ការបត់ជើងតូច(នោម)ដែលខុសប្រក្រតីចពោះស្ត្រី ឬជម្ងឺខុសប្រក្រតីនៃប្លោកនោម

ការបញ្ចេញទឹករំអិលខុសប្រក្រតីរបស់ស្ត្រី៖ ជំងឺប្លោកនោមមិនដំណើរការ

បន្ទាប់ពីរយៈពេល៥ឆ្នាំដែលខ្ញុំបានអនុវត្តការងារផ្នែកជម្ងឺប្រព័ន្ធទឹកនោមនៅក្នុងប្រទេសកម្ពុជា ខ្ញុំសង្កេតឃើញថាស្ត្រីដែលគាត់ជួបបញ្ហាការបត់ជើងតូចដែលខុសប្រក្រតីមានច្រើននឹងក្លាយជារឿងសាមញ្ញនៅក្នុងគ្លីនិកព្យាបាលជម្ងឺប្រព័ន្ធទឹកនោមស្រី្តរបស់ខ្ញុំ។ ក្នុងប្រធានបទនេះយើងនឹងជជែកគ្នាពាក់ព័ន្ធទៅនឹងជម្ងឺមួយដែលយើងហៅថា “Underactive bladder” “ជម្ងឺប្លោកនោមខុសប្រក្រតី”ចំពោះស្រ្តី។ ដូចដែលយើងដឹងហើយថា ប្លោកនោមមានតួនាទីស្តុកទឹកនោម នឹងច្របាច់ឬកន្រ្តាក់ទឹកនោមអោយចេញមកក្រៅនៅពេលដែលទឹកនោមពេញក្នុងប្លោកនោម ដោយឡែកជម្ងឺមួយប្រភេទនេះ វាបានបង្ករនឹងធ្វើអោយមុខងារប្រក្រតីរបស់ប្លោកនោមមានការប្រែប្រួល ដោយប្លោកនោមគ្មានកម្លាំងច្របាច់ឬកន្រ្តាក់តាមដែលត្រូវច្របាច់ឬកន្រ្តាក់បាន ជាលទ្ធផលនៃភាពខុសប្រក្រតីនេះ វាបានបង្ករនឹងបង្ហាញសញ្ញាមួយចំនួនដូចខាងក្រោមនេះ ។

ការបញ្ចេញទឹករំអិលខុសប្រក្រតីរបស់ស្ត្រី៖ ជំងឺប្លោកនោមមិនដំណើរការ
ប្លោកនោមធម្មតាត្រូវតែមានសមត្ថភាពច្របាច់ទឹកនោមតែមួយតំណក់ចេញពីប្លោកនោម ដែល "ប្លោកនោមមិនដំណើរការ" មិនអាចធ្វើបាន។
  • នោមខ្សោយ
  • ចំណាយពេលនោមយូរ
  • មានអារម្មណ៍ថានោមមិនអស់
ការបញ្ចេញទឹករំអិលខុសប្រក្រតីរបស់ស្ត្រី៖ ជំងឺប្លោកនោមមិនដំណើរការ
លំហូរ​ទឹកនោម​ខ្សោយ​ជាមួយនឹង​ការ​ចំណាយពេល​ច្រើន​ក្នុង​បង្គន់ គឺជា​សញ្ញា​នៃ​ប្លោកនោម​ដែល​មិន​សកម្ម​។

នៅពេលដែលវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោមរកមូលហេតុដឹងថា ជម្ងឺប្រភេទនេះមិនមែនជាជម្ងឺដែលបណ្តាលមកពីការរលាកប្លោកនោមទេនោះ ដូច្នេះពេទ្យនឹងផ្តោតអារម្មណ៍ទៅលើជម្ងឺខុសប្រក្រតីនៃប្លោកនោមជាក់ជាមិនខាន។

មូលហេតុដែលបណ្តាលអោយកើតមានជម្ងឺនេះត្រូវបានគេរកឃើញមកពីកត្តាមួយចំនួនដូចតទៅនេះ។

  1. លក្ខខណ្ឌទាក់ទងនឹងប្រព័ន្ធប្រសាទ – ប្លោកនោមគឺជាសរីរាង្គមួយដែលគ្រប់គ្រងដោយខួរក្បាល និងខួរឆ្អឹងខ្នង ដូច្នេះរាល់បញ្ហាផ្សេងៗពីពួកវាវានឹងប៉ះពាល់ដល់ដំណើរការរបស់ប្លោកនោម។
    • ជម្ងឺដាច់សរសៃឈាម
    • ជម្ងឺដុះសាច់ក្នុងខួរម្បាល ឬដុះសាច់ក្នុងបពង់ខួរឆ្អឹងខ្នង
    • បំពង់ខួរឆ្អឹងខ្នងរងរបួស
    • គាបកំណល់ឆ្អឹងខ្នង
    • ជំងឺកម្រ - ជំងឺក្រិនច្រើនប្រភេទ
  2. ការវិវត្តន៍តាមអាយុ : រាល់សរីរាង្គក្នុងរាងកាយ ដូចជា ប្លោកនោម អាចនឹងមានវ័យចំណាស់និងសឹករិចរិល។ ក្នុងនោះមាន អានុសប្បជញ្ញ:នៃសាច់ដុំដែលនៅជុំវិញប្លោកនោម មាននាទីច្របាច់បញ្ចេញទឹកនោម ដូច្នេះពេលអាយុរបស់យើងកាន់តែចាស់ សាច់ដុំក៏កាន់តែខ្សោយ នេះហើយជាកត្តាដែលនាំទៅរកភាវ:ភាពខ្សោយនៃប្លោកនោម។
ការបញ្ចេញទឹករំអិលខុសប្រក្រតីរបស់ស្ត្រី៖ ជំងឺប្លោកនោមមិនដំណើរការ
ប្លោកនោម​ដែល​មិន​សកម្ម​គឺ​ជា​រឿង​ធម្មតា​ដែល​មាន​ចំពោះ​អ្នកជំងឺ​វ័យ​ចំណាស់។
  1. ការដែលពន្យាទប់នោមយូរពេក- ហេតុការណ៍នេះច្រើនកើតឡើងក្រោយការវះកាត់ដោយសារការប្រើថ្នាំសណ្តំ។
  2. ជម្ងឺទឹកនោមផ្អែម- ជាជម្ងឺវិវឌ្ឍនតាមអាយុនឹងបង្ករភាពសឹករិចរិលលឿន ជម្ងឺមួយនេះរិតតែបង្ករផលប៉ះពាល់ទៅលើមុខងារប្លោកនោម។ អ្នកមានជម្ងឺទឹកនោមផ្អែម ភាគច្រើនគាត់បានទទួលរងនៃបញ្ហាការនោមដែលខុសប្រក្រតី។
ការបញ្ចេញទឹករំអិលខុសប្រក្រតីរបស់ស្ត្រី៖ ជំងឺប្លោកនោមមិនដំណើរការ
អារម្មណ៍នៃការនោមតិច និងកម្លាំងកន្ត្រាក់ប្លោកនោមតិច គឺជាចំណុចបញ្ចប់បុរាណនៃការគ្រប់គ្រងមិនល្អ DM ។

ជម្រើសនៃការព្យាបាលជម្ងឺប្លោកនោមខុសប្រក្រតីនេះនឹងបង្ហាញជាក់ស្តែងតាមពិសោធន៍ដែលខ្ញុំបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។

  1. ការព្យាបាលដោយកែរតម្រូវនូវទម្លាប់មួយចំនួន ៖
    • ដាក់កំនត់ម៉ោងក្នុងការនោម - ការដាក់កំនត់ម៉ោងដើម្បីនោម ជាវិធីដ៏ល្អមួយដែលមិនបង្ករអោយប្លោកនោមស្តុកទឹកនោមយូរពេក។
    • ជំនួយការនោមដោយការពង្រឹងក្បាលពោះពេលនោម
    • ទម្លាប់នោមពីរដង-បន្ទាប់ពីនោមម្តងហើយ រយៈពេល 20នាទីក្រោយត្រូវទៅនោមម្តងទៀត ការធ្វើបែបនេះដើម្បីអោយប្លោកនោមបានច្របាច់ទឹកនោមដែលនៅសេសសល់ចេញមកអោយអស់។
  2. ការប្រើថ្នាំលេប - មានជម្រើសថ្នាំគ្រាប់ជាច្រើនដែលបង្ហាញប្រសិទ្ធិភាពដូចខាងក្រោមនេះ។
    • ធ្វើអោយប្លោកនោមស្តុកទឹកនោមបានច្រើនជាងមុន
    • ជួយអោយប្រព័ន្ធម៉េកានិកធ្វើការប្រសើរជាងមុន
  3. ការប្រើវិធិអនាម័យសុងដោយខ្លួនឯង Clean intermittent self-catheterization (CIC) - វិធីនេះត្រូវបានអនុញ្ញាតអោយប្រើបាស់ក្នុងករណីអ្នកជម្ងឺនោមមិនអស់ ដោយសល់ទឹកនោមច្រើននៅក្នុងប្លោកនោម ហើយអ្នកជម្ងឺបានប្រើវិធីសាស្រ្តព្យាបាលដទៃទៀតរួចរាល់ហើយ។ ការប្រឈមមួយចំនួនក្នុងការអនុវត្តវិធីមួយនេះ។
    • នោមមិនចេញ
    • បង្ករការរលាកប្លោកនោមម្តងហើយម្តងទៀត
    • តម្រងនោមគាំងដោយសារមានការបង្កររោគព្រោះទឹកនោមសល់ច្រើន
ការបញ្ចេញទឹករំអិលខុសប្រក្រតីរបស់ស្ត្រី៖ ជំងឺប្លោកនោមមិនដំណើរការ
CIC ត្រូវបានពិចារណានៅពេលដែលអ្នកជំងឺជួបប្រទះនូវផលវិបាកនៃទឹកនោមដែលមានសំណល់ខ្ពស់។

ការព្យាបាលជម្ងឺប្លោកនោមខុសប្រក្រតីចំពោះស្រ្តីមានការពិបាកទាំងពេទ្យនិងអ្នកជម្ងឺ! ប្រសិនបើយើងយល់ពីប្រភេទជម្ងឺនឹងអនុវត្តលក្ខខណ្ឌព្យាបាលដែលត្រឹមត្រូវ យើងនឹងទទួលបាលលទ្ធផលគួរជាទីគាប់ចិត្ត។ ប្រសិនលោកអ្នកមានចម្ងល់ឬសំនួរផ្សេងៗពាក់ព័ន្ធទៅនឹងជម្ងឺនេះ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតជំនាញផ្នែកជម្ងឺប្រព័ន្ធទឹកនោមដើម្បីពិភាក្សា។ ក្នុងនោះដែរលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកកាន់ខ្ញុំបាន ខ្ញុំរីករាយនឹងឆ្លើយតបទៅវិញ។ សូមអរគុណ

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ អ៊ប៉សស្ត្រី

ជម្ងឺនោមមិនចេញឬស្ទះនោមចំពោះស្រ្តី

ជាដំបូង ខ្ញុំត្រូវតែនិយាយថា ការនោមញីជាជំងឺកម្រមួយ ប្រសិនបើយើងប្រៀបធៀបទៅនឹងភេទរបស់បុរស។ មានអក្សរសិល្ប៍បង្ហាញថា សមាមាត្រឧប្បត្តិហេតុរវាងស្ត្រី និងបុរសមានកម្រិតទាបដល់ទៅ 1:13 ។ ការ​ពន្យល់​គឺ​ស្ត្រី​មិន​មាន​ក្រពេញ​ប្រូស្តាត​ដែល​អាច​ស្ទះ​បំពង់​បង្ហួរ​នោម​នៅ​ពេល…

ការរក្សាទឹកនោមបណ្តោះអាសន្ន៖ ការគ្រប់គ្រង

ការ​ទប់​នោម​គឺជា​ការ​ត្អូញត្អែរ​ទូទៅ​នៅ​ការិយាល័យ Urology របស់​ខ្ញុំ។ ការរក្សាទឹកនោមត្រូវបានកំណត់ថាជាការរក្សាទឹកនោមស្រួចស្រាវ ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ជាមួយនឹងអត្រាប្រេវ៉ាឡង់កើនឡើងចំពោះមនុស្សចាស់។ អ្នកជំងឺទំនងជាគួរឱ្យភ័យខ្លាចជាមួយនឹងវគ្គដំបូងនៃការរក្សាទុករបស់ពួកគេ ហើយព្យាយាមស្វែងរកវិជ្ជាជីវៈវេជ្ជសាស្រ្តសម្រាប់ការព្យាបាលជាក់លាក់។ ល្អ…

ជម្ងឺរាន់នោម ការលិចនោមមុនទៅដល់បន្ទប់ទឹក

និយមន័យនៃ Urge incontinence គឺជាអារម្មណ៍នៃការបត់ជើងភ្លាមៗដែលពិបាកនឹងទប់វាយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការលេចធ្លាយទឹកនោមពេលខ្លះ។ អត្ថិភាព​នៃ​ការ​មិន​ចេះ​ទប់​ចិត្ត​អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​មូលហេតុ​ធំៗ​ចំនួន​៣។ Urge Incontinence (UI) ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ការ​មិន​គ្រប់​គ្រង​ញឹកញាប់​បំផុត​ទី 2 បន្ទាប់​ពី​ភាព​តាន​តឹង​ក្នុង​ចិត្ត។ វាត្រូវបានបញ្ជាក់…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖