ការប្រើកាំរស្មីហូលមៀម Holmium laser ក្នុងការវះកាត់ដុំសាច់ប្លោកនោម នៅក្នុងប្រទេសកម្ពុជា (Ho-ERBT)

TURBT - Holmium laser en-bloc resection of Bladder tumor (Ho-ERBT) in Cambodia
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ដូចដែលយើងបានដឹងហើយថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺជាមន្ទីរពេទ្យតែមួយគត់ដែលបានទទួលជោគជ័យក្នុងការប្រើប្រាស់ឧបករណ៍វះកាត់កាំរស្មីហូលមៀមក្នុងការធ្វើការវះកាត់ជូនអ្នកជម្ងឺដុំសាច់ប្លោកនោម។ នៅក្នុងប្រធានបទមួយនេះខ្ញុំនឹងរៀបរាប់បន្ថែមអំពីគុណសម្បត្តិនិងគុណវិបត្តិនៃឧបករណ៍មួយប្រភេទនេះ។ ជាដំបូងយើងនឹងផ្តើមនិយាយអំពីឧបករណ៍អង់ដូស្កូបមួយដែលមានឈ្មោះថា TUR-BT ។ ឧបករណ៍មួយនេះមានតួនាទីក្នុងការធ្វើអន្តរាគមន៍វះកាត់ដុំសាច់ចេញពីប្លោកនោម។ TUR-BT វាជាអក្សរកាត់ ដែលមានពាក្យពេញជាភាសអង់គ្លេសដូចតទៅនេះ “Transurethral resection of the bladder tumor” 

TURBT - Holmium laser en-bloc resection of Bladder tumor (Ho-ERBT) in Cambodia
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យមុនគេក្នុងប្រតិបត្តិការ Ho-ERBT ។

វិធានក្នុងការធ្វើអន្តរាគមន៍វះកាត់ដោយ TUR-BT នេះ វាគឺជាដំណើរការនៃការសុងទ៉ុយ៉ូ(ស្កូប)តាមបំពង់បង្ហួរនោម បន្ទាប់មកប្រើផ្លែកាំបិតអេឡិកត្រិចតូចមួយសម្រាប់ឆ្វៀលកាត់ដុំសាច់ពីប្លោកនោម។ ការឆ្វៀលកាត់នេះបីដូចជាការប្រើស្លាបព្រាដួសការ៉េមពីក្នុងធុងការ៉េមអញ្ចឹងដែរ។ ការប្រើឧបករណ៍ TUR-BT ក្នុងការវះកាត់មួយលើកៗគេអាចឆ្វៀលកាត់រាប់រយដងទៅលើដុំសាច់ប្លោកនោមនេះ ហើយការឆ្វៀលកាត់នេះផងដែរក៏បង្ករអោយមានការចេញឈាមដូចគ្នាក្នុងពេលកតែមួយ នេះជាគុណវិបត្តិឬចំនុចខ្សោយរបស់ឧបករណ៍ប្រភេទនេះ វាអាចមានគុណវិបត្តិផ្សេងទៀតផងដែរដូចជា៖ ដោយសារឧបករណ៍មួយនេះដំណើរការបានដោយថាមពលអគ្គិសនី ក្នុងការវះកាត់ ហើយចរន្តដែលប្រើក្នុងការវះកាត់នេះឯងអាចនាំអោយកើតមានការកន្ត្រាក់ឬរបួសនៃសរសៃប្រសាទម្យ៉ាងដែលយើងហៅថាអាការៈ “Obturator reflex” ដែលវាបានបង្ករអោយប្រសាទអារមណ្ម៍នៃផ្នែកខាងក្រោមនៃរាងកាយមានការកន្ត្រាក់ក្នុងអំឡុងពេលឆ្វៀលកាត់។ ពេលនឹកស្រម៉ៃដល់រឿងនេះ លោកអ្នកប្រហែលជាភ័យខ្លាចខ្លាំងណាស់ប្រសិនរឿងនេះវាអាចនឹងកើតឡើងចំពោះលោកអ្នក។ ពិតមែនហើយរាល់ការវះកាត់ពាក់ព័ន្ធនឹងប្លោកនោមវាអាចនឹងបង្ករភាពស្មុគស្មាញដែលយើងនឹកស្មានមិនដល់ ហើយមានពេលខ្លះទៀតវាអាចឈានទៅដល់ការវះកាត់ទ្រង់ទ្រាយធំជាលក្ខណៈបន្ទាន់ផងដែរ។ ប៉ុន្តែឥឡូវនេះយើងលែងបារម្ភអំពីបញ្ហានេះទៀតឡើយ ព្រោះយើងមានឧបករណ៍ថ្មីមួយប្រភេទទៀតដែលមានឈ្មោះថា (Ho-ERBT) ឧបករណ៍មួយនេះជាឧបករណ៍ដែលអាចការពារយើងមិនអោយប្រឈមនឹងបញ្ហាការកន្រ្តាក់ឬរបួសនៃប្រសាទក្នុងពេលវះកាត់ដូចឧបករណ៍ TUR-BT នោះទេ ។

TURBT - Holmium laser en-bloc resection of Bladder tumor (Ho-ERBT) in Cambodia
ទិដ្ឋភាព Endoscopic នៃដុំសាច់ប្លោកនោម

Ho-ERBT គឺជាឧបករណ៍អង់ដូស្កូបដែលប្រើកាំរស្មីក្នុងការវះកាត់ក្រពេញប្រូស្តាត វាត្រូវបានប្រើប្រាស់ប្រភេទកាំរស្មីម៉្យាងដែលមានឈ្មោះថា Holmium YAG laser technology ។ បចេ្ចកទេសមួយនេះពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់! វាមិនបានប្រើប្រាស់ការឆ្វៀលឬដួសដូចនឹងឧបករណ៍ TUR-BT ឡើយ។ Ho-ERBT មានលទ្ធភាពអាចកាត់ដុំសាច់ប្លោកនោមម្តងគឺបានទាំងដុំ។ ស្តាប់លឺហើយគឺវាពិតជាលទទួលអារម្មណ៍ថាល្អជាងឧបករណ៍ TUR-BT ឆ្ងាយ ហើយដូចជាមិនមានគុណវិបត្តិឬចំនុចខ្សោយសោះតែម្តង មែនទ? ដោយឡែសម្រាប់ខ្ញុំគឺខ្ញុំនៅតែបង្ហាញចំនុចខ្លាំងនិងចំនុចខ្សោយនៃឧបករណ៍នេះជូនលោកអ្នកបានដឹងដដែល។ 

TURBT ចំនុចខ្លាំងរបស់ Ho-ERBT

  1. ការចេញឈាមមានលក្ខណៈតិចជាងឧបករណ៍ TUR-BT
    • ដោយសារកាំរសម្មីហូលមៀមនេះអាចជួយឃាត់ឈាមបានក្នុងពេលវះកាត់តែម្តង។
  2. សម្រាក់ពេទ្យតិចថ្ងៃប្រសិនបើធៀបជាមួយការវះកាត់ដោយប្រើឧបករណ៍ TUR-BT
    • មានការសរសររបាយការណ៍បញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកជម្ងឺដែលវះកាត់ដោយប្រើឧបករណ៍ Ho-ERBT គឺឆាប់បានចេញពីពេទ្យលឿនជាងអ្នកជម្ងឺដែលប្រើឧបករណ៍ TUR-BT ។
    • ២ថ្ងៃ ទល់នឹង ៤ថ្ងៃ
  3. ប្រឈមតិចជាមួយនឹងការធ្លុះសាច់ប្លោកនោម
    • ដូចដែលខ្ញុំធ្លាប់និយាយកាលពីលើកមុនម្តងហើយ ដោយយើងមិនចាំបាច់បារម្ភហួសហេតុទៅលើបញ្ហាការរបួសឬកន្រ្តាក់សរសៃរប្រសាទឡើយ។
  4. មិនសូវមានអាការៈស្មុគស្មាញអ្វីច្រើនក្រោយវះកាត់រួចរាល់ហើយ

TURBT ចំនុចខ្សោយររបស់ Ho-ERBT

  1. តម្រូវអោយវេជ្ជបណ្ឌិតវះកាត់មានពិសោធន៍និងចំនេះដឹងខ្ពស់ 
    • យ៉ាងហោចណាស់ក៏ធ្លាប់ឆ្លងកាត់ការវះកាត់ទៅលើអ្នកជម្ងឺចំនួន 25ករណីដោយប្រើឧបករណ៍ Ho-ERBT មួយនេះ។ 
  2. ត្រូវមានបរិក្ខាល្អៗនឹងរៀបចំអោយបានត្រឹមត្រូវនៅនឹងកន្លែង 
    • វាបានតម្រូវអោយមានការចំណាយច្រើនលើការចាត់ចែងនឹងថែរក្សាឧបករណ៍ Ho-ERBT បើធៀបជាមួយនឹងឧបករណ៍ TUR-BT 
TURBT - Holmium laser en-bloc resection of Bladder tumor (Ho-ERBT) in Cambodia
យ៉ាងហោចណាស់ 25 ករណីនៃខ្សែកោងការរៀនសូត្រត្រូវបានទាមទារសម្រាប់ប្រតិបត្តិការ Ho-ERBT គ្រប់គ្រាន់។

ជាការសន្និដ្ឋានរបស់ខ្ញុំ Ho-ERBT ត្រូវបានចាត់ទុកជាឧបករណ៍អង់ដូស្កូបដ៏ល្អមួយដែលត្រូវបានប្រើវះកាត់លើបញ្ហាជម្ងឺដុំសាច់ប្លោកនោម នឹងតម្រូវអោយមានវេជ្ជបណ្ឌិតជំនាញផ្នែកប្រព័ន្ធទឹកនោមចាប់កាន់វា។ ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗពាក់ព័ន្ធនឹងបញ្ហានេះ សូមស្វែងរកវេជ្ជបណ្ឌិជំនាញផ្នែកប្រព័ន្ធទឹកនោមដើម្បីធ្វើកិច្ចពិភាក្សា ឬមួយលោកអ្នកក៏នៅតែអាចផ្ញើសំនួរទាំងឡាយមកខ្ញុំបានដូចគ្នាផងដែរ។ សូមអរគុណ នឹងជួបគ្នាបន្តបន្ទាប់ទៀតក្នុងប្រធានបទក្រោយៗ។ 

អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?

ជម្ងឺគីសតម្រងនោម តើយើងត្រូវធ្វើដូចម្តេច?

សម្រាប់ខ្ញុំជាអ្នកជំនាញខាង urologist ដែលដោះស្រាយបញ្ហាតម្រងនោមជារៀងរាល់ថ្ងៃ។ មាន​ជំងឺ​តម្រងនោម​ទាក់ទង​នឹង​ហ្សែន​មួយ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​វ័យ​ក្មេង ហើយ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច ដែល​គេ​ហៅ​ថា “ជំងឺ​តម្រងនោម Polycystic”។ វាគឺជាស្ថានភាពនៃដំបៅជាច្រើននៅទូទាំងសរីរាង្គតម្រងនោម។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នាបន្តអាន “Polycystic kidney disease: What should we do?“

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត

ខណៈពេលដែលអ្នកជំងឺនៅការិយាល័យរបស់ខ្ញុំសួរច្រើនលើការការពារជំងឺមហារីកក្រពេញប្រូស្តាត ដូច្នេះនៅក្នុងប្រធានបទនេះ ខ្ញុំនឹងបង្ហាញអ្នកពីកត្តាហានិភ័យដែលអាចកែប្រែបានចំនួន 6 ដែលអ្នកអាចពិចារណា និងព្យាយាមធ្វើវាដោយខ្លួនឯងបាន។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែដឹងថា មហារីកក្រពេញប្រូស្តាតក៏ពាក់ព័ន្ធជាចម្បងដែរ។បន្តអាន “6 Modifiable risk factors on Prostate cancer prevention“

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression ក្នុងការអន្តរាគមន៍

នៅក្នុងប្រធានបទនេះ យើងនឹងបន្តផ្តោតទៅលើការព្យាបាលដោយប្រើ androgen deprivation នៅចំពោះអ្នកជំងឺមហារីកក្រពេញប្រូស្តាតជាមុន។ ខ្ញុំ​បាន​មក​ហាត់​នៅ​កម្ពុជា​ជាង​៥​ឆ្នាំ​មក​ហើយ។ ខ្ញុំបានរកឃើញថា អ្នកជំងឺមហារីកក្រពេញប្រូស្តាត ទំនងជាទទួលបានអត្រាខ្ពស់ក្នុងមួយឆ្នាំៗ ហើយជាទូទៅសម្រាប់ទាំងក្នុងស្រុក និងបរទេស ពួកគេបានព្យាយាមបន្តអាន “Androgen deprivation therapy in advance prostate cancer patient“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖