ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression ក្នុងការអន្តរាគមន៍

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកជំនាញខាងស្បូន
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

ខ្ញុំបានអនុវត្តន៍ការងារពាក់ព័ន្ធនឹងជម្ងឺទាំងនេះក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 5ឆ្នាំមកហើយ ខ្ញុំបានសង្កេតឃើញថាអាត្រានៃអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតមានទម្រង់កាន់តែខ្ពស់ឡើងសម្រាប់ប្រជាជនក្នុងស្រុកក៏ដូចជាជនបរទេសដែលមកធ្វើការផងដែរ។ សន្ទុះហាក់កើនឡើងព្រមគ្នាតែម្តង។ អ្នកដែលមានបញ្ហាជម្ងឺមួយនេះ ពួកគាត់បានស្វែងរកទីកន្លែងដែលផ្តល់ការព្យាបាលដែលមានបច្ចេកទេសទំនើបនិងសេវាកម្មល្អសម្រាប់ពួកគាត់។ ក្នុងប្រធានបទមួយនេះយើងនឹងផ្តោតការយកចិត្តទុកដាក់ទៅនឹងវិធីការព្យាបាលជម្ងឺនេះដោយប្រើវិធីអ័រមនភេទឈ្មោលដើម្បីអន្តរាគមន៍ទៅលើការវិវឌ្ឍន៍នៃជម្ងឺ។

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍
ទាំងក្នុងស្រុក និងបរទេសកំពុងស្វែងរកសេវាកម្មដែលមានគុណភាពល្អ ជាមួយនឹងការគ្រប់គ្រងទាន់សម័យក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតនៅកម្ពុជា។

ជាបឋម យើងត្រូវដឹងថាអ័រមនភេទឈ្មោលនេះដើរតួរយ៉ាងសំខាន់ពាក់ព័ន្ធទៅនឹងកម្រិតភាពកាចនៃជម្ងឺមហារីកក្រពេញប្រូស្តាត។ ដោយយោងលើតួនាទីនៃការបង្ករនេះហើយ ទើបយើងត្រូវរកគ្រប់វិធីដើម្បីទប់ស្កាត់លើបញ្ហាអ័រមននេះ។ កាលពីអតីតកាល វីធីក្នុងការទប់ស្កាត់និងគ្រប់គ្រងអ័រមនភេទឈ្មោលនេះ យើងអាចធ្វើបានត្រឹមតែមួយវិធីប៉ុណ្ណោះ នោះគឺការវះកាត់ពងស្វាសចោល។ វិធីវះកាត់មួយនេះយើងអាច់ធ្វើការទប់ស្កាត់និងបញ្ឈប់ការបញ្ចេញនៃអ័រមនភេទឈ្មោលបាន ពីព្រោះយើងដឹងហើយថាពងស្វាសគឺប្រៀបដូចជារោងចក្រផលិតអ័រមនភេទឈ្មោលអញ្ចឹង។ នៅពេលដែលអ្នកជម្ងឺត្រូវបានកាត់ពងស្វាសចេញ មានការសិក្សានិងសេចក្តីរាយការណ៍បានបញ្ជាក់ថា ការអនុវត្តន៍ការព្យាបាលដោយកាត់ពងស្វាសរបៀបនេះវាបានធ្វើអោយអ្នកជម្ងឺប្រឈមទៅនឹងរបួសផ្លូវចិត្តហើយពួកគាត់បានបាត់បង់ទំនុកចិត្តនៅពេលពួកគាត់បានបាត់បង់ពងស្វាសរបស់ខ្លួន។

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍
អ័រម៉ូន Testosterone ដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពឈ្លានពានមហារីកក្រពេញប្រូស្តាត។

បច្ចុប្បន្នភាពអ្នកបច្ចេកទេសវេជ្ជសាស្រ្តបានធ្វើវណ្ណកម្មថ្មីមួយដែលវាបានផ្តល់ភាពអំណោយផលនឹងភាពប្រាកដនិយមពាក់ព័ន្ធនឹងជម្ងឺនេះ ដោយការប្រើរូបមន្តនៃការសង្កត់ផ្ទាល់លើអ័រមនភេទឈ្មោលកុំអោយវាមានសកម្មភាពក្នុងការបង្ករ។ វណ្ណកម្មនៃការប្រើរូបមន្តសង្កត់ទៅលើអ័រមនភេទឈ្មោលមួយនេះ គឺរៀបចំឡើងយដោយការចាក់ថ្នាំចូលតាមសាច់ដុំក្នុងចន្លោះពី 1ខែទៅដល់1ឆ្នាំនៃការចាក់ថ្នាំព្យាបាល។ ការព្យាបាលដោយវិធីការចាក់ថ្នាំដើម្បីទប់ស្កាត់អ័រមនឬសង្កត់អ័រមននេះ មានការបារម្ភបន្តិចបន្តួចក្នុងការករណីដែលវាមិនសម្រេចផលបាន 100% ក្នុងលក្ខខ័ណ្ឌនៃការបារម្ភនេះឯងទើបតម្រូវអោយអ្នកជម្ងឺមកទទួលការពិនិត្យអោយបានទៀងទាត់នូវកម្រិតសេរ៉ុមរបស់អ័រមនភេទឈ្មោលតាមកាលកំនត់។ ខាងក្រោមនេះជាតារាងគំរូប្រភេទថ្នាំចាក់នីមួយៗដែលបានប្រើប្រាស់នៅក្នុងទីផ្សារ។

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍
កាលពីមុនក្នុងគោលបំណងដើម្បីគ្រប់គ្រងអ័រម៉ូន Testosterone មានវិធីតែមួយគត់; ការវះកាត់យកពងស្វាសចេញ។

ឧទាហរណ៍នៃ ការព្យាបាលដោយប្រើថ្នាំ Androgen deprivation

  1. Enantone
    • Generic name: Leuprolide
    • 95%-98% អាចនឹងសង្កត់កម្រិតអ័រមនភេទឈ្មោលបាន (Consider as < 50 ng/dl cut-off point)
  2. Zoladex
    • Generic name: Geserelin
    • 96% អាចនឹងសង្កត់កម្រិតអ័រមនភេទឈ្មោលបាន (Consider as < 20 ng/dl cut-off point)

ជាធម្មតាតាមការអនុវត្តន៍ជាក់ស្តែងរបស់ខ្ញុំគឺក្នុងចន្លោះ3ខែក្នុងការប្រើប្រាស់ថ្នាំចាក់អោយបានទៀងទាត់និងពិនិត្យតាមដាន។

  1. PSA
    • Prostate specific antigen
    • ខ្ញុំបានប្រើបាស់ PSAពីរដងក្នុងការតាមដានសកម្មភាពការវិវឌ្ឍន៍នៃមហារីកក្រពេញប្រូស្តាត។
  2. Testosterone level
    • ពិនិត្យមើលថាតើការចាក់ថ្នាំអាចគ្រប់គ្រងនិងសង្កត់ទៅលើកម្រិតចរាចរណ៍នៃសេរ៉ុមអ័រមនភេទឈ្មោលបានប៉ុណ្ណា។
    • ខ្ញុំបានប្រើប្រាស់កម្រិត< 50 ng/dl as cut-off point តាមការណែនាំរបស់បណ្តាញ National Comprehensive Cancer Network (NCCN)
ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍
វាជាកាតព្វកិច្ចរបស់ Uro-Oncologist ក្នុងការរក្សាភាពទាន់សម័យក្នុងការគ្រប់គ្រងជំងឺមហារីកក្រពេញប្រូស្តាតជាមុន។

បច្ចុប្បន្នភាពនៃការអនុវត្តន៍ព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតត្រូវបានធ្វើការកែតម្រូវ(ធ្វើបច្ចុប្បន្នភាព)រៀងរាល់៣ខែម្តង។ ទាំងនេះជាភារកិច្ចស្នូលរបស់វេជ្ជបណ្ឌិតផ្នែកមហារីកនៃប្រព័ន្ធទឹកនោមដែលគួរតាមដាននឹងធ្វើបច្ចុប្បន្នភាពទៅលើចំនេះនិងជំនាញរបស់ខ្លួន។ អ្វីដែលខ្ញុំបកស្រាយពីខាងដើម វាគ្រាន់តែជាធាតុមួយផ្នែកតូចនៃការគ្រប់គ្រងនឹងព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាត។ ប្រសិនលោកអ្នកមានសំនួរឬចម្ងល់ពាក់ព័ន្ធនឹងជម្ងឺនេះ សូមលោកអ្នកស្វែងវេជ្ជបណ្ឌិតផ្នែកជម្ងឺមហារីកនៃប្រព័ន្ធទឹកនោមដែលមានចំនេះនិងជំនាញច្បាស់លាស់ក្នុងការធ្វើកិច្ចពិភាក្សា។ ជួបជាមួយខ្ញុំបន្តទៀតសម្រាប់ប្រធានបទក្រោយទៀត។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល

ការតឹងនៃបំពង់នោម គឺជាលក្ខខណ្ឌមួយដែលវិលជុំវិញគ្លីនិក urology របស់ខ្ញុំ។ ភាគច្រើននៃអ្នកជំងឺត្រូវបានបញ្ជូនពីគ្លីនីកផ្សេងទៀតដោយមូលហេតុផ្សេងៗនៃ etiology ខ្លះមានរោគសញ្ញា និងខ្លះមិនមាន។ ស្ថានភាព​បែប​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ប្រវត្តិ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ការ​ពិនិត្យ​រាង​កាយ​រួម​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​រូបភាព​ត្រឹមត្រូវ​មុន​នឹង​ពិភាក្សា…

Lycopene តើយើងត្រូវបរិភោគកម្រិតណាដើម្បីជួយបង្ការជម្ងឺមហារីកក្រពេញប្រូស្តាត

សារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរទៅដោយប៉េងប៉ោះ ការ៉ុត ឪឡឹក និងផ្លែល្ហុងត្រូវបានលើកឡើងយ៉ាងទូលំទូលាយនៅក្នុងទស្សនិកជនទូទៅសម្រាប់ការការពារអាហារបំប៉នមហារីកក្រពេញប្រូស្តាត។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដូចវេទមន្ត។ Q&A លើ Lycopene Q: តើ Lycopene ជាអ្វី? ចម្លើយ៖ វាគឺជាសារធាតុពណ៌ដែលយើងអាចរកឃើញនៅក្នុងរុក្ខជាតិដែលគេស្គាល់…

ជម្ងឺគីសតម្រងនោម តើយើងត្រូវធ្វើដូចម្តេច?

សម្រាប់ខ្ញុំជាអ្នកជំនាញខាង urologist ដែលដោះស្រាយបញ្ហាតម្រងនោមជារៀងរាល់ថ្ងៃ។ មាន​ជំងឺ​តម្រងនោម​ទាក់ទង​នឹង​ហ្សែន​មួយ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​វ័យ​ក្មេង ហើយ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច ដែល​គេ​ហៅ​ថា “ជំងឺ​តម្រងនោម Polycystic”។ វាគឺជាស្ថានភាពនៃដំបៅជាច្រើននៅទូទាំងសរីរាង្គតម្រងនោម។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នា…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖