ការព្យាបាលជំនួសតេស្តូស្តេរ៉ូន៖ គុណសម្បត្តិ និងគុណវិបត្តិ

ការព្យាបាលជំនួសតេស្តូស្តេរ៉ូន៖ គុណសម្បត្តិ និងគុណវិបត្តិ
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

មានអ្នកជម្ងឺជាច្រើននាក់ដែលបានទទួលរងបញ្ហានៃកង្វះអ័រមូនភេទឈ្មោលនៅក្នុងគ្លីនិកពិភាក្សានិងព្យាបាលជម្ងឺបុរសរបសខ្ញុំ។ ដូចដែលយើងបានដឹងហើយថាកម្រិតអ័រមូនភេទឈ្មោលដែលពេញលេញគឺវាបានបញ្ជាក់អំពីសុខមាលភាពនិងភាពប្រក្រតីរបស់បុរស។ កម្រិតអ័រមូនដែលសមស្របនៅក្នុងរាងកាយបុរស គឺមានន័យថារាងកាយរបស់គាត់ពិតជារឹងមាំដូចកាលពីគាត់នៅយុវវ័យផងដែរ។ អ័រមូនភេទឈ្មោលនឹងស្ទុះឡើងនៅពេលបុរសមានអាយុចាប់ពី30ឆ្នាំ ហើយវានឹងថយចុះទៅវិញម្តងបន្តិចៗប្រហែល 1%ក្នុង មួយឆ្នាំ។ យើងដឹងហើយថាតួនាទីរបស់អ័រមូនភេទឈ្មោលមាននាទីយ៉ាងសកម្មក្នុងការធ្វើអោយប្រដាប់ភេទបុរសឡើងរឹង ហើយវាក៏ដើរតួក្នុងការបង្កើតអារម្មណ៍ចំនង់ផ្លូវភេទនិងគ្រប់គ្រងអារម្មណ៍ទូទៅរបស់បុរសផងដែរ។

ការព្យាបាលជំនួសតេស្តូស្តេរ៉ូន៖ គុណសម្បត្តិ និងគុណវិបត្តិ
ការថយចុះចំណង់ផ្លូវភេទ និងអារម្មណ៍ធ្លាក់ទឹកចិត្តអាចត្រូវបានរកឃើញនៅក្នុងរោគសញ្ញាកង្វះអ័រម៉ូន Testosterone ។

យើងដឹងស្រាប់ហើយថា រាល់គ្រប់វិធីនៃការព្យាបាល តែងតែមានគុណសប្បត្តិនិងគុណវបត្តិរៀងៗខ្លួន លើសពីនេះទៀតប្រសិនបើលោកអ្នកចង់សាកល្បងប្រើវិធីព្យាបាលដោយការចាក់អ័រមូនភេទឈ្មោល សូមលោកអ្នកមកអានមើលគុណសម្បត្តិនិងគុណវិបត្តិរបស់វាដូចខាងក្រោមនេះ។

ការព្យាបាលជំនួសតេស្តូស្តេរ៉ូន៖ គុណសម្បត្តិ និងគុណវិបត្តិ
ដោយសារអ្វីៗតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ នោះហើយជាមូលហេតុដែលយើងត្រូវដឹងពីផលប៉ះពាល់ទាំងអស់នៃការព្យាបាលដោយប្រើតេស្តូស្តេរ៉ូនជំនួសជាមុនសិន។

គុណសម្បត្តិៈ

  1. ជួយអោយអារម្មណ៍ផ្លូវភេទនិងប្រដាប់ភេទឡើងរឹង - បរិមាណនៃលំហូរអ័រមនភេទឈ្មោលច្រើនគឺពិតជាពាក់ព័ន្ធទៅនឹងការបង្កើននិងពង្រឹងអារម្មណ៍ផ្លូវភេទអោយបានល្អប្រសើរពិតមែន។ តាមការណែនាំ យើងគួរសាកល្បងប្រើការព្យាបាលដោយអ័រមនភេទឈ្មោលជាវគ្គខ្លីៗសិន មុននឹងសម្រេចចិត្តជ្រើសរើសការព្យាបាលរយៈពេលវែង។
ការព្យាបាលជំនួសតេស្តូស្តេរ៉ូន៖ គុណសម្បត្តិ និងគុណវិបត្តិ
ការធ្វើអោយប្រសើរឡើងនូវចំណង់ផ្លូវភេទ និងមុខងារលិង្គអាចជួបប្រទះក្នុងអំឡុងពេលនៃការព្យាបាលជំនួស Testosterone ។
  1. ជួយអោយកំហាប់ឆ្អឹងកើនឡើង
  2. បង្កើនកំហាប់សាច់ដុំនឹងកាត់បន្ថយកំហាប់ខ្លាញ់
  3. ជួយលំនឹងអារម្មណ៍, ជំនួយសុខមាលភាពនិងកាត់បន្ថយភាពឆាប់ហត់- ភាវះនៃកង្វះអ័រមនភេទឈ្មោលគេអាចអោយឈ្មោះវាថា men-menopausal (ការផុតរលត់ភាពចាំបាច់របស់បុរស) ព្រោះដោយសារតែអ័រមនភេទឈ្មោលមួយនេះមានតួនាទីសំខាន់ក្នុងការជួយពង្រឹងលំនឹងអារម្មណ៍របស់បុរស។ កម្រិតអ័រមនភេទឈ្មោលដ៏សមស្របនៅក្នុងរាងកាយគឺវាបានជួយអោយអាការៈការផុតរលត់ភាពចាំបាច់របស់បុរស men-menopausal បានល្អប្រសើរឡើងវិញ។
  4. ការពារជម្ងឺអន់ថយនៃខួរក្បាល(ការថយចុះនៃការចងចាំ) - មានរបាយការណ៍ដ៏គួរអោយចាប់អារម្មណ៍ពីសហរដ្ឋអាមេរិកបានបង្ហាញថា កម្រិតនៃអ័រមនភេទឈ្មោលឡើងខ្ពស់ពេលណា នោះការប្រឈមនឹងជម្ងឺបាត់បង់ការចងចាំ Alzheimer’s disease នឹងត្រូវបានកាត់បន្ថយពេលនោះ។
  5. ជួយធ្វើអោយជម្ងឺទឹកនោមផ្អែមនិងជម្ងឺសរសៃឈាមបេះដូងមានភាពល្អប្រសើរ- ដោយសារការព្យាបាលដោយប្រើអ័រមនភេទឈ្មោលវាបានជួយទប់ស្កាត់ទៅនឹងការប្រឆាំងអ័រមនអាំងសូលីន insulin resistance modulation ក្នុងរាងកាយ ហើយវាក៏បានជួយកាត់បន្ថយការប្រឈមទៅនឹងជម្ងឺខ្សោយនៃប្រព័ន្ធដុតរំលាយអោយ metabolic syndrome បានល្អជាងមុន។

គុណវិបត្តិៈ

  1. វាកាន់តែធ្វើអោយជម្ងឺក្រពេញប្រូស្តាតរីកធំកាន់តែអាក្រក់ជាងមុន - ជម្ងឺក្រពេញប្រូស្តាតរីកធំ ជាជម្ងឺវិវឌ្ឍន៍និងសឹករិចរិលទៅតាមវ័យ ជម្ងឺនេះនឹងប្រសើរឡើងក្នុងលក្ខខណ្ឌកម្រិតអ័រមនភេទឈ្មោលក្នុងរាងកាយបានធ្លាក់ចុះ។ ប៉ុន្តែផ្ទុយទៅវិញការព្យាបាលដោយបង្កើនកម្រិតអ័រមនភេទឈ្មោលនេះ គឺវារិតតែធ្វើអោយទំហំប្រូស្តាតកាន់តែធំជាងមុនទៅទៀត។
  2. ធ្វើអោយជម្ងឺមហារីកប្រូស្តាតកាន់តែធ្ងន់ទៅៗ- មានការហាមមិនអោយអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតប្រើប្រាស់ការព្យាបាលជម្ងឺណាមួយដោយប្រើការចាក់អ័រមនភេទឈ្មោលនោះឡើយ។ ដោយសារការចាក់នេះបានធ្វើអោយកម្រិតនៃជម្ងឺមហារីកបានប្រែប្រួលនឹងបម្លែងវាជម្ងឺមហារីកនេះកាន់តែកាច។ ដូច្នេះលោកអ្នកដែលចង់ព្យាបាលជម្ងឺដោយការចាក់អ័រមននេះ លោកអ្នកត្រូវតែធ្វើការពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាតជាមុនសិន។
ការព្យាបាលជំនួសតេស្តូស្តេរ៉ូន៖ គុណសម្បត្តិ និងគុណវិបត្តិ
ស្ថានភាពមហារីកក្រពេញប្រូស្តាតត្រូវបាន contraindicated សម្រាប់ការព្យាបាលជំនួស Testosterone ។
  1. ប្រឈមទៅនឹងការកើនឡើងនៃកម្រិតគ្រាប់ឈាមក្រហាម - ដែលយើងហៅភាវះនេះថា Polycythemia ការចាក់អ័រមនភេទឈ្មោល គឺវាបានជម្រុញអោយផលិតគ្រាប់ឈាមក្រហមបន្ថែម ជាលទ្ធផលកម្រិតអ៊ុកស៊ីហ្សែនកើនឡើងនៅក្នុងសរីរាង្គផ្សេងរបស់យើង។ ប្រសិនបើកម្រិតគ្រាប់ឈាមក្រហមច្រើនលើសលប់នោះវានឹងបង្ករអោយមានកំនកឈាមកើតឡើង ការមានកំនកឈាមនឹងប្រឈមទៅនឹងការស្ទះសរសៃឈាមក្នុងសរីរាង្គណាមួយនៃរាងកាយរបស់យើង នេះហើយជាបញ្ហា។ ជាសុវត្ថិភាពយើងតែងតែពិនិត្យឈាមមើលគ្រាប់ឈាមទៅមុនជានិច្ច មុននឹងផ្តល់ការព្យាបាលដោយការចាក់អ័រមនភេទឈ្មោលនេះ។
  2. កម្រិតកើនឡើងនូវចំនង់ និងមានភាពកាច - ដោយសារកម្រិតអ័រមនច្រើនពេកទើបបណ្តាលអោយមានអាការៈបែបនេះ (តែវាជាករណីកម្រ)។
  3. ឡើងដោះដូចស្រ្តី - ដែលយើងហៅអាការៈសញ្ញានេះថា Gynecomastia ក្នុងករណីការប្រើអ័រមនរយៈពេលយូរ។
  4. អណ្ឌះនឹងរួមតូច និងអសមត្ថភាពក្នុងការបង្ករកំនើត - គុណវិបត្តិមួយនេះនឹងជះឥទ្ធិពលប្រហែល 10សប្តាហ៍បន្ទាប់ពីការព្យាបាលដោយការចាក់អ័រមនភេទឈ្មោលនេះ ប៉ុន្តែអាការៈនឹងត្រឡប់មកកាន់ភាពប្រក្រតីវិញនៅពេលដែលឈប់ព្យាបាលដោយវិធីនេះរយៈពេល 18ខែ។

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

Rezum បច្ចេកទេសព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមវិធីបាញ់ចំហាយទឹក

Rezum បច្ចេកទេសព្យាបាលជម្ងឺក្រពេញប្រូស្តាតធំតាមវិធីបាញ់ចំហាយទឹក

ប្រព័ន្ធ Rezum ដែលជានីតិវិធីអាប់ដេតប្រលោមលោកក្នុងជំងឺលើសឈាមក្រពេញប្រូស្តាតស្រាល (BPH) ត្រូវបានអនុម័តដោយ FDA របស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ 2015។ បច្ចុប្បន្ននេះ មានឯកសារវិទ្យាសាស្ត្រជាច្រើនដែលបញ្ជាក់ពីគុណសម្បត្តិរបស់វាលើការកែលម្អរោគសញ្ញាទឹកនោម។ យើងនឹងពិភាក្សាលម្អិតអំពីបច្ចេកវិទ្យាទំនើបនេះ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថាជំងឺលើសឈាមក្រពេញប្រូស្តាតស្រាលឬ BPH គឺជាជំងឺមួយក្នុងចំណោមជំងឺទាំងនេះបន្តអាន “Rezum: Minimally invasive water vapor therapy for BPH“

យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ

យុទ្ធសាស្ត្របង្ការជាមួយនឹងការធ្វើលំហាត់ប្រាណដើម្បីការពារជម្ងឺខ្សោយប្រដាប់ភេទ

បញ្ហាងាប់លិង្គត្រូវបានចាត់ថ្នាក់ជាប្រធានបទមួយក្នុងចំណោមប្រធានបទលំដាប់កំពូលនៅក្នុងការិយាល័យ Urology របស់ខ្ញុំ។ ខណៈពេលដែលបញ្ហាដ៏អាម៉ាស់នេះ មានការខកចិត្តយ៉ាងខ្លាំងចំពោះអ្នកដែលធ្លាប់ជួបប្រទះក្នុងស្ថានភាពនេះ ខណៈដែលពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីស្តារសរីរាង្គដ៏សំខាន់នេះឡើងវិញពីជំងឺ។ អនុសាសន៍ទូទៅ និងងាយស្រួលបំផុតពីគ្រូពេទ្យគឺគ្រាន់តែជាប្រយោគសាមញ្ញប៉ុណ្ណោះ។បន្តអាន “Erectile dysfunction preventive strategy with physical activity“

ភាវៈស្បែកចុងលឹង្គគាំងជាប់នឹងគន្លាក់ក្បាលលឹង្គ Paraphimosis

ភាវៈស្បែកចុងលឹង្គគាំងជាប់នឹងគន្លាក់ក្បាលលឹង្គ Paraphimosis

Paraphimosis គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសង្គ្រោះបន្ទាន់នៃប្រព័ន្ធ urological មួយផ្សេងទៀតដែលខ្ញុំបានជួបប្រទះជាញឹកញាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ វាជាស្ថានភាពមួយនៅពេលដែលស្បែកគ្របក្បាលលិង្គជាប់នៅខាងក្រោយក្បាលលិង្គ។ វាកើតឡើងញឹកញាប់ជាងចំពោះសុភាពបុរសដែលមិនបានកាត់ស្បែក។ ថ្ងៃនេះយើងនឹងនិយាយលម្អិតបន្ថែមទៀតអំពី etiology និងការគ្រប់គ្រងត្រឹមត្រូវនៃរឿងនេះបន្តអាន “Paraphimosis: True Urologic emergency“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖