fbpx

ឧបករណ៍សុងនោម! តើវាជាអ្វីទៅ? តើវាផ្តល់ភាពគ្រោះថ្នាក់ដែរឬទេ?

បំពង់បូម Foley
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

វាគ្មានអ្វីដែលគួរអោយសង្ស័យឡើយសម្រាប់ខ្ញុំដែលជាវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោម ដែលធ្លាប់ស្គាល់នឹងបានយកឧបករណ៍មួយនេះមកប្រើប្រាស់ក្នុងវិធានការសុងនោមដល់អ្នកជម្ងឺ។ ប៉ុន្តែវាផ្ទុយស្រឡះសម្រាប់អ្នកជម្ងឺទៅវិញចំពោះឧបករណ៍នេះ ដែលភាគច្រើនវាបានបង្ករភាពព្រឺខ្លាចនៅពេលពួកគាត់ត្រូវបានណែនាំពីវេជ្ជបណ្ឌិតអោយប្រើឧបករណ៍មួយនេះដើម្បីសុងចូលប្រព័ន្ធទឹកនោមរបស់ពួកគាត់។ នៅក្នុងប្រធានបទនេះយើងនឹងលើកបង្ហាញជូនលោកអ្នកនូវសំនួរទាំងឡាយដែលអ្នកជម្ងឺជាច្រើនរូបបានសាកសួរជុំវិញបញ្ហាការប្រើឧបករណ៍សុងនោមមួយនេះ មុនពេលដែលពួកគាត់ទទួលយកការសុងនោមតាមការណែនាំរបស់វេជ្ជបណ្ឌិត។

Foley catheter: តើវាសម្រាប់អ្វី? តើវាមានគ្រោះថ្នាក់ទេ?
បំពង់នោមគឺជាដំណើរការនោមធម្មតាប៉ុន្តែពីខាងអ្នកជំងឺគឺមិនមែនទេ។

Q&A បើក ការធ្វើតេស្តិ៍ Foley នីតិវិធី

សំណួរ៖ ហេតុអ្វីខ្ញុំត្រូវរក្សាបំពង់បូមទឹកហ្វុលលី?

ចម្លើយ - ការប្រើឧបករណ៍សុងនោមមួយនេះ គឺវាពិតជាមានកត្តាចង្អុលបង្ហាញតាមន័យវេជ្ជសាស្ត្រណែនាំ លើកតួយ៉ាងដូចជា ៖ អសមត្ថភាពក្នុងការនោមដោយខ្លួនឯង ឬការគ្រប់គ្រងលើបញ្ហាប្រព័ន្ធទឹកនោមសម្រាប់អ្នកជម្ងឺដែលឈឺធ្ងន់សម្រាកក្នុងមន្ទីរពេទ្យ។

សំនួរ - តើការដាក់សុងនោមនេះមានការឈឺចាប់ដែឬទេ?

ចម្លើយ - ខ្ញុំប្រហែលជាមិនអាចឆ្លើយប្រាប់អ្នកថាវាមិនឈឺចាប់នោះទេ! ប៉ុន្តែសម្រាប់ខ្ញុំដែលមានជំនាញក្នុងការដាក់សុងឧបករណ៍សុងនោមួយនេះ គឺខ្ញុំតែងតែប្រើប្រេងរំអិលលាបចូលទៅនៅក្នុងរន្ធបង្ហួរនោមរួមជាមួយប្រភេទហ៊្សែលសម្លាប់មេរោគមុនជានិច្ច មុននឹងមានការសុងទ៉ុយ៉ូចូលទៅក្នុងរន្ធបង្ហួរនោម ការទាំងនេះគឺធ្វើឡើងដើម្បីជួយកាត់បន្ថយការឈឺចាប់សម្រាប់អ្នកជម្ងឺ។ មានការសិក្សាវិភាគបានបង្ហាញថា ការប្រើប្រេងរំអិលលាបចូលទៅក្នុងរន្ធបង្ហួរនោម គឺវាពិតជាបានជួយកាត់បន្ថយភាពកកិតនៅពេលយើងធ្វើការសុងទ៉ុយ៉ូចូលទៅ ហើយប្រេងរំអិលនេះវាក៏បានកាត់បន្ថយភាពកកិតឈឺដល់អ្នកជម្ងឺផងដែរ។

Foley catheter ២
ថង់ទឹកនោមត្រូវបានគេឃើញជាទូទៅចំពោះអ្នកជំងឺដែលចូលមន្ទីរពេទ្យ។

សំណួរ៖ តើត្រូវប្រើពេលយូរប៉ុណ្ណាទើបអាចយកបំពង់បូមហ្វុលលីនេះចេញបាន?

ចម្លើយ - ប្រសិនបើលែងមានកត្តាចង្អុលបង្ហាញខាងផ្នែកវេជ្ជសាស្ត្រក្នុងការដាក់សុងឧបករណ៍សុងនោមនេះហើយ គឺយើងនឹងដកទ៉ុយ៉ូសុងនេះចេញភ្លាម ហើយយើងនឹងហ្វឹកហាត់អោយអ្នកជម្ងឺរៀននោមដោយខ្លួនឯងផ្ទាល់តែម្តង។

សំនួរ - តើឧបករណ៍សុងនោមនេះអាចនឹងផ្តល់ផលវិបាកផ្សេងៗដល់សុខភាពដែរឬទេ?

ចម្លើយ - ប្រាកដណាស់! ដូចយើងដឹងស្រាប់ហើយថា រាល់អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វារៀងៗខ្លួន! ខាងក្រោមនេះគឺជាការបញ្ជាក់អំពីផលវិបាកនៅពេលដែលយើងដាក់សុងឧបករណ៍សុងនោមដែលវាអាចនឹងមានលទ្ធភាពកើតឡើងលើអ្នកជម្ងឺដូចតទៅ ៖

  • រន្ធបង្ហួរនោមរងរបួស - ពេលខ្លះប្រសិនបើអ្នកសុងមិនមានជំនាញឬថ្វីដៃល្អក្នុងការសុង វាអាចនឹងបង្ករការរងរបួសដល់រន្ធបង្ហួរនោមបានផងដែរ។
  • ការដាក់សុងឧបករណ៍សុងនោមវាអាចនឹងបង្ករភាពងាយស្រួលដល់ការបង្កររចម្លងមេរោគ - ការបង្ករឬចម្លងមេរោគនេះវាជាសំនួរដែលត្រូវបានសួរជារឿយៗពីអ្នកជម្ងឺ។ ដូចយើងដឹងស្រាប់ហើយថាប្លោកនោមគឺជាសរីរាង្គដែលស្អាតល្អប្រាស់ចាកមេរោគ ដូច្នេះនៅពេលដែលយើងលូកសុងឧបករណ៍ចូលទៅខាងក្នុងប្លោកនោមមួយនេះ អញ្ជឹងប្លោកនោមរបស់យើងក៏លែងក្លាយជាសរីរាង្គដែលប្រាសចាកមេរោគទៀតហើយ។ ចម្លើយអាចឆ្លើយថាវាអាចនឹងបង្ករឬចម្លងមេរោគ ប៉ុន្តែយើងវាមិនខ្លាំងខ្លានោះទេប្រសិនបើយើងនៅតែបន្តរក្សាអនាម័យការសុងអោយបានល្អប្រសើរ។ សូមលោកអ្នកកុំទាន់ភ័យខ្លាចហួសហេតុពេកចំពោះបញ្ហានេះ! ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ប្រាប់ជូនលោកអ្នកម្តងរួចទៅហើយថា រាល់អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វារៀងៗខ្លួន ហើយនៅពេលដែលកត្តាចង្អុលបង្ហាញខាងផ្នែកវិជ្ជសាស្រ្តបានណែនាំតម្រូវអោយមានការសុងហើយនោះ គុណសម្បត្តិវាតែងទទួលបានច្រើនជាងគុណវិបត្តិ។
UTI
ការឆ្លងមេរោគលើបំពង់ទឹកនោមតែងតែជាកង្វល់របស់យើង។

សំនួរ - តើអាយុនៃឧបករណ៍សុងនោមនីមួយៗអាចប្រើប្រាស់បានយូរប៉ុណ្ណា?

ចម្លើយ - អាយុនៃឧបករណ៍សុងនោម វាមានអាយុត្រឹមតែ១ខែតែប៉ុណ្ណោះ វានឹងត្រូវផ្លាស់ប្តូរតាមកាលកំនត់ប្រសិនបើកត្តាចង្អុលបង្ហាញខាងផ្នែកវេជ្ជសាស្រ្តតម្រូវអោយអ្នកជម្ងឺបន្តសុងនោមតទៅមុខទៀត។

សំនួរ - តើយើងត្រូវថែទាំឧបករណ៍សុងនោមមួយនេះដោយរបៀបណា?

ចម្លើយ - ខាងក្រោមនេះគឺជាសេចក្តីណែនាំតាមលំដាប់ ៖

  • ត្រូវតែលាងដៃអោយបានស្អាតមុននឹងក្រោយពេលដាក់សុងឧបករណ៍សុងនោមនេះ ត្រូវប្រើស្រោមដៃវេជ្ជសាស្រ្តនៅពេលសុងបង្ហូរទឹកនោម។
  • ទ៉ុយ៉ូសុងនោមនេះអាចលាងដោយប្រើសាប៊ូ, ដុសលាងសម្អាតថ្នមៗដោយទឹកធម្មតាគឺគ្រប់គ្រាន់ហើយ។
  • ការពារកុំអោយទ៉ុយ៉ូសុងកាន់ក្អែលនិងគាំងជាប់
  • ត្រូវតែបិទបំពង់ផ្ទុកទ៉ុយ៉ូសុងអោយបានជិតល្អ ប្រសិនបើបំពង់និងទ៉ុយ៉ូសុងបិទមិនបានជិត សូមកុំយកមកប្រើប្រាស់សុងធ្វើអ្វី! គួរយកឧបករណ៍សុងនោមថ្មីមួយទៀតមកប្រើប្រាស់ជំនួសវិញ។
កប្បាស
ទ៉ុយ៉ូសុងនោមនេះអាចលាងដោយប្រើសាប៊ូ, ដុសលាងសម្អាតថ្នមៗដោយទឹកធម្មតាគឺគ្រប់គ្រាន់ហើយ។

ប្រសិនបើលោកអ្នកមានសំនួរផ្សេងទៀតពាក់ព័ន្ធនឹងបញ្ហាឧបករណ៍សុងនោមនេះ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតជំនាញនៃជម្ងឺប្រព័ន្ធទឹកនោមមកធ្វើកិច្ចពិភាក្សាជាមួយ។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទថ្មីក្រោយៗទៀត។

អ្នកអាចផ្ញើសារមកខ្ញុំ នៅទីនេះ.

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ
បាក់តេរី Asymptomatic: តើអ្នកណាត្រូវព្យាបាល?

មានការបង្កររោគតែឥតមានអាការៈ Asymptomatic Bacteriuria តើនរណាខ្លៈត្រូវទទួលការព្យាបាល?

បញ្ហា bacteriuria asymptomatic ដែល​ជា​បញ្ហា​ទូទៅ​ទំនង​ជា​ច្រើន​ចំពោះ​ស្ត្រី​មាន​គភ៌​ដែល​ធ្វើ​ឱ្យ​គ្រូពេទ្យ​រោគ​ស្ត្រី​រំខាន​ស្ទើរ​តែ។ បន្ទាប់ពីពួកគេបានរកឃើញបញ្ហានេះអ្នកជំងឺតែងតែត្រូវបានផ្ទេរទៅការិយាល័យ Urology ។ ទោះជាយ៉ាងណាក៏ដោយបញ្ហាបែបនេះមិនងាយកើតមានចំពោះតែស្ត្រីមានផ្ទៃពោះទេដោយវិធីនេះយើងនឹងមុជទឹកអានបន្ត “Asymptomatic bacteriuria: Who need to be treated?“

បញ្ហាទូទៅនិងវិធីព្យាបាលដ៏ត្រឹមត្រូវសម្រាប់
ការពិនិត្យទឹកនោមដែលទទួលបានលទ្ធផលមានវិជ្ជមាននៃកោសិការលាកដែលមិនមែនបង្ករដោយពពួកបាក់តេរី  
(Sterile pyuria)

បញ្ហាទូទៅនិងវិធីព្យាបាលដ៏ត្រឹមត្រូវសម្រាប់ ការពិនិត្យទឹកនោមដែលទទួលបានលទ្ធផលមានវិជ្ជមាននៃកោសិការលាកដែលមិនមែនបង្ករដោយពពួកបាក់តេរី (Sterile pyuria)

Sterile pyuria គឺជាការប្រឹក្សាទូទៅមួយផ្សេងទៀតនៅក្នុងការិយាល័យ Urology របស់ខ្ញុំ។ ស្ថានភាពនេះតែងតែធ្វើឱ្យអ្នកជំងឺ ក៏ដូចជាគ្រូពេទ្យខកចិត្ត ខណៈពេលដែលជួបប្រទះបញ្ហានេះ។ មុនពេលពិភាក្សាលើ etiology យើងនឹងដឹងកាន់តែច្បាស់អំពីនិយមន័យរបស់វាជាមុនសិន។ Sterile pyuria គឺជាពាក្យរួមបញ្ចូលគ្នារវាង "sterile" និង "pyuria" Sterile - មានន័យថាគ្មានការឆ្លងបាក់តេរីអានបន្ត “Sterile pyuria: General ideas and proper managements“

ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ៖ ជម្រើសនៃការព្យាបាល

ជម្រើសក្នុងការព្យាបាល ជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃ

ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ ឬការរលាករ៉ាំរ៉ៃនៃក្រពេញប្រូស្តាតដែលត្រូវបានចាត់ទុកថាជាបញ្ហាពិបាកព្យាបាលនៅក្នុងការិយាល័យ Urology ។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវរូបភាពទាំងមូលក្នុងការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ។ ដំបូងអ្នកត្រូវយល់ថាលក្ខខណ្ឌនេះដែលត្រូវបានបែងចែកជា 2 ប្រភេទដោយប្រវត្តិធម្មជាតិរបស់វាដែលជាវិសាលគមនៃការគ្រប់គ្រងដែលអានបន្ត “Chronic prostatitis: Treatment options“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖