ជម្ងឺត្បៀតរន្ធបង្ហួរនោម ការស្ពៀតភ្នាស់សាច់ក្នុងរន្ធបង្ហួរនោម

ប្រធានបទ ការរឹតបន្តឹងបំពង់ទឹកនោម
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

ជម្ងឺត្បៀតរន្ធបង្ហួរនោម ជាជម្ងឺសាមញ្ញមួយដែលអ្នកជម្ងឺតែងតែមានវត្តមាននៅក្នុងបន្ទប់ពិគ្រោះជម្ងឺរបស់ខ្ញុំ។ ការត្បៀតរន្ធបង្ហួរនោម ត្រូវបានកំនត់និយមន័យថាជាការពាក់ព័ន្ធទៅនឹងភាពរួមតូចនៃផ្នែកខ្លះនៅក្នុងរន្ធបង្ហួរនោមរបស់យើង។ មានរបាយការណ៍ពីសហរដ្ឋអាមេរិកសរសេរបញ្ជាក់ថា ចំនួនប្រហែល 0,9% នៃជម្ងឺត្បៀតរន្ធបង្ហួរនោមនេះបានកើតឡើងលើបុរស ហើយវានឹងមានភាពកើនឡើងជាលំដាប់ នៅពេលពួកគាត់មានអាយុពី 65 ឡើងឆ្នាំទៅ។

ជម្ងឺត្បៀតរន្ធបង្ហួរនោម
ការស្ពៀតភ្នាស់សាច់ក្នុងរន្ធបង្ហួរនោម
រយៈពេលវែងនៃការបញ្ចូលបំពង់បង្ហួរនោមគឺជាមូលហេតុទី ១ នៃការតឹងណែននៃបង្ហួរនោម។

មូលហេតុនៃជម្ងឺត្បៀតរន្ធបង្ហួរនោមនេះ ត្រូវបានចែកចេញជា 4កត្តាធំៗ ៖

  1. គ្មានប្រភព
    • 33% អាចកើតឡើងដោយខ្លួនឯង
    • ត្រូវបានរាយការណ៍មកថា ច្រើនកើតលើបុរសវ័យក្មេង
    • មិនបានសំគាល់ប្រវត្តិពីវ័យក្មេងដែលធ្លាប់ទទួលរងឧបទ្ទវហេតុ ឬមានរងរបួសនៅលើប្រដាប់បន្តពូជ (លឹង្គ)។
  2. កើតឡើងដោយចៃដន្យដោយសារផ្នែកវេជ្ជសាស្ត្រ
    • 33% អាចកើតឡើងដោយខ្លួនឯង
    • មានប្រវត្តិធ្លាប់សុងវះកាត់ក្នុងរន្ធបង្ហួរនោមមកពីមុន
    • មានប្រវត្តិដាក់បំពង់សុងនោមរយៈពេលយូរ
  3. ការរលាក
    • 15% អាចកើតឡើងដោយខ្លួនឯង
    • មានប្រវត្តិរលាកក្នុងរន្ធបង្ហួរនោម ដូចជាជម្ងឺកាមរោគជាដើម
  4. រងរបួសដោយឧបទ្ទវហេតុ
    • 19% អាចកើតមានឡើងដោយខ្លួនឯង
    • មានប្រវត្តិរងរបួសដោយការប៉ះទង្គិចលើប្រដាប់បន្តពូជ
    • មានប្រវត្តិរងរបួសឆ្អឹងអាងត្រគៀក
    • មានប្រត្តិរងរបួសបាក់លឹង្គ
ការបាក់ឆ្អឹងអាងត្រគាក
ភាពតឹងណែននៃបង្ហួរនោមអាចជាផលវិបាកបន្ទាប់ពីការបាក់ឆ្អឹងអាងត្រគាក។

នៅពេលដែលរន្ធបង្ហួរនោមទទួលរងការខូចខាត ដោយសារមូលហេតុជាច្រើនដូចបានរៀបរាប់ខាងលើនេះ ជាលទ្ធផលវានឹងបង្ករអោយមានស្លាកស្នាម ស្លាកស្នាមនេះឯងដែលបង្ករអោយកើតការត្បៀតនៅខាងក្នុងរន្ធបង្ហួរនោម។ ការកើតស្លាកស្នាមនៅខាងក្នុងនេះ ត្រូវចំណាយពេលខ្ទង់អាទិត្យ ខ្ទង់ខែ ឬអាចដល់ខ្ទង់ឆ្នាំក៏អាចថាបាន អាស្រ័យលើសុខភាពរៀងៗខ្លួន។

ឃើញថាអ្នកជម្ងឺប្រភេទនេះភាគច្រើនតែងតែមកជួបខ្ញុំជាមួយនឹងអាការៈនោមខ្សោយ ឬមានអារម្មណ៍ថានោមតឹងនៅពេលនោមម្តងៗ។ នៅពេលអាការៈនៃការត្បៀតរន្ធបង្ហួរនោមនេះត្រូវបានសង្ស័យ វិធានការសុងចូលទៅមើលដែលយើងហៅថា ស៊ីស្តូស្កូប visualized cystoscopy នឹងត្រូវណែនាំអោយអ្នកជម្ងឺធ្វើ រួមផ្សំជាមួយការប្រើប្រភេទថ្នាំកុងត្រាស់ផងដែរ ក្នុងគ្រាចាំបាច់។

ស្ទ្រីមមិនល្អ
លំហូរទឹកនោមខ្សោយគឺជារោគសញ្ញាសំខាន់នៃការតឹងណែននៃបង្ហួរនោម។

ជំហ៊ានទី២ ការពិភាក្សាជាមួយអ្នកជម្ងឺទាក់ទងទៅនឹងវិធានការព្យាបាលនិងក្រោយការព្យាបាល ក៏ដូចជាការតាមដានក្រោយពេលព្យាបាល នឹងត្រូវជជែកគ្នាជាមួយអ្នកជម្ងឺអោយបានល្អិតល្អន់ ពីព្រោះវាអាចពាក់ព័ន្ធទៅនឹងការកើតស្នាមផ្លែនាពេលអនាគតបន្ទាប់ពីមានការសុងឬវះកាត់រួចហើយ។

នេះគឺជា វិធីព្យាបាល នៅលើការរឹតបន្តឹងបង្ហួរនោម។

បច្ចេកវិទ្យាឡាស៊ែរ
បច្ចេកវិទ្យាឡាស៊ែរទំនើបអាចត្រូវបានប្រើក្នុងការព្យាបាលការតឹងបំពង់នោម។
  1. ការប្រើឧបករណ៍ពង្រីករន្ធបង្ហួរនោម Urethral dilation
    • ការពង្រីករន្ធបង្ហួរនោមដោយាប្រើម៉ាតាលីកក្នុងការពង្រីក កិច្ចការនេះត្រូវបានអនុវត្តដោយគ្រូពេទ្យប្រព័ន្ធទឹកនោម ជាមួយនឹងលទ្ធផលដែលមានលក្ខណៈអាចប្រកួតប្រជែងបាន ពាក់ព័ន្ធជាមួយអាត្រាការកើតឡើងមកវិញ នេះប្រសិនបើធៀបជាមួយការវះកាត់។
    • 60% អាចកើតឡើងវិញ បន្ទាប់ពីមានការតាមដានរយៈពេល48ខែក្រោយការវះកាត់។
  2. ការប្រើកាំបិតត្រជាក់ក្នុងការឆ្វៀលកាត់ផ្ទាល់ Direct vision cold knife urethrotomy
    • ការវះកាត់ដោយប្រើកាំបិតត្រជាក់នៅក្នុងរន្ធបង្ហួរនោមដែលត្បៀត វាជាបច្ចេកទេសដ៏សាមញ្ញមួយក្នុងចំណោមបច្ចេកទេសដទៃទៀតរបស់គ្រូពេទ្យផ្នែកប្រព័ន្ធទឹកនោម។
    • 50% អាចកើតឡើងវិញ បន្ទាប់ពីមានការតាមដានរយៈពេល48ខែក្រោយការវះកាត់។
  3. ការវះកាត់ដោយប្រើកាំបិតអគ្គិសនី Direct vision laser urethrotomy
    • វិធីតែមួយដូចនឹងការប្រើកាំបិតត្រជាក់ដែរ ខុសគ្នាត្រង់ កាំរស្មីតែប៉ុណ្ណឹង
    • លទ្ធផលមានលក្ខណៈប្រកួតប្រជែង
  4. ការវះកាត់ជួសជុលឡើងវិញក្នុងរន្ធបង្ហួរនោម Urethroplasty
    • ជាវិធានដ៏មានបទដ្ឋានមួយសម្រាប់ជម្ងឺត្បៀតរន្ធបង្ហួរនោម ក្នុងលក្ខខណ្ឌមានស្នាមផ្លែដែលមានប្រវែងពី ២សង់ទីម៉ែត្រឡើងទៅ។
    • ទទួលបានអាត្រាជោគជ័យខ្ពស់នឹងមិនងាយកើតឡើងវិញ
ការវះកាត់ជួសជុលឡើងវិញក្នុងរន្ធបង្ហួរនោម Urethroplasty
ប្រសិនបើមានការប៉ះទង្គិចផ្នែកបង្ហួរនោមយូរការវះកាត់បើកចំហបង្ហាញលទ្ធផលល្អបំផុត។

ដូចដែលខ្ញុំនិយាយតាំងពីដើមទីថា ក្នុងវិធាននីមួយៗទាំងអស់នេះបន្ទាប់ពីអនុវត្តហើយ សុទ្ធតែពាក់ព័ន្ធជាមួយបញ្ហាការកើតស្នាមផ្លែតាមលក្ខណៈធម្មជាតិទាំងអស់។ ដូច្នេះអ្វីដែលយើងអាចជួយបាន គឺការដែលយើងត្រូវធ្វើការតាមដានអោយបានទៀតទាត់ដើម្បីយើងបានដឹងមុនក្នុងករណីវាកើតឡើងមកម្តងទៀត។ ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗក្នុងរឿងនេះ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធទឹកនោមក្នុងការពិភាក្សា ហើយលោកអ្នកក៏អាចទំានាក់ទំនងមកខ្ញុំបានដូចគ្នាផងដែរ។ សូមអរគុណ ខ្ញុំ។ ថែរក្សា!

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ឧបករណ៍វាស់កម្លាំងនោម មធ្យោបាយព្យាបាលដោយគ្មានការវះកាត់នឹងអាចស្ទង់ដឹងពីកម្លាំងនោមបាន

ថ្ងៃនេះយើងនឹងស្វែងយល់អំពីឧបករណ៍ប្រើប្រាស់របស់ Uroflowmetry ។ ខ្ញុំមានអ្នកជំងឺជាច្រើនដែលបានទៅមើលគ្លីនិច urology របស់ខ្ញុំជាមួយនឹងការត្អូញត្អែរយ៉ាងខ្លាំងអំពីលំហូរទឹកនោមខ្សោយ។ រោគ​សញ្ញា​ប្រភេទ​នេះ- ការ​នោម​ខ្សោយ​គឺ​ជា​ការ​ត្អូញត្អែរ​ខាង​ផ្លូវ​អារម្មណ៍​ខ្លាំង​ណាស់ ហើយ​វា​ពិបាក​នឹង​ធ្វើ​ការ​វាស់វែង​តាម​បែប​វិទ្យាសាស្ត្រ​ក្នុង​ចំណោម​បុគ្គល​ម្នាក់ៗ។ ខ្ញុំតែងតែរត់…

ការព្យាបាលជម្ងឺក្រិនសាច់លឹង្គឬ Peyronie ដោយរលកឆក់ Extracorporeal

ជំងឺ Peyronie ឬលិង្គកោង គឺជាបញ្ហាមួយដ៏គួរឱ្យរំខានបំផុតសម្រាប់សុភាពនារីទាំងឡាយដែលទទួលរងពី។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​អសមត្ថភាព​ក្នុង​ការ​រួមភេទ​អាច​នឹង​ជួប​ប្រទះ។ វានៅតែសំណាងសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពស្រាល ដោយសារតែពួកគេទើបតែអាចរួមភេទបាន ផ្ទុយទៅវិញ…

វិធីព្យាបាលភាវៈកង្វះអ័រមនបុរសឬ hypogonadism លើបុរសដោយប្រើបច្ចេកទេស hCG monotherapy

ឥឡូវនេះមួយថ្ងៃសុភាពនារីមកជួបខ្ញុំជាមួយនឹងបញ្ហារោគសញ្ញា hypogonadism ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីវិធីជំនួសថ្មីដើម្បីព្យាបាលជំងឺប្រភេទនេះដោយប្រើការព្យាបាលដោយ hCG monotherapy ជាមួយនឹងថ្នាំផ្អែកលើភស្តុតាង។ យើងនឹងយកចិត្តទុកដាក់ចំពោះ hypogonadism ចាប់ផ្តើមយឺតដែលទាក់ទងនឹងដំណើរការនៃភាពចាស់តែប៉ុណ្ណោះ ហើយនេះគឺជានិយមន័យ។ ការថយចុះកម្តៅ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ "Urethral stricture: narrowing of urethral lumen"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖