ការរក្សាទឹកនោមបណ្តោះអាសន្ន៖ ការគ្រប់គ្រង

ប្រធានបទឆ្លងកាត់

ជម្ងឺទប់នោមមិនជាប់ Urinary incontinence (UI) វាជាជម្ងឺដ៏សាមញ្ញមួយដែលអ្នកជម្ងឺតែងតែមកពិភាក្សាជាមួយខ្ញុំនៅក្នុងបន្ទប់ពិភាក្សាជម្ងឺ។ ជម្ងឺទប់នោមមិនជាប់ត្រូវបានកំនត់ថាជាជម្ងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធសាច់ដុំប្លោកនោមខ្សោយ ដែលធ្វើអោយមានការលិចនោម ជម្ងឺប្រភេទនេះបានជះឥទ្ធិពលដល់មនុស្សរាប់លាននាក់នៅលើផែនដីនេះ ហើយអាការៈនៃជម្ងឺនេះនឹងកាន់តែកើនឡើងនៅពេលដែលយើងកាន់តែចាស់។ អ្នកជម្ងឺភាគច្រើនដែលមានអាការៈដំបូងនៃជម្ងឺនេះ គាត់តែងតែភ័យស្លន់ស្លោរនឹងស្វែងរកវេជ្ជបណ្ឌិតជំនាញ ដើម្បីព្យាបាលជម្ងឺនេះអោយបានម៉ត់ចត់។ ក្នុងនោះដែរមានដំណឹងល្អនិងដំណឹងមិនល្អនៅលាយឡំគ្នា ដោយអាចមានការកើតឡើងមកវិញនៃជម្ងឺនេះ តែប្រសិនបើយើងបានព្យាបាលវាត្រឹមត្រូវ ដូច្នេះជម្ងឺនេះវានឹងបានដោះស្រាយ ដោយមិនចាំបាច់ប្រើវិធីតាមដានអ្វីលើវាបន្ថែមទៀតឡើយ។ ក្នុងប្រធានបទនេះយើងនឹងជជែកគ្នាអំពី “ជម្ងឺទប់នោមមិនជាប់រយៈពេលខ្លី”។

ជម្ងឺទប់នោមមិនជាប់រយៈពេលខ្លី គឺជាអាការៈនៃការត្រឡប់មកវិញនៃការពិបាកទប់នោមរួមផ្សំជាមួយការកើតឡើងភ្លាមៗដោយអាការៈនេះវាបានបង្ហាញក្នុងរយៈពេលតិចជាង៦ខែនៃការវាយតម្លៃជម្ងឺ។ មានមូលហេតុមួយចំនួនដែលបង្ករអោយវាត្រឡប់មកវិញ យើងអាចងាយនឹងហៅឈ្មោះអាការៈនៃជម្ងឺនេះជាភាសាអង់គ្លេសថា mnemonic DIAPPERS

មូលហេតុដែលអាចផ្លាស់ប្តូរបាន។ ការរក្សាទឹកនោមបណ្តោះអាសន្ន

  • ការរវើរវាយ Delirium
  • ការបង្កររោគដែលនាំអោយមានការរលាក
    • រាល់ការបង្កររោគដែលពាក់ព័ន្ធ
    • ជាពិសេសការរលាកប្រព័ន្ធបង្ហួរនោម
ការរក្សាទឹកនោមបណ្តោះអាសន្ន៖ ការគ្រប់គ្រង
ជំងឺដែលមិនទាក់ទងនឹងទឹកនោមអាចប៉ះពាល់ដល់មុខងារទឹកនោម។
  • ការរលាកភ្នាសសាច់ទ្វារមាស Atrophic vaginitis
  • ពាក់ព័ន្ធនិងឪសថ Pharmaceuticals
    • ថ្នាំប្រឆាំងសម្ពាធឈាមខ្ពស់ Antihypertensives
    • ថ្នាំបំបាត់ការឈឺចាប់ -ពពួក NSAID, Opioids derivative
    • ថ្នាំព្យាបាលជម្ងឺផ្លូវចិត្ត - ពពួកប្រឆាំងភាពតានតឹង ឬថ្នាំសណ្តំ
    • ភេសជ្ជះដែលមានសារធាតុស្រវឹង - វាបង្កើនការផលិតទឹកនោម និងធ្វើអោយប្រព័ន្ធសរសៃប្រសាទខុសប្រក្រតី។
    • ពពួកប្រឆាំងសារធាតុ ហ៊ីសស្ទីម៊ីន - ដែលវាមានមុខងារកន្ត្រាក់នៃប្លោកនោម។
ថ្នាំ​គ្រាប់
ថ្នាំជាច្រើនមានឥទ្ធិពលអវិជ្ជមានលើមុខងារទឹកនោម។
  • ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត Psychological disorder
    • ជម្ងឺតប់ត្រម៉ល់និងតានតឹង Depression
  • ការបត់ជើងតូចច្រើន Excessive urine output
    • ពាក់ព័ន្ធនឹងកម្រិតជាតិស្កឡើង
  • មិនសូវមានចលនា Reduced mobility
    • អ្នកជម្ងឺដែលសម្រាន្តនៅនឹងគ្រែ
    • អ្នកជម្ងឺធម្មតាដែលចូលសម្រាកក្នុងពេទ្យហើយ មិនសូវមានចលនាអ្វី នៅតែលើគ្រែយូរពេក។
  • ពិបាកបត់ជើងធំ (ទល់លាមក) Stool impaction
    • លាកមកច្រើននៅក្នុងពោះវៀនធំ វាអាចសង្កត់បង្ហួរនោម ហើយវានឹងបង្ករភាពពិបាកនៅពេលបត់ជើងតូច។
ការទល់លាមក
ការទល់លាមកគឺជាមូលហេតុដែលអាចកែបានយ៉ាងងាយស្រួលក្នុងការនោមបណ្តោះអាសន្ន។

នៅពេលដែលអ្នកជម្ងឺមកជួបខ្ញុំជាមួយនឹងអាការៈដែលពាក់ព័ន្ធនឹងការទប់នោមមិនជាប់នេះ រាល់ព័ត៏មាននិងកត្តាប្រឈមដូចដែលបានរៀបរាប់ពីខាងលើនឹងត្រូវបានកត់ត្រាទុក ហើយធ្វើការកែតម្រូវវាបានត្រឹមត្រូវបើអាចធ្វើបាន។ នៅពេលដែលរាល់បញ្ហានិងកត្តាប្រឈមទាំងឡាយរបស់អ្នកជម្ងឺត្រូវបានដោះស្រាយហើយ ដូច្នោះជម្ងឺដែលមានឈ្មោះថា “ជម្ងឺទប់នោមមិនជាប់រយៈពេលខ្លី” នឹងត្រូវបានវិនិច្ឆ័យ។ តែប្រសិនបើវាមិនមែនជាជម្ងឺនេះទេ ការវាយតម្លៃផ្សេងទៀតដែលចាំបាច់ដែលត្រូវធ្វើនឹងត្រូវអនុវត្តដើម្បីរាវរកមូលហេតុនៃជម្ងឺទប់នោមមិនជាប់នេះ។ ជួបគ្នាជាថ្មីសម្រាប់ប្រធានបទក្រោយៗទៀត។

រាល់ចម្ងល់ សូមផ្ញើរសារមក ខ្ញុំ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ អ៊ប៉សស្ត្រី

ការបត់ជើងតូច(នោម)ដែលខុសប្រក្រតីចពោះស្ត្រី ឬជម្ងឺខុសប្រក្រតីនៃប្លោកនោម

បន្ទាប់ពីអនុវត្ត urology អស់រយៈពេល 5 ឆ្នាំនៅក្នុងប្រទេសកម្ពុជា បញ្ហានោមខុសធម្មតារបស់ស្ត្រីកំពុងកើតមានកាន់តែច្រើនឡើងៗនៅក្នុងគ្លីនិក urology ស្ត្រីរបស់ខ្ញុំ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីជំងឺ "ប្លោកនោមមិនដំណើរការ" ចំពោះស្ត្រី។ ជាធម្មតា មុខងាររបស់ប្លោកនោមគឺរក្សាទុកទឹកនោម និងច្របាច់ទឹកនោមទាំងអស់ចេញនៅពេលយើងបត់ជើងតូច ប៉ុន្តែជំងឺប្រភេទនេះ…

ជម្ងឺនោមមិនចេញឬស្ទះនោមចំពោះស្រ្តី

ជាដំបូង ខ្ញុំត្រូវតែនិយាយថា ការនោមញីជាជំងឺកម្រមួយ ប្រសិនបើយើងប្រៀបធៀបទៅនឹងភេទរបស់បុរស។ មានអក្សរសិល្ប៍បង្ហាញថា សមាមាត្រឧប្បត្តិហេតុរវាងស្ត្រី និងបុរសមានកម្រិតទាបដល់ទៅ 1:13 ។ ការ​ពន្យល់​គឺ​ស្ត្រី​មិន​មាន​ក្រពេញ​ប្រូស្តាត​ដែល​អាច​ស្ទះ​បំពង់​បង្ហួរ​នោម​នៅ​ពេល…

ជម្ងឺរាន់នោម ការលិចនោមមុនទៅដល់បន្ទប់ទឹក

និយមន័យនៃ Urge incontinence គឺជាអារម្មណ៍នៃការបត់ជើងភ្លាមៗដែលពិបាកនឹងទប់វាយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការលេចធ្លាយទឹកនោមពេលខ្លះ។ អត្ថិភាព​នៃ​ការ​មិន​ចេះ​ទប់​ចិត្ត​អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​មូលហេតុ​ធំៗ​ចំនួន​៣។ Urge Incontinence (UI) ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ការ​មិន​គ្រប់​គ្រង​ញឹកញាប់​បំផុត​ទី 2 បន្ទាប់​ពី​ភាព​តាន​តឹង​ក្នុង​ចិត្ត។ វាត្រូវបានបញ្ជាក់…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ "Transient Urinary Retention: Management"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖