ការគ្រប់គ្រងជំហ៊ានដំបូងដោយខ្លួនលោកអ្នកផ្ទាល់ក្នុងពេលដែលលោក អ្នកឈឺចាប់ដោយគ្រួសជាប់គាំងនៅក្នុងបង្ហួរតម្រងនោម

ការឈឺចាប់គ្រួសក្នុងស្បូន៖ ការគ្រប់គ្រងខ្លួនឯងដំបូង
វេជ្ជបណ្ឌិត Pom Getbutton

Soaravy Weerasopone, ឯកទេសប្រព័ន្ធទឹកនោម

មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

ការឈឺចាប់ដែលបង្ករដោយគ្រួសនៅក្នុងបង្ហួរតម្រងនោម វាជាប្រភេទការឈឺចាប់ដ៏ធ្ងន់ធ្ងរមួយនៅក្នុងរាងកាយរបស់យើងដែលទទួលរងនៃការឈឺចាប់។ ការឈឺចុកពឺតនឹងកើតឡើងភ្លាមៗនៅពេលដែលគ្រួសបានធ្លាក់ចូលទៅក្នុងបង្ហួរតម្រងនោមហើយវាមិនអាចរបូតចូលទៅក្នុងប្លោកនោមបាន។ បង្ហួរតម្រងនោម (Ureter) វាជាទុយយ៉ូដ៏តូចមួយមានប្រវែង 25សង់ទីម៉ែត្រ មានតួនាទីក្នុងការបង្ហូរទឹកនោមពីតម្រងនោមមកកាន់ប្លោកនោម។ ដោយសារបង្ហួរនេះមានមុខកាត់ត្រឹមតែ 4មីលីម៉ែត្រ ដូច្នេះប្រសិនបើមានគ្រួសគ្រាប់ណាមួយដែលវាមានទំហំធំជាង 4មីលីម៉ែត្រនោះ នៅពេលដែលវាធ្លាក់ទៅគឺវាប្រហែលអាចនិងជាប់នៅទីនោះហើយបង្ករអាការៈការឈឺចុកចាប់ឡើងមកភ្លាមៗ។

ការឈឺចាប់គ្រួសក្នុងស្បូន៖ ការគ្រប់គ្រងខ្លួនឯងដំបូង
ការឈឺចាប់គ្រួសក្នុងស្បូនតែងតែមានការឈឺចាប់នៅផ្នែកម្ខាងៗ ដែលអាចបញ្ជូនការឈឺចាប់ទៅកន្លែងផ្សេងអាស្រ័យលើទីតាំងនៃថ្ម។

សម្រាប់ទីតាំងដែលការឈឺចាប់បានទៅដល់នោះមានន័យថាគ្រួសវាបានធ្លាក់ទៅកាន់ទីតាំងណាមួយក្នុងបង្ហួរតម្រងនោមជាក់ជាមិនខាន។ លើកជាឧទាហរណ៍ទម្រង់នៃការឈឺចាប់តាមរយៈដូចខាងក្រោមនេះ ៖

  1. ឈឺពើត ដែលវាឈឺរាលទៅដល់ពងស្វាស -នោះមានន័យថាគ្រួសវាអាចជាប់នៅចំផ្នែកកណ្តាលនៃបង្ហួរតម្រងនោមយើង។
  2. ឈឺពើត ដែលវាឈឺរាលទៅដល់ចង្វែកគ្រលៀន - នោះមានន័យថាគ្រួសវាអាចជាប់ចំផ្នែកខាងក្រោមនៃបង្ហួរតម្រងនោមយើង។
ការឈឺចាប់គ្រួសក្នុងស្បូន៖ ការគ្រប់គ្រងខ្លួនឯងដំបូង
គ្រួសក្នុងតម្រងនោមតែងតែជាផលវិបាកពីការធ្លាក់គ្រួសក្នុងតម្រងនោម។

ចំនុចទីមួយដែលលោកអ្នកគួរយល់ដឹងអំពីគ្រួសនៅក្នុងបង្ហួរតម្រងនោមនោះគឺមានន័យថា គ្រួសនោះវាក៏ជាប្រភេទគ្រួសដែលមានប្រភពពីក្នុងតម្រងនោមរបស់យើងនោះឯង។ គ្រួសតម្រងនោមវាបានអណ្តែតនៅក្នុងទីតាំងនែបណ្តុំក្នុងតម្រងនោម (renal pelvis) គ្រួសនេះវាមានទឹសដៅធ្វើដំណើរផ្សេងៗពីគ្នា។ ប្រសិនបើគ្រួសទាំងអស់នោះបានធ្វើដំណើរឆ្លងកាត់បង្ហួរតម្រងនោមហើយវាធ្លាក់ចូលទៅក្នុងទីនោះ យើងនឹងដាក់ឈ្មោះវាថាជាប្រភេទគ្រួសនៅក្នុងបង្ហួរតម្រងនោម។ បើលោកអ្នកមានសំណាងល្អគ្រួសដែលធ្លាក់ទៅនេះវាអាចធ្លាក់ចុះផុតពីបង្ហួរនោមតាមទឹកនោម ដោយមិនបង្ករអោយលោកអ្នកមានការឈឺចាប់ឡើយ ប៉ុន្តែជាចៃដន្យប្រសិនបើវានៅជាប់មិនអាចរបូតធ្លាក់ចុះមកបាន វានឹងបណ្តាលអោយលោកអ្នកឈឺចាប់យ៉ាងខ្លាំង។ ការឈឺចាប់នឹងកើតឡើងភ្លាមៗ ក្នុងរយៈពេលចាប់ពី 1-2 ម៉ោងបន្ទាប់ពីគ្រួសបានជាប់គាំង។

មានកន្លែងធម្មតាចំនួន 3 ដែលគ្រួសក្នុងស្បូនទំនងជាស្ទះ

  • តំណររវាងតម្រងនោមនិងបង្ហួរតម្រងនោម
  • ផ្នែកកណ្តាលនៃបង្ហួរតម្រងនោម
  • តំណររវាងបង្ហួរតម្រងនោមនិងប្លោកនោម - ត្រង់តំណរនេះជាទីតាំងដែលមានទំហំតូចជាងគេបំផុត។
ការឈឺចាប់គ្រួសក្នុងស្បូន៖ ការគ្រប់គ្រងខ្លួនឯងដំបូង
ស្តង់ដារមាសចំពោះអ្នកជំងឺដែលមានការឈឺចាប់គ្រួសក្នុងបង្ហួរនោម គឺជាការស្គេន CT ។

ចំនុចវិភាគវិនិច្ឆ័យដែលជាស្តង់ដារមាសមួយសម្រាប់ការវិភាគថាលោកអ្នកពិតជាមានអាអាការៈឈឺចាប់ដោយសារគ្រួសជាប់គាំងនៅក្នុងបង្ហួរនោមឬក៏អត់នោះ គឺការប្រើឧបករណ៍រូបភាពវេជ្ជាសាស្រ្តមកវិភាគតាមដាន។ឧបករណ៍មួយប្រភេទនេះមានឈ្មោះថា Non-contrasted CT scan ការថតស្កែនដោយពុំចាំបាច់ចាក់ថ្នាំពណ៌ ការប្រើឧបករណ៍ប្រភេទនេះវាអាចផ្តល់ព័ត៏មានជាច្រើនសំបូរបែបជូនដំណឹងដល់យើង ៖

  1. ទីតាំងដែលគ្រួសជាប់
  2. ទំហំនៃគ្រួស
  3. កម្រិតនៃការជាប់ - តើវាមានការហើមទៅលើបង្ហួរតម្រងនោម ឬប៉ះពាល់ដល់តម្រងនោមឬអត់?
  4. កម្រិតរឹងនៃគ្រួស - ត្រង់នេះជាចំនុចពិចារណក្នុងការជ្រើរើសការបំបែកគ្រួស

ត្រង់នេះអាចមានសំនួរសួរឡើងមកថា “ហេតុម្តេចបានជាយើងមិនប្រើឧបករណ៍អេកូសាស្រ្ត ឬការថតកាំរស្មីទូទៅក្នុងការសិក្សាវិភាគ?” ខ្ញុំចង់ប្រាប់លោកអ្នកថា ឧបករណ៍ទាំងពីនេះជាឧបករណ៍ដែលល្អ សម្រាប់ប្រើចម្រាញ់តាមដានក្នុងជំហ៊ានដំបូងតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយអំពីសុក្រិតភាពវិញគឺវានឹងមិនត្រូវបានយកមកប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យមុននឹងចាប់ផ្តើមការធ្វើកម្មវិធីវះកាត់ដ៏ជាក់លាក់ណាមួយឡើយ។

កិច្ចបន្ទាប់ ខ្ញុំចង់បង្ហាញលោកអ្នកអំពីរបៀបការចាប់ផ្តើមអនុវត្តវិធានការគ្រប់គ្រងដោយខ្លួនលោកផ្ទាល់នៅពេលដែលគ្រួសនៅក្នុងបង្ហួរតម្រងនោមបង្ករការឈឺចាប់ដល់លោកអ្នក។

  • ការប្រើថ្នាំសម្រាប់បំបាត់ការរលាក Anti-inflammatory drug - វាគឺជាកម្រិតការព្យាបាលដំបូងភ្លាមៗនៅពេលនរណាម្នាក់ទទួលរងការឈឺចាប់ដោយសារគ្រួស។ វាបានជួយកាត់បន្ថយទៅលើការឈឺចាប់ក៏ដូចជាការកាត់បន្ថយទៅលើសម្ពាធនៅចំទីតាំងដែលមានការជាប់គាំងនៃគ្រួសនោះដែរ។ អ្វីដែលសំខាន់លោកអ្នកត្រូវចាំក្នុងការប្រើថ្នាំប្រភេទនេះ គឺលោកអ្នកត្រូវប្រាកដចិត្តថាលោកអ្នកមិនមានប្រវត្តិទទួលរងនូវប្រតិកម្មជាមួយក្រុមថ្នាំប្រឆាំងការរលាក (anti-inflammatory drug) នេះឡើយ។ ហើយមួយវិញទៀតលោកអ្នកត្រូវមិនមានប្រវត្តិជម្ងឺដែលពាក់ព័ន្ធនិងតម្រងនោមផងដែរ។ ផ្ទុយទៅវិញបើលោកអ្នកស្ថិតក្នុងលក្ខខណ្ឌហាមប្រាមទាំង២នេះ ថ្នាំបំបាត់ការឈឺចាប់ដែលលោកអ្នកអាចប្រើមានតែពពួក acetaminophen អាស៊ីតាម៊ីនូហ្វិន (ប៉ារាសេតាម៉ុល)តែប៉ុណ្ណោះ។
  • បរិភោគទឹកអោយបានច្រើន - វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់ ដោយគ្រាន់តែលោកអ្នកបរិភោគទឹកអោយបានច្រើន ក៏វាអាចជួយលោកអ្នកកាត់បន្ថយការឈឺចាប់ពីគ្រួសជាប់គាំងក្នុងបង្ហួរតម្រងនោមនេះបានផងដែរ។ មូលហេតុដែលទឹកអាចជួយលោកអ្នកបាន គឺដោយសារអ្នកជម្ងឺគ្រួសក្នុងបង្ហួរតម្រងនោមភាគច្រើនគឺពួកគាត់ស្ថិតនៅក្នុងក្រុមមនុស្សដែខ្វះខាតសារធាតុទឹកដែលកត្តានេះវាអាចមកពីការក្អួតក៏ដូចជាការហូបចុកមិនបានគ្រប់គ្រាន់ជាដើម។ មូលហេតុទាំងពីរនេះហើយដែលធ្វើអោយសារធាតុទឹកខ្វះខាតនៅក្នុងរាងកាយរបស់លោកអ្នក ជាលទ្ធផលវាធ្វើអោយគ្រួសជាប់គាំងនៅក្នុងបង្ហួរតម្រងនោមហើយការឈឺចាប់នៅតែបន្តកើតឡើង។ សេចក្តីណែនាំជាសាកលទាំងសហរដ្ឋអាមេរិកក៏ដូចសហគមន៍អ៊ឺរុបបានលើកទឹកចិត្តអោយអ្នកជម្ងឺគ្រួសក្នុងបង្ហួរតម្រងនោមព្យាយាមបរិភោគទឹកអោយបានច្រើនគ្រប់គ្រាន់។
ការឈឺចាប់គ្រួសក្នុងស្បូន៖ ការគ្រប់គ្រងខ្លួនឯងដំបូង
គ្រាន់តែផឹកទឹកច្រើនអាចកាត់បន្ថយការឈឺចាប់ថ្ម។

ការគ្រប់គ្រងដោយខ្លួនឯងសម្រាប់អាការៈការឈឺចាប់ដោយគ្រួសក្នុងបង្ហួរតម្រងនោម ដោយអនុវត្តន៍តាមសេចក្តីណែនាជាសាកល ក៏ពុំមែនមានន័យថាលោកអ្នកនឹងអាចចៀសផុតដល់ទៅ 100%អំពីបញ្ហានេះដែរ។ នៅពេលដែលយើងទទួលរងនូវបញ្ហាដូចបានរៀបរាប់ខាងលើនេះ មធ្យោបាយដែលល្អគឺលោកអ្នកត្រូវប្រញ៉ាប់រូតរាស់ទៅមន្ទីរពេទ្យដើម្បីទទួលបានកិច្ចអន្តរាគមន៍ភ្លាមៗក្នុងពេលដែលលោកអ្នកទទួលការឈឺចាប់ពីការជាប់គាំងនៃគ្រួសនេះ។ សូមអរគុណ និងសូមជូនពរលោកអ្នកមានសំណាងល្អ!

អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ!

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម

ក្រួសតម្រងនោមប្រភេទ ក្រួសអាស៊ីតអ៊ុយរិក ក្រួសប្រភេទនេះអាចទទួលការព្យាបាលដោយលារលេបថ្នាំបាន

ប្រធានបទនេះនឹងផ្តោតលើគ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក។ ដោយសារ​មាន​អ្នក​ជំងឺ​ជា​ច្រើន​បាន​សួរ​ខ្ញុំ តើ​មាន​វិធី​ព្យាបាល​មាត់​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ទល់​នឹង​គ្រួស​ក្នុង​តម្រងនោម​ដែរ​ឬ​ទេ? ចម្លើយលឿនបំផុតគឺ បាទ! មានជម្រើសសម្រាប់ការព្យាបាលតាមមាត់ ប៉ុន្តែអាស្រ័យលើប្រភេទគ្រួសក្នុងតម្រងនោមដែលអ្នកបានទទួលរង។ បញ្ហាត្រូវការដូច្នេះ…

តើមានអាត្រាជោគជ័យប៉ុន្មានភាគរយសម្រាប់ការព្យាបាលដោយ ប្រើថ្នាំបណ្តេញគ្រួសនៅក្នុងបង្ហួរតម្រងនោម

វាជារឿងធម្មតាណាស់សម្រាប់ខ្ញុំក្នុងការថែរក្សាអ្នកជំងឺដែលមានការឈឺចាប់គ្រួសក្នុងបង្ហួរនោមដោយសួរសំណួរជាញឹកញាប់ពីពួកគេអំពីការព្យាបាលដោយវេជ្ជសាស្ដ្រលើការបណ្តេញថ្ម។ ចម្លើយទាំងអស់នឹងត្រូវបានរៀបចំនៅក្នុង Q&A ខាងក្រោមសំណួរ៖ តើវាអាចទៅរួចទេក្នុងការជៀសវាងការវះកាត់ដុំគីស? សំណួរ៖ តើ​ប្រូបាប៊ីលីតេ​នៃ​គ្រួស​ក្នុង​បំពង់​នោម​នឹង​មាន​ចំនួន​ប៉ុន្មាន…

តួនាទីថ្នាំលេបសម្រាប់ការព្យាបាលគ្រួសតម្រងនោម

សំណួរដែលសួរញឹកញាប់ (សំណួរញឹកញាប់) ពីអ្នកជំងឺនៅគ្លីនិក Urology; ចុះការព្យាបាលដោយប៉ូតាស្យូម citrate សម្រាប់ការព្យាបាលគ្រួសក្នុងតម្រងនោម ឬការការពារគ្រួសសម្រាប់ការវះកាត់គ្រួសក្រោយជោគជ័យ? ត្រង់ចំណុចនេះ ខ្ញុំត្រូវតែឆ្លើយថា “គ្រួសក្នុងតម្រងនោមភាគច្រើនមិនអាចព្យាបាល ឬកម្ចាត់វាចោលបានដោយថ្នាំ ប៉ុន្តែ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖