊ីតតាមរយៈការពិនិត្យទឹកនោមដែលយើងហៅថាការមើលកម្រិត urine pH
    • កម្រិតដង់ស៊ីតេនៃក្រួសជាអប្បបរមាតាមរយៈមាស៊ីនស៊ីធីស្កែន
  • ការពិនិត្យតាមរបៀបផ្ចិតផ្ចង់
    • ដឹងថាជាប្រភេទក្រួសអាស៊ីតអ៊ុយរិកតាមរយៈការបកប្រែលទ្ធផលនៃការវិភាគក្រួស
    • មានន័យថាចាប់យកក្រួសនេះផ្ញើទៅមន្ទីរពិសោធន៍ឯកទេសដើម្បីធ្វើការវិភាគ
គ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក ជាប្រភេទគ្រួសក្នុងតម្រងនោម ដែលព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីព្យាបាលតាមមាត់
ការវិភាគថ្មគឺជាការស៊ើបអង្កេតច្បាស់លាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យគ្រួសក្នុងតម្រងនោមអាស៊ីតអ៊ុយរិក។

តើការព្យាបាលក្រួសអាស៊ីតអ៊ុយរិកដោយមិនចាំបាច់ទទួលការវះកាត់នឹងត្រូវធ្វើឡើងតាមរបៀបណា?

  • ការកែសម្រួលរបបអាហារ
    • ទទួលទានបន្លែនិងផ្លែឈើអោយបានច្រើនជាងធម្មតា ពិសេសដូចជាពពួកទឹកក្រូចនិងទឹកក្រូចឆ្មា។
    • កុំទទួលទានសាច់ច្រើនហួសហេតុពេក
    • ទទួលទានទឹកចាប់ពី 2,500មីលីលីត្រក្នុងមួយថ្ងៃតាមការណែនាំ
  • ការប្រើថ្នាំព្យាបាល
    • ការធ្វើអោយកំហាប់(អាល់កាឡាញ)ដោយប្រើសារធាតុប៉ូតាស្យូមស៊ីត្រាតក្នុងការព្យាបាល។ ការព្យាបាលរបៀបនេះក្នុងគោលបំណងធ្វើអោយកំហាប់សារធាតុអាស៊ីតដែលយើងហៅថា urine pH គឺសូន្យ ដែលការធ្វើរបៀបនេះគឺវាអាចរំលាយជាតិអាស៊ីតដែលអាចបង្ករក្រួសបាន។
    • ការប្រើថ្នាំប្រឆាំងនឹងជម្ងឺអាស៊ីតឡើងខ្លាំងឬ Gout។ ជម្ងឺ Gout វាទាក់ទងទៅនឹងជម្ងឺក្រួសអាស៊ីតអ៊ុយរិក។

តើយើងតាមដានយ៉ាងណាដើម្បីអោយដឹងថាលទ្ធផលនៃការព្យាបាលល្អប្រសើរ?

  • វេជ្ជបណ្ឌិតនៃជម្ងឺប្រព័ន្ធទឹកនោមនឹងធ្វើការតាមដានណាត់ជួបពិនិត្យ
    • ពិនិត្យទឹកនោមមើលកំហាប់អាស៊ីតឬ urine pH ។ កម្រិត urine pHដែលល្អគឺនៅក្នុងចន្លោះពី 6,5-7,0។
    • ការពិនិត្យតាមដានដោយប្រើម៉ាស៊ីន អ៊ុលត្រាសោនឬស៊ីធីស្កែន។ មានន័យថាការថយចុះនៅកម្រិតឬទំហំក្រួសគឺមានន័យថាការព្យាបាលបានទទួលជោគជ័យ។

ប្រសិនបើការព្យាបាលដោយថ្នាំលេបហើយនៅតែមិនជោគជ័យ តើយើងត្រូវធ្វើយ៉ាងម៉េចបន្តទៀត?

  • ប្រសិនបើថ្នាំលេបមិនជោគជ័យនោះមានន័យថាគ្មានជម្រើផ្សេងទៀតណាមួយក្នុងការដោះស្រាយរឿងក្រួសនេះទេ មានតែមកជជែកគ្នារឿង៖
    • ការបាញ់រំលាយក្រួសដោយម៉ាស៊ីន(ESWL)
    • ការសុងបំបែកក្រួសដោយកាំរស្មីឡាហ៊្សែ

សម្រាប់ព័ត៏មានឬទិន្នន័យបន្ថែមទាក់ទងនឹងរឿងក្រួសអាស៊ីតអ៊ុយរិក សូមលោកអ្នកពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេសផ្នែកជម្ងឺប្រព័ន្ធទឹកនោមរបស់លោកអ្នក។ ក្នុងន័យនេះដែរលោកអ្នកអាចផ្ញើសំនួរទាំងឡាយមកកាន់ខ្ញុំបានដូចគ្នាដែរ។ ជួបគ្នាសារជាថ្មីនៅវគ្គក្រោយជាមួយនឹងប្រធានបទផ្សេងទៀត។

អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម

តើមានអាត្រាជោគជ័យប៉ុន្មានភាគរយសម្រាប់ការព្យាបាលដោយ ប្រើថ្នាំបណ្តេញគ្រួសនៅក្នុងបង្ហួរតម្រងនោម

វាជារឿងធម្មតាណាស់សម្រាប់ខ្ញុំក្នុងការថែរក្សាអ្នកជំងឺដែលមានការឈឺចាប់គ្រួសក្នុងបង្ហួរនោមដោយសួរសំណួរជាញឹកញាប់ពីពួកគេអំពីការព្យាបាលដោយវេជ្ជសាស្ដ្រលើការបណ្តេញថ្ម។ ចម្លើយទាំងអស់នឹងត្រូវបានរៀបចំនៅក្នុង Q&A ខាងក្រោមសំណួរ៖ តើវាអាចទៅរួចទេក្នុងការជៀសវាងការវះកាត់ដុំគីស? សំណួរ៖ តើ​ប្រូបាប៊ីលីតេ​នៃ​គ្រួស​ក្នុង​បំពង់​នោម​នឹង​មាន​ចំនួន​ប៉ុន្មាន…

ការគ្រប់គ្រងជំហ៊ានដំបូងដោយខ្លួនលោកអ្នកផ្ទាល់ក្នុងពេលដែលលោក អ្នកឈឺចាប់ដោយគ្រួសជាប់គាំងនៅក្នុងបង្ហួរតម្រងនោម

ការឈឺចាប់ថ្ម ureteric ត្រូវបានចាត់ទុកថាជាការឈឺចាប់ធ្ងន់ធ្ងរបំផុតមួយនៅក្នុងរាងកាយរបស់យើងអាចត្រូវបានទទួលរងពី។ ការឈឺចាប់នៅផ្នែកខាងនឹងកើតឡើងភ្លាមៗដែលជាលទ្ធផលពីការស្ទះគ្រួសក្នុងបំពង់នោម។ Ureter គឺជាសរីរាង្គបំពង់តូចមួយដែលមានប្រវែង 25 សង់ទីម៉ែត្រ មានមុខងារជាការដឹកជញ្ជូនទឹកនោមពីតម្រងនោមទៅកាន់ទឹកនោម…

តួនាទីថ្នាំលេបសម្រាប់ការព្យាបាលគ្រួសតម្រងនោម

សំណួរដែលសួរញឹកញាប់ (សំណួរញឹកញាប់) ពីអ្នកជំងឺនៅគ្លីនិក Urology; ចុះការព្យាបាលដោយប៉ូតាស្យូម citrate សម្រាប់ការព្យាបាលគ្រួសក្នុងតម្រងនោម ឬការការពារគ្រួសសម្រាប់ការវះកាត់គ្រួសក្រោយជោគជ័យ? ត្រង់ចំណុចនេះ ខ្ញុំត្រូវតែឆ្លើយថា “គ្រួសក្នុងតម្រងនោមភាគច្រើនមិនអាចព្យាបាល ឬកម្ចាត់វាចោលបានដោយថ្នាំ ប៉ុន្តែ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖