វិធីដ៏ត្រឹមត្រូវដែលយើងត្រូវអនុវត្តព្យាបាលជាមួយនឹងជម្ងឺកាមរោគស្វាយ

រោគស្វាយ៖ វិធីត្រឹមត្រូវដែលយើងបានដោះស្រាយ។
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

នៅក្នុងប្រទេសកម្ពុជា មានអ្នកជម្ងឺវិជ្ជមានកាមរោគស្វាយបានមកទទួលយកកិច្ចពិភាក្សានិងព្យាបាលជាមួយខ្ញុំនៅឯបន្ទប់ព្យាបាលផ្នែកប្រព័ន្ធជម្ងឺទឹកនោមរបស់ខ្ញុំជាច្រើននាក់។ មានអ្នកជម្ងឺខ្លះ គាត់មិនធ្លាប់ស្គាល់ឡើយថាអ្វីទៅជាជម្ងឺកាមរោគស្វាយ និងមានអ្នកជម្ងឺខ្លះទៀតធ្លាប់ទៅទទួលការព្យាបាលពីកន្លែងផ្សេងដែលមិនបានទទួលភាពជោគជ័យ នៅតាមបណ្តាគ្លីនីកផ្សេង។ នៅក្នុងប្រធានបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីលក្ខណៈនិងវិធីទូទៅដែលត្រឹមត្រូវមួយក្នុងការដោះស្រាយនិងព្យាបាលជម្ងឺកាមរោគស្វាយនេះ ម្យ៉ាងវិញទៀតនៅក្នុងប្រធានបទនេះ ខ្ញុំក៏នឹងលើកបង្ហាញអំពីវិធីនៃការធ្វើតេស្តបញ្ជាក់របៀបណាដែលយើងអាចជឿជាក់បានទៅលើបញ្ហាជម្ងឺកាមរោគស្វាយនេះ។

រោគស្វាយ៖ វិធីត្រឹមត្រូវដែលយើងបានដោះស្រាយ។
ការបរាជ័យក្នុងការព្យាបាលការឆ្លងមេរោគស៊ីហ្វីលីសនៅគ្លីនិកក្នុងស្រុកគឺកើតមានជាញឹកញាប់។

តាមរយៈទិន្នន័យចុងក្រោយពីនាយកដ្ឋានប្រឆាំងជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ 2015ដែលហៅកាត់ថា USA Center of Disease Control (CDC) លើបញ្ហាការព្យាបាលជម្ងឺកាមរោគស្វាយនេះ គេបានណែនាំការព្យាបាលតាមរយៈការបង្ហាញដូចខាងក្រោមនេះ។

រោគស្វាយ៖ វិធីត្រឹមត្រូវដែលយើងបានដោះស្រាយ។
ការចាក់បញ្ចូលតាមសាច់ដុំ Benzathine Penicillin G ត្រូវបានចាត់ទុកថាជាការព្យាបាលដំបូង។
 • ឳសថព្យាបាល
  • ការចាក់ថ្នាំផ្សះប្រភេទ Benzathine Penicillin G intramuscular តាមយរយៈសាច់ដុំ គឺជាកិច្ចអន្តារគមន៍និងការព្យាបាលដំណាក់កាលដំបូង។
  • ការលេបថ្នាំផ្សះប្រភេទ Doxycycline or Tetracycline ជាកិច្ចបន្ទាប់និងជម្រើសក្រោយពីការចាក់ថ្នាំហើយ។
 • ការណែនាំនិងផ្តល់ចំនេះដឹងដល់អ្នកជម្ងឺ
  • ហាមមិនអោយមានសកម្មភាពផ្លូវភេទ (រួមទាំងការធ្វើអូរ៉ាល់សេកស៍)រហូតទាល់តែបញ្ចប់កម្មវិធីព្យាបាលនិងរាល់អាការៈសញ្ញានៃជម្ងឺនេះត្រូវបានដោះស្រាយនិងព្យាបាលបានត្រឹមត្រូវ។
  • តួលេខបញ្ជាក់ដ៏ល្អគឺប្រហែលជា ៧ថ្ងៃក្រោយបញ្ចប់កិច្ចព្យាបាល ព្រោះរយៈពេលនេះគឺជារយៈពេលដែលរាល់ស្លាកស្នាមនិងរបួសទាំងឡាយនៃជម្ងឺនេះគឺត្រូវបានជាសះស្បើយ។
  • ត្រូវតែបន្តអនុវត្តមិនប្រព្រឹត្តសកម្មភាពផ្លូវភេទ រហូតទាល់តែយើងដឹងច្បាស់ថាដៃគូរួមភេទរបស់យើងបានទទួលការព្យាបាលនិងបញ្ជាក់តេស្តអវិជ្ជមានពីគ្រូពេទ្យ។
  • អ្នកជម្ងឺគួរតែធ្វើការតាមដានលើចំនុចប្រតិកម្មក្រោយការព្យាបាលលើជម្ងឺកាមរោគស្វាយនេះ អោយបានជាក់លាក់ ការប្រតិកម្មក្រោយការព្យាបាលនេះគេអោយឈ្មោះជាភាសាអង់គ្លេសថា “Jarisch-Herxheimer Reaction” ។ ការប្រតិកម្មអាចកើតមានបានក្នុងរយៈពេល 24ម៉ោងបន្ទាប់ពីទទួលការព្យាបាល។ អាការៈសញ្ញានៃការប្រតិកម្មមានដូចជា៖ ស្បែកឡើងកន្ទួលក្រហមធម្មតា, ក្តៅខ្លួន, មិនស្រួលក្នុងខ្លួន, ឈឺសាច់ដុំ, ចង្អោរ, ក្អួត និងឈឺក្បាល។ ការប្រតិកម្មនេះកើតមានឡើងដោយសារសារធាតុ អ៊ីនដូថកស៊ីន endotoxin ត្រូវបានបញ្ចេញពីមេរោគស្វាយដែលបានស្លាប់។ សូមមេត្តាកុំបារម្ភសម្រាប់អាការៈប្រតិកម្មទាំងអស់នេះ ព្រោះវានឹងត្រូវបានដោះស្រាយក្នុងរយៈពេល 24ម៉ោងដោយសុវត្ថិភាពជូនលោកអ្នក។
  • ជម្ងឺឆ្លងតាមរយៈផ្លូវភេទដទៃទៀតដូចជាពពួកជម្ងឺ អេឆអ៉ាយវី HIV, ប្រមេះទឹកបាយបណ្តាលមកពីមេរោគ Gonorrhea និងប្រមេះទឹកបាយបណ្តាលមកពីមេរោគ Chlamydia នឹងត្រូវបាកដាក់ការសង្ស័យនឹងណែនាំអោយមានការធ្វើតេស្តពិនិត្យមុនជានិច្ច។
រោគស្វាយ៖ វិធីត្រឹមត្រូវដែលយើងបានដោះស្រាយ។
ជៀសវាងសកម្មភាពផ្លូវភេទត្រូវបានណែនាំក្នុងអំឡុងពេលព្យាបាល។
 • អនុវត្តតាមតារាងការណាត់ជួបរបស់គ្រូពេទ្យ
  • ការធ្វើតេសត្តឈាមប្រភេទ VDRL blood test គឺជាប្រភេទតេស្តមួយដែលអាចជឿទុកចិត្តបានសម្រាប់ការតាមដានកត្តាជោគជ័យលើជម្ងឺកាមរោគស្វាយនេះ។
  • ប្រសិនបើតេស្តបង្ហាញផលជាទម្រង់ 4-fold decline in VDRL នោះមានន័យថាការព្យាបាលគឺបានសម្រេចជោគជ័យ។
  • ភាគច្រើនភាពអវិជ្ជមានពីតេស្ត VDRL អាចនឹងទទួលបានចាប់ពីរយៈពេល 6-12ខែបន្ទាប់ពីទទួលភាពជោគជ័យនែការព្យាបាលរួចរាល់ហើយ។
រោគស្វាយ៖ វិធីត្រឹមត្រូវដែលយើងបានដោះស្រាយ។
ការធ្វើតេស្តឈាម VDRL គឺជាឧបករណ៍ដែលយើងប្រើសម្រាប់តាមដានភាពជោគជ័យនៃការព្យាបាល។

ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗពាក់ព័ន្ធនឹងរឿងនេះ សូមលោកអ្នកមេត្តាស្វែងរកវេជ្ជបណ្ឌិតឯកទេសនៃជម្ងឺប្រព័ន្ធទឹកនោមដើម្បីទទួលការពិភាក្សាព្យាបាល។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចផ្ញើសំនួរទាំងនេះមកខ្ញុំបានដូចគ្នា។ ជួបគ្នាក្នុងប្រធានបទក្រោយៗទៀត។

អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ

ប្រធានបទនៅលើ ជំងឺកាមរោគ

HPV PCR នៅក្នុងសំណាកទឹកនោម៖ តើអត្រារកឃើញមានប៉ុន្មាន?

ការធ្វើតេស្តេ HPV PCR តាមរយៈទឹកនោម តើអាត្រាការចាប់មេរោគមានកម្រិតល្អប៉ុណ្ណា?

ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំអនុវត្តការងារនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកជម្ងឺយ៉ាងច្រើនបានសាកសួរនឹងស្វែងរកការណែនាំទាក់ទងនឹងជម្ងឺ Human Papilloma virus (HPV)។យើងដឹងហើយថាការបង្កររោគដោយវីរុសប្រភេទនេះវាអាចនឹងបង្ករអោយយើងជួបបញ្ហាដូចតទៅនេះ ៖បន្តអាន “HPV PCR in urine specimen: How much the detection rate?“

Gardasil 9: តើវាប្រសើរជាង Gardasil 4 ទេ?

Gardasil-9 តើវាមានអ្វីល្អជាង Gardasil-4?

នៅពេលដែលអ្នកជំងឺជាច្រើននៅក្នុងការិយាល័យរបស់ខ្ញុំដែលបានសួរអំពីភាពខុសគ្នារវាងការចាក់វ៉ាក់សាំង HPV ទាំងនេះ Gardasil 9 និង Gardasil 4. នៅក្នុងអត្ថបទនេះ វានឹងឆ្លើយសម្រាប់សំណួរទាំងអស់នោះនៅក្នុងព័ត៌មានលម្អិត។ សំណួរគេសួរញឹកញាប់ Gardasil 9 ។ តើប្រភេទរង HPV មួយណាអាចការពារបាន? Gardasil 4 មានការការពារប្រឆាំងនឹង HPV 6, 11,បន្តអាន “Gardasil 9: Does it better than the Gardasil 4?“

ការធ្វើតេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើមូលហេតុអ្វីខ្លះដែលនាំឱ្យកើតជំងឺនេះ?

តេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើនេះបណ្តាលមកពីអ្វី?

តេស្ត VDRL ឬតេស្តមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺ Venereal គឺជាការធ្វើតេស្តពិនិត្យរោគស្វាយទូទៅដែលគ្រូពេទ្យបច្ចុប្បន្នកំពុងប្រើនៅទូទាំងពិភពលោក។ ដោយសារតែងាយស្រួលរកសូម្បីតែអ្នកជំងឺខ្លួនឯងក៏អាចរកឃើញការធ្វើតេស្តនេះនៅមន្ទីរពិសោធន៍ក្នុងស្រុកក្បែរផ្ទះរបស់ពួកគេដោយមិនចាំបាច់ពិគ្រោះយោបល់ជាមួយអ្នកជំនាញមុននឹងយកគំរូឈាមពីសរសៃឈាមវ៉ែនរបស់ពួកគេ។បន្តអាន “VDRL false positive test: What are the causes of this?“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖