ជម្ងឺលឹង្គកាច់កោង គឺជាសភាវៈខុសប្រក្រតីរបស់តួលឹង្គ នៅពេលលឹង្គឡើងរឹង។ វាជាជម្ងឺម្យ៉ាងដែលស្ថិតក្នុងប្រភេទជម្ងឺមិនមែនមហារីកអ្វីនោះទេ ជម្ងឺនេះត្រូវបានលើកយកមកនិយាយដោយាលោកវេជ្ជបណ្ឌិត ហ្រ្វង់ស្វ័រ ហ្គីហ្គូត ដឺឡា ប៉េរ៉ូនី Francois Gigot de la Peyronie, French MD ជនជាតិបារាំងក្នុងឆ្នាំ 1749។ មានការលើកមកនិយាយថា វាជាជម្ងឺមួយដែលបង្ករការអៀនខ្មាស់ ជម្ងឺនេះត្រូវបានគេគិតថា វាបានជះឥទ្ធិពលច្រើនជាង 10% ទៅលើបុរសនៅក្នុងសហរដ្ឋអាមេរិក។ ជម្ងឺលឹងកាច់កោងនេះបានផ្តល់ភាពពិបាកដល់អ្នកជម្ងឺខ្លាំងណាស់ ជាពិសេសវាបានធ្វើអោយអ្នកជម្ងឺទទួលរងនូវបញ្ហាលឹង្គងាប់ផងដែរ។
ជម្ងឺលឹង្គកាច់កោង បានកើតឡើងដោយសារមូលហេតុជាច្រើនដែលទៅធ្វើអោយមានការកើតស្នាមផ្លែនៅលើសាច់ដុំជញ្ជាំងនៃតួលឹង្គរបស់យើង ដែលភាសាបច្ចេកទេសហៅថា Tunica albuginea

ជំងឺ Peyronie កត្តាហានិភ័យត្រូវបានរាយខាងក្រោម។
កត្តាប្រឈមមួយចំនួនត្រូវបានរកឃើញ ៖
- មានប្រវត្តិធ្លាប់រងរបួសលើលឹង្គ
- ពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទដែលបង្ករអោយមានរបួស ដល់បរិវេណប្រដាប់ភេទនិងតួប្រដាប់ភេទផ្ទាល់។
- ទទួលរងរបួសដោយសារការធ្វើកម្មវិធីវះកាត់ផ្សេងៗនៅក្នុងបរិវេណប្រដាប់ភេទ ដូចជា៖ ការសុងទ៉ុយ៉ូ, ការវះកាត់ជារបៀបស៊ីស្តូស្កូប, ការវះកាត់ដោយការចោះ ជាដើម។ល។
- ជាលិកាភ្នាសសាច់លឹង្គខុសប្រក្រតី
- ជម្ងឺលឹង្គកាច់កោង ពិតជារួមផ្សំជាមួយជម្ងឺ Dupuytren’s contracture (អាការៈនៃការខ្មួចសរសៃ) ជាមួយជម្ងឺ plantar fasciitis (អាការៈនៃការឈឺកែងជើង) ដែលវាជាធម្មជាតិនៃជម្ងឺស្រេច។ ប្រភេទជម្ងឺនេះ វាតែងតែបង្កើតទម្រង់នៃការកើតស្នាមផ្លែដែលពិបាកនឹងជា។
- ប្រវត្តិគ្រួសារនៃជំងឺ Peyronie
- ដោយសារមកពីហ្សែននៃដំណរពូជ ដូច្នេះវានឹងអាចវិវឌ្ឍន៍បានយ៉ាងងាយស្រួលទៅកាន់ជម្ងឺលឹង្គកាច់កោងនេះ ក្នុងខណៈពេលដែលយើងបានទទួលរងរបួសដល់ប្រដាប់បន្តពូជរបស់យើង។
- ជម្ងឺអ័រមនខ្សោយ
- អ័រមនភេទឈ្មោល Testosterones ដើរតួយ៉ាងសំខាន់ ក្នុងការព្យាបាលស្នាមរបួសលើប្រដាប់បន្តពូជ។
- ឃើញថាអ្នកជម្ងឺលឹង្គកាច់កោងនេះ មានកម្រិតទាបលើអ័រមនភេទឈ្មោលរបស់ពួកគាត់ < 300 ng/dL testosterone level នេះបើយោងតាមរបាយការណ៍បង្ហាញ។
- ជម្ងឺទឹកនោមផ្អែម
- ជម្ងឺទឹកនោមផ្អែមបានពន្យាការជាសះនៃរបួស
- ជម្ងឺលឹង្គកាច់កោងនេះត្រូវាបានគេរាយការណ៍មកថា វាកើតឡើងដល់ទៅ៥ដងលើចំនួនប្រជាជនធម្មតា។
- អ្នកជក់បារីនិងអ្នកពិសារគ្រឿងស្រវឹង
- មានភស្តុតាងខ្លះបាននិយាបង្ហាញថា ការពិសារគ្រឿងស្រវឹងនិងការជក់បារីពិតជាមានផលប៉ះពាល់សម្រាប់ជម្ងឺនេះ។
- ថាតើកម្រិតនៃការជក់បារីនិងពិសារគ្រឿងស្រវឹងកម្រិតណាធ្វើអោយប៉ះពាល់ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយ។
- អាយុនិងវ័យ
- ក្រុមមនុស្សដែលច្រើនកើតជម្ងឺនេះភាគច្រើនគឺមានអាយុចាប់ពី 60ឆ្នាំឡើងទៅ។

រោគសញ្ញានិងរោគសញ្ញារបស់អ្នកជំងឺផយរ៉ូនីត្រូវតែបែងចែកជា ២ ដំណាក់កាល
- ដំណាក់កាលធ្ងន់ធ្ងរ - ចាប់ពី 6-18 ខែនៃជម្ងឺនេះឡើងទៅ ធ្វើទុក្ខដូចជាឈឺនៅពេលលឹង្គឡើងរឹង នេះហើយជាហេតុផលដែលពួកគាត់តែងតែត្អូញត្អែរ។ នៅពេលដែលភាពជឿនលឿនមានលក្ខណៈខុសប្រក្រតីនៅតែដើរទៅមុខ ដូច្នេះការព្យាបាលដោយប្រើវិធីជាក់លាក់ណាមួយ នឹងត្រូវណែនាំឡើយ។ យើងអាចព្យាបាលត្រឹមតែបំបាត់ការឈឺចាប់ និងការប្រើប្រភេទអាហារបំប៉នតែប៉ុណ្ណោះ។
- ដំណាក់កាលរាំរ៉ៃ - ភាពកាច់កោងនៃតួលឹង្គក្នុងដំណាក់កាលនេះ នឹងមានភាពនឹង។ មិនមានការឈឺ ហើយគាត់មិនសូវត្អូញត្អែរថាឈឺប៉ុន្មាននោះទេ។ វិធីព្យាបាលដ៏ជាក់លាក់នឹងត្រូវណែនាំនៅក្នុងដំណាក់កាលនេះ។
ការពិនិត្យដែលមានភាពសុក្រិតគួរត្រូវធ្វើឡើងនៅពេលលឹង្គឡើងរឹងទើបទទួលបានលទ្ធផលច្បាស់លាស់ ហើយត្រូវពិនិត្យមើលទៅលើទំហំនៃភាពកោងរបស់លឹង្គ ទំហំការឈឺចាប់នៅពេលប្រតិបត្តិការ ពិនិត្យមើលកំរាស់ផ្លែស្នាមនិងទីតាំងដែលកើតនៅលើលឹង្គអោយបានច្បាស់។ ការប្រើអេកូជួយពិនិត្យក៏ដូចជាការអេកូដបប្ល័រលើលឹង្គ ឬការថតស្កែនដោយម៉ាស៊ីន អេម អារ៍ អៃ ពិតជាជំនួយយ៉ាងសំខាន់។

វិធីសាស្ត្រការព្យាបាលអាចបែងចែកចេញជា២យ៉ាងធំៗ ៖
- ព្យាបាលដោយការមិនវះកាត់
- ការប្រើថ្នាំតាមមាត់-ផ្អែកលើការណែនាំរបស់សមាគមទឹកនោមអាមេរិកាំង NSIAD វីតាមីនអ៊ីនិងអូមេហ្គា ៣ ត្រូវបានណែនាំ
- ការចាក់ពពួក Intralesional - វាអាចការពារការបង្កើតកំណក ហើយវាពិតជាទទួលបាលលទ្ធផលល្អសម្រាប់ជម្ងឺនេះ។
- ការព្យាបាលដោយការវះកាត់
- ការវះកាត់នឹងត្រូវបានណែនាំអោយប្រើប្រាស់នៅពេលបរាជ័យក្នុងវិធីការព្យាបាលដោយវះកាត់។
- ពេលវេលាដែលល្អក្នុងការវះកាត់ព្យាបាល គឺក្នុងអំឡុងពេល 3ខែបន្ទាប់ពីភាពខុសប្រក្រតីនៃលឹង្គមិនឈានទៅមុខ ហើយមិនមានការឈឺចាប់។
- មានបចេ្ចកទេសវះកាត់ជាច្រើនដែលមានផលស្មុគស្មាញកើតឡើង- លឹង្គមិនដំណើរការ(លឹង្គងាប់), លឹង្គខ្លីជាងមុន, ភាពមិននឹងនរនៃលឹង្គ, ឈឺលឹង្គរហូត, ភាពកោងនៃលឹង្គអាចត្រឡប់មកវិញក្រោយពីវះកាត់ហើយ។

ជម្ងឹលឹង្គកាច់កោង មានការប្រែប្រួលខុសការស្មាន ដូច្នេះហើយសូមអ្នកជម្ងឺញគម្បីគែរស្វែងការផ្តល់ប្រឹក្សាអោយបានលឿនតាមដែលអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នកមានសំនួរ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែកប្រព័ន្ធទឹកនោម ហើយលោកក៏នៅអាចទាក់ទងមកខ្ញុំដើម្បីជជែកពីបញ្ហានេះបានដូចគ្នាផងដែរ។




