ការដែលរកឃើញថាតម្រងនោមមានដុះសាច់ វាស្ទើរតែជារឿងធម្មតាមួយដែលខ្ញុំតែងតែជួបអ្នកជម្ងឺនៅក្នុងបន្ទប់ព្យាបាលរបស់ខ្ញុំ ជម្ងឺនេះជាពាក្យបច្ចេកទេសវេជ្ជសាស្ត្រគេហៅឈ្មោះវាថា Angiomyolipoma (AMLs)។ ការរកឃើញដុំសាច់នេះ ភាគច្រើនគឺដោយសារអ្នកជម្ងឺបានមកទទួលការពិនិត្យសុខភាពរបស់គាត់នៅតាមគ្លីនិកពិនិត្យសុខភាព បន្ទាប់ពីអ្នកជម្ងឺបានដឹងដំណឹងនេះហើយ វាបានធ្វើអោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពេលដែលមកជួបខ្ញុំ។ នេះហើយជាហេតុផលដែលខ្ញុំលើកយករឿងនេះមកពន្យល់បកស្រាយក្នុងពេលនេះ។
ជាដំបូងខ្ញុំចង់ប្រាបលោកអ្នកថាជម្ងឺដុំសាច់តម្រងនោមឬ Angiomyolipoma (AMLs) វាជាការដុះសាច់នៅលើតម្រងនោមផ្ទាល់តែម្តង។ មានរបាយការណ៍បញ្ជាក់ថា មានចំនួនពី 0,2%-0,6%បានកើតជម្ងឺនេះនៅក្នុងចំនួនប្រជាជនទូទៅដែលយើងបានរកឃើញ ហើយភាគច្រើនតែងតែកើតលើស្រ្តីវ័យកណ្តាល។ មូលហេតុនៃជម្ងឺនេះត្រូវបានបែងចែកចេញជាពីរចំនែក៖

- កើតឡើងដោយគ្មានមូលហេតុ គឺកើតឡើងដោយខ្លួនឯង - 80%នៃអ្នកជម្ងឺ
- ពាក់ព័ន្ធនឹងជម្ងឺដំណរពូជឬជម្ងឺហ៊្សែនដូចជា ពពួក tuberosclerosis (TSC) or pulmonary lymphangioleiomyomatosis (LAM)- មានប្រហែល 20%នៃអ្នកជម្ងឺ។
ប៉ុន្តែភាគច្រើជម្ងឺដុំសាច់តម្រងនោមនេះមិនសូវបង្ហាញអាការៈអ្វីនោះទេ។ វាមានប្រហែល 85%នៃជម្ងឺនេះត្រូវបានរកឃើញដោយចៃដន្យតាមរយៈការថតរូបភាពវេជ្ជសាស្រ្ត។ ក្នុងនោះដែរប្រហែល15%អាចនឹងបង្ហាញអាការៈ ដែលអាការៈ នោះមានជាឧទាហរណ៍ដូចខាងក្រោម ៖

រោគសញ្ញាលក្ខណៈ ជំងឺ Angiomyolipoma
- ជាប្រភេទសាច់ដុះតាមធម្មជាតិនិងអាចបែកចេញឈាម
- ជាដុំសាច់ដែលបង្ហាញជារូបរាងច្បាស់
- មានការឈឺក្រហាយដែលបង្ហាញអោយឃើញច្បាស់
- នោមមានលាយឈាម
- មានការរលាកនៅក្នុងបណ្តាញបង្ហួរនោម
ការវិនិច្ឆ័យ - ខ្ញុំអាចនិយាយថា ជម្ងឺដុំសាច់តម្រងនោមឬ Angiomyolipoma (AMLs)យើងអាចធ្វើការវិនិច្ឆ័យបានតាមរយៈការប្រើឧបករណ៍រូបភាពវេជ្ជសាស្រ្ត ដែលនៅក្នុងនោះគេមានលក្ខខណ្ឌនៃអង្គប្រកបមួយពិសេសក្នុងការប្រើ ដែលយើងហៅវាថាស្រទាប់ខ្លាញ “Fat” ដូច្នេះនៅពេលដែលឧបករណ៍បានចាប់យកសាច់ដុះតម្រងនោមជាមួយនឹងស្រទាប់ខ្លាញ់បានហើយនោះ ជម្ងឺដុំសាច់តម្រងនោមឬ Angiomyolipoma (AMLs) នឹងត្រូវបានធ្វើការវិនិច្ឆ័យ។
ជម្រើសនៃការតាមដាន - មានឧបករណ៍ការតាមដានជាច្រើនសម្រាប់ជម្ងឺដុំសាច់តម្រងនោមឬAngiomyolipoma (AMLs) នេះ ហើយនៅក្នុងឧបករណ៍នីមួយៗវាមានគុណសម្បត្តិនិងគុណវិបត្តិខុសគ្នារៀងៗខ្លួន។

- អេកូសាស្ត្រ- ជាឧបករណ៍ដ៏សាមញ្ញមួយដែលយើងឃើញមានការប្រើប្រាស់គ្រប់ទីកន្លែងនិងនៅតាមគ្លីនីកផ្សេងៗ។
- គុណសម្បត្តិ - តម្លៃថោក, មិនមានកាំរស្មីឆ្លងកាត់រាងកាយ, មានវិសាលភាពទូលាយក្នុងការអនុវត្ត។
- គុណវិបត្តិ- ការប្រើប្រាស់គឺពឹងផ្អែកលើជំនាញនិងភាពប្រសប់របស់អ្នកគ្រូពេទ្យផ្ទាល់, វានឹងមើលមិនឃើញប្រសិនបើដុំសាច់តម្រងនោមមានទំហំតូច។
- ការស្កែន CT scan ដោយមិនចាំបាច់ចាក់ថ្នាំបន្ថែមពន្លឺ - នេះជាវិធានបទដ្ឋានសម្រាប់វិនិច្ឆ័យជម្ងឺសាច់តម្រងនោមនេះតែម្តង ។
- គុណសម្បត្តិ - ជាការតាមដានច្បាស់លាស់សម្រាប់ជម្ងឺដុំសាច់តម្រងនោមឬ Angiomyolipoma (AMLs) មានភាពសុក្រិតក្នុងការវិនិច្ឆ័យជម្ងឺប្រភេទនេះតែម្តង។
- គុណវិបត្តិ - ចំណាយប្រាក់ច្រើន និងទទួលកាំរស្មីមកលើរាងកាយ។
- ការស្កែដោយឧបករណ៍ម៉ាញ៉េតិក MRI - ជាជម្រើសដ៏ប្រសើរមួយហើយមានភាពប្រកួតប្រជែងទៅលើសុក្រិតភាពយ៉ាងខ្លាំងបើប្រៀបធៀបជាមួយឧបករណ៍ស្កែនធម្មតា។
- គុណសម្បត្តិ - សុក្រិតភាពខ្លាំងជាមួយនឹងការវិនិច្ឆ័យជម្ងឺដុំសាច់តម្រងនោមឬ Angiomyolipoma (AMLs)។
- គុណវិបត្តិ - ចំណាយពេលយូរនៅក្នុងពេលស្កែន, ចំណាយប្រាក់ច្រើនក្នុងការស្កេន, ប្រសិនបើអ្នកជម្ងឺមានសារធាតុលោហះក្នុងខ្លួនដូចជាការដាំបង្គោលធ្មេញនោះនឹងមិនអាចធ្វើស្កែនបានឡើយ។
- ការច្រឹបស្បែកពិនិត្យ Percutaneous biopsy - ជារបៀបធ្វើដែលកម្រមួយ ហើយត្រូវការជ្រើសរើសអ្នកជម្ងឺអោយបានត្រឹមត្រូវមុននឹងសម្រេចធ្វើ។
- គុណសម្បត្តិ- វិភាគទៅលើជាលិកាសាច់ផ្ទាល់
- គុណវិបត្តិ -ប្រឈមជាមួយនឹងការចេញឈាមនៃដុំសាច់នោះ

របៀបការគ្រប់គ្រង- មានរបាយការណ៍ការសរសរបញ្ជាក់ថាប្រសិនបើទំហំដុំសាច់តូចជាង 4សង់ទីម៉ែត្រ នោះអាចអោយគ្រូពេទ្យវាយតម្លៃម្តងទៀតដោយមិនចាំបាច់ធ្វើអន្តរាគមន៍ព្យាបាលរបៀបផ្សេងៗទៀតឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើវាធំជាង 4សង់ទីម៉ែត្រនៃដុំសាច់តម្រងនោមនេះ វាត្រូវបានគេសរសេររាយការណ៍ថា សភាវៈនេះវាអាចនឹងប្រឈមជាមួយការប្រេះបែកក្នុងពេលណាមួយក៏ថាបាន។ ខាងក្រោមនេះជាជម្រើសនៃការព្យាបាល ៖
- តាមដានអោយបានជាក់លាក់ - ត្រូវតាមដានអោយបានទៀងទាត់ទៅលើទំហំនៃដុំសាច់ថាតើវាមានកម្រិតលូតលាស់យ៉ាងណា។
- ការប្លុកកុំសរសៃឈាម -ជាមធ្យោបាយការធ្វើអន្តរាគមន៍ក្នុការវះកាត់ ដែលត្រូវបានគេផ្តល់អទិភាពទីមួយនៅក្នុងការព្យាបាលជម្ងឺដុះសាច់តម្រងនោមនេះ ប្រសិនបើដុំសាច់មានទំហំធំជាង4សង់ទីម៉ែត្រ។ ក្នុងនេះដែរវាមានអាត្រា 42,8%ដែលអាចប្រឈមជាមួយនឹងភាពស្មុគស្មាញក្រោយការធ្វើកម្មវិធីព្យាបាលរបៀបនេះ គេអោយឈ្មោះវាថា ”អាការៈក្រោយការប្លុកសសរសៃឈាម““post embolization syndrome” -វាជាលក្ខខណ្ឌដែលមានការកំនត់រៀងៗខ្លួន វាអាចនឹងបង្ហាញអាការៈដូចជា ៖ ក្តៅខ្លួន, ឈឺក្រហាយ, ចង្អោរ និងក្អួត ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីធ្វើកម្មវិធីការព្យាបាលរួចរាល់ហើយ។
- ការវះកាត់- អាចពិចារណានិងវះកាត់ប្រសិនបើវាជាប្រភេទសាច់កាច
- ការដុតដោយប្រសើរឧបករណ៍ត្រជាក់/ក្តៅ- វាជាការធ្វើអន្តរាគមន៍ការព្យាបាលដែលយើងអាចជឿជាក់បាន នេះគឺជាការប្រើឥទ្ធិពលនៃឧបករណ៍បាញ់ត្រជាក់ដែលយើងហៅថា (Cryotherapy) ឬការប្រើឧបករណ៍ thermal burn (Radiofrequency ablation) ក្នុងរបៀបការព្យាបាលលើបញ្ហានេះ ប៉ុន្តែវានៅមិនទាន់មានភាពច្បាស់លាស់សម្រាប់ការធ្វើសាវនាការវេជ្ជសាស្រ្តពេទ្យប៉ុន្មាននោះទេ។

អ្វីដែលជាសារសំខាន់ចំពោះជម្ងឺដុះសាច់តម្រងនោម Angiomyolipoma (AMLs) នេះ គឺយើងគ្រាន់តែចង់អោយអ្នកជម្ងឺដឹងថាជម្ងឺនេះវាជាជម្ងឺសាច់ដុះធម្មតា ដែលភាគច្រើនតម្រូវអោយយើងអនុវត្តវិធានការតាមដានអោយបានខ្ជាប់ខ្ជួននិងទៀងទាត់តាមការកំនត់តែប៉ុណ្ណោះ។ ការធ្វើអន្តរាគមន៍ព្យាបាលតាមវិធីផ្សេងៗ វាករណីកម្រណាស់ ហើយយើងក៏មិនសូវជួបប៉ុន្មានដែរ។ ជួបគ្នាលើកក្រោយសម្រាប់ប្រធានបទផ្សេងៗ។
អ្នកអាចមានអារម្មណ៍ថាមានអត្ថបទ ខ្ញុំ នៅទីនេះ




