នៅពេលដែលមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានក្លាយជាមន្ទីរពេទ្យទីមួយនៅក្នុងប្រទេសកម្ពុជាដែលបានជ្រើសរើសប្រើប្រាស់កម្មវិធីវះកាត់ដោយប្រើឧបករណ៍ HoLEP បានជោគជ័យ។ ដូច្នេះក្នុងប្រធានបទនេះ ខ្ញុំនឹងលើកបង្ហាញហើយផ្តល់ចំណាត់ថ្នាក់ទៅលើចំនុចខ្លាំងនិងចំនុចខ្សោយលើឧបករណ៍ HoLEP នេះដូចតទៅ។ ជាដំបូងយើងនឹងនិយាយចំពោះឧបករណ៍វះកាត់មួយដែលយើងហៅថា Endoscopic TUR-P ឧបករណ៍នេះជាឧបករណ៍ដែលប្រើអន្តាគមន៍ក្នុងការវះកាត់ជម្ងឺដុះសាច់ក្រពេញប្រូស្តាត ឬក្រពេញប្រូស្តាតរីកធំ benign prostatic hyperplasia first (BPH) ។ TUR-P គឺជាអក្សរកាត់ដែលមពីឈ្មោះពេញនោះយើងហៅថា“Transurethral resection of the prostate gland” វាគឺជាឈ្មោះនៃកម្មវិធីនៃដែលប្រើបច្ចេកទេសការវះកាត់ទៅលើក្រពេញប្រូស្តាតរីកធំ។

វិធីនៃការអន្តរាគមន៍ក្នុងការប្រើកម្មវិធី TUR-P នេះគឺជាការដាក់ឧបករណ៍ស្កូបតាមរន្ធបង្ហួរនោម បន្ទាប់មកយើងប្រើឧបករណ៍កាំបិតអេឡិចត្រិចដ៏តូចមួយ small electrical surgical knife ដើម្បីលូកចូលទៅឆ្វៀលយកជាលិកាក្រពេញប្រូស្តាតនោះចេញ។ យើងអាចស្រម៉ៃវាប្រៀបដូចទៅនឹងយើងកំពុងយកស្លាបព្រាដួសយកការ៉េមពីក្នុងធុងអញ្ចឹងដែរ វាបីដូចជាយើងដួសម្តងរាប់រយស្លាបព្រា ដោយប្រើ ឧបករណ៍វះកាត់ TUR-P នេះអញ្ចឹង។ ក្នុងការដួសមួយស្លាបព្រាៗវាបានបង្ករអោយមានការចេញឈាមដូចគ្នាផងដែរ នេះហើយជាចំនុចខ្សោយរបស់ឧបករណ៍ TUR-P នេះ។ ចំនែកឯចំនុចខ្សោយដោយឡែកមួយផ្សេងទៀត របស់ឧបករណ៍ TUR-P នេះ គឺវាមិនអាចនឹងប្រើប្រាស់ឆ្វៀលទៅលើប្រូស្តាតដែលមានទំហំធំជាង 80ក្រាមនោះឡើយ។ ដូច្នេះហើយទើបវណ្ណកម្មថ្មី គេក៏បានបង្កើតឧបករណ៍មួយផ្សេងទៀតដែលមានឈ្មោះថា HoLEP នេះឡើងមក។

HoLEP វាជាប្រភេទឧបករណ៍វះកាត់អេនដូស្កូប ឡាស៊ែដែលប្រើប្រាស់សម្រាប់វះកាត់ប្រូស្តាតដោយប្រើប្រភេទកាំរស្មី នៃបច្ចេកវិទ្យាមួយមានឈ្មោះថា Holmium YAG laser ។ ការវះកាត់ដោយប្រើបច្ចេកវិទ្យាប្រភេទនេះ វាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។ វាមិនត្រឹមតែដួសឆ្វៀលម្តងមួយស្លាបព្រាដូចការប្រើឧបករណ៍ TUR-P នោះទេ តែដោយឡែក HoLEP នេះវាថែមទាំងអាចកាត់ឆ្វៀលដុំនៅក្នុងក្រពេញប្រូស្តាតបានក្នុងពេលតែមួយបានទៀតផង។ យើងអាចស្រមៃទៅនឹងការឆ្វៀលសាច់ខាងក្នុងផ្លែប៉ោមមួយផ្លែ អោយនៅសល់តែសំបកខាងក្រៅតែប៉ុណ្ណោះ។ ដោយការឆ្វៀលនេះវាមិនបានបង្ករឬធ្វើអោយដាច់រលាត់ដល់សំបកខាងក្រៅនៃក្រពេញប្រូស្តាតឡើយ (ក្នុងការលើកឡើងនេះ យើងប្រៀបប្រដូចផ្លែប៉ោមទៅនឹងក្រពេញប្រូស្តាត គឺយើងមិនអាចធ្វើអោយក្រពេញប្រូស្តាតនេះមានការខូចខាតឬបែករហែកដូចជាផ្លែប៉ោមឡើយ លុះត្រាតែវាមានការហូរឈាមខ្លាំងនៅពេលដែលយើងឆ្វៀលនោះទើបចោទជាបញ្ហាហើយត្រូវបញ្ឈប់)។ បើយើងស្តាប់ការពន្យល់អំពីឧបករណ៍នេះ ពិចារណាទៅ វាហាក់ដូចជាវាមានគុណសម្បត្តិល្អជាងការប្រើឧបករណ៍របៀប TUR-P ហើយមើលទៅ ព្រោះវាហាក់ដូចជាគ្មានចំនុចខ្សោយអ្វីសោះ តើមែនទេ? តែកុំទាន់គិតធ្វើអី ! ស្តាប់ខ្ញុំបង្ហាញអំពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ឧបករណ៍ HoLEP នេះសិន។

ចំនុចខ្លាំងរបស់ HoLEP
- មិនបណ្តាលអោយមានការហូរឈាមចេញច្រើននេះបើធៀបជាមួយការប្រើឧបករណ៍ ប្រភេទ TUR-P
- ដោយសារកាំរសម្មីហូលមៀមនេះអាចជួយឃាត់ឈាមបានក្នុងពេលវះកាត់តែម្តង។
- អាចប្រើប្រាស់ឧបករណ៍នេះបានជាមួយប្រភេទក្រពេញប្រូស្តាតគ្រប់ទំហំ
- ជាទូទៅ នៅពេលដែលឧបករណ៍ TUR-P មិនអាចសម្រេចជោគជ័យក្នុងការវះកាត់បានទៅលើទំហំប្រូស្តាតដែលជាឧបសគ្គទេនោះ ភាគច្រើនអ្នកជម្ងឺត្រូវបានតែណែនាំអោយងាកមករកការវះកាត់ជាទ្រង់ទ្រាយធំ ដោយវះកាត់បើកចំបរិវេណពោះ។
- ទទួលបានផលវិជ្ជមានរយៈពេលយូរ
- ជាលក្ខណៈធម្មជាតិដែលតម្រូវអោយជាលិកាក្រពេញប្រូស្តាតនឹងត្រូវដុះរីកឡើងមកវិញ ដូច្នេះហើយទើបវិធីការព្យាបាលក៏តម្រូវអោយអ្នកជម្ងឺមកទទួលយកជាបន្តបន្ទាប់ក្នុងការវះកាត់ឆ្វៀលដោយឧបករណ៍ HoLEP ដូចគ្នាដែរ។
- មានរបាយការណ៍ជាច្រើនបានសរសរបញ្ជាក់ថា មានប្រហែលត្រឹមតែ 1,4%នៃអ្នកជម្ងឺដែលតម្រូវអោយមកទទួលការព្យាបាលដោយការវះកាត់ម្តងទៀតក្រោយពីរយៈពេល 7ឆ្នាំកន្លងទៅ។ ហើយបើប្រៀបជាមួយនឹងអ្នកជម្ងឺព្យាបាលដោយកម្មវិធីឧបករណ៍ TUR-P វិញគឺមានដល់ទៅ 17,7%ឯណោះ ដែលតម្រូវអោយមានការវះកាត់ជាលើកទីពីរ។
- ទទួលបានមុខងារនៃសកម្មភាពផ្លូវភេទដែលមានលក្ខណៈល្អប្រសើរ
- អាត្រា 60,6% ត្រូវបានគេសេសេរបញ្ជាក់មកថា នឹងទទួលបានមុខងារនៃសកម្មផ្លូវភេទដែលល្អប្រសើរបន្ទាប់ពីព្យាបាលដោយវះកាត់ប្រើឧបករណ៍ HoLEP ហើយវាថែមទាំងល្អជាងការព្យាបាលដោយប្រភេទកាំរស្មីដទៃទៀត ដូចជាប្រភេទកាំរស្មី PVP ដែលប្រើសម្រាប់ជម្ងឺក្រពេញប្រូស្តាដែរនោះ។
- វាត្រូវបានគេបញ្ជាក់ប្រាប់ផងដែរថាកម្មវិធីព្យាបាលការវះកាត់ដោយប្រើកាំរសម្មី HoLEP នេះ គឺត្រូវចាប់ផ្តើមប្រើពីកម្រិតកាំរស្មីដែលមានភាពស្រាលទើបផ្តល់ផលល្អ ។
- ផ្ទុយទៅវិញ មានប្រហែល 13%ដែលបង្ករអោយលឹង្គនឹងមិនឡើងរឹងក្រោយពេលប្រើឧបករណ៍ TUR-P វះកាត់ទៅលើក្រពេញប្រូស្តាតរួចហើយ នេះបើយោងតាមរបាយការណ៍បានបញ្ជាក់។
- យើងថែមទាំងអាចពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាតក្នុងពេលតែមួយបានតែម្តង
- វាមិនដូចនឹងប្រភេទការប្រើកាំរស្មីដទៃទៀតនោះទេ HoLEP វាជាប្រភេទកាំរស្មីតែមួយគត់ដែលក្នុងពេលប្រើប្រាស់វាមានលទ្ធភាពបន្សល់ទុកជាលិកាប្រូស្តាតដែលវាអាចជួយអោយយើងអាចសិក្សានិងវិភាគរកជម្ងឺមហារីកបានផងដែរ។
- វាត្រូវបានគេរាយការណ៍មកថា ប្រហែល 13%ដោយការចែដន្យដែលឧបករណ៍ HoLEP នេះអាចរកឃើញជម្ងឺមហារីកក្រពេញប្រូស្តាត បាន។
- អាត្រាដែលបង្ករអោយរន្ធបង្ហួរនោមត្បៀតមានតិចតួច
- រន្ធបង្ហួរនោមត្បៀតវាជាបញ្ហាដ៏ស្មុគស្មាញមួយដែលច្រើនកើតឡើងបន្ទាប់ពីការវះកាត់ដោយប្រើឧបករណ៍សុង ឬអ៊ីនដូស្កូប។
- មានអាត្រាប្រហែល 2,6%ដែលអាចត្បៀតក្រោយប្រើ HoLEP នេះបើធៀបជាមួយនឹង TUR-P វាមានអាត្រាដល់ទៅ 4,4%ក្រោយវះកាត់ហើយ ។
- រយៈពេលខ្លីក្នុងការការសម្រាកពេទ្យ
- សម្រាកពេទ្យត្រឹមតែ២ថ្ងៃបន្ទាប់ពីប្រើ HoLEP ចំនែកឯការប្រើTUR-P គឺសម្រាកពេទ្យដល់ទៅ ៣ថ្ងៃ។
ចំនុចខ្សោយរបស់ HoLEP
- ទាល់តែវេជ្ជបណ្ឌិវះកាត់ដែលមានជំនាញនឹងបទពីសោធន៍ខ្ពស់
- លុះត្រាឆ្លងកាត់ការវះកាត់អ្នកជម្ងឺយ៉ាងហោចណាស់ក៏ចំនួន 25នាក់ឡើងទៅ ទើបមានគុណសម្បត្តិអាចប្រើឧបករណ៍ HoLEP នេះបាន។
- តម្រូវអោយមានឧបករណ៍ពិសេសនិងគ្រប់បែបយ៉ាងនៅនឹងកន្លែង
- លក្ខខណ្ឌនេះហើយដែលតម្រូវអោយមានចំណាយប្រាក់កាសច្រើនទៅលើឧបករណ៍ HoLEP នេះបើប្រៀបធៀបជាមួយការប្រើឧបករណ៍ TUR-P។
- ចំណាយថេរៈវេលាយូរក្នុងការវះកាត់
- ដោយសារវាត្រូវការពេលវេលាឆ្វៀលជាលិកាចេញដោយប្រើឧបករណ៍ morcellator

សរុបសេចក្តីមក ឧបករណ៍ HoLEP គឺត្រូវបានចាត់ទុកថាជាឧបករ៍វះកាត់ដ៏ល្អបំផុតសម្រាប់ជម្ងឺក្រពេញប្រូស្តាតរីកធំ ក្នុងនោះដែរក៏តម្រូវអោយវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធទឹកនោមអ្នកធ្វើការវះកាត់ត្រូវបានទទួលការហ្វឹកហាត់យ៉ាងល្អត្រឹមត្រូវក្នុងបញ្ហានេះ។ ប្រសិនបើលោកអ្នកមានសំនួរ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតឯកទេសនៃជម្ងឺប្រព័ន្ធទឹកនោមដើម្បីទទួលការពិភាក្សា។ ក្នុងនោះដែរលោកអ្នកអាចសរសេរសំនួរមកខ្ញុំផ្ទាល់ក៏បាន ខ្ញុំរីករាយនឹងព្យាយាមឆ្លើយតបទៅកាន់លោកអ្នកតាមដែលអាចធ្វើបាន។ ជួបជាមួយខ្ញុំក្នុងអត្ថបទចំនេះដឹងដទៃទៀត។
អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.




