ជម្ងឺលឹង្គកាច់កោង ភាពខុសកោងនៃតួលឹង្គ

បណ្តាញប្រធានបទ Peyronie

ជម្ងឺលឹង្គកាច់កោង គឺជាសភាវៈខុសប្រក្រតីរបស់តួលឹង្គ នៅពេលលឹង្គឡើងរឹង។ វាជាជម្ងឺម្យ៉ាងដែលស្ថិតក្នុងប្រភេទជម្ងឺមិនមែនមហារីកអ្វីនោះទេ ជម្ងឺនេះត្រូវបានលើកយកមកនិយាយដោយាលោកវេជ្ជបណ្ឌិត ហ្រ្វង់ស្វ័រ ហ្គីហ្គូត ដឺឡា ប៉េរ៉ូនី Francois Gigot de la Peyronie, French MD ជនជាតិបារាំងក្នុងឆ្នាំ 1749។ មានការលើកមកនិយាយថា វាជាជម្ងឺមួយដែលបង្ករការអៀនខ្មាស់ ជម្ងឺនេះត្រូវបានគេគិតថា វាបានជះឥទ្ធិពលច្រើនជាង 10% ទៅលើបុរសនៅក្នុងសហរដ្ឋអាមេរិក។ ជម្ងឺលឹងកាច់កោងនេះបានផ្តល់ភាពពិបាកដល់អ្នកជម្ងឺខ្លាំងណាស់ ជាពិសេសវាបានធ្វើអោយអ្នកជម្ងឺទទួលរងនូវបញ្ហាលឹង្គងាប់ផងដែរ។

ជម្ងឺលឹង្គកាច់កោង បានកើតឡើងដោយសារមូលហេតុជាច្រើនដែលទៅធ្វើអោយមានការកើតស្នាមផ្លែនៅលើសាច់ដុំជញ្ជាំងនៃតួលឹង្គរបស់យើង ដែលភាសាបច្ចេកទេសហៅថា Tunica albuginea

ជំងឺរបស់ Peyronie៖ លិង្គកោងមិនធម្មតា
ជំងឺ Peyronie នៃលិង្គគឺពិតជាបណ្តាលមកពីស្នាមរបួសស្បែកដទៃទៀត។

ជំងឺ Peyronie កត្តាហានិភ័យត្រូវបានរាយខាងក្រោម។

កត្តាប្រឈមមួយចំនួនត្រូវបានរកឃើញ ៖

  1. មានប្រវត្តិធ្លាប់រងរបួសលើលឹង្គ
    • ពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទដែលបង្ករអោយមានរបួស ដល់បរិវេណប្រដាប់ភេទនិងតួប្រដាប់ភេទផ្ទាល់។
    • ទទួលរងរបួសដោយសារការធ្វើកម្មវិធីវះកាត់ផ្សេងៗនៅក្នុងបរិវេណប្រដាប់ភេទ ដូចជា៖ ការសុងទ៉ុយ៉ូ, ការវះកាត់ជារបៀបស៊ីស្តូស្កូប, ការវះកាត់ដោយការចោះ ជាដើម។ល។
  2. ជាលិកាភ្នាសសាច់លឹង្គខុសប្រក្រតី
    • ជម្ងឺលឹង្គកាច់កោង ពិតជារួមផ្សំជាមួយជម្ងឺ Dupuytren’s contracture (អាការៈនៃការខ្មួចសរសៃ) ជាមួយជម្ងឺ plantar fasciitis (អាការៈនៃការឈឺកែងជើង) ដែលវាជាធម្មជាតិនៃជម្ងឺស្រេច។ ប្រភេទជម្ងឺនេះ វាតែងតែបង្កើតទម្រង់នៃការកើតស្នាមផ្លែដែលពិបាកនឹងជា។
  3. ប្រវត្តិគ្រួសារនៃជំងឺ Peyronie
    • ដោយសារមកពីហ្សែននៃដំណរពូជ ដូច្នេះវានឹងអាចវិវឌ្ឍន៍បានយ៉ាងងាយស្រួលទៅកាន់ជម្ងឺលឹង្គកាច់កោងនេះ ក្នុងខណៈពេលដែលយើងបានទទួលរងរបួសដល់ប្រដាប់បន្តពូជរបស់យើង។
  4. ជម្ងឺអ័រមនខ្សោយ
    • អ័រមនភេទឈ្មោល Testosterones ដើរតួយ៉ាងសំខាន់ ក្នុងការព្យាបាលស្នាមរបួសលើប្រដាប់បន្តពូជ។
    • ឃើញថាអ្នកជម្ងឺលឹង្គកាច់កោងនេះ មានកម្រិតទាបលើអ័រមនភេទឈ្មោលរបស់ពួកគាត់ < 300 ng/dL testosterone level នេះបើយោងតាមរបាយការណ៍បង្ហាញ។
  5. ជម្ងឺទឹកនោមផ្អែម
    • ជម្ងឺទឹកនោមផ្អែមបានពន្យាការជាសះនៃរបួស
    • ជម្ងឺលឹង្គកាច់កោងនេះត្រូវាបានគេរាយការណ៍មកថា វាកើតឡើងដល់ទៅ៥ដងលើចំនួនប្រជាជនធម្មតា។
  6. អ្នកជក់បារីនិងអ្នកពិសារគ្រឿងស្រវឹង
    • មានភស្តុតាងខ្លះបាននិយាបង្ហាញថា ការពិសារគ្រឿងស្រវឹងនិងការជក់បារីពិតជាមានផលប៉ះពាល់សម្រាប់ជម្ងឺនេះ។
    • ថាតើកម្រិតនៃការជក់បារីនិងពិសារគ្រឿងស្រវឹងកម្រិតណាធ្វើអោយប៉ះពាល់ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយ។
  7. អាយុនិងវ័យ
    • ក្រុមមនុស្សដែលច្រើនកើតជម្ងឺនេះភាគច្រើនគឺមានអាយុចាប់ពី 60ឆ្នាំឡើងទៅ។
ការឈឺចាប់លិង្គ
ការឈឺចាប់អំឡុងពេលឡើងរឹងរបស់លិង្គគឺជាសញ្ញាបុរាណនៃដំណាក់កាល Peyronie ស្រួចស្រាវ

រោគសញ្ញានិងរោគសញ្ញារបស់អ្នកជំងឺផយរ៉ូនីត្រូវតែបែងចែកជា ២ ដំណាក់កាល

  1. ដំណាក់កាលធ្ងន់ធ្ងរ - ចាប់ពី 6-18 ខែនៃជម្ងឺនេះឡើងទៅ ធ្វើទុក្ខដូចជាឈឺនៅពេលលឹង្គឡើងរឹង នេះហើយជាហេតុផលដែលពួកគាត់តែងតែត្អូញត្អែរ។ នៅពេលដែលភាពជឿនលឿនមានលក្ខណៈខុសប្រក្រតីនៅតែដើរទៅមុខ ដូច្នេះការព្យាបាលដោយប្រើវិធីជាក់លាក់ណាមួយ នឹងត្រូវណែនាំឡើយ។ យើងអាចព្យាបាលត្រឹមតែបំបាត់ការឈឺចាប់ និងការប្រើប្រភេទអាហារបំប៉នតែប៉ុណ្ណោះ។
  2. ដំណាក់កាលរាំរ៉ៃ - ភាពកាច់កោងនៃតួលឹង្គក្នុងដំណាក់កាលនេះ នឹងមានភាពនឹង។ មិនមានការឈឺ ហើយគាត់មិនសូវត្អូញត្អែរថាឈឺប៉ុន្មាននោះទេ។ វិធីព្យាបាលដ៏ជាក់លាក់នឹងត្រូវណែនាំនៅក្នុងដំណាក់កាលនេះ។

ការពិនិត្យដែលមានភាពសុក្រិតគួរត្រូវធ្វើឡើងនៅពេលលឹង្គឡើងរឹងទើបទទួលបានលទ្ធផលច្បាស់លាស់ ហើយត្រូវពិនិត្យមើលទៅលើទំហំនៃភាពកោងរបស់លឹង្គ ទំហំការឈឺចាប់នៅពេលប្រតិបត្តិការ ពិនិត្យមើលកំរាស់ផ្លែស្នាមនិងទីតាំងដែលកើតនៅលើលឹង្គអោយបានច្បាស់។ ការប្រើអេកូជួយពិនិត្យក៏ដូចជាការអេកូដបប្ល័រលើលឹង្គ ឬការថតស្កែនដោយម៉ាស៊ីន អេម អារ៍ អៃ ពិតជាជំនួយយ៉ាងសំខាន់។

យកថេប្លេត
ការប្រើថ្នាំតាមមាត់បង្ហាញពីអត្ថប្រយោជន៍ខ្លះចំពោះការព្យាបាលជំងឺផេយ៉ុននី។

វិធីសាស្ត្រការព្យាបាលអាចបែងចែកចេញជា២យ៉ាងធំៗ ៖

  1. ព្យាបាលដោយការមិនវះកាត់
    • ការប្រើថ្នាំតាមមាត់-ផ្អែកលើការណែនាំរបស់សមាគមទឹកនោមអាមេរិកាំង NSIAD វីតាមីនអ៊ីនិងអូមេហ្គា ៣ ត្រូវបានណែនាំ
    • ការចាក់ពពួក Intralesional - វាអាចការពារការបង្កើតកំណក ហើយវាពិតជាទទួលបាលលទ្ធផលល្អសម្រាប់ជម្ងឺនេះ។
  2. ការព្យាបាលដោយការវះកាត់
    • ការវះកាត់នឹងត្រូវបានណែនាំអោយប្រើប្រាស់នៅពេលបរាជ័យក្នុងវិធីការព្យាបាលដោយវះកាត់។
    • ពេលវេលាដែលល្អក្នុងការវះកាត់ព្យាបាល គឺក្នុងអំឡុងពេល 3ខែបន្ទាប់ពីភាពខុសប្រក្រតីនៃលឹង្គមិនឈានទៅមុខ ហើយមិនមានការឈឺចាប់។
    • មានបចេ្ចកទេសវះកាត់ជាច្រើនដែលមានផលស្មុគស្មាញកើតឡើង- លឹង្គមិនដំណើរការ(លឹង្គងាប់), លឹង្គខ្លីជាងមុន, ភាពមិននឹងនរនៃលឹង្គ, ឈឺលឹង្គរហូត, ភាពកោងនៃលឹង្គអាចត្រឡប់មកវិញក្រោយពីវះកាត់ហើយ។
ការវះកាត់
វិធីសាស្ត្រវះកាត់ត្រូវបានណែនាំនៅពេលបរាជ័យឬមិនពេញចិត្តពីការព្យាបាលដោយមិនវះកាត់។

ជម្ងឹលឹង្គកាច់កោង មានការប្រែប្រួលខុសការស្មាន ដូច្នេះហើយសូមអ្នកជម្ងឺញគម្បីគែរស្វែងការផ្តល់ប្រឹក្សាអោយបានលឿនតាមដែលអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នកមានសំនួរ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញផ្នែកប្រព័ន្ធទឹកនោម ហើយលោកក៏នៅអាចទាក់ទងមកខ្ញុំដើម្បីជជែកពីបញ្ហានេះបានដូចគ្នាផងដែរ។

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
Dr.Pom WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ការប្រើប្រាស់ឧបករណ៍សុងស៊ីស្តូស្កូបដែលមានភាពបត់បែន

សេវាកម្មមួយទៀតដែលអ្នកជំងឺទំនងជាស្នើសុំឱ្យធ្វើគឺ "ការថតចម្លង cystoscopy"។ មុន​នឹង​និយាយ​អ្វី​មួយ​អំពី​រឿង​នោះ សូម​ចូល​ទៅ​មើល​ប្រវត្តិ​របស់​វា​សិន។ ការពិនិត្យ cystoscopy មុខងារដំបូងបង្អស់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1878 ដោយ Carl-Friedrich Nitze និង Leiter នៅពេលនោះវាត្រូវបានគេហៅថា "Rigid cystoscopy" រូបរាងរបស់វារឹង មិនអាចបត់បែន ឬកោងដោយ...

តើឧបករណ៍បាញ់ចំហាយទឹកអាចធ្វើអោយក្រពេញប្រូស្តារួមតូចដោយរបៀបណា?

សំណួរជាច្រើនពីអ្នកជំងឺលើការព្យាបាលក្រពេញប្រូស្តាតថ្មីនេះ! នោះហើយជាមូលហេតុដែលអត្ថបទនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញអំពីវិធីដែលការព្យាបាលដោយចំហាយទឹក ក្រពេញប្រូស្តាតអាចបង្រួញក្រពេញប្រូស្តាត។ យើងទាំងអស់គ្នាដឹងហើយថា Benign prostatic hyperplasia (BPH) ត្រូវបានរកឃើញជាទូទៅចំពោះសុភាពបុរសដែលមានអាយុលើសពី 50 ឆ្នាំ។ ដោយ​វា…

សេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពីទទូលការព្យាបាលដោយការបាញ់ចំហាយទឹកព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក

ការជឿនលឿននៃបច្ចេកវិជ្ជាព្យាបាលជម្ងឺក្រពេញប្រូស្តាតស្រាល (BPH) ឥឡូវនេះគឺឆ្ពោះទៅរក "នីតិវិធីរាតត្បាតតិចតួចបំផុត" ។ ការព្យាបាលដោយចំហាយទឹក គឺជានីតិវិធីថែទាំមួយថ្ងៃ ដែលចំណាយពេលតិចជាង 10 នាទី។ នៅក្នុងប្រធានបទនេះនឹងផ្តោតជាសំខាន់លើដំណើរការក្រោយនីតិវិធីសម្រាប់ការណែនាំអ្នកជំងឺ។ អ្វី​ទៅ​ជា​ជំងឺ​ប្រូស្តាត Benign Prostatic? តើអ្នកអាចកម្ចាត់វាបានទេ? ត្រូវ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Professional Thai Urologist

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត