វាគ្មានអ្វីដែលគួរអោយសង្ស័យឡើយសម្រាប់ខ្ញុំដែលជាវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោម ដែលធ្លាប់ស្គាល់នឹងបានយកឧបករណ៍មួយនេះមកប្រើប្រាស់ក្នុងវិធានការសុងនោមដល់អ្នកជម្ងឺ។ ប៉ុន្តែវាផ្ទុយស្រឡះសម្រាប់អ្នកជម្ងឺទៅវិញចំពោះឧបករណ៍នេះ ដែលភាគច្រើនវាបានបង្ករភាពព្រឺខ្លាចនៅពេលពួកគាត់ត្រូវបានណែនាំពីវេជ្ជបណ្ឌិតអោយប្រើឧបករណ៍មួយនេះដើម្បីសុងចូលប្រព័ន្ធទឹកនោមរបស់ពួកគាត់។ នៅក្នុងប្រធានបទនេះយើងនឹងលើកបង្ហាញជូនលោកអ្នកនូវសំនួរទាំងឡាយដែលអ្នកជម្ងឺជាច្រើនរូបបានសាកសួរជុំវិញបញ្ហាការប្រើឧបករណ៍សុងនោមមួយនេះ មុនពេលដែលពួកគាត់ទទួលយកការសុងនោមតាមការណែនាំរបស់វេជ្ជបណ្ឌិត។

Q&A បើក ការធ្វើតេស្តិ៍ Foley នីតិវិធី
សំណួរ៖ ហេតុអ្វីខ្ញុំត្រូវរក្សាបំពង់បូមទឹកហ្វុលលី?
ចម្លើយ - ការប្រើឧបករណ៍សុងនោមមួយនេះ គឺវាពិតជាមានកត្តាចង្អុលបង្ហាញតាមន័យវេជ្ជសាស្ត្រណែនាំ លើកតួយ៉ាងដូចជា ៖ អសមត្ថភាពក្នុងការនោមដោយខ្លួនឯង ឬការគ្រប់គ្រងលើបញ្ហាប្រព័ន្ធទឹកនោមសម្រាប់អ្នកជម្ងឺដែលឈឺធ្ងន់សម្រាកក្នុងមន្ទីរពេទ្យ។
សំនួរ - តើការដាក់សុងនោមនេះមានការឈឺចាប់ដែឬទេ?
ចម្លើយ - ខ្ញុំប្រហែលជាមិនអាចឆ្លើយប្រាប់អ្នកថាវាមិនឈឺចាប់នោះទេ! ប៉ុន្តែសម្រាប់ខ្ញុំដែលមានជំនាញក្នុងការដាក់សុងឧបករណ៍សុងនោមួយនេះ គឺខ្ញុំតែងតែប្រើប្រេងរំអិលលាបចូលទៅនៅក្នុងរន្ធបង្ហួរនោមរួមជាមួយប្រភេទហ៊្សែលសម្លាប់មេរោគមុនជានិច្ច មុននឹងមានការសុងទ៉ុយ៉ូចូលទៅក្នុងរន្ធបង្ហួរនោម ការទាំងនេះគឺធ្វើឡើងដើម្បីជួយកាត់បន្ថយការឈឺចាប់សម្រាប់អ្នកជម្ងឺ។ មានការសិក្សាវិភាគបានបង្ហាញថា ការប្រើប្រេងរំអិលលាបចូលទៅក្នុងរន្ធបង្ហួរនោម គឺវាពិតជាបានជួយកាត់បន្ថយភាពកកិតនៅពេលយើងធ្វើការសុងទ៉ុយ៉ូចូលទៅ ហើយប្រេងរំអិលនេះវាក៏បានកាត់បន្ថយភាពកកិតឈឺដល់អ្នកជម្ងឺផងដែរ។

សំណួរ៖ តើត្រូវប្រើពេលយូរប៉ុណ្ណាទើបអាចយកបំពង់បូមហ្វុលលីនេះចេញបាន?
ចម្លើយ - ប្រសិនបើលែងមានកត្តាចង្អុលបង្ហាញខាងផ្នែកវេជ្ជសាស្ត្រក្នុងការដាក់សុងឧបករណ៍សុងនោមនេះហើយ គឺយើងនឹងដកទ៉ុយ៉ូសុងនេះចេញភ្លាម ហើយយើងនឹងហ្វឹកហាត់អោយអ្នកជម្ងឺរៀននោមដោយខ្លួនឯងផ្ទាល់តែម្តង។
សំនួរ - តើឧបករណ៍សុងនោមនេះអាចនឹងផ្តល់ផលវិបាកផ្សេងៗដល់សុខភាពដែរឬទេ?
ចម្លើយ - ប្រាកដណាស់! ដូចយើងដឹងស្រាប់ហើយថា រាល់អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វារៀងៗខ្លួន! ខាងក្រោមនេះគឺជាការបញ្ជាក់អំពីផលវិបាកនៅពេលដែលយើងដាក់សុងឧបករណ៍សុងនោមដែលវាអាចនឹងមានលទ្ធភាពកើតឡើងលើអ្នកជម្ងឺដូចតទៅ ៖
- រន្ធបង្ហួរនោមរងរបួស - ពេលខ្លះប្រសិនបើអ្នកសុងមិនមានជំនាញឬថ្វីដៃល្អក្នុងការសុង វាអាចនឹងបង្ករការរងរបួសដល់រន្ធបង្ហួរនោមបានផងដែរ។
- ការដាក់សុងឧបករណ៍សុងនោមវាអាចនឹងបង្ករភាពងាយស្រួលដល់ការបង្កររចម្លងមេរោគ - ការបង្ករឬចម្លងមេរោគនេះវាជាសំនួរដែលត្រូវបានសួរជារឿយៗពីអ្នកជម្ងឺ។ ដូចយើងដឹងស្រាប់ហើយថាប្លោកនោមគឺជាសរីរាង្គដែលស្អាតល្អប្រាស់ចាកមេរោគ ដូច្នេះនៅពេលដែលយើងលូកសុងឧបករណ៍ចូលទៅខាងក្នុងប្លោកនោមមួយនេះ អញ្ជឹងប្លោកនោមរបស់យើងក៏លែងក្លាយជាសរីរាង្គដែលប្រាសចាកមេរោគទៀតហើយ។ ចម្លើយអាចឆ្លើយថាវាអាចនឹងបង្ករឬចម្លងមេរោគ ប៉ុន្តែយើងវាមិនខ្លាំងខ្លានោះទេប្រសិនបើយើងនៅតែបន្តរក្សាអនាម័យការសុងអោយបានល្អប្រសើរ។ សូមលោកអ្នកកុំទាន់ភ័យខ្លាចហួសហេតុពេកចំពោះបញ្ហានេះ! ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ប្រាប់ជូនលោកអ្នកម្តងរួចទៅហើយថា រាល់អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វារៀងៗខ្លួន ហើយនៅពេលដែលកត្តាចង្អុលបង្ហាញខាងផ្នែកវិជ្ជសាស្រ្តបានណែនាំតម្រូវអោយមានការសុងហើយនោះ គុណសម្បត្តិវាតែងទទួលបានច្រើនជាងគុណវិបត្តិ។

សំនួរ - តើអាយុនៃឧបករណ៍សុងនោមនីមួយៗអាចប្រើប្រាស់បានយូរប៉ុណ្ណា?
ចម្លើយ - អាយុនៃឧបករណ៍សុងនោម វាមានអាយុត្រឹមតែ១ខែតែប៉ុណ្ណោះ វានឹងត្រូវផ្លាស់ប្តូរតាមកាលកំនត់ប្រសិនបើកត្តាចង្អុលបង្ហាញខាងផ្នែកវេជ្ជសាស្រ្តតម្រូវអោយអ្នកជម្ងឺបន្តសុងនោមតទៅមុខទៀត។
សំនួរ - តើយើងត្រូវថែទាំឧបករណ៍សុងនោមមួយនេះដោយរបៀបណា?
ចម្លើយ - ខាងក្រោមនេះគឺជាសេចក្តីណែនាំតាមលំដាប់ ៖
- ត្រូវតែលាងដៃអោយបានស្អាតមុននឹងក្រោយពេលដាក់សុងឧបករណ៍សុងនោមនេះ ត្រូវប្រើស្រោមដៃវេជ្ជសាស្រ្តនៅពេលសុងបង្ហូរទឹកនោម។
- ទ៉ុយ៉ូសុងនោមនេះអាចលាងដោយប្រើសាប៊ូ, ដុសលាងសម្អាតថ្នមៗដោយទឹកធម្មតាគឺគ្រប់គ្រាន់ហើយ។
- ការពារកុំអោយទ៉ុយ៉ូសុងកាន់ក្អែលនិងគាំងជាប់
- ត្រូវតែបិទបំពង់ផ្ទុកទ៉ុយ៉ូសុងអោយបានជិតល្អ ប្រសិនបើបំពង់និងទ៉ុយ៉ូសុងបិទមិនបានជិត សូមកុំយកមកប្រើប្រាស់សុងធ្វើអ្វី! គួរយកឧបករណ៍សុងនោមថ្មីមួយទៀតមកប្រើប្រាស់ជំនួសវិញ។

ប្រសិនបើលោកអ្នកមានសំនួរផ្សេងទៀតពាក់ព័ន្ធនឹងបញ្ហាឧបករណ៍សុងនោមនេះ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតជំនាញនៃជម្ងឺប្រព័ន្ធទឹកនោមមកធ្វើកិច្ចពិភាក្សាជាមួយ។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទថ្មីក្រោយៗទៀត។
អ្នកអាចផ្ញើសារមកខ្ញុំ នៅទីនេះ.




