ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំអនុវត្តការងារនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកជម្ងឺយ៉ាងច្រើនបានសាកសួរនឹងស្វែងរកការណែនាំទាក់ទងនឹងជម្ងឺ Human Papilloma virus (HPV)។យើងដឹងហើយថាការបង្កររោគដោយវីរុសប្រភេទនេះវាអាចនឹងបង្ករអោយយើងជួបបញ្ហាដូចតទៅនេះ ៖

- បង្ករអោយកើតជម្ងឺមហារីកលឹង្គលើបុរស និងមហារីកមាត់ស្បូនលើស្ត្រី
- បង្ករអោយកើតជម្ងឺដុះសាច់លើប្រដាប់បន្តពូជ

សំនួរមួយដែលសាមញ្ញបំផុតនោះគឺ “តើយើងគួរធ្វើតេស្តតាមដានរបៀបណាដែលត្រឹមត្រូវដើម្បីចាប់រកមេរោគ HPV?” ក្នុងប្រធានបទនេះយើងនឹងជជែកគ្នាបន្តអំពីបញ្ហានេះ។

ជាមូលដ្ឋានសំណាកដែលសំបូរមេរោគ rich in HPV particle គឺវានៅក្នុងទឹករំអិលប្រដាប់ភេទ ដូច្នេះហើយមធ្យោបាយល្អក្នុងការតាមដានចាប់មេរោគ HPV គឺយើងត្រូវត្បាល់យកសំណាក់ក្នុងប្រដាប់ភេទ ដើម្បីធ្វើតេស្តប្រភេទ PCR (Polymerase chain reaction method) ។ ប៉ុន្តែជាការពិបាក ដែលរបៀបនៃការធ្វើតេស្តត្បាល់នេះបង្ករអោយមានបញ្ហាមួយចំនួនដូចជា៖
- ឈឺចាប់ក្នុងពេលត្បាល់ដើម្បីយកសំណាកនៅក្នុងប្រដាប់ភេទ
- ខ្លាចនិងអៀនក្នុងពេលត្បាល់យកសំណាក
ជាដំណោះស្រាយទើបមានការធ្វើវណ្ណកម្មថ្មីមួយក្នុងការបង្ករភាពងាយស្រួលក្នុងការពិនិត្យចាប់រកមេរោគតាមរយៈតេស្តមួយដែលគេហៅថា HPV PCR ។ តេស្តប្រភេទនេះសាមញ្ញ មិនមានការវះកាត់ non-invasive និងអាចទុកចិត្តបាន។

តើយើងត្រូវយកសំណាកទឹកនោមអោយបានត្រឹមត្រូវយ៉ាងដូចម្តេច?
- ទឹកនោមក្នុងពេលព្រឹកគឺមានរបាយវិរុស HPV ច្រើនបំផុត ដែលអាចធ្វើអោយយើងចាប់យកអាត្រានៃវិរុសបាន។
តើវាមានអាត្រាការចាប់រកមេរោគច្រើនប៉ុណ្ណាតាមរយៈការធ្វើតេស្តសំណាកទឹកនោម បើប្រៀបធៀបជាមួយការធ្វើតេស្តត្បាល់យកសំណាកតាមទឹករំអិលដែលត្បាល់ចេញពីប្រដាប់ភេទ?
- 81,5% ការចាប់រកមេរោគ (ត្រូវបានរាយការណ៍)
តើប្រភេទ HPV ណាខ្លះដែលអាចចាប់បានពីការធ្វើតេស្តដោយបច្ចេកទេស HPV GenoArray PCR technique?
- 21 HPV អាចនឹងត្រូវចាប់បានដូចការបែងចែកដូចតទៅនេះ
- 15ប្រភេទដែលប្រឈមខ្ពស់ (អាចកើតមហារីកលឹង្គ ឬមហារីកមាត់ស្បូន) 16,18,31,33,35,39,45,51,52,53,56,58,59,66 និង68
- 6ប្រភេទដែលប្រឈមទាប(អាចកើតជម្ងឺដុះសាច់ប្រដាប់ភេទ) 6,11,42,43,44និង81
ការពិនិត្យតេស្ត HPV PCR តាមរយៈទឹកនោមបានបង្ហាញអាត្រាការចាប់មេរោគដ៏ល្អប្រសិនបើធៀបទៅនឹងការពិនិត្យតាមបទដ្ឋានស្តង់ដារ ហើយវាត្រូវបានកំនត់ថាជាការពិនិត្យតាមដាន ដ៏ល្អសម្រាប់វេជ្ជសាស្ត្រផ្នែកជម្ងឺប្រព័ន្ធទឹកនោម។ ប្រសិនបើលោកអ្នកមានសំនួរបន្ថែម សូមជជែកជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកជម្ងឺប្រព័ន្ធទឹកនោមរបស់លោកអ្នក ឬមួយលោកអ្នកអាចផ្ញើសំនួរទាំងឡាយមកខ្ញុំ ។ សូមអរគុណ
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




