Gardasil-9 តើវាមានអ្វីល្អជាង Gardasil-4?

Gardasil 9: តើវាប្រសើរជាង Gardasil 4 ទេ?
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

នៅពេលដែលមានអ្នកជម្ងឺជាច្រើននាក់គាត់បានសួរថា តើមានអ្វីខុសប្លែកគ្នារវាងវ៉ាកសាំងការពារជម្ងឺមហារីកដែលបង្ករដោយវិរុសHPV ប្រភេទ Gardasil-9 និង ប្រភេទ Gardasil-4? ក្នុងប្រធានបទនេះលោកអ្នកនឹងបានទទួលព័ត៏មានលំអិតពាក់ព័ន្ធនឹងសំណួរជាច្រើនដូចតទៅនេះ។

Gardasil 9: តើវាប្រសើរជាង Gardasil 4 ទេ?
សុភាពបុរសជាច្រើនត្រូវបានសាកសួរលើការចាក់វ៉ាក់សាំង Gardasil 9 ។

សំណួរគេសួរញឹកញាប់ Gardasil 9 ។

តើប្រភេទវិរុស HPV មួយណាដែលវ៉ាកសាំងទាំងនេះអាចជួយការពារបាន?

  • Gardarsil-4 មានសមត្ថភាពអាចប្រឆាំងនឹងវិរុស HPV 6, 11, 16 and 18
  • Gardasil-9 មានសមត្ថភាពអាចប្រឆាំងនិងវិរុស HPV6,11,16,18,31,33,45 and 58

តើវ៉ាកសាំងប្រភេទនេះវាមានអាត្រាប្រសិទ្ធិភាពប៉ុណ្ណាក្នុងការការពារជម្ងឺមហារីកមាត់ស្បូន?

  • សម្រាប់ប្រភេទ Gardarsil-4 ត្រូវបានរាយការណ៍មកថាប្រហែល 70%អាចប្រឆាំងនឹងជម្ងឺមហារីកមាត់ស្បូន
  • សម្រាប់ Gardasil-9 ត្រូវបានរាយការណ៍មកថាប្រហែល 90%អាចប្រឆាំងនឹងជម្ងឺមហារីកមាត់ស្បូន។
Gardasil 9: តើវាប្រសើរជាង Gardasil 4 ទេ?
Gardasil 9 អាចការពារសុភាពបុរសពីជំងឺមហារីកលិង្គ។

តើវ៉ាកសាំងប្រភេទនេះវាអាចជួយការពារជម្ងឺមហារីកប្រដាប់ភេទបុរសបានដែរឬទេ?

  • សម្រាប់ព័ត៏មានក្នុងរឿងនេះ នៅមិនទាន់មានកាសិក្សាបញ្ជាក់បន្ថែមថាតើការចាក់វ៉ាកសាំងប្រភេទនេះលើបុរសអាចជួយប្រឆាំងបានប៉ុណ្ណានោះទេ យើងគ្រាន់តែដឹងថាការចាក់វ៉ាកសាំងហ្កាដាស៊ីល Gardasil វាអាចជួយការពារទៅនឹងវិរុស HPVបានសម្រាប់បុរស គ្រាន់តែមិនបានទទួលផលច្រើនដូចការចាក់សម្រាប់ស្រ្តីនោះទេ។

តើវ៉ាកសាំងប្រភេទនេះវាអាចជួយការពារជម្ងឺដុះសាច់លើប្រដាប់ភេទដែរឬទេ?

  • សម្រាប់ប្រភេទ Gardarsil-4 ត្រូវបានរាយការណ៍មកថាប្រហែល77%អាចជួយប្រឆាំងទៅនឹងជម្ងឺដុះសាច់លើប្រដាប់ភេទបាន។
  • សម្រាប់ប្រភេទ Gardasil-9 នៅមិនទាន់ទទួលបានការធ្វើបច្ចុប្បន្នភាពលើប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជម្ងឺដុះសាច់លើប្រដាប់ភេទនៅឡើយទេ គ្រាន់តែមានការធ្វើសេចក្តីប៉ាន់ប្រមាណថាប្រហែលជាអាចជួយប្រឆាំងបានច្រើនជាងប្រភេទ Gardarsil-4 ។

ការចាក់វ៉ាកសាំងហ្កាដាស៊ីល Gardarsil មួយវគ្គ រួមទាំងអស់ត្រូវមាន ៣ម្ជុល (ក្នុងចន្លោះពី 0, 2ខែ និង6ខែ) តើការចាក់ម្ជុលដំបូងវាមានប្រសិទ្ធិភាពជួយការពារបានខ្លះដែរឬទេ?

  • ប្រាកដណាស់!វាពិតជាអាចមានប្រសិទ្ធិភាពជួយការយើងបានភ្លាមបន្ទាប់ពីយើងទទួលការចាក់ម្ជុលលើកទី1រួចហើយ។ មានការសិក្សាបញ្ជាក់ពីប្រទេសអេស្បាញអំឡុងឆ្នាំ 2017មកថា 61%អាត្រាការការពារបន្ទាប់ពីបានទទួលការចាក់ដូសដំបូងសម្រាប់ប្រភេទ Gardarsil-4។ ប៉ុន្តែមិនទាន់មានសេចក្តីបញ្ជា់ច្បាស់លាស់ថាវាអាចទប់ទល់បានយូរប៉ុណ្ណានោះទេ។
Gardasil 9: តើវាប្រសើរជាង Gardasil 4 ទេ?
អ្នកជំងឺនៅតែទទួលបានអត្ថប្រយោជន៍ពី Gardasil 9 សូម្បីតែមានការឆ្លងមេរោគ HPV ពីមុនក៏ដោយ។

តើអ្នកជម្ងឺដែលធ្លាប់មានប្រវត្តិការឆ្លងវិរុស HPV រួចមកហើយ តើពួកគាត់នៅតែអាចទទួលអត្ថប្រយោជន៍ពីការចាក់វ៉ាកសាំងនេះដែរឬទេ?

  • ពិតមែនហើយ! មានការសិក្សានិងរបាយការណ៍បញ្ជាក់អំឡុងឆ្នាំ 2009 ដែលសិក្សាលើស្ត្រីចំនួន 18,174នាក់លើបញ្ហានេះ ហើយជាលទ្ធផលគេឃើញថា Gardarsil អាចផ្តល់ការជួយការពារដល់អ្នកជម្ងឺដែលធ្លាប់មានប្រវត្តិការឆ្លងនៃវិរុស HPV នេះបានប្រាកដមែន។

Gardasil-9 វាមានតម្លៃថ្លៃជាង Gardarsil-4 បន្តិចបើធៀបគ្នា! លោកអ្នកអាចពិចារណានឹងជ្រើសរើសដោយខ្លួនលោកអ្នកបានដោយផ្អែកលើព័ត៏មានដូចខ្ញុំបានជម្រាបជូនខាងលើ។ សម្រាប់សំនួរផ្សេងៗទៀតដែលលោកអ្នកមានចម្ងល់សូមជជែកជាមួយវេជ្ជបណ្ឌិតឯកទេសរបស់លោកអ្នក ហើយលោកអ្នកអាចផ្ញើសំនួរទាំងឡាយមកខ្ញុំបានដូចគ្នាផងដែរ។សូមអរគុណ!

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺកាមរោគ

ការធ្វើតេស្តេ HPV PCR តាមរយៈទឹកនោម តើអាត្រាការចាប់មេរោគមានកម្រិតល្អប៉ុណ្ណា?

ថ្ងៃនេះ យើងនឹងផ្តោតលើការធ្វើតេស្តទឹកនោម HPV PCR ។ វាមានរយៈពេលជាច្រើនឆ្នាំហើយក្នុងការអនុវត្តនៅទីនេះក្នុងប្រទេសកម្ពុជា មានអ្នកជំងឺកាន់តែច្រើននៅទីនេះនៅការិយាល័យ urology របស់ខ្ញុំកំពុងស្វែងរកដំបូន្មានមួយចំនួនអំពីបញ្ហាការឆ្លងមេរោគ Human Papilloma Virus ឬ HPV ។ យើងទាំងអស់គ្នាដឹងហើយថា ការឆ្លងមេរោគនេះអាចនាំឱ្យមានបញ្ហាដូចខាងក្រោម។…

តេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើនេះបណ្តាលមកពីអ្វី?

ការធ្វើតេស្ត VDRL ឬការធ្វើតេស្តមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺ Venereal គឺជាការធ្វើតេស្តពិនិត្យរោគស្វាយទូទៅដែលគ្រូពេទ្យកំពុងប្រើសម្រាប់ទូទាំងពិភពលោក។ ដោយសារ​តែ​អ្នកជំងឺ​ខ្លួនឯង​អាច​រក​ឃើញ​ការ​ធ្វើ​តេស្ត​នេះ​នៅ​មន្ទីរពិសោធន៍​ក្នុងស្រុក​ក្បែរ​ផ្ទះ​ដោយ​មិន​ចាំបាច់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​មុន​នឹង​ធ្វើការ​ស្រង់​សំណាក​ឈាម​ពី​សរសៃ​ឈាម​របស់​ពួកគេ​។…

វិធានការព្យាបាលជម្ងឺកាមរោគប្រមេះទឹកបាយ ឬ Gonorrhea តាមគោលការណ៍ស្ថាប័នការពារនិងបង្ការជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកឆ្នាំ 2020

វាមានការសម្របសម្រួលយ៉ាងខ្លាំង ដោយសារយើងជាវេជ្ជបណ្ឌិតដែលគួរតែរក្សាខ្លួនយើងឱ្យទាន់សម័យសម្រាប់ការអនុវត្តផ្នែកវេជ្ជសាស្រ្ត ជាពិសេសនៅពេលដោះស្រាយជាមួយនឹងការឆ្លងមេរោគផ្លូវភេទ (STDs) ពីព្រោះអតិសុខុមប្រាណទាំងអស់នេះកំពុងវិវត្តជាបន្តបន្ទាប់ប្រឆាំងនឹងថ្នាំអង់ទីប៊ីយោទិច ហើយប្រែជាធន់នឹងការព្យាបាលតាមស្តង់ដារ។ ហួសពេល។ ការព្យាបាលយ៉ាងជាក់លាក់ជាមួយនឹងកម្លាំងអង់ទីប៊ីយ៉ូទិក និងគ្រប់គ្រាន់…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖