
ដោយសារប្រជាជនមានការស្រឡាញ់នឹងថែទាំសុខភាពកាន់តែច្រើន ទើបធ្វើអោយសកម្មភាពការផ្សព្វផ្សាយផ្នែកកម្មវិធីពិនិត្យសុខភាពកាន់តែមានភាពសកម្ម។ យើងឃើញថា មានបុរសជាច្រើនត្រូវបានខាងផ្នែកពិនិត្យសុខភាពទូទៅបញ្ជូនមកជួបខាងផ្នែកប្រព័ន្ធទឹកនោមដើម្បីពិភាក្សារឿងការប្រឈមនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។ កាលពីអតីតកាល ពេលដែលយើងសង្ស័យថាបុរសណាម្នាក់អាចប្រឈមនឹងជម្ងឺមហារីកក្រពេញប្រូស្តាត យើងមានតែវិធីមួយគត់ដែលតែងតែណែនាំអោយអ្នកជម្ងឺត្រួតនិត្យ និងអនុវត្តតាម នោះគឺការច្រឹបសា់ចក្រពេញប្រូស្តាតដើម្បីយកទៅវិភារកមេរោគនិងដើមហេតុ។ កាលណោះ យើងឃើញថាមិនមែនអ្នកជម្ងឺទាំងអស់ដែលទទួលការច្រឹបសាច់យកទៅវិភាគរួនហើយ នោះលទ្ធផលចេញមកជាមហារីកគ្រប់គ្នាទាំងអស់នោះទេ។ ការដែលអនុវត្តវិធានណែនាំច្រឹបសាច់យកទៅវិភាគហើយលទ្ធផលបែរជាអវិជ្ជមានទៅវិញនោះ រឿងនេះវាបានផ្តល់ភាពមិនសប្បាយចិត្តនឹងបែរជាទទួលរងទៅនឹងផលស្មុគស្មាញមួយចំនួនដែលមិនគួរកើតឡើងដូចតទៅនេះ។
- ឈឺរន្ធគូថ
- ឈាមចេញតាមរន្ធគូថ
- នោមមានលាយឈាម
- កម្រជួប ប៉ុន្តែមានបញ្ហាគួរអោយបារម្ភ- មានការបង្កររោគនៅក្នុងចរន្តឈាមដោយសារការច្រឹបសាច់។

បច្ចុប្បន្ននេះ ការប្រើឧបករណ៍ MRI prostateក្រពេញប្រូស្តាត ជាវិធីដ៏ល្អមួយក្នុងការវាយតម្លៃនឹងបញ្ជាក់អោយបានច្បាស់សម្រាប់អ្នកជម្ងឺដែលចាំបាច់ដែលតម្រូវអោយច្រឹបសាច់ឬមិនចាំបាច់ច្រឹបសាច់។ ក្នុងប្រធានបទមួយនេះយើងនឹងជជែកគ្នាអំពីការបកប្រែលទ្ធលផលក្រោយពីការស្កែនដោយប្រើឧបករណ៍ MRI prostate នេះហើយ។ នៅពេលដែលអ្នកជំនាញខាងផ្នែករូបភាពវេជ្ជសាស្រ្ត well-trained radiologist សរសេររបាយការណ៍ការបកប្រែលើលទ្ធផលការស្កែនដោយប្រើឧបករណ៍ MRI prostate ប្រូស្តាត គឺពួកគាត់តែងតែរាយការណ៍តាមរយៈប្រព័ន្ធមួយដែលយើងហៅថា “PI-RADS” ។ ការរាយការណ៍អំពី PI-RADS នឹងគិតជាតម្លៃចន្លោះពី 1-5 ហើយតម្លៃនេះវាប្រែប្រួលទៅតាមកម្រិតព័ត៏មានដែលផ្តល់ការសង្ស័យទៅលើជម្ងឺមហារីកក្រពេញប្រូស្តាត វាបាននាំអោយមានភាពងាយស្រួលក្នុងការសម្រេចចិត្តទាំងគ្រូពេទ្យនឹងអ្នកជម្ងឺ។ ខាងក្រោមនេះជាគំរូនៃលទ្ធភាពនិងឳកាសក្នុងការប្រឈមទៅនឹងជម្ងឺមហារីកក្រពេញប្រូស្តាតកាចក្នុងករណីធ្វើការច្រឹបសាច់ក្រោយការស្កែននាំមុខដោយឧបករណ៍ស្កែន MRI prostate រួចហើយ។

ការបកប្រែលទ្ធផលនៃការស្កែនក្រពេញប្រូស្តាតដោយឧបករណ៍ MRI
- PI-RADS 1 - លទ្ធភាពដែលមិនមែនជម្ងឺមហារីក - 0% ជាមហារីកក្រពេញប្រូស្តាតកាច
- PI-RADS 2 - ប្រហែលជាមិនមែនមហារីក - 0% ជាមហារីកក្រពេញប្រូស្តាតកាច
- PI-RADS 3 - ស្រពិចស្រពិលជាមហារីកឬមិនជាមហារីក - 8.9% ជាមហារីកក្រពេញប្រូស្តាតកាច
- PI-RADS 4 - ប្រហែលជាមហារីក - 21.4% ជាមហារីកក្រពេញប្រូស្តាតកាច
- PI-RADS 5 - ភាគច្រើននិងញឹកញយជាមហារីក - 62.7% ជាមហារីកក្រពេញប្រូស្តាតកាច
តាមរយៈទិនន្ន័យដែលបានណែនាំ យើងមើលឃើញថា ការច្រឹបសាច់អាចធ្វើទៅបានតែចំពោះអ្នកជម្ងឺណាម្នាកដែលទទួលលទ្ធផលពី PI-RADS ពិន្ទុយ៉ាងហោចណាស់ក៏លេខ 3ដែរ។ តែទោះជាយ៉ាងណាក៏ដោយ នេះវាគ្រាន់តែជាព័ត៏មានបន្ថែម ដែលតម្រូវអោយយើងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ការពិនិត្យនិងពិភាក្សាដល់អ្នកជម្ងឺ ដើម្បីកុំអោយមានភាពមន្ទិលនិងទទួលបានលទ្ធផលការធ្វើរោគវិនិច្ឆ័យដែលច្បាស់លាស់។ ប្រសិនលោកអ្នកមានចម្ងល់ឬសំនួរផ្សេងៗពាក់ព័ន្ធទៅនឹងជម្ងឺនេះ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតជំនាញផ្នែកជម្ងឺប្រព័ន្ធទឹកនោមដើម្បីពិភាក្សា។ ក្នុងនោះដែរលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកកាន់ខ្ញុំបាន ខ្ញុំរីករាយនឹងឆ្លើយតបទៅលោកអ្នកវិញ។ សូមអរគុណ
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




