វាជារឿងមួយដ៏ចាំបាច់ក្នុងនាមយើងជាវេជ្ជបណ្ឌិត ដែលត្រូវមានការអភិវឌ្ឍន៍ចំនេះដឹងនិងវិជ្ជាជីវៈរបស់ខ្លួនពាក់ព័ន្ធនឹងភាពជឿនលឿននៃវិទ្យាសាស្ត្រសុខាភិបាលដែលមានការធ្វើបច្ចុប្បន្នភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសទៅទៀតនោះក្នុងពេលដែលយើងកំពុងគ្រប់គ្រងនឹងព្យាបាលពពួកក្រុមជម្ងឺឆ្លងតាមការរួមភេទ ឬជាភាសាអង់គ្លសេ sexually transmitted diseases (STDs) infection ផងដែរនោះ។ ដោយសារគ្រប់ប្រព័ន្ធនៃសរីរាង្គភាគល្អិតនីមួយៗនៅតែបន្តភាពជឿនលឿនដើម្បីប្រឆាំងពពួកថ្នាំផ្សះ ហើយវាបានប្រែក្លាយការទប់ទល់ជាមួយនឹងការព្យាបាលដែលមានសណ្ឋានជាបទដ្ឋានស្ទើរគ្រប់ពេលវេលា។ យើងបានមើលឃើញច្បាស់ហើយថាការព្យាបាលដោយប្រើរូបមន្តថ្នាំផ្សះខ្លាំងនិងអំឡុងពេលប្រើប្រាស់ដ៏សមរម្យ វាពិតជាអាចជួយកំចាត់ពពួកជម្ងឺឆ្លងតាមការរួមភេទនេះអោយជាសះស្បើយបាន។

ស្ថាប័នការពារនិងបង្ការជម្ងឺឆ្លង ឬដែលយើងហៅជាភាសាអង់គ្លេសថា Centers for Disease Control and Prevention (CDC) វាជាអង្គភាពសុខាភិបាលរបស់សហរដ្ឋអាមេរិក អង្គភាពមួយនេះដើរតួយ៉ាងសំខានជាលក្ខណៈសាកលក្នុងផ្នែកវិជ្ជសាស្រ្តអនុវត្ត ព្រមជាមួយភាពសំបូរបែបនៃគោលការណ៍វិជ្ជសាស្រ្តអនុវត្តដែលត្រូវបានបង្ហាញក្នុងលក្ខខណ្ឌវិសាលភាពដ៏មហិមា។ ប្រធានបទថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងការធ្វើបច្ចុប្បន្នភាពឆ្នាំ 2020ស្តីអំពីវិធានការព្យាបាលលើជម្ងឺកាមរោគប្រមេះទឹកបាយ (ខ្ញុំបានបង្ហាញអំពីអាការៈសញ្ញានៃជម្ងឺប្រមេះទឹកបាយតាមរយៈដំណរខាងក្រោមនេះ) ។

លេខរៀងទី១-ការព្យាបាលជម្ងឺប្រមេះទឹកបាយនៃ មាត់ស្បួន,បង្ហួរនោម, រន្ធទ្វារធំ
- Ceftriaxone 500 mg ចាក់បញ្ចូលតាមសាច់ដុំ ត្រឹម១ដូស (ទម្ងន់ ក្រោម 150គីឡូក្រាម)
- Ceftriaxone 1-gram ចាក់បញ្ចូលតាមសាច់ដុំ ត្រឹម១ដូស (ទម្ងន់ ស្មើឬលើសពី 150គីឡួក្រាមឡើងទៅ)
ជម្រើសដទៃទៀតក្នុងការព្យាបាលជម្ងឺប្រមេះទឹកបាយនៃ មាត់ស្បួន,បង្ហួរនោម, រន្ធទ្វារធំ
- Gentamicin 240 mg ចាក់បញ្ចូលតាមសាច់ដុំ ត្រឹម១ដូសបូកជាមួយ Azithromycin 2 gram ជាថ្នាំលេបគិតជា១ដូស
- Cefixime 800 mg ជាថ្នាំលេប គិតជា១ដូស

ក្នុងករណីដែលមានមេរោគដ៏ទៃទៀរួមជាមួយដូចជា៖ ពពួក Chlamydia
- Doxycycline 100 mg លេបមួយថ្ងៃ២ដងរយៈពេល ៧ថ្ងៃ
ក្នុងលក្ខខណ្ឌកម្ររ ប្រសិនបើការប្រើ Ceftriaxone ព្យាបាលហើយវានៅតែបរាជ័យនោះ ការយកសំណាកទៅបណ្តុះរកមេរោគ specimen culture នឹងត្រូវបានណែនាំ ការបណ្តុះរកមេរោគជាជម្រើសដ៏ល្អមួយក្នុងជ្រើសយកថ្នាំផ្សះដ៏ត្រឹមត្រូវសម្រាប់សម្លាប់មេរោគដោយមិនចំណាស់ពេលសាកល្បងថ្នាំច្រើនមុខ ដែលវាជាកត្តាបង្ករអោយមានការស្គាល់ថ្នាំផ្សះ។ ប្រសិនបើលោកអ្នកមានសំនួរសូមស្វែងរកវេជ្ជបណ្ឌិតជំនាញខាងផ្នែកប្រព័ន្ធទឹកនោមដើម្បីពិភាក្សា ក្នុងនេះលោកអ្នកអាចផ្ញើសំនួរទាំងមកខ្ញុំបានដូចគ្នាដែរ។ សូមអរគុណ!!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.






គំនិតមួយលើ "Gonorrhea infection: CDC’s 2020 guideline of treatment"