វាជារឿងសាមញ្ញមួយទៅហើយសម្រាប់ខ្ញុំ ដែលត្រូវមើលថែនិងព្យាបាលអ្នកជម្ងឺគ្រួសនៅក្នុងបង្ហួរតម្រងនោម ហើយជាញឹកញយខ្ញុំតែងតែទទួលបាននូវសំនួរដែលអ្នកជម្ងឺនិយមសួរអំពីការព្យាបាលដោយថ្នាំសម្រាប់បណ្តេញគ្រួសនៅក្នុងបង្ហួរតម្រងនោម។ សំនួរទាំងឡាយ ខ្ញុំនឹងសរសេរបង្ហាញដូចខាងក្រោមនេះ។
សំនួរ : តើវាអាចទៅរួចដែលឬទេ ប្រសិនបើយើងមិនចង់វះកាត់ដោយប្រើអង់ដូស្កូប?
- ចម្លើយ : ប្រាកដជាបាន! ប៉ុន្តែលោកអ្នកត្រូវដឹងច្បាស់ថាលោកអ្នកមិនស្ថិតនៅក្នុងលក្ខខណ្ឌបន្ទាន់មួយចំនួនដូចតទៅនេះ។
- គ្រួសរបស់លោកអ្នកត្រូវបានទប់ទល់ដោយការប្រើថ្នាំបំបាត់ការឈឺចាប់
- មិនមានសញ្ញាថាតម្រងនោមលោកអ្នកខូខាតដោយសារគ្រួសជាប់គាំង
- មិនមានសញ្ញាដែលបង្ហាញថាលោកអ្នកកំពុងប្រឈមជាមួយនឹងការបង្កររោគក្នុងចរន្តឈាមដែលវាអាចគំរាមកំហែងជីវិតលោកអ្នក។

សំនួរ : តើមានប៉ុន្មានភាគរយដែរ ដែលគ្រួសនៅក្នុងបង្ហួរតម្រងនោមអាចធ្លាក់ចេញមកជាមួយទឹកនោម ដោយយើងមិនចាំបាច់ប្រើថ្នាំ?
- ចម្លើយ :វាស្ថិតនៅលើទំហំជាក់ស្តែងរបស់គ្រួស និងទីតាំងដែលគ្រួសបានជាប់គាំង
- ទំហំ: ប្រហែល68%សម្រាប់ <5មីលីម៉ែត្រ និង 47%សម្រាប់ពី 5-10មីលីម៉ែត្រ
- ទីតាំង: 48%សម្រាប់ផ្នែកខាងលើ, 60%សម្រាប់ផ្នែកកណ្តាល, និង 75%សម្រាប់ផ្នែកខាងក្រោមនៃបង្ហួរតម្រងនោម។

សំនួរ: មានឳកាសប៉ុន្មានភាគរយបន្ថែមនៅពេលដែលយើងលេបថ្នាំដើម្បីជម្រុញគ្រួសអោយចេញ?
- ចម្លើយ: យោងតាមរបាយការណ៍ពីសហរដ្ឋអាមេរិកនិងអ៊ឺរុបបានសរសេបញ្ជាក់ថា 29%ដែលមានលទ្ធភាពជួយបានបន្ទាប់ពីការលេបថ្នាំ។
សំនួរ : ស្តាប់ហើយដូចជាល្អណាស់! តើវាមានចំនុចគុណវិប្បត្តិខ្លះដែរឬទេ?
- ចម្លើយ:នៅតែមានលទ្ធភាពដដែល ដែលគ្រួសអាចនឹងមានសភាពធ្ងន់ធ្ងរជាងមុនទោះជាលេបថ្នាំជម្រុញអោយគ្រួសចេញក៏ដោយ ហើយវាអាចមានប្រហែល 4%ដែលយើងអាចទទួលរងផលរំខានពីថ្នាំ ដូចជា៖ វិលមុខ, ឈឺក្បាល, ចង្អោរនិងក្អួត។

សំនួរ: តើយើងអាចប្រើប៉ារ៉ាមីទ័រ វាស់វែងបែបណាមួយដើម្បីធ្វើការវាស់វែងលើកត្តាជោគជ័យដែលអាចទៅរួចបន្ទាប់ពីលេបថ្នាំបណ្តេញគ្រួសដែរឬទេ?
- ចម្លើយ : មានប៉ារ៉ាមីទ័រច្រើនណាស់ដែលយើងប្រើវាស់វែង! ដូចជា :ការវាស់មុខកាត់ខ្នាតគ្រួស, កម្រិតកម្ពស់មុខកាត់គ្រួស, មុខកាត់នៃបង្ហួរតម្រងនោម, ចម្ងាយពីគ្រួសទៅកាន់ប្លោកនោម ជាដើម។ល។

ក្នុងពេលដែលអ្នកជម្ងឺលេបថ្នាំ ខ្ញុំនឹងធ្វើការណាត់ជួបពួកគាត់ជាទៀងទាត់ ដើម្បីពិនិត្យតាមដាន យ៉ាងហោចណាស់ក៏ប្រើឧបករណ៍អេកូសាស្ត្រដើម្បីពិនិត្យថាតើគ្រួសមានការជឿនលឿនយ៉ាងណាដែរហើយ។ អ្វីដែលជាកត្តាសំខាន់ដែលខ្ញុំចង់ប្រាប់អ្នកជម្ងឺនោះគឺ (កុំព្យាយាមទិញថ្នាំលេបបណ្តេញគ្រួសដោយខ្លួនឯង) ពីព្រោះលោកអ្នកអាចនឹងទទួលរងផលប៉ះពាល់ស្មុគស្មាញជាច្រើនយ៉ាងនៅពេលលោកអ្នកមិនមានអ្នកជំនាញព្យាបាលនិងពិភាក្សា។ ប្រសិនបើលោកអ្នកមានសំនួរពាក់ព័ន្ធនឹងរឿងនេះ សូមមេត្តាស្វែងរកវេជ្ជបណ្ឌិតជំនាញប្រព័ន្ធទឹកនោមដើម្បីពិភាក្សា ស្របពេលនេះដែរលោកអ្នកក៏អាចផ្ញើសំនួរទាំងឡាយមកកាន់ខ្ញុំបានដូចគ្នាដែរ។ ជូនពរសំណាងល្អ!!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.


