ការព្យាបាលបណ្តុំអាងត្រគៀកដោយប្រើកាំរម្មីបំបាត់ វាជាជម្រើសនៃវិធីព្យាបាលដ៏មានប្រជាប្រិយភាពមួយក្នុងការគ្រប់គ្រងទៅលើសរីរាង្គណាមួយដែលប្រឈមនឹងជម្ងឺមហារីកនៅក្នុងបណ្តុំឆ្អឹងអាងត្រគាក មានដូចជា ៖ ជម្ងឺមហារីកក្រពេញប្រូស្តាត, ជម្ងឺមហារីកមាត់ស្បូន, និងជម្ងឺមហារីកពោះវៀនធំ។ ជាការពិតការព្យាបាលលើជម្ងឺទាំងនេះ គោលបំណងគឺយើងចង់កេះកៃបាញ់តម្រង់កាំរស្មីតែទៅកាន់គោលដៅនៃកោសិការមហារីកតែប៉ុណ្ណោះ ដោយយើងពុំចង់អោយកោសិកាដែលនៅក្បែរទទួលរងនូវការខូចខាតឡើយ តែភាពពិតនៃការអនុវត្តន៍គឺវាមិនអាចចៀសផុតឡើយដែលថាយើងបាញ់ត្រូវមួយរយភាគរយតែចំពោះកោសិការមហារីកនោះ។ ភាគខ្លះនៃកាំរស្មីដែលយើងបានបាញ់ វាពិតជាបានប៉ះពាល់ទៅនឹងបរិវេណដែលនៅក្បែរនិងនៅជុំវិញ។ ប្រព័ន្ធប្លោកនោមគឺជាសរីរាង្គមួយដែលស្ថិតនៅក្នុងទីតាំងនៃបណ្តុំឆ្អឹងអាងត្រគាក ហើយវាប្រហែលអាចទទួលរងផលប៉ះពាល់ដ៏ស្មុគស្មាញរយៈពេលយូរលើបញ្ហានេះ។
ការព្យាបាលដោយកាំរស្មីក្នុងតំបន់អាងត្រគាកគឺជាជម្រើសព្យាបាលដ៏ពេញនិយមមួយនៅក្នុងការគ្រប់គ្រងមហារីកសរីរាង្គអាងត្រគាកឧទាហរណ៍មហារីកក្រពេញប្រូស្តាតមហារីកមាត់ស្បូននិងមហារីកពោះវៀនធំ។ ជាទូទៅយើងចង់បង្កឱ្យមានធ្នឹមតែនៅកោសិកាមហារីកគោលដៅដោយមិនធ្វើឱ្យខូចខាតដល់សរីរាង្គដទៃទៀតទេប៉ុន្តែនៅក្នុងជីវិតពិតវាមិនអាចទៅរួចទេដែលមិនអើពើនឹងឧប្បត្តិហេតុប្រភេទណាមួយ។ វិទ្យុសកម្មដែលគ្មានគោលដៅខ្លះនឹងប៉ះពាល់ផ្នែកខ្លះនៃសរីរាង្គជុំវិញ។ ប្លោកនោមក៏ជាសរីរាង្គមួយដែលមានទីតាំងនៅក្នុងតំបន់អាងត្រគាកហើយអាចបង្ហាញពីភាពស្មុគស្មាញក្នុងរយៈពេលវែង

Radiation cystitis ត្រូវបានគេរាយការណ៍មកថារហូតដល់ទៅ 5%អាចកើតឡើងក្នុងចំណោមអ្នកជម្ងឺដែលមានប្រវត្តិព្យាបាលការបាញ់កាំរស្មីលើបណ្តុំឆ្អឹងអាងត្រគាក។ ការនោមមកចេញឈាមនេះមិនមែនកើតឡើងគ្រាន់តែបន្ទាប់ពីអ្នកជម្ងឺបានបំពេញការព្យាបាលដោយកាំរស្មីបំបាត់តែឯកឯងនោះទេ ជាទូទៅវាបានសន្សំកម្រិតនៃការរលាកទុកមកជាយូរមកហើយនៅក្នុងប្រព័ន្ធប្លោកនោមមុនមានការប្រើការព្យាបាលដោយកាំរស្មីនេះ។ មានការបញ្ជាក់ពីថេរវេលាដ៏សាមញ្ញចំនួន២ពាក់ព័ន្ធជាមួយនឹងជម្ងឺ “Radiation cystitis” ដែលវាបានកើតឡើង។

- ក្នុងរយៈពេល 3-6ខែបន្ទាប់ពីការបាញ់កាំរស្មី
- បន្ទាប់ពី6ខែនៃការបាញ់កាំរស្មី - ជាទូទៅអាចនឹងប្រហែល10ឆ្នាំក្រោយពីការព្យាបាលដោយកាំរស្មីបំបាត់។
ផែនការព្យាបាលជំងឺរលាកកាំរស្មីដោយបែងចែកជា ២ ដំណាក់កាល
- ដំណាក់កាលការចេញឈាមសកម្ម
- ត្រូវបានគេគិតថាប្លោកនោមទទួលរងផលប៉ះពាល់នៅពេលដែលមានការចេញឈាមក្នុងទម្រង់ធំ។
- ស្វែងរកបញ្ហាដទៃទៀតដើម្បីយកមកកែតម្រូវចំពោះមូលហេតុដែលធ្វើអោយប្រឈមទៅនឹងជម្ងឺ “Radiation cystitis” នេះ លើកឧទាហរណ៍៖ ការបង្កររោគនៅក្នុងប្រព័ន្ធបង្ហួរនោមជាដើម។
- អាចអោយអ្នកជម្ងឺសម្រាកពេទ្យបានប្រសិនបើមានចាំបាច់ក្នុងករណីណាមួយ
- ប្រសិនបើឈាមនៅតែបន្តចេញ ការប្រើឧបករណ៍អង់ដូស្កូបដើម្បីឃាត់ឈាមនឹងត្រូវបានណែនាំអោយប្រើប្រាស់។

- ដំណាក់កាលនឹង
- ការបន្ថែមកម្រិតអ៊ុកស៊ីហ្សែន Hyperbaric oxygenation - Radiation cystitis កើតឡើងដោយសាររលាករាំរ៉ៃនៃប្លោកនោមមូលហេតុនៃកង្វះអ៊ីស៊ីហ្សែន។ ការផ្តល់កម្រិតអ៊ុកស៊ីសហ្សែនបន្ថែមអោយអ្នកជម្ងឺក្នុងលក្ខខណ្ឌនេះវាអាចជួយបង្កើនអោយជាលិកាប្លោកនោមមានកម្រិតអ៊ុកស៊ីហ្សែនកើនឡើងមកវិញ ហើយជាលទ្ធផលវាអាចជួយកាត់បន្ថយកម្រិតការនោមឈាមរាំរ៉ៃអោយថមថយបាន។ មានអាត្រាដល់ទៅ 96%ដែលអាចជោគជ័យនៅពេលអនុវត្តតាមដានតាមការណែនាំក្នុងរយៈពេល 6ខែម្តង។
- ការលេបថ្នាំ Oral medication - Pentosan polysulphate វាមានអត្ថប្រយោជន៍សម្រាប់ជម្ងឺ “Radiation cystitis” ដោយវាបានផលិតស្រទាប់ផ្ទៃបន្ថែមរបស់ប្លោកនោមដើម្បីទប់នឹងទឹកនោម។ ការប្រើប្រាស់ថ្នាំដើម្បីអោយមានប្រសិទ្ធិភាពគឺផ្តើមចាប់ពី 1-8សប្តាហ៍ឡើងទៅ។
- ការព្យាបាលដោយចាក់ថ្នាំតាមសរសៃឈាមខ្មៅ Intravesical therapy -ការចាក់បញ្ចូលសារធាតុហ្វ័រម៉ាលីនទទួលអាត្រាការឆ្លើយតបដល់ទៅ 60-90% ប៉ុន្តែវាត្រូវបានគេរាយការណ៍ថាវាមានផលប៉ះពាល់ដល់តម្រងនោម (របួសស្រួយស្រាវដល់តម្រងនោម)និងម្យ៉ាងវិញទៀតវាអាចធ្វើអោយបរាជ័យប្រព័ន្ធដង្ហើម។ មានជម្រើសការប្រើប្រាស់សារធាតុភ្នាក់ងារមួយដែលមានឈ្មោះថា Hyaluronic acid - ដែលសារធាតុនេះវាអាចជួយអោយការតភ្ជាប់ជាលិកាមានប្រសិទ្ធិភាពក្នុងការព្យាបាលអោយបានជាសះស្បើយបានលដល់ទៅ 92% ដែលទទួលបានជោគជ័យក្នុងការប្រើសារធាតុនេះ។
- ការប្តូរទីតាំងនៃប្លោកនោម Urinary diversion - ករណីនេះនឹងអាចធ្វើទៅបានសម្រាប់តែអ្នកជម្ងឺដែលបរាជ័យក្នុងការប្រើប្រាស់មធ្យោបាយមិនវះកាត់ផ្សេងៗតែប៉ុណ្ណោះ។ Pseudo urinary ត្រូវបានបង្កើតឡើងដើម្បីបិទភ្ជាប់នៅនឹងពោះ។

សារដ៏សំខាន់ដែលយើងចង់ផ្តល់អោយអ្នកជម្ងឺនោះគឺថា ជម្ងឺ Radiation cystitis វាជាប្រភេទជម្ងឺរាំរ៉ៃ ដែលវាត្រូវការព្យាបាលពីមួយជំហ៊ានទៅមួយជំហ៊ាន ហើយអ្នកជម្ងឺត្រូវតែទទួលបាលលទ្ធផលល្អប្រសើរតាមលំដាប់។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




