តួនាទីថ្នាំលេបសម្រាប់ការព្យាបាលគ្រួសតម្រងនោម

តួនាទីរបស់ប៉ូតាស្យូម citrate ក្នុងការព្យាបាលគ្រួសក្នុងតម្រងនោម
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

សំនួរភាគច្រើនដែលអ្នកជម្ងឺឧស្សាហ៍សួរពេលពួកគាត់មកទទួលការព្យាបាលក្នុងគ្លីនិកប្រព័ន្ធទឹកនោមរបស់ខ្ញុំ ,,,,,,សំនួរត្រូវបានសួរថា “តើវាអាចមានថ្នាំព្យាបាលឬការពារណាមួយសម្រាប់បញ្ហាគ្រួសតម្រងនោម បន្ទាប់ពីយើងបានធ្វើការវះកាត់ដោយជោគជ័យហើយដែរឬទេ?” ត្រង់សំនួរនេះ ខ្ញុំអាចឆ្លើយបានថា “ស្ទើរតែគ្រប់ប្រភេទនៃគ្រួស វានឹងមិនអាចសម្រេចបានដោយគ្រាន់តែប្រើថ្នាំលេបដើម្បីបណ្តេញវាអោយចេញពីក្នុងខ្លួនរបស់យើងនោះទេ ប៉ុន្តែការលេបថ្នាំវាអាចត្រឹមតែជួយកាត់បន្ថយអាត្រាការវិលត្រឡប់មកវិញនៃគ្រួសតែប៉ុណ្ណោះ” ខ្ញុំនឹងមានការបកស្រាយបន្ថែមក្នុងរឿងនេះ។

តួនាទីរបស់ប៉ូតាស្យូម citrate ក្នុងការព្យាបាលគ្រួសក្នុងតម្រងនោម
ម្សៅម្រេចនៅលើស្លាបព្រាឈើ

បច្ចុប្បន្នយើងមើលឃើញថា ថ្នាំដែលគេដាក់លក់តាមហ្វាម៉ាស៊ីផ្សេងៗដែលពាក់ព័ន្ធនឹងគ្រួសតម្រងនោម ភាគច្រើនគេតែងនិយាយថាថ្នាំនេះវាអាចជួយព្យាបាលរឿងគ្រួសតម្រងនោមបាន ហើយមើលទៅភាគច្រើនក្រុមថ្នាំទាំងនេះគឺតែងតែមានសមាសធាតុ (ស៊ីត្រាត) citrate salts នោះឯង។ និយាយអំពីសារធាតុ អំបិលស៊ីត្រាតវិញម្តង សារធាតុនេះមានប្រសិទ្ធភាពសំខាន់២ក្នុងការប្រឆាំងទៅនឹងគ្រួសតម្រងនោម ដែលវានឹងត្រូវបង្ហាញជាព័ត៏មានលំអិតដូចតទៅនេះ ៖

ឱសថការី
អាហារបំប៉ន Citrate អាចរកបានយ៉ាងងាយស្រួលនៅតាមបញ្ជរ

2 ផលប៉ះពាល់នៃការការពារ ប៉ូតាស្យូម citrate ប្រឆាំងនឹងគ្រួសក្នុងតម្រងនោម

  1. អំបិលស៊ីត្រាតអាចធ្វើអោយមានចរន្តអាល់កាលីន (alkalinize urine)នៅក្នុងទឹកនោម - ត្រូវដឹងថាគ្រួសដែលកើតពីអាស៊ីតយ៊ូរីក វាជាគ្រួសមួយប្រភេទដែលវាចូលចិត្តទឹកនោមដែលមានជាតិអាស៊ីត។ ការបរិភោគសារធាតុស៊ីត្រាតដើម្បីព្យាបាលគ្រួសជាមួយការពិនិត្យអោយបានទៀងទាត់នូវកំហាប់នីត្រូហ៊ែ្សន (pH)នៅក្នុងទឹកនោម ហើយត្រូវរក្សាតុល្យភាពនៃកំហាប់នេះអោយបានត្រឹម (pH 6.5 – 7.0 ) 6,5-7,0 នោះវានឹងងាយស្រួលក្នុងការកំចាត់គ្រួសបាន។ មានរបាយការណ៍មួយនៅប្រទេសថៃបានបង្ហាញថា មានអ្នកកើតគ្រួសចំនួន 100នាក់ ក្នុងចំនួននេះមានប្រហែល 20,9%ជាប្រភេទអ្នកកើតគ្រួសអាស៊ីត ដូច្នេះហើយជាប្រភាគគឺក្នុងចំនោមមនុស្ស 5នាក់អាចមានមនុស្សម្នាក់ដែលមានឳកាសប្រើវិធីបរិភោគសារធាតុស៊ីត្រាតក្នុងការកំចាត់គ្រួសនេះបាន។ (មានការសិក្សាទាក់ទងនឹងអ្នកជម្ងឺគ្រួសប្រភេទអាស៊ីតយ៊ូរិក បានបកស្រាយថារឿងទាំងនេះវាមានការប្រែប្រួលមិនដូចគ្នាដោយអាស្រ័យទៅនឹងជាតិពន្ធ,ការបរិភោគ ជាមួយនឹងការកំនត់ការតាមដានដ៏ជាក់លាក់មួយអំពីសមាសភាពនៃគ្រួសក្នុងការយកគ្រួសទៅវិភាគ)។
pH
ការព្យាបាលដោយប្រើប៉ូតាស្យូមប៉ូតាស្យូមធ្វើឱ្យទឹកនោមមានជាតិអាល់កាឡាំងដែលអាចព្យាបាលគ្រួសអាស៊ីតអ៊ុយរិក
  1. សារធាតុស៊ីត្រាតផ្ទាល់វាអាចមានសមត្ថភាពក្នុងការការពារប្រភេទគ្រួសកាល់ស្យូម -កាល់ស្យូមដែលអាចកកើតជាគ្រួស វាត្រូវាបានគេរាយការណ៍មកថាវាមានដល់ទៅ 80%ដែលអាចក្លាយជាគ្រួសក្នុងតម្រងនោម។ ស៊ីត្រាតត្រូវបានក្លាយទៅជាបណ្តុំនៃភ្នាក់ងារកំចាត់គ្រួសតម្រងនោម (kidney stone inhibitor)។ វាអាចតភ្ជាប់ទៅនឹងសារធាតុកាល់ស្យូមអ៊ៃអន (calcium ion) នៅក្នុងទឹកនោមហើយកាត់បន្ថយមិនអោយបង្ករកំណកគ្រីស្តាល់ (inhibit crystallization) ដែលវាអាចនឹងរួមគ្នាយូរទៅករកើតជាគ្រួស។ លើសពីនេះទៅទៀតមានការពិភ្សាវែកញ៉ែកជាទ្រង់ទ្រាយធំអំពីរឿងនេះកាល់ពីឆ្នាំ 2015 ហើយវាត្រូវបានលើកមកបង្ហាញថាការព្យាបាលគ្រួសដោយប្រើសារធាតុស៊ីត្រាតវាពិតជាមានលក្ខណៈពិសេសក្នុងការទប់ស្កាត់មិនអោយគ្រួសរីកធំនិងថែមទាំងអាចជួយកាត់បន្ថយអាត្រាការកើតគ្រួសត្រឡប់មកវិញផងដែរ។

ស្តាប់មើលទៅសារធាតុស៊ីត្រាតវាមានគុណសម្បត្តិក្នុងការជួយការពារការកើតគ្រួសតម្រងនោម តើមែនទេ? ជាបន្ទាប់យើងមកមើលគុណវិបត្តិរបស់វាវិញម្តង។

  • ការព្យាបាលដោយប្រើសារធាតុស៊ីត្រាតវាត្រូវបានរាយការណ៍ថា សារធាតុនេះវាបានបង្ករផលរំខានទៅលើប្រព័ន្ធរំលាយអាហារ(ហ្គាស់នៅក្នុងពោះវៀនតូច)ដែលបង្ករអាការៈដូចជា៖ ក្រហាយក្រពះ, ចង្អោរ, ហើមពោះ និងរាគផងដែរ។
  • ប្រសិទ្ធភាពដែលទទួលបានក្រោយការព្យាបាលដោយការប្រើសារធាតុនេះហើយ វាតម្រូវអោយមានការគ្រប់គ្រងយ៉ាងម៉តចត់អំពីកម្រិតសារធាតុស៊ីត្រាតអោយមានច្រើនបំផុតនៅក្នុងទឹកនោម។ ការប្រើប្រាស់ថ្នាំដែលជាសារធាតុស៊ីត្រាតក្នុង១ថ្ងៃបីដងហើយដោយមានការពិនិត្យជាទៀងទាត់នៃកម្រិតនីត្រូហ៊្សែនក្នុងទឹកនោមយ៉ាម៉តចត់នេះហើយ ដែលជាហេតុផលចំបងធ្វើអោយអ្នកជម្ងឺបដិសេធលែងទទួលយកការព្យាបាលដោយវិធីនេះបន្តទៅទៀត។
  • ទោះជាអ្នកជម្ងឺព្យាយាមយ៉ាងជាក់លាក់គ្រប់ដំណាក់កាលនែការព្យាបាលដោយការប្រើសារធាតុស៊ីត្រាតនេះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចធានាថាគាត់នឹងមិនទទួលរងពីការធ្វើទុក្ខបុកម្នេញពីប្រភេទគ្រួសដទៃទៀតនោះដែរ ព្រោះដោយសារគ្រួសតម្រងនោមអាចកើតឡើងខុសប្លែកពីគ្នាទៅតាមមូលហេតុដែលបង្ករ។
ឈឺក្រពះ
ការឈឺក្រពះជាធម្មតាត្រូវបានត្អូញត្អែរអំឡុងពេលព្យាបាលដោយប្រើថ្នាំ citrate
អ្នកជំងឺតូចចិត្ត
សូម្បីតែការសរសើរដ៏ល្អឥតខ្ចោះប៉ុន្តែ ១០០១TP១T ធានាថាថ្មនឹងមិនកើតឡើងម្តងទៀតទេ

វាជារឿងដែលល្អប្រសិនបើលោកអ្នកចំណាយពេលពិភាក្សា ជាមួយវេជ្ជបណ្ឌិតជំនាញនៃប្រព័ន្ធទឹកនោមថាតើជម្ងឺគ្រួសតម្រងនោមលោកអ្នកវាអាចពាក់ព័ន្ធទៅនឹងជម្ងឺគ្រួសតម្រងនោមដែលត្រូវព្យាបាលតាមរបៀបការប្រើសារធាតុស៊ីត្រាតដែរឬក៏អត់។ ប្រសិនបើមានសំនួរបន្ថែមក្នុងរឿងនេះលោកអ្នកអាចផ្ញើសំនួរផ្សេងៗមកខ្ញុំបាន។ សូមអរគុណ

អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ!

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ

ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម

គ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក ជាប្រភេទគ្រួសក្នុងតម្រងនោម ដែលព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីព្យាបាលតាមមាត់

ក្រួសតម្រងនោមប្រភេទ ក្រួសអាស៊ីតអ៊ុយរិក ក្រួសប្រភេទនេះអាចទទួលការព្យាបាលដោយលារលេបថ្នាំបាន

ប្រធានបទនេះនឹងផ្តោតលើគ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក។ ដោយសារ​មាន​អ្នក​ជំងឺ​ជា​ច្រើន​បាន​សួរ​ខ្ញុំ​តើ​មាន​វិធី​ព្យាបាល​មាត់​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ទល់​នឹង​គ្រួស​ក្នុង​តម្រងនោម​ដែរ​ឬ​ទេ? ចម្លើយលឿនបំផុតគឺ បាទ! មានជម្រើសសម្រាប់ការព្យាបាលតាមមាត់ ប៉ុន្តែអាស្រ័យលើប្រភេទគ្រួសក្នុងតម្រងនោមដែលអ្នកបានទទួលរង។ បញ្ហាត្រូវការដូច្នេះបន្តអាន “Uric acid kidney stone: The only type of kidney stone which effectively treated by the oral therapy“

ការព្យាបាលដោយការបណ្តេញដុំថ្ម ureteric វេជ្ជសាស្រ្ត: តើអត្រាជោគជ័យប៉ុន្មាននៅលើវា?

តើមានអាត្រាជោគជ័យប៉ុន្មានភាគរយសម្រាប់ការព្យាបាលដោយ ប្រើថ្នាំបណ្តេញគ្រួសនៅក្នុងបង្ហួរតម្រងនោម

វាជារឿងធម្មតាណាស់សម្រាប់ខ្ញុំក្នុងការថែរក្សាអ្នកជំងឺដែលមានដុំថ្មក្នុងតម្រងនោមដែលតែងតែសួរសំនួរពីពួកគេអំពីការព្យាបាលវេជ្ជសាស្រ្តចំពោះការបណ្តេញដុំថ្មចេញ។ ចម្លើយទាំងអស់នឹងត្រូវបានរៀបចំនៅក្នុងសំនួរនិងចម្លើយខាងក្រោមសំណួរ៖ តើវាអាចធ្វើទៅបានដើម្បីចៀសវាងការវះកាត់ដុំសាច់ក្នុងស្បូន? បាទវាគឺជា! ប៉ុន្តែអ្នកត្រូវតែប្រាកដថាអ្នកបន្តអាន “Medical ureteric stone expulsive therapy: How much success rate on it?“

ការឈឺចាប់គ្រួសក្នុងស្បូន៖ ការគ្រប់គ្រងខ្លួនឯងដំបូង

ការគ្រប់គ្រងជំហ៊ានដំបូងដោយខ្លួនលោកអ្នកផ្ទាល់ក្នុងពេលដែលលោក អ្នកឈឺចាប់ដោយគ្រួសជាប់គាំងនៅក្នុងបង្ហួរតម្រងនោម

ការឈឺចាប់នៅត្រង់បង្ហួរនោមត្រូវបានគេចាត់ទុកថាជាការឈឺចាប់ខ្លាំងបំផុតមួយនៅក្នុងរាងកាយរបស់យើងដែលអាចមានការឈឺចាប់។ ឆន្ទៈឈឺចាប់ផ្នែកខាងចុងកើតឡើងភ្លាមៗដែលបណ្តាលមកពីការស្ទះដុំថ្មភ្លាមៗនៅក្នុងបង្ហួរនោម។ បង្ហួរនោមគឺជាសរីរាង្គបំពង់តូចមួយដែលមានប្រវែង ២៥ សបន្តអាន “Ureteric stone pain: Initial self-management“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖