សម្រាប់ខ្ញុំដែលមានតួនាទីជាវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោម គឺស្ទើរាល់ថ្ងៃដែលខ្ញុំបានជួបជាមួយអ្នកជម្ងឺដែលមានបញ្ហាពាក់ព័ន្ធនឹងតម្រងនោម។ វាមានជម្ងឺដំណរពូជម្យ៉ាង genetic-related ដែលកើតឡើងពាក់ព័ន្ធទៅនឹងតម្រងនោម ជម្ងឺនេះកើតឡើងភាគច្រើនទៅលើមនុស្សវ័យក្មេង ហើយវាបានធ្វើអោយអ្នកដែលមានជម្ងឺប្រភេទនេះភាគច្រើន ពួកគាត់មានការភ័យខ្លាច។ ជម្ងឺនេះមានឈ្មោះជាភាសាអង់គ្លេសថា “Polycystic kidney disease” ។ លក្ខខ័ណ្ឌនៃជម្ងឺនេះ គឺវាមានសណ្ឋាននៃទម្រង់ដុំគីសជាច្រើនដុំដែលកើតឡើងនៅលើតម្រងនោមរបស់អ្នកជម្ងឺ។ ក្នុងប្រធានបទនេះខ្ញុំនឹងបញ្ជាក់អោយបានច្បាស់ពាកព័ន្ធនឹងជម្ងឺនេះ “Polycystic kidney disease” ដើម្បីអោយលោកអ្នកបានយល់ច្បាស់អំពីតដ្ឋភាពនៃជម្ងឺ។

ជម្ងឺគីសតម្រងនោមមួយនេះ មានអាត្រាកើតឡើងក្នុងចន្លោះរវាង 1 ក្នុង 500 ទៅដល់ 1ក្នុង 4000។ វាគឺជាជម្ងឺដំណរពូជម្យ៉ាងដែលជាញឹកញាប់វាបានបង្ករអោយមានការខូចខាតដល់តម្រងនោម។ នៅពេលដែលក្រុមមនុស្សទាំងឡាយមានបញ្ហានិងប្រឈមទៅនឹងជម្ងឺមួយនេះ ក្រុមមនុស្សដែលមានអាយុចាប់ពីអាយុ 60ឆ្នាំឡើងទៅគឺប្រហែល 50% អ្នកជម្ងឺគឺតម្រូវអោយមានការព្យាបាលទៅលើបញ្ហាតម្រងនោមរបស់ពួកគាត់ ដូចជា (ការលាងឈាម ឬការបណ្តុះតម្រងនោមថ្មី)។ ជម្ងឺប្រភេទនេះភាគច្រើនមិនមានអាការៈសញ្ញាអ្វីឡើយកាលពីពួកគាត់នៅក្មេងវ័យ ហើយភាគច្រើនជម្ងឺនេះវានឹងបង្ហាញអាការៈសញ្ញាក្នុងអំឡុងទសវត្សរ៍ទី3 ឬទី4នៃឆាកជីវិតរបស់ពួកគាត់។

ជម្ងឺនេះពុំបានចែកដាច់ថាមានតែស្រ្តីឬបុរសដែលអាចប្រឈមឬមិនប្រឈមទៅនឹងជម្ងឺនេះឡើយ។ ពេលដែលពេលវេលាចេះតែដើរទៅមុខ ទំហំតម្រងនោមនិងគីសតម្រងនោមចេះតែរីកធំឡើងៗ នេះហើយជាហេតុផលដែលអ្នកជម្ងឺដែលមានបញ្ហានៃជម្ងឺនេះតែងតែទទួលរងនូវអាការៈធ្វើការទុក្ខនៅពេលដែលពួកគាត់មានវ័យចំណាស់។ ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលអ្នកជម្ងឺប្រភេទនេះទទួលរងអាការៈ។
ឧទាហរណ៍នៃភាពស្មុគស្មាញ ជំងឺតំរងនោម Polycystic
- ការឈឺក្រហល់ក្រហាយម្តងៗ
- គីសបែកមានឈាម - ពេលនោមមកនឹងមានលាយឈាមជាសញ្ញា
- គីសមានការបង្កររោគ - នឹងមានអាការៈក្តៅខ្លួនឬគ្រុនក្តៅជាសញ្ញា
- គ្រួសតម្រងនោម - 20% នៃគ្រួសក្នុងតម្រងនោមត្រូវបានគេបង្ហាញសម្រាប់អ្នកជម្ងឺដែលមានបញ្ហាជម្ងឺគីសតម្រងនោម។

- ការបង្កររោគតាមបណ្តាញនៃប្រព័ន្ធទឹកនោម - ជម្ងឺនេះជាជម្ងឺសាមញ្ញមួយដែលអ្នកជម្ងឺគីសតម្រងនោមតែងតែកើតមាន។ ការបង្កររោគនេះអាចកើតឡើងស្ទើរតែគ្រប់ទីកន្លែងក្នុងប្រព័ន្ធទឹកនោម។
- ការរលាកតម្រងនោមស្រួយស្រាវ- តម្រងនោមបង្ករការរលាកដោយខ្លួនវាផ្ទាល់
- ការរលាកបង្ហួរនោម - រលាកទៅលើបង្ហួរនៃប្លោកនោម
- ជម្ងឺសម្ពាធឈាមខ្ពស់- វាជាជម្ងឺប្រចាំកាយមួយដ៏សាមញ្ញនៃអ្នកជម្ងឺគីសតម្រងនោម

- ខូចខាតមុខងារតម្រងនោម- អ្នកជម្ងឺដែលមានជម្ងឺគីសតម្រងនោម នឹងមិនអាចចៀសផុតអំពីវិបត្តិនៃតម្រងនោមនៅពេលដែលពួកគាត់កាន់តែមានវ័យចំណាស់។ 77%នៃមុខងារតម្រងនោមដែលនៅសេសសល់ពេលអ្នកជម្ងឺមានអាយុ 50ឆ្នាំហើយពួកគាត់អាចរស់នៅដោយពឹងពាក់លើមុខងារនៃតម្រងនោមផ្ទាល់ នឹងប្រហែល 52%នៃមុខងារនៃតម្រងនោមដែលនៅសេសសល់នៅពេលដែលមនុស្សមានអាយុចាប់ពី 73ឆ្នាំ។
ជម្ងឺគីសតម្រងនោម មិនមែនជាជម្ងឺកាចសាហាវឬមានភាពធ្ងន់ធ្ងរអ្វីនោះទេ ប្រសិនបើយើងជាអ្នកជម្ងឺស្គាល់ច្បាស់អំពីលក្ខខ័ណ្ឌរបស់ជម្ងឺផ្ទាល់។ ការតាមដានជម្ងឺអោយបានទៀងទាត់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីដឹងមុនប្រសិនបើជម្ងឺមានការវិវ្ឍន៍ឬស្មុគស្មាញ នេះជារឿងដ៏ល្អមួយសម្រាប់យើងដើម្បីទប់ស្កាត់នឹងព្យាបាលជម្ងឺនេះបានទាន់ពេលវេលា នឹងដើម្បីជួយអោយមុខងារនៃតម្រងនោមរបស់យើងអាចនៅមានប្រសិទ្ធិភាពក្នុងការប្រើការតទៅមុខទៀតបាន។ ប្រសិនបើលោកអ្នកមានចម្ងល់ឬសំនួរផ្សេងៗ សូមលោកអ្នករកពេលវេលាជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញពាក់ព័ន្ធទៅនឹងជម្ងឺមួយនេះ។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




