កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។
ថ្ងៃនេះយើងនឹងពិភាក្សាអំពីយុទ្ធសាស្ត្រការពារមហារីកក្រពេញប្រូស្តាត

នៅពេលដែលមានអ្នកជម្ងឺជាច្រើនបានសួរខ្ញុំទាក់ទងនឹងវិធីការពាជម្ងឺមហារីកក្រពេញប្រូស្តាត ដូច្នេះក្នុងប្រធានបទមួយនេះ ខ្ញុំនឹងបង្ហាញលោកអ្នកអំពីចំនុចសំខាន់ចំនួន6ចំនុចដែលអាចជួយកាត់បន្ថយការប្រឈមនិងការការពារអ្នកអោយចៀសផុតជម្ងឺមហារីកក្រពេញប្រូស្តាតបាន ដោយអ្នកអាចនឹងយកទៅអនុវត្តដោយខ្លួនអ្នកផ្ទាល់។ ក្នុងនេះដែរអ្នកត្រូវដឹងថាអាត្រាការកើតជម្ងឺមហារីកក្រពេញប្រូស្តាតគឺវាមានការជះឥទ្ធិពលផ្ទាល់ពីប្រវត្តិគ្រួសារផង ជាតិពន្ធផងជាដើម ហើយការជះឥទ្ធិពលពីកត្តាទាំងនេះ គឺយើងមិនអាចកែប្រែវាបាននោះទេ។ យើងចាប់ផ្តើមបង្ហាញទិនន្ន័យទាំងនេះដោយមានឯកសារយោងពី (The reference was from World Journal of Oncology 2019) ។

ការការពារជំងឺមហារីកក្រពេញប្រូស្តាតផ្អែកលើភស្តុតាង

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។
ការទទួលទានសាច់ឆៅបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។
  1. ចំនីអាហារ
    • ជាតិខ្លាញ់ដែលមកពីសាច់សត្វ - ហូបសាច់ច្រើន,ជាតិខ្លាញ់ដែលមាននៅក្នុងសាច់នោះ គឺវាបានបង្កើនកម្រិតប្រឈមទៅនឹងមហារីកក្រពេញប្រូស្តាត។
    • សាច់ក្រហម - ហូបច្រើនជាង ៥ដងក្នុងមួយសប្តាហ៍ វានឹងបង្ហាញនូវការប្រឈមខ្លាំងទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
    • កាល់ស្យូម - បរិភោគច្រើនជាង 2,000មីលីក្រាមក្នុងមួយថ្ងៃ វាអាចននឹងប្រឈមយ៉ាងខ្លាំងទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
    • បន្លែដែលមានទម្រង់លក្ខណៈពណ៌បៃតងចាស់ - ក្រុមបន្លែទាំងនេះអាចជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីកបានខ្លះដែរ (ឧទាហរណ៍៖ ផ្កាខាត់ណាប្រូខូលី,ស្ពៃក្តោបប្រូហ៊ែ្សលស្រ្ពៅ,ផ្កាខាត់ណា និងស្ពៃក្តោប)។
    • សារធាតុនៅក្នុងសណ្តែកនិងតែបៃតង -ឃែតឈីនមាននៅក្នុងតែបៃតង ចំណែក អៃសូហ្លាវ៉ូនមាននៅក្នុងសណ្តែកសៀង សារធាតុទាំងពីរនេះបង្ហាញពីការអាចការពារនិងប្រឆាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
    • ពពួកផ្លែប៉េងប៉ោះនិងឡៃខូផេន- ឡែខូផេនជាសារធាតុប្រឆាំងនឹងកោសិការសេរី សារធាតុនេះបង្ហាញពីការអាចការពារនឹងប្រឆាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។ មានការសិក្សាមួយបានបង្ហាញថា បរិភោគប៉េងប៉ោះ 2-4ផ្លែក្នុង១សប្តាហ៍អាចជួយកាត់បន្ថយការប្រឈមនឹងមហារីក្រពេញប្រូស្តាតបាន។
កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។
បន្លែ Crucifers កាត់បន្ថយហានិភ័យមហារីកក្រពេញប្រូស្តាត។
  1. វីតាមីណ និងសារធាតុរ៉ែ
    • វីតាមីនដេ - កម្រិតវីតាមីនដេដែលមិនគ្រប់គ្រាន់ អាចនឹងបន្ថែមការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
    • សេលីនាម- 50-60%ប្រឈមនឹងជម្ងឺមហារីកក្រពេញប្រូស្តាត ក្នុងករណីបរិភោគសារធាតុសេលីនាមច្រើន។
កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។
ការពិសារគ្រឿងស្រវឹងច្រើនលើសលប់ធ្វើអោយប្រឈមខ្លាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
  1. ការពិសារគ្រឿងស្រវឹង
    • ការពិសារគ្រឿងស្រវឹងច្រើនលើសលប់ធ្វើអោយប្រឈមខ្លាំងនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
    • 5%ដែលបង្កើនអោយមានការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត បើផឹកគ្រឿងស្រវឹងជាប្រចាំ១ថ្ងៃមួយកែវ។
    • 21%ដែលបង្កើនអោយមានការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត បើផឹកគ្រឿងស្រវឹងជាប្រចាំ១ថ្ងៃបួនកែវ។
  2. ការបរិភោគសារធាតុកាហ្វេអ៊ីន
    • ការបរិភោគកាហ្វេបង្ហាញថាវាអាចជួយការពារជម្ងឺមហារីកក្រពេញប្រូស្តាតបាន
    • មានការសិក្សាដែលគួរអោយចាប់អារម្មណ៍មួយរកឃើញថាអ្នកដែលចូលចិត្តបរិភោគកាហ្វេច្រើនដងក្នុងមួយថ្ងៃ គឺវាបានជួយការពារនឹងប្រឆាំងទៅនឹងប្រភេទជម្ងឺមហារីកក្រពេញប្រូស្តាតកាចបាន។
កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។
ការធ្វើលំហាត់ប្រាណវាជាវិធីដ៏ងាយស្រួលមួយក្នុងការអនុវត្តន៍ ដែលវាអាចជួយប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
  1. ជម្ងឺធាត់
    • ជម្ងឺធាត់នឹងអ្នកដែលមានកំហាប់ខ្លាញ់ក្នុងរាងកាយ body mass index (BMI) ខ្ពស់ គឺងាយនឹងប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។
    • ការធ្វើលំហាត់ប្រាណវាជាវិធីដ៏ងាយស្រួលមួយក្នុងការអនុវត្តន៍ ដែលវាអាចជួយប្រឆាំងជម្ងឺមហារីកក្រពេញប្រូស្តាតបាន។
    • មានរបាយការណ៍ដ៏គួរអោយចាប់អារម្មណ៍មួយបានបង្ហាញថា អ្នកជម្ងឺមហារីកដែលគាត់បានធ្វើលំហាត់ប្រាណជាប្រចាំ គឺអាចពន្យាការព្យាបាលដោយការចាក់អ័រមនបានដល់ទៅ២ឆ្នាំ នេះបើប្រៀបធៀបជាមួយនឹងអ្នកជម្ងឺដែលមិនធ្វើលំហាត់ប្រាណ។
  2. អ្នកជក់បារី
    • មិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ថាអ្នកជក់បារីមានការពាក់ព័ន្ធទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាតនៅឡើយទេ។
    • ផ្ទុយទៅវិញ ប្រសិនអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតបែរជាចូលចិត្តជក់បារីទៅវិញ នោះអាត្រាដែលធ្វើអ្នកជម្ងឺប្រឈមនិងអាត្រាមរណៈគឺទ្វេរដង។

ជម្ងឺមហារីកក្រពេញប្រូស្តាតជាជម្ងឺដ៏សាមញ្ញមួយដែលយើងរកឃើញបរុសភាគច្រើនបានទទួលរងនូវជម្ងឺនេះ។ ជម្ងឺមួយនេះយើងតែងតែរកឃើញអ្នកប្រឈមភាគច្រើនគឺពួគគាត់បានទៅទទួលការពិនិត្យសុខភាពដែលមានលក្ខណៈទៀងទាត់របស់ពួគគាត់នៅកន្លែងពិនិត្យសុខភាពទូទៅនាមន្ទីរពេទ្យនីមួយៗ។ ការការពារគឺជាមធ្យោបាយដ៏ល្អមួយប្រសិនបើអ្នកប្រឈមគ្រប់គ្នាមានការយល់ដឹងអំពីមូលហេតុដែលបង្ករអោយកើតជម្ងឺនេះ ហើយពួកគាត់អាចមានការផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅបាន។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទលើកក្រោយ

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
Dr.Pom WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

យុគសម័យនៃការប្រើមនុស្សយន្តក្នុងការវះកាត់ជម្ងឺប្រព័ន្ធទឹកនោម

Robotic Urology surgery had been gained more reputation now a day, which is already claiming as a gold standard in many urological surgeries; such as robotic prostatectomy. Today we will be diving in the whole story of robotic urology surgery – history, utilization, pros, and cons and projecting the future of robotic urology surgery. Let’s…

ការថតស្កែនដោយឧបករណ៍ MRI-fusion transperineal prostate biopsy ជាវិធីដ៏ប្រសើរមួយក្នុងការតាមដានរកមហារីកក្រពេញប្រូស្តាត

ថ្ងៃនេះ យើងនឹងសិក្សាយ៉ាងស៊ីជម្រៅទៅលើនីតិវិធីថ្មី ដែលត្រូវបានគេហៅថា "MRI-fusion transperineal prostate biopsy"។ មហារីកក្រពេញប្រូស្តាតគឺជាដុំសាច់រឹងទីពីរដែលកើតមានក្នុងចំណោមសុភាពបុរសទូទាំងពិភពលោក។ កាលពីមុន ចំពោះការសង្ស័យថាមានជំងឺមហារីកក្រពេញប្រូស្តាត អ្នកជំងឺត្រូវធ្វើកោសល្យវិច័យដែលហៅថា "ការធ្វើកោសល្យវិច័យប្រូស្តាតចៃដន្យតាមរន្ធគូថ" នៅពេលនោះ…

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល

ការតឹងនៃបំពង់នោម គឺជាលក្ខខណ្ឌមួយដែលវិលជុំវិញគ្លីនិក urology របស់ខ្ញុំ។ ភាគច្រើននៃអ្នកជំងឺត្រូវបានបញ្ជូនពីគ្លីនីកផ្សេងទៀតដោយមូលហេតុផ្សេងៗនៃ etiology ខ្លះមានរោគសញ្ញា និងខ្លះមិនមាន។ ស្ថានភាព​បែប​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ប្រវត្តិ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ការ​ពិនិត្យ​រាង​កាយ​រួម​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​រូបភាព​ត្រឹមត្រូវ​មុន​នឹង​ពិភាក្សា…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Professional Thai Urologist

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត