យើងបានដឹងហើយថាជម្ងឺ អសមត្ថភាពផ្នែកលឹង្គឬជម្ងឺលឹង្គងាប់មួយនេះត្រូវបានអ្នកជម្ងឺរអ៊ូរទាំនឹងមានការកើនឡើងលើបញ្ហានេះជារៀងងរាល់ថ្ងៃ។ ខ្ញុំឃើញមានអ្នកជម្ងឺក្នុងវ័យជាយុវវ័យនិងអ្នកជម្ងឺវ័យក្មេងយ៉ាងច្រើនបានមកជួបពិភាក្សាជាមួយខ្ញុំលើបញ្ហានេះជាញឹកញយ។ ខ្ញុំធ្លាប់បានបង្ហាញអំពីបញ្ហាធំៗចំនួន៤ដែលជាបញ្ហាគោលលើរឿងប្រដាប់ភេទមិនឡើងរឹងនេះ ហើយថែមទាំងបានណែនាំអំពីការប្រើឳសថដែលអាចជួយព្យាបាលជម្ងឺនេះក្នុងអត្ថបទមុនផងដែរ។ នៅក្នុងប្រធានបទនេះយើងនឹងជជែកគ្នាអំពីកម្មវិធីព្យាបាលដ៏ពិសេសមួយដែលអាចអន្តរាគមន៍ក្នុងរឿងលឹង្គអសមត្ថភាពនេះបាន កម្មវិធីនេះវាមានឈ្មោះថា Low-Intensity Extracorporeal Shock Wave Therapy or (LI-ESWT) វាគឺជាវិធីព្យាបាលដោយប្រើរលកកម្រិតទាបដ៍ពិសេសបាញ់ពីខាងក្រៅរាងកាយរបស់យើងដើម្បីព្យាបាល។

មុននឹងពិភពលោកយើងបានស្គាល់កម្មវិធីមួយ(LI-ESWT) នេះ មានការបរាជ័យក្នុងការព្យាបាលជម្ងឺនេះកន្លងរួចមកហើយ ហើយជាបន្តក៏មានការផ្តល់យោបល់ណែនាំឲ្យប្រើប្រាស់វិធីព្យាបាលដ៏ធ្ងន់ៗមួយចំនួនទៀតតាមរយៈព័ត៏មានដូចខាងក្រោមនេះ ។
- ការចាក់ថ្នាំផ្ទាល់ទៅនឹងលឹង្គ Intracorporeal injection - គឺជាការចាក់ផ្ទាល់ទៅនឹងអង្គជាតិរៀងរាល់ពេល មុននឹងលោកអ្នកមានសកម្មភាពផ្លូវភេទ។
- ការវះកាត់ដោយជំនួសមកវិញនូវលឹង្គសិប្បនិម្មិត Penile prosthesis - វាជាការវះកាត់លឹង្គទ្រង់ទ្រាយធំ ដែលតម្រូវអោយមានក្រុមការងារវះកាត់មានបទពិសោធន៍ខ្ពស់។

ប៉ុន្តែនៅពេលសម្លឹងទៅលើកត្តាស្មុគស្មាញមួយចំនួនដែលទទួលបានមកវិញក្រោយពីការជ្រើសរើសព្យាបាលតាមរបៀបនេះហើយ អ្វីដែលភ្ជាប់មកជាមួយនោះគឺ ៖ ឈឺចាប់ និងមានចេញឈាមចំកន្លែងដែលយើងចាក់, លឹង្គរឹងខុសប្រក្រតី priapism , ទីតាំងវះកាត់ផ្លាស់ប្តូរលឹង្គសិប្បនិម្មិតអាចងាយក្នុងការបង្កររោគ ឬលឹង្គសិប្បនិម្មិតដែលប្តូរហើយដំណើរការមិនប្រក្រតី រឿងទាំងអស់នេះត្រូវាបានគេសរសេររាយការណ៍មក ហើយវាបានបង្ករសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកជម្ងឺ។
ការបោះពុម្ពផ្សាយលើទីមួយជាផ្លូវការពាក់ព័ន្ធនឹងកម្មវិធី (LI-ESWT) ត្រូវបានរកឃើញកាលពីឆ្នាំ 2010 ហើយគេបានឃើញថាក្នុងរបាយការណ៍នេះវាពិតជាបានឆ្លើយតបនឹងតម្រូវការរបស់អ្នកជម្ងឺមែន ចំនុចឆ្លើយតបត្រូវបានបង្ហាញដូចខាងក្រោមនេះ។
- បង្ហាញភស្តុតាងយ៉ាងជាក់ច្បាស់ក្នុងន័យវិទ្យាសាស្រ្តថា វាពិតបានដោះស្រាយក្នុងរឿងលឹង្គអសមត្ថភាពនេះ។
- អាចយកកម្មវិធីនេះមកប្រើបាននៅពេលការព្យាបាលដោយឳសថមិនទទួលបាននូវភាពជោគជ័យ។
- ជាការព្យាបាលដោយមិនតម្រូវអោយសម្រាកពេទ្យ ហើយគ្មានការវះកាត់ទៀតផង។
- ពុំមានផលរំខាន (តែតម្រូវអោយវេជ្ជ,ជម្ងឺបុរសមានបទពិសោធន៍នឹងធ្លាប់ទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់)។

ផលប៉ះពាល់វិជ្ជមានរបស់អេ ភាពមិនប្រក្រតីនៃការឡើងរឹងរបស់លិង្គ ដោយ LI-ESWT ត្រូវបានបង្ហាញដូចខាងក្រោម
- ការឆ្លើយតបលឿនក្រោយការព្យាបាល
- ជួយបង្កើនសម្ពាធក្នុងសរសៃឈាមក្រហមនៅក្នុងលឹង្គ ជាលទ្ធផលធ្វើអោយលឹង្គអាចត្រឡប់មកមានសកម្មភាពវិញបាន។
- ជាភស្តុតាងនៃវិទ្យាសាស្រ្តបានបញ្ជាក់ថាវានឹងទទួលផលកាន់តែល្អនៅពេលមានការព្យាបាលដោយប្រើប្រាសរួមជាមួយឳសថផងនោះ។
- ទទួលបានលទ្ធផលល្អរយៈពេលវែងក្រោយការព្យាបាល
- មានការជួសជុលសរសៃឈាមថ្មីឡើងមកវិញ
- សង្គ្រោះសរសៃប្រសាទអោយត្រឡប់មកក្នុងលក្ខខណ្ឌប្រក្រតីវិញ
- កាត់បន្ថយកុំអោយមានស្លាកស្នាមក្រោយការជួសជុលរួចរាល់ហើយ
- ជួយបង្កើនការច្របាច់និងការសម្រាកនៃសាច់ដុះអោយមានភាពរលូន

LI-ESWT វាជាកម្មវិធីព្យាបាលដែលប្រៀបដូចទៅនឹងពន្លឺដ៏ភ្លឺមួយដែលអាចបំភ្លឺនៅក្នុងរូងភ្នំដ៏សែនងងឹតយូរណាស់មកហើយ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានលក្ខខណ្ឌកម្រិតមួយចំនួនដែលត្រូវបានគេសរសេរបញ្ជាក់មកជាមួយផងដែរ។
- ការប្រើប្រាស់កម្មវិធី LI-ESWT នឹងត្រូវត្រឡប់មកប្រើប្រាស់កម្មវិធីនេះវិញតាមកាលកំនត់
- មានចំនួន 10%នៃអ្នកជម្ងឺបានត្អូញត្អែរអំពីរឿងលឹង្គមិនដំណើរការក្រោយពីការប្រើប្រាស់កម្មវិធី LI-ESWT នេះកន្លងទៅបាន 3ខែ។
- ច្រើនជាង 40%នៃអ្នកជម្ងឺត្រូវបានត្អូញត្អែរអំពីរឿងលឹង្គមិនដំណើរការ ក្រោយបានទទួលការប្រើប្រាស់កម្មវិធីនេះរយៈពេល 2ឆ្នាំកន្លង។
- ការប្រើប្រាស់កម្មវិធី LI-ESWT វាហាក់ដូចជាការកាត់សម្លៀកបំពាក់ ដែលមិនមែនកាត់ហើយ សម្លៀកបំពាក់នេះអាចពាក់បានគ្រប់គ្នានោះទេ។
- ចំពោះអ្នកជម្ងឺដែលមានប្រវត្តិរបួសឆ្អឹងខ្នងនោះនឹងមិនទទួលលទ្ធផលជាផ្លែផ្កាអ្វីឡើយពីកម្មវិធីនេះ។
- ដោយសារខួរក្បាលរបស់យើងបានតភ្ជាប់តាមរយៈសរសៃប្រសាទទៅកាន់ភ្នាស់សាច់នៃលឹង្គ ដូច្នេះការទទួលរងរបួសនៃខួរឆ្អឹងខ្នងគឺវាបានផ្តាច់ទំនាក់ទំនងជាស្ថាពររវាងប្រព័ន្ធទាំងពីរនេះបាត់ទៅហើយ។ ហេតុនេះហើយជាលទ្ធផលមុខងារដែលធ្វើអោយលឹង្គឡើងរឹងគឺបានបំផ្លាញតែម្តង។
- អ្នកជម្ងឺដែលមានកម្រិតអ័រមនភេទឈ្មោលទាប ហើយមិនទទួលការព្យាបាល
- បញ្ហាអ័រម៉នគឺជាចំនុច 1ក្នុង4ចំនុចសំខាន់ ដែលធ្វើអោយមានបញ្ហាជម្ងឺលឹង្គមិនឡើងរឹងនេះ។
- ការព្យាបាលដោយការចាក់បន្ថែមអ័រមនភេទឈ្មោលនេះត្រូវបានណែនាំក្នុងការព្យាបាលជម្ងឺនេះផងដែរ។
ខ្ញុំអាចនិយាយបានថាការប្រើប្រាស់កម្មវិធីព្យាបាលដោយប្រើ LI-ESWT វាគឺជាអាវុធចំបងមួយដែលអាចប្រឆាំងជម្ងឺលឹង្គមិនឡើងរឹងនេះបាន ដែលវាប្រសើជាងការជ្រើរើសយកវិធីព្យាបាលដទៃទៀតដូចជាការប្រើថ្នាំគ្រាប់ ក្នុងការព្យាបាល ដែលវាប្រៀបទៅនឹងការព្យាបាលដែលយើងមិនដឹងឡើយថាវានឹងអាចទទួលបានជោគជ័យកម្រិតណានាពេលខាងមុខ។ ប្រសិនបើលោកអ្នកមានចម្ងល់ឬសំនួរ សូមលោកអ្នកជជែកជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគបុរស។ យើងនឹងជួបគ្នាសម្រាប់អត្ថបទចំនេះដឹងបន្ទាប់ទៀត។
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




