មានអ្នកជម្ងឺជាច្រើននាក់ដែលបានទទួលរងបញ្ហានៃកង្វះអ័រមូនភេទឈ្មោលនៅក្នុងគ្លីនិកពិភាក្សានិងព្យាបាលជម្ងឺបុរសរបសខ្ញុំ។ ដូចដែលយើងបានដឹងហើយថាកម្រិតអ័រមូនភេទឈ្មោលដែលពេញលេញគឺវាបានបញ្ជាក់អំពីសុខមាលភាពនិងភាពប្រក្រតីរបស់បុរស។ កម្រិតអ័រមូនដែលសមស្របនៅក្នុងរាងកាយបុរស គឺមានន័យថារាងកាយរបស់គាត់ពិតជារឹងមាំដូចកាលពីគាត់នៅយុវវ័យផងដែរ។ អ័រមូនភេទឈ្មោលនឹងស្ទុះឡើងនៅពេលបុរសមានអាយុចាប់ពី30ឆ្នាំ ហើយវានឹងថយចុះទៅវិញម្តងបន្តិចៗប្រហែល 1%ក្នុង មួយឆ្នាំ។ យើងដឹងហើយថាតួនាទីរបស់អ័រមូនភេទឈ្មោលមាននាទីយ៉ាងសកម្មក្នុងការធ្វើអោយប្រដាប់ភេទបុរសឡើងរឹង ហើយវាក៏ដើរតួក្នុងការបង្កើតអារម្មណ៍ចំនង់ផ្លូវភេទនិងគ្រប់គ្រងអារម្មណ៍ទូទៅរបស់បុរសផងដែរ។

យើងដឹងស្រាប់ហើយថា រាល់គ្រប់វិធីនៃការព្យាបាល តែងតែមានគុណសប្បត្តិនិងគុណវបត្តិរៀងៗខ្លួន លើសពីនេះទៀតប្រសិនបើលោកអ្នកចង់សាកល្បងប្រើវិធីព្យាបាលដោយការចាក់អ័រមូនភេទឈ្មោល សូមលោកអ្នកមកអានមើលគុណសម្បត្តិនិងគុណវិបត្តិរបស់វាដូចខាងក្រោមនេះ។

គុណសម្បត្តិៈ
- ជួយអោយអារម្មណ៍ផ្លូវភេទនិងប្រដាប់ភេទឡើងរឹង - បរិមាណនៃលំហូរអ័រមនភេទឈ្មោលច្រើនគឺពិតជាពាក់ព័ន្ធទៅនឹងការបង្កើននិងពង្រឹងអារម្មណ៍ផ្លូវភេទអោយបានល្អប្រសើរពិតមែន។ តាមការណែនាំ យើងគួរសាកល្បងប្រើការព្យាបាលដោយអ័រមនភេទឈ្មោលជាវគ្គខ្លីៗសិន មុននឹងសម្រេចចិត្តជ្រើសរើសការព្យាបាលរយៈពេលវែង។

- ជួយអោយកំហាប់ឆ្អឹងកើនឡើង
- បង្កើនកំហាប់សាច់ដុំនឹងកាត់បន្ថយកំហាប់ខ្លាញ់
- ជួយលំនឹងអារម្មណ៍, ជំនួយសុខមាលភាពនិងកាត់បន្ថយភាពឆាប់ហត់- ភាវះនៃកង្វះអ័រមនភេទឈ្មោលគេអាចអោយឈ្មោះវាថា men-menopausal (ការផុតរលត់ភាពចាំបាច់របស់បុរស) ព្រោះដោយសារតែអ័រមនភេទឈ្មោលមួយនេះមានតួនាទីសំខាន់ក្នុងការជួយពង្រឹងលំនឹងអារម្មណ៍របស់បុរស។ កម្រិតអ័រមនភេទឈ្មោលដ៏សមស្របនៅក្នុងរាងកាយគឺវាបានជួយអោយអាការៈការផុតរលត់ភាពចាំបាច់របស់បុរស men-menopausal បានល្អប្រសើរឡើងវិញ។
- ការពារជម្ងឺអន់ថយនៃខួរក្បាល(ការថយចុះនៃការចងចាំ) - មានរបាយការណ៍ដ៏គួរអោយចាប់អារម្មណ៍ពីសហរដ្ឋអាមេរិកបានបង្ហាញថា កម្រិតនៃអ័រមនភេទឈ្មោលឡើងខ្ពស់ពេលណា នោះការប្រឈមនឹងជម្ងឺបាត់បង់ការចងចាំ Alzheimer’s disease នឹងត្រូវបានកាត់បន្ថយពេលនោះ។
- ជួយធ្វើអោយជម្ងឺទឹកនោមផ្អែមនិងជម្ងឺសរសៃឈាមបេះដូងមានភាពល្អប្រសើរ- ដោយសារការព្យាបាលដោយប្រើអ័រមនភេទឈ្មោលវាបានជួយទប់ស្កាត់ទៅនឹងការប្រឆាំងអ័រមនអាំងសូលីន insulin resistance modulation ក្នុងរាងកាយ ហើយវាក៏បានជួយកាត់បន្ថយការប្រឈមទៅនឹងជម្ងឺខ្សោយនៃប្រព័ន្ធដុតរំលាយអោយ metabolic syndrome បានល្អជាងមុន។
គុណវិបត្តិៈ
- វាកាន់តែធ្វើអោយជម្ងឺក្រពេញប្រូស្តាតរីកធំកាន់តែអាក្រក់ជាងមុន - ជម្ងឺក្រពេញប្រូស្តាតរីកធំ ជាជម្ងឺវិវឌ្ឍន៍និងសឹករិចរិលទៅតាមវ័យ ជម្ងឺនេះនឹងប្រសើរឡើងក្នុងលក្ខខណ្ឌកម្រិតអ័រមនភេទឈ្មោលក្នុងរាងកាយបានធ្លាក់ចុះ។ ប៉ុន្តែផ្ទុយទៅវិញការព្យាបាលដោយបង្កើនកម្រិតអ័រមនភេទឈ្មោលនេះ គឺវារិតតែធ្វើអោយទំហំប្រូស្តាតកាន់តែធំជាងមុនទៅទៀត។
- ធ្វើអោយជម្ងឺមហារីកប្រូស្តាតកាន់តែធ្ងន់ទៅៗ- មានការហាមមិនអោយអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតប្រើប្រាស់ការព្យាបាលជម្ងឺណាមួយដោយប្រើការចាក់អ័រមនភេទឈ្មោលនោះឡើយ។ ដោយសារការចាក់នេះបានធ្វើអោយកម្រិតនៃជម្ងឺមហារីកបានប្រែប្រួលនឹងបម្លែងវាជម្ងឺមហារីកនេះកាន់តែកាច។ ដូច្នេះលោកអ្នកដែលចង់ព្យាបាលជម្ងឺដោយការចាក់អ័រមននេះ លោកអ្នកត្រូវតែធ្វើការពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាតជាមុនសិន។

- ប្រឈមទៅនឹងការកើនឡើងនៃកម្រិតគ្រាប់ឈាមក្រហាម - ដែលយើងហៅភាវះនេះថា Polycythemia ការចាក់អ័រមនភេទឈ្មោល គឺវាបានជម្រុញអោយផលិតគ្រាប់ឈាមក្រហមបន្ថែម ជាលទ្ធផលកម្រិតអ៊ុកស៊ីហ្សែនកើនឡើងនៅក្នុងសរីរាង្គផ្សេងរបស់យើង។ ប្រសិនបើកម្រិតគ្រាប់ឈាមក្រហមច្រើនលើសលប់នោះវានឹងបង្ករអោយមានកំនកឈាមកើតឡើង ការមានកំនកឈាមនឹងប្រឈមទៅនឹងការស្ទះសរសៃឈាមក្នុងសរីរាង្គណាមួយនៃរាងកាយរបស់យើង នេះហើយជាបញ្ហា។ ជាសុវត្ថិភាពយើងតែងតែពិនិត្យឈាមមើលគ្រាប់ឈាមទៅមុនជានិច្ច មុននឹងផ្តល់ការព្យាបាលដោយការចាក់អ័រមនភេទឈ្មោលនេះ។
- កម្រិតកើនឡើងនូវចំនង់ និងមានភាពកាច - ដោយសារកម្រិតអ័រមនច្រើនពេកទើបបណ្តាលអោយមានអាការៈបែបនេះ (តែវាជាករណីកម្រ)។
- ឡើងដោះដូចស្រ្តី - ដែលយើងហៅអាការៈសញ្ញានេះថា Gynecomastia ក្នុងករណីការប្រើអ័រមនរយៈពេលយូរ។
- អណ្ឌះនឹងរួមតូច និងអសមត្ថភាពក្នុងការបង្ករកំនើត - គុណវិបត្តិមួយនេះនឹងជះឥទ្ធិពលប្រហែល 10សប្តាហ៍បន្ទាប់ពីការព្យាបាលដោយការចាក់អ័រមនភេទឈ្មោលនេះ ប៉ុន្តែអាការៈនឹងត្រឡប់មកកាន់ភាពប្រក្រតីវិញនៅពេលដែលឈប់ព្យាបាលដោយវិធីនេះរយៈពេល 18ខែ។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.


