ជម្ងឺគីសលើបំពង់ក្រពេញពងស្វាស Epididymal cyst តើយើងត្រូវដោះស្រាយយ៉ាងណាជាមួយបញ្ហានេះ?

ដុំពក Epididymal

ជម្ងឺគីស Epididymal cyst លើបំពង់ក្រពេញពងស្វាស គឺជាជម្ងឺដ៏សាមញ្ញមួយដែលវាមានការពាក់ព័ន្ធទៅនឹងប្រព័ន្ធពងស្វាស encysted structure ហើយខ្ញុំតែងតែឧស្សាហ៍ជួបជម្ងឺនេះនៅក្នុងបន្ទប់ព្យាបាលផ្នែកប្រព័ន្ធទឹកនោមរបស់ខ្ញុំជារឿយៗ។ ជម្ងឺនេះត្រូវបានគេកំនត់ថាជម្ងឺរលាកបំពង់ Epididymitis ដែលវាកើតឡើងបណ្តាលមកពីការរងរបួសឬការរលាកទៅលើរចនាសម្ព័ន្ធនៃបំពង់ Epididymiss មួយនេះ។ មានការបញ្ជាក់ជាភស្តុតាងយ៉ាងច្បាស់លាស់ថា សារធាតុស្ព៊ែម spermatozoa or seminal fluid ដែលជាសារធាតុរាវមួយនៅក្នុងរចនាសម្ព័ន្ធនៃពងស្វាសបុរស បានបង្ហាញវត្តមាននៅក្នុងគីសដែលកើតមាននៅលើបំពង់ Epididymiss ផងដែរ។ ដូច្នេះហើយទើបគេកំនត់ន័យថា ជម្ងឺនេះជាជម្ងឺដុះសាច់បន្ទាប់ពីមានការដាច់រលាត់ណាមួយកើតឡើងនៅក្នុងបរិវេណនេះ។

ជម្ងឺគីសលើបំពង់ក្រពេញពងស្វាស Epididymal cyst តើយើងត្រូវដោះស្រាយយ៉ាងណាជាមួយបញ្ហានេះ?
អាការៈនេះនឹងបង្ហាញជាធម្មតាដោយការពិនិត្យដោយចៃដន្យដោយមិនមានការឈឺចាប់ហើមអំឡុងពេលងូតទឹក។

ប្រវត្តិធម្មជាតិនៃ ដុំពក Epididymal

អាការៈនៃជម្ងឺនេះជាធម្មតាតែងតែបង្ហាញដោយចែដន្យ ដោយការពិនិត្យឃើញដោយខ្លួនអ្នកជម្ងឺផ្ទាល់ គឺមានអារម្មណ៍និងការមើលឃើញថា វាមានការខុសប្លែកបន្តិចបន្តួចលើពងស្វាសពេលចាប់ស្ទាប ភាគច្រើនក្នុងពេលយើងងូតទឹក។ ដោយសារវាជាជម្ងឺដែលមិនបង្ហាញអាការៈសញ្ញា អញ្ចឹងយើងអាចដឹងថាវាជាជម្ងឺប្រភេទនេះបានប្រហែលពី 20-40% តាមរយៈការធ្វើអេកូលើពងស្វាស scrotal ultrasound ។ ប្រវត្តិលក្ខណៈធម្មជាតិនៃជម្ងឺគីសលើបំពង់ក្រពេញពងស្វាសនេះ វាមានការប្រែប្រួល ហើយវាអាចជាសះស្បើយបានតាមរបៀបធម្មជាតិដោយខ្លួនឯង ដោយពេលខ្លះអាការៈនៃជម្ងឺនេះវាអាចនឹង ហើយពេលខ្លះអាការៈនៃជម្ងឺនេះវាអាចធ្វើទុក្ខយឺតៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយភាគច្រើនជម្ងឺនេះវាមិនមានបង្ហាញអាការៈការធ្វើទុក្ខ អញ្ចឹងហើយទើបគ្រូពេទ្យតែងតែណែនាំអោយមានពិនិត្យរកមូលហេតុបន្ថែមនៃជម្ងឺនេះ ភាគច្រើនដោយគេចង់ដឹងទៅលើទំហំនៃគីសនេះតែម្តង ថាវាធំប៉ុណ្ណា?។ ដោយមានការសិក្សាបានបង្ហាញថាប្រសិនបើគីសនេះមានទំហំមិនដល់ 10មីលីម៉ែត្រទេនោះ នោះយើងពិតជាមានសុវត្ថិភាពច្រើន ហើយការព្យាបាលក៏អាចអនុវត្តតាមរបៀបការព្យាបាលបែបធម្មជាតិ ជាភាសាអង់គ្លេស conservative treatment ។

តិចជាង 1 សង់ទីម៉ែត្រមានសុវត្ថិភាព
ដុំពកអេពីដេមីមតិចជាង ១០ ម។ មអាចគ្រប់គ្រងបានដោយអភិរក្ស។
ការឈឺចាប់ Scrotal
ពេលខ្លះដុំពកអេពីដេមីមអាចបង្ហាញពីភាពមិនស្រួលនៃស្បែក

ចំណាប់អារម្មណ៍ទៅលើការសាកល្បងតាមគំរូជាបណ្តំដែលធ្វើឡើងក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ 2019 គេសិក្សាតាមរបៀបការព្យាបាលដែលមានលក្ខណៈផ្សេងៗគ្នា ទៅលើដុំគីសដែលមានទំហំខុសៗគ្នា តាមរបាយការណ៍ដូចបង្ហាញខាងក្រោមនេះ។

  1. < 10 ម។
    • ព្យាបាលតាមរបៀបធម្មជាតិ ដែលលទ្ធភាពប្រហែល 95%អាចនឹងភាពល្អប្រសើរក្នុងរយៈពេល 3ឆ្នាំឡើងទៅ។
  2. ទំហំពី11-20មីលីម៉ែត្រ
    • ព្យាបាលតាមរបៀបធម្មជាតិ ដែលលទ្ធភាពប្រហែល 66%អាចនឹងមានភាពល្អប្រសើរក្នុងរយៈពេល 3ឆ្នាំឡើងទៅ។
    • ត្រូវការប្រើម្ជុលច្រិបសាច់ក្នុងលក្ខខណ្ឌមួយដែលអ្នកជម្ងឺមិនមានអាការៈធ្វើទុក្ខអ្វីសោះ។
  3. ទំហំពី 21-50មីលីម៉ែត្រ
    • 0%ប្រសិនបើព្យាបាលតាមរបៀបធម្មជាតិក្នុងរយៈពេល 3ឆ្នាំ
    • ត្រូវការប្រើម្ជុលច្រិបសាច់ក្នុងលក្ខខណ្ឌមួយដែលអ្នកជម្ងឺមិនមានអាការៈធ្វើទុក្ខអ្វីសោះ។
    • ការប្រើវិធីវះកាត់ជាជម្រើសចុងក្រោយបង្អស់ ពិព្រោះថាវិធីនេះវានឹងមានផលប៉ះពាល់ដល់ការអសមត្ថភាពក្នុងការបង្ករកំនើត។
ប្រសិនបើលើសពី 2 សង់ទីម៉ែត្រ
ការវះកាត់នឹងត្រូវបានគេពិចារណានៅក្នុង> ២ ស។

សម្រាប់បញ្ញាខាងលើទាំងអស់នេះ ខ្ញុំសូមនិយាយថាចូរកុំមានការព្រួយបារម្ភខ្លាំងពេកសម្រាប់ជម្ងឺគីសលើបំពង់ក្រពេញពងស្វាសនេះ Epididymal cyst ទោះយ៉ាងណាយើងនៅតែមានមធ្យោបាយសម្រាប់ដោះស្រាយបាន។ ជួបគ្នាសារជាថ្មីជាមួយនឹងប្រធានបទក្រោយៗទៀត! សូមអរគុណ

អ្នកអាចមានអារម្មណ៍សេរីចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

តើឧបករណ៍បាញ់ចំហាយទឹកអាចធ្វើអោយក្រពេញប្រូស្តារួមតូចដោយរបៀបណា?

A ton of questions from patients on this new prostate treatment therapy! That’s why this article is being created to crystalize on how Water Vapor prostate therapy can shrinks the prostate gland. We all know that Benign prostatic hyperplasia (BPH) is commonly found in a gentleman who are more than 50 years old. By its…

សេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពីទទូលការព្យាបាលដោយការបាញ់ចំហាយទឹកព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក

The advancement of benign prostatic hyperplasia (BPH) treatment technology is now toward the “minimal invasive procedure”. The Water Vapor therapy is a day-care procedure which taken less than 10 minutes. In this topic will basically focused on the post-procedure for patient instructions. What is Benign Prostatic disease? Would you possibly get rid of it? Right…

សេចក្តីណែនាំក្រោយការកាត់ស្បែកចុងលឹង្គដោយ Stapler

ចាប់តាំងពីខ្ញុំបានធ្វើប្រតិបត្តិការកាត់ស្បែកជាច្រើនដងមកទល់ពេលនេះ វិធីសាស្ត្រសំខាន់ជាងនេះទៀតនោះគឺការគ្រប់គ្រងក្រោយការវះកាត់។ ដូច្នេះ ក្នុងប្រធានបទនេះ យើងនឹងយកចិត្តទុកដាក់បន្ថែមទៀតលើការណែនាំអំពីការកាត់ស្បែកក្រោយការវះកាត់ត្រឹមត្រូវសម្រាប់អ្នកជំងឺទាំងអស់របស់ខ្ញុំ។ តើ​អ្វី​ទៅ​ជា​ប្រតិបត្តិការ​នៃ​ការ​កាត់​ដេរ? គំនិតទូទៅស្តីពីការកាត់ស្បែក ក្រោយកាត់ស្បែកក្បាល…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d