fbpx

វិធីដ៏ត្រឹមត្រូវដែលយើងត្រូវអនុវត្តព្យាបាលជាមួយនឹងជម្ងឺកាមរោគស្វាយ

Syphilis: The correct way we’ve deal with.
FB Dr Soarawee
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

នៅក្នុងប្រទេសកម្ពុជា មានអ្នកជម្ងឺវិជ្ជមានកាមរោគស្វាយបានមកទទួលយកកិច្ចពិភាក្សានិងព្យាបាលជាមួយខ្ញុំនៅឯបន្ទប់ព្យាបាលផ្នែកប្រព័ន្ធជម្ងឺទឹកនោមរបស់ខ្ញុំជាច្រើននាក់។ មានអ្នកជម្ងឺខ្លះ គាត់មិនធ្លាប់ស្គាល់ឡើយថាអ្វីទៅជាជម្ងឺកាមរោគស្វាយ និងមានអ្នកជម្ងឺខ្លះទៀតធ្លាប់ទៅទទួលការព្យាបាលពីកន្លែងផ្សេងដែលមិនបានទទួលភាពជោគជ័យ នៅតាមបណ្តាគ្លីនីកផ្សេង។ នៅក្នុងប្រធានបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីលក្ខណៈនិងវិធីទូទៅដែលត្រឹមត្រូវមួយក្នុងការដោះស្រាយនិងព្យាបាលជម្ងឺកាមរោគស្វាយនេះ ម្យ៉ាងវិញទៀតនៅក្នុងប្រធានបទនេះ ខ្ញុំក៏នឹងលើកបង្ហាញអំពីវិធីនៃការធ្វើតេស្តបញ្ជាក់របៀបណាដែលយើងអាចជឿជាក់បានទៅលើបញ្ហាជម្ងឺកាមរោគស្វាយនេះ។

Syphilis: The correct way we’ve deal with.
Fail-to-treat Syphilis infection at local clinic is happened frequently.

តាមរយៈទិន្នន័យចុងក្រោយពីនាយកដ្ឋានប្រឆាំងជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ 2015ដែលហៅកាត់ថា USA Center of Disease Control (CDC) លើបញ្ហាការព្យាបាលជម្ងឺកាមរោគស្វាយនេះ គេបានណែនាំការព្យាបាលតាមរយៈការបង្ហាញដូចខាងក្រោមនេះ។

Syphilis: The correct way we’ve deal with.
Benzathine Penicillin G intramuscular injection is considered as first line treatment.
  • ឳសថព្យាបាល
    • ការចាក់ថ្នាំផ្សះប្រភេទ Benzathine Penicillin G intramuscular តាមយរយៈសាច់ដុំ គឺជាកិច្ចអន្តារគមន៍និងការព្យាបាលដំណាក់កាលដំបូង។
    • ការលេបថ្នាំផ្សះប្រភេទ Doxycycline or Tetracycline ជាកិច្ចបន្ទាប់និងជម្រើសក្រោយពីការចាក់ថ្នាំហើយ។
  • ការណែនាំនិងផ្តល់ចំនេះដឹងដល់អ្នកជម្ងឺ
    • ហាមមិនអោយមានសកម្មភាពផ្លូវភេទ (រួមទាំងការធ្វើអូរ៉ាល់សេកស៍)រហូតទាល់តែបញ្ចប់កម្មវិធីព្យាបាលនិងរាល់អាការៈសញ្ញានៃជម្ងឺនេះត្រូវបានដោះស្រាយនិងព្យាបាលបានត្រឹមត្រូវ។
    • តួលេខបញ្ជាក់ដ៏ល្អគឺប្រហែលជា ៧ថ្ងៃក្រោយបញ្ចប់កិច្ចព្យាបាល ព្រោះរយៈពេលនេះគឺជារយៈពេលដែលរាល់ស្លាកស្នាមនិងរបួសទាំងឡាយនៃជម្ងឺនេះគឺត្រូវបានជាសះស្បើយ។
    • ត្រូវតែបន្តអនុវត្តមិនប្រព្រឹត្តសកម្មភាពផ្លូវភេទ រហូតទាល់តែយើងដឹងច្បាស់ថាដៃគូរួមភេទរបស់យើងបានទទួលការព្យាបាលនិងបញ្ជាក់តេស្តអវិជ្ជមានពីគ្រូពេទ្យ។
    • អ្នកជម្ងឺគួរតែធ្វើការតាមដានលើចំនុចប្រតិកម្មក្រោយការព្យាបាលលើជម្ងឺកាមរោគស្វាយនេះ អោយបានជាក់លាក់ ការប្រតិកម្មក្រោយការព្យាបាលនេះគេអោយឈ្មោះជាភាសាអង់គ្លេសថា “Jarisch-Herxheimer Reaction” ។ ការប្រតិកម្មអាចកើតមានបានក្នុងរយៈពេល 24ម៉ោងបន្ទាប់ពីទទួលការព្យាបាល។ អាការៈសញ្ញានៃការប្រតិកម្មមានដូចជា៖ ស្បែកឡើងកន្ទួលក្រហមធម្មតា, ក្តៅខ្លួន, មិនស្រួលក្នុងខ្លួន, ឈឺសាច់ដុំ, ចង្អោរ, ក្អួត និងឈឺក្បាល។ ការប្រតិកម្មនេះកើតមានឡើងដោយសារសារធាតុ អ៊ីនដូថកស៊ីន endotoxin ត្រូវបានបញ្ចេញពីមេរោគស្វាយដែលបានស្លាប់។ សូមមេត្តាកុំបារម្ភសម្រាប់អាការៈប្រតិកម្មទាំងអស់នេះ ព្រោះវានឹងត្រូវបានដោះស្រាយក្នុងរយៈពេល 24ម៉ោងដោយសុវត្ថិភាពជូនលោកអ្នក។
    • ជម្ងឺឆ្លងតាមរយៈផ្លូវភេទដទៃទៀតដូចជាពពួកជម្ងឺ អេឆអ៉ាយវី HIV, ប្រមេះទឹកបាយបណ្តាលមកពីមេរោគ Gonorrhea និងប្រមេះទឹកបាយបណ្តាលមកពីមេរោគ Chlamydia នឹងត្រូវបាកដាក់ការសង្ស័យនឹងណែនាំអោយមានការធ្វើតេស្តពិនិត្យមុនជានិច្ច។
Syphilis: The correct way we’ve deal with.
Avoid sexual activity is recommended during the treatment.
  • អនុវត្តតាមតារាងការណាត់ជួបរបស់គ្រូពេទ្យ
    • ការធ្វើតេសត្តឈាមប្រភេទ VDRL blood test គឺជាប្រភេទតេស្តមួយដែលអាចជឿទុកចិត្តបានសម្រាប់ការតាមដានកត្តាជោគជ័យលើជម្ងឺកាមរោគស្វាយនេះ។
    • ប្រសិនបើតេស្តបង្ហាញផលជាទម្រង់ 4-fold decline in VDRL នោះមានន័យថាការព្យាបាលគឺបានសម្រេចជោគជ័យ។
    • ភាគច្រើនភាពអវិជ្ជមានពីតេស្ត VDRL អាចនឹងទទួលបានចាប់ពីរយៈពេល 6-12ខែបន្ទាប់ពីទទួលភាពជោគជ័យនែការព្យាបាលរួចរាល់ហើយ។
Syphilis: The correct way we’ve deal with.
VDRL blood test is the tool we use for tracking treatment success.

ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗពាក់ព័ន្ធនឹងរឿងនេះ សូមលោកអ្នកមេត្តាស្វែងរកវេជ្ជបណ្ឌិតឯកទេសនៃជម្ងឺប្រព័ន្ធទឹកនោមដើម្បីទទួលការពិភាក្សាព្យាបាល។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចផ្ញើសំនួរទាំងនេះមកខ្ញុំបានដូចគ្នា។ ជួបគ្នាក្នុងប្រធានបទក្រោយៗទៀត។

អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.

Free 1
Free 2
WeChat
WhatsApp BW 3
Telegram Final
LINE

ប្រធានបទនៅលើ ជំងឺកាមរោគ

VDRL false positive test: What are the causes of this?

តេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើនេះបណ្តាលមកពីអ្វី?

តេស្ត VDRL ឬតេស្តមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺ Venereal គឺជាការធ្វើតេស្តពិនិត្យរោគស្វាយទូទៅដែលគ្រូពេទ្យបច្ចុប្បន្នកំពុងប្រើនៅទូទាំងពិភពលោក។ ដោយសារតែងាយស្រួលរកសូម្បីតែអ្នកជំងឺខ្លួនឯងក៏អាចរកឃើញការធ្វើតេស្តនេះនៅមន្ទីរពិសោធន៍ក្នុងស្រុកក្បែរផ្ទះរបស់ពួកគេដោយមិនចាំបាច់ពិគ្រោះយោបល់ជាមួយអ្នកជំនាញមុននឹងយកគំរូឈាមពីសរសៃឈាមវ៉ែនរបស់ពួកគេ។អានបន្ត “VDRL false positive test: What are the causes of this?“

Gonorrhea infection: CDC’s 2020 guideline of treatment

វិធានការព្យាបាលជម្ងឺកាមរោគប្រមេះទឹកបាយ ឬ Gonorrhea តាមគោលការណ៍ស្ថាប័នការពារនិងបង្ការជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកឆ្នាំ 2020

វាត្រូវបានសម្របសម្រួលយ៉ាងខ្លាំងព្រោះយើងជាវេជ្ជបណ្ឌិតដែលគួរតែធ្វើឱ្យខ្លួនយើងទាន់សម័យចំពោះការអនុវត្តន៍វេជ្ជសាស្ត្រជាពិសេសនៅពេលដោះស្រាយជាមួយការឆ្លងជំងឺកាមរោគព្រោះអតិសុខុមប្រាណទាំងអស់នេះកំពុងវិវឌ្ continuously ឥតឈប់ឈរជាមួយនឹងថ្នាំអង់ទីប៊ីយោទិចនិងមានភាពធន់នឹងការព្យាបាលតាមស្តង់ដារ។ ហួសពេល។ ការព្យាបាលយ៉ាងជាក់លាក់ជាមួយកម្លាំងអង់ទីប៊ីយ៉ូទិកនិងគ្រប់គ្រាន់អានបន្ត “Gonorrhea infection: CDC’s 2020 guideline of treatment“

Herpes genitalia: A never ending viral infection

ជម្ងឺរើមលើប្រដាប់បន្តពូជ ជម្ងឺដែលចេះតើកើតគ្មានថ្ងៃបញ្ចប់

ជំងឺអ៊ប៉សប្រដាប់បន្តពូជគឺជាបញ្ហាត្អូញត្អែរជាទូទៅនៅការិយាល័យរោគស្ត្រីរបស់ខ្ញុំ។ ដោយសារដំបៅប្រដាប់បន្តពូជដែលឈឺចាប់គឺជារោគសញ្ញាបុរាណសម្រាប់ស្ថានភាពនេះវាមិនពិបាកសម្រាប់អ្នកជំនាញខាង urologist ក្នុងការធ្វើរោគវិនិច្ឆ័យក្នុងស្ថានភាពនេះទេដូច្នេះនៅក្នុងប្រធានបទនេះយើងនឹងឆ្លើយសំណួរជាញឹកញាប់ជាមួយអ្នកជំងឺឧទាហរណ៍តើកន្លែងណាអានបន្ត “Herpes genitalia: A never ending viral infection“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖