fbpx

ជម្ងឺគីសតម្រងនោម តើយើងត្រូវធ្វើដូចម្តេច?

ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

សម្រាប់ខ្ញុំដែលមានតួនាទីជាវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោម គឺស្ទើរាល់ថ្ងៃដែលខ្ញុំបានជួបជាមួយអ្នកជម្ងឺដែលមានបញ្ហាពាក់ព័ន្ធនឹងតម្រងនោម។ វាមានជម្ងឺដំណរពូជម្យ៉ាង genetic-related ដែលកើតឡើងពាក់ព័ន្ធទៅនឹងតម្រងនោម ជម្ងឺនេះកើតឡើងភាគច្រើនទៅលើមនុស្សវ័យក្មេង ហើយវាបានធ្វើអោយអ្នកដែលមានជម្ងឺប្រភេទនេះភាគច្រើន ពួកគាត់មានការភ័យខ្លាច។ ជម្ងឺនេះមានឈ្មោះជាភាសាអង់គ្លេសថា “Polycystic kidney disease” ។ លក្ខខ័ណ្ឌនៃជម្ងឺនេះ គឺវាមានសណ្ឋាននៃទម្រង់ដុំគីសជាច្រើនដុំដែលកើតឡើងនៅលើតម្រងនោមរបស់អ្នកជម្ងឺ។ ក្នុងប្រធានបទនេះខ្ញុំនឹងបញ្ជាក់អោយបានច្បាស់ពាកព័ន្ធនឹងជម្ងឺនេះ “Polycystic kidney disease” ដើម្បីអោយលោកអ្នកបានយល់ច្បាស់អំពីតដ្ឋភាពនៃជម្ងឺ។

ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?
ជម្ងឺក្រលៀន Polycystic គឺជាស្ថានភាពនៃដំបៅជាច្រើននៅទូទាំងសរីរាង្គតម្រងនោម។

ជម្ងឺគីសតម្រងនោមមួយនេះ មានអាត្រាកើតឡើងក្នុងចន្លោះរវាង 1 ក្នុង 500 ទៅដល់ 1ក្នុង 4000។ វាគឺជាជម្ងឺដំណរពូជម្យ៉ាងដែលជាញឹកញាប់វាបានបង្ករអោយមានការខូចខាតដល់តម្រងនោម។ នៅពេលដែលក្រុមមនុស្សទាំងឡាយមានបញ្ហានិងប្រឈមទៅនឹងជម្ងឺមួយនេះ ក្រុមមនុស្សដែលមានអាយុចាប់ពីអាយុ 60ឆ្នាំឡើងទៅគឺប្រហែល 50% អ្នកជម្ងឺគឺតម្រូវអោយមានការព្យាបាលទៅលើបញ្ហាតម្រងនោមរបស់ពួកគាត់ ដូចជា (ការលាងឈាម ឬការបណ្តុះតម្រងនោមថ្មី)។ ជម្ងឺប្រភេទនេះភាគច្រើនមិនមានអាការៈសញ្ញាអ្វីឡើយកាលពីពួកគាត់នៅក្មេងវ័យ ហើយភាគច្រើនជម្ងឺនេះវានឹងបង្ហាញអាការៈសញ្ញាក្នុងអំឡុងទសវត្សរ៍ទី3 ឬទី4នៃឆាកជីវិតរបស់ពួកគាត់។

ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?
វាគឺជាមូលហេតុដែលទាក់ទងនឹងហ្សែនញឹកញាប់បំផុតនៃការខ្សោយតំរងនោម។

ជម្ងឺនេះពុំបានចែកដាច់ថាមានតែស្រ្តីឬបុរសដែលអាចប្រឈមឬមិនប្រឈមទៅនឹងជម្ងឺនេះឡើយ។ ពេលដែលពេលវេលាចេះតែដើរទៅមុខ ទំហំតម្រងនោមនិងគីសតម្រងនោមចេះតែរីកធំឡើងៗ នេះហើយជាហេតុផលដែលអ្នកជម្ងឺដែលមានបញ្ហានៃជម្ងឺនេះតែងតែទទួលរងនូវអាការៈធ្វើការទុក្ខនៅពេលដែលពួកគាត់មានវ័យចំណាស់។ ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលអ្នកជម្ងឺប្រភេទនេះទទួលរងអាការៈ។

ឧទាហរណ៍នៃភាពស្មុគស្មាញ ជំងឺតំរងនោម Polycystic

  1. ការឈឺក្រហល់ក្រហាយម្តងៗ
    • គីសបែកមានឈាម - ពេលនោមមកនឹងមានលាយឈាមជាសញ្ញា
    • គីសមានការបង្កររោគ - នឹងមានអាការៈក្តៅខ្លួនឬគ្រុនក្តៅជាសញ្ញា
    • គ្រួសតម្រងនោម - 20% នៃគ្រួសក្នុងតម្រងនោមត្រូវបានគេបង្ហាញសម្រាប់អ្នកជម្ងឺដែលមានបញ្ហាជម្ងឺគីសតម្រងនោម។
ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?
Episodic នៃការឈឺចាប់ចំហៀង គឺជាឧទាហរណ៍នៃស្ថានភាពរោគសញ្ញា។
  1. ការបង្កររោគតាមបណ្តាញនៃប្រព័ន្ធទឹកនោម - ជម្ងឺនេះជាជម្ងឺសាមញ្ញមួយដែលអ្នកជម្ងឺគីសតម្រងនោមតែងតែកើតមាន។ ការបង្កររោគនេះអាចកើតឡើងស្ទើរតែគ្រប់ទីកន្លែងក្នុងប្រព័ន្ធទឹកនោម។
    • ការរលាកតម្រងនោមស្រួយស្រាវ- តម្រងនោមបង្ករការរលាកដោយខ្លួនវាផ្ទាល់
    • ការរលាកបង្ហួរនោម - រលាកទៅលើបង្ហួរនៃប្លោកនោម
  2. ជម្ងឺសម្ពាធឈាមខ្ពស់- វាជាជម្ងឺប្រចាំកាយមួយដ៏សាមញ្ញនៃអ្នកជម្ងឺគីសតម្រងនោម
ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?
ម៉ូនីទ័រសម្ពាធឈាមឌីជីថលនៅលើតុឈើ តេណូម៉ែត្រអេឡិចត្រូនិចពេទ្យពិនិត្យសម្ពាធឈាម
  1. ខូចខាតមុខងារតម្រងនោម- អ្នកជម្ងឺដែលមានជម្ងឺគីសតម្រងនោម នឹងមិនអាចចៀសផុតអំពីវិបត្តិនៃតម្រងនោមនៅពេលដែលពួកគាត់កាន់តែមានវ័យចំណាស់។ 77%នៃមុខងារតម្រងនោមដែលនៅសេសសល់ពេលអ្នកជម្ងឺមានអាយុ 50ឆ្នាំហើយពួកគាត់អាចរស់នៅដោយពឹងពាក់លើមុខងារនៃតម្រងនោមផ្ទាល់ នឹងប្រហែល 52%នៃមុខងារនៃតម្រងនោមដែលនៅសេសសល់នៅពេលដែលមនុស្សមានអាយុចាប់ពី 73ឆ្នាំ។

ជម្ងឺគីសតម្រងនោម មិនមែនជាជម្ងឺកាចសាហាវឬមានភាពធ្ងន់ធ្ងរអ្វីនោះទេ ប្រសិនបើយើងជាអ្នកជម្ងឺស្គាល់ច្បាស់អំពីលក្ខខ័ណ្ឌរបស់ជម្ងឺផ្ទាល់។ ការតាមដានជម្ងឺអោយបានទៀងទាត់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីដឹងមុនប្រសិនបើជម្ងឺមានការវិវ្ឍន៍ឬស្មុគស្មាញ នេះជារឿងដ៏ល្អមួយសម្រាប់យើងដើម្បីទប់ស្កាត់នឹងព្យាបាលជម្ងឺនេះបានទាន់ពេលវេលា នឹងដើម្បីជួយអោយមុខងារនៃតម្រងនោមរបស់យើងអាចនៅមានប្រសិទ្ធិភាពក្នុងការប្រើការតទៅមុខទៀតបាន។ ប្រសិនបើលោកអ្នកមានចម្ងល់ឬសំនួរផ្សេងៗ សូមលោកអ្នករកពេលវេលាជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញពាក់ព័ន្ធទៅនឹងជម្ងឺមួយនេះ។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត

ខណៈពេលដែលអ្នកជំងឺនៅការិយាល័យរបស់ខ្ញុំសួរច្រើនលើការការពារជំងឺមហារីកក្រពេញប្រូស្តាត ដូច្នេះនៅក្នុងប្រធានបទនេះ ខ្ញុំនឹងបង្ហាញអ្នកពីកត្តាហានិភ័យដែលអាចកែប្រែបានចំនួន 6 ដែលអ្នកអាចពិចារណា និងព្យាយាមធ្វើវាដោយខ្លួនឯងបាន។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែដឹងថា មហារីកក្រពេញប្រូស្តាតក៏ពាក់ព័ន្ធជាចម្បងដែរ។អានបន្ត “6 Modifiable risk factors on Prostate cancer prevention“

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression ក្នុងការអន្តរាគមន៍

នៅក្នុងប្រធានបទនេះ យើងនឹងបន្តផ្តោតទៅលើការព្យាបាលដោយប្រើ androgen deprivation នៅចំពោះអ្នកជំងឺមហារីកក្រពេញប្រូស្តាតជាមុន។ ខ្ញុំ​បាន​មក​ហាត់​នៅ​កម្ពុជា​ជាង​៥​ឆ្នាំ​មក​ហើយ។ ខ្ញុំបានរកឃើញថា អ្នកជំងឺមហារីកក្រពេញប្រូស្តាត ទំនងជាទទួលបានអត្រាខ្ពស់ក្នុងមួយឆ្នាំៗ ហើយជាទូទៅសម្រាប់ទាំងក្នុងស្រុក និងបរទេស ពួកគេបានព្យាយាមអានបន្ត “Androgen deprivation therapy in advance prostate cancer patient“

ការបកប្រែលទ្ធផលនៃការស្កែនក្រពេញប្រូស្តាតដោយឧបករណ៍ MRI

ការបកប្រែលទ្ធផលនៃការស្កែនក្រពេញប្រូស្តាតដោយឧបករណ៍ MRI

ដោយសារតែការព្រួយបារម្ភផ្នែកវេជ្ជសាស្ត្រ និងកម្មវិធីលើកកម្ពស់សុខភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា សុភាពបុរសជាច្រើនដែលទំនងជាមានការសង្ស័យលើជំងឺមហារីកក្រពេញប្រូស្តាតនឹងនាំមកជួបខ្ញុំនៅការិយាល័យ Urology ។ កាលពីមុន នៅពេលដែលយើងសង្ស័យថាមានជំងឺមហារីកក្រពេញប្រូស្តាត យើងមានវិធីសាស្រ្តតែមួយគត់ដើម្បីណែនាំពួកគេ។ យើងតែងតែណែនាំពួកគេឱ្យធ្វើកោសល្យវិច័យជាលិកាក្រពេញប្រូស្តាតអានបន្ត “MRI Prostate result interpretation“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖