ជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃជាជម្ងឺដែលកើតឡើងដោយសារមានការរលាកក្រពេញប្រូស្តាតមករយៈពេលយូរ ហើយជម្ងឺនេះត្រូវបានចាត់ទុកថាជាជម្ងឺដែលពិបាកព្យាបាលក្នុងចំនោមជម្ងឺដទៃទៀតដែលពាក់ព័ន្ធនឹងប្រព័ន្ធទឹកនោម។ ក្នុងប្រធានបទនេះ លោកអ្នកនឹងបានមើលឃើញរបៀបការព្យាបាលដែលមានលក្ខណៈទូលាយនឹងងាយយល់ពាក់ព័ន្ធទៅនឹងជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃ។ លោកអ្នកត្រូវដឹងថាជម្ងឺនេះត្រូវបានចំនាត់ថ្នាក់ ជា២ចំនែកតាមភិនភាគនឹងបរិបទជាធម្មជាតិរបស់ជម្ងឺ ហើយការគ្រប់គ្រង់ក្នុងការព្យាបាលគឺមានលក្ខណៈខុសពីគ្នាយ៉ាងដាច់ស្រឡះតែម្តង។ ជាការពិតយើងមានវិធីការព្យាបាលយ៉ាងច្រើនពាក់ព័ន្ធទៅនឹងជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃមួយនេះ គ្រាន់តែអាការៈរបស់អ្នកជម្ងឺភាគច្រើនដែលមានជម្ងឺនេះបង្ហាញអាការៈមិនសូវមានលកក្ខណៈពិសេសតែប៉ុណ្ណោះ។ ខាងក្រោមនេះជាសេចក្តីណែនាំក្នុងការព្យាបាលដែលស្របទៅតាមទិនន្ន័យវិទ្យាសាស្រ្តរបស់សហរដ្ឋអាមេរិកបានបោះពុម្ពផ្សាយកាលពីឆ្នាំ 2000កន្លងទៅ។

ការណែនាំអំពីការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ
- ការបង្ករអោយមានការលាកដោយពពួកបាតេរី
- ការប្រើថ្នាំផ្សះ
- Ciprofloxacin – 75% នៃអាត្រាការព្យាបាលអោយជា និងរហូតដល់ទៅ259ថ្ងៃនៃការព្យាបាល។
- Amoxicillin-clavulanate 6សប្តាហ៍បន្ថៃមក្នុងករណីសង្ស័យថាមេរោគប្រឆាំងនឹង Ciprofloxacin
- Trimethoprim-sulfamethoxazole – 67%នៃអាត្រាការព្យាបាលអោយជា និងរហូតដល់ទៅ 140ថ្ងៃនៃការព្យាបាល
- ការប្រើអាល់ហ្វាប្លុកគ័រ
- Terazosin or Alfuzosin នៅពេលប្រើជាមួយថ្នាំផ្សះ បានបង្ហាញទិនន្ន័យជាលក្ខណៈវិទ្យាសាស្ត្រដែលមានសារៈសំខាន់ដូចខាងក្រោមនេះ
- ទទួលបានអាត្រាជាសះស្បើយខ្ពស់
- អាត្រាលាប់មកវិញមានលក្ខណៈទាប
- Terazosin or Alfuzosin នៅពេលប្រើជាមួយថ្នាំផ្សះ បានបង្ហាញទិនន្ន័យជាលក្ខណៈវិទ្យាសាស្ត្រដែលមានសារៈសំខាន់ដូចខាងក្រោមនេះ
- ការប្រើថ្នាំផ្សះ

- ការបង្ករដោយមិនមែនពពួកបាក់តេរី
- ការប្រើអាល់ហ្វាប្លុកគ័រ
- Terazosin or Alfuzosin នៅពេលប្រើជាមួយថ្នាំផ្សះ បានបង្ហាញទិនន្ន័យជាលក្ខណៈវិទ្យាសាស្ត្រដែលមានសារៈសំខាន់ដូចខាងក្រោមនេះ
- ទទួលបានអាត្រាជាសះស្បើយខ្ពស់
- អាត្រាលាប់មកវិញមានលក្ខណៈទាប
- Terazosin or Alfuzosin នៅពេលប្រើជាមួយថ្នាំផ្សះ បានបង្ហាញទិនន្ន័យជាលក្ខណៈវិទ្យាសាស្ត្រដែលមានសារៈសំខាន់ដូចខាងក្រោមនេះ
- ការប្រើអាល់ហ្វាប្លុកគ័រ
យើងមើលឃើញថា មិនសូវជាមានភស្តុតាងជាក់លាក់ជាគោលណាមួយដែលផ្តល់ជម្រើសក្នុងការព្យាបាលប៉ុន្មានឡើយ។ ប៉ុន្តែជាការពិតជម្ងឺប្រភេទនេះ គឺតម្រូវអោយវេជ្ជបណ្ឌិតរៀបចំតាក់តែងវិធីការព្យាបាលដ៏សមរម្យណាមួយតាមលក្ខខណ្ឌពិតនៃអ្នកជម្ងឺដោយផ្តោតយកលើការរអ៊ូរទាំនិងអាការៈជាក់ស្តែងរបស់អ្នកជម្ងឺ។ ជាក់ស្តែងគោលបំណងសំខាន់ក្នុងការព្យាបាលជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃគឺធ្វើយ៉ាងណាកែកុនអោយ “គុណភាពនៃការរស់នៅមានភាពប្រសើរឡើង”។

ប្រសិនបើលោកអ្នកមានសំនួរពាក់ព័ន្ធនឹងជម្ងឺនេះ សូមលោកអ្នកស្វែងរកកិច្ចពិភាក្សាជាមួយវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោមអោយបានត្រឹមត្រូវ ក្នុងនេះដែរលោកអ្នកអាចផ្ញើសំនួរទាំងឡាយមកកាន់ខ្ញុំក៏បាន ខ្ញុំរីករាយនឹងឆ្លើយតបជានិច្ច។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.


