fbpx

ជម្ងឺរាន់នោម ការលិចនោមមុនទៅដល់បន្ទប់ទឹក

Stress incontience
FB Dr Soarawee
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

និយមន័យទូទៅនៃជម្ងឺរាន់នោម គឺចង់សំដៅទៅលើសភាវៈដែលមិនអាចទប់ទឹកនោមបានរាល់ពេលមានការឈឺនោមម្តងៗ ជាលទ្ធផលធ្វើអោយមានការលិចនោមម្តងម្កាល។ មូលហេតុចម្បងនៃជម្ងឺនេះត្រូវបានគេ ចំនែកជា៣ប្រភេទធំៗ ៖

  1. សាច់ដុំប្លោកនោមរំញោចលឿនពេក ប្លោកនោមប្រៀបដូចជា ម៉ូទ័របូមទឹក វាធ្វើតួនាទីកន្រ្តាក់នឹងច្របាច់ទឹកនោមអោយចេញមកខាងក្រៅរាងកាយ នៅពេលទឹកនោមពេញក្នុងប្លោកនោម។ ក្នុងសភាវៈធម្មតា នៅពេលដែលប្លោកនោមកន្រ្តាក់ឬច្របាច់វានឹងសាងអារម្មណ៍នៃការចង់ឈឺនោមកើតឡើង ពេលនោះហើយជាពេលដែលមនុស្សយើងមានអារម្មណ៍ចង់ទៅបត់ជើងតូច(នោម)ក្នុងបន្ទប់ទឹក ដោយគ្មានទទួលរងផលរំខានអ្វីទាំងអស់។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងសភាវៈមួយដែលយើងបាត់បង់ការបញ្ជាលើប្លោកនោមរបស់យើង ដោយសារបញ្ហាសាច់ដុំប្លោកនោមមានដំណើរការខុសប្រក្រតី ពេលនោះហើយដែលយើងមិនអាច់ទប់បាន ហើយវាអាចនឹងលិចចេញមក មុនពេលដែលយើងទៅដល់ក្នុងបន្ទប់ទឹក។
  2. ភាពខ្សោយនៃការកន្ត្រាក់សាច់ដុំប្លោកនោម ជាទូទៅសាច់ដុំប្លោកនោម ស្រដៀងទៅនឹងប៉េងប៉ោងដែលអាចរីកនិងរួមបាន មុខងារមួយនេះអំណោយផលក្នុងការផ្ទុកទឹកនោមក្នុងប្លោកនោមអោយបានយូរ។ ក្នុងលក្ខខណ្ឌណាមួយដែលបង្ករអោយមានផលរំខានដល់ភាពរីកឬរួមនៃប្លោកនោមនេះ ទឹកនោមក្នុងប្លោកនោមវានឹងព្យាយាមរត់រកកន្លែងចេញ ដែលជាធម្មតាគឺមានតែផ្លូវបង្ហូរចេញពីប្លោកនោមួយគត់ ដែលយើងហៅថាបង្ហួរនោមនេះឯង។
  3. ប្រព័ន្ធសរសៃប្រសាទប្លោកនោមដែលមានការបញ្ជាលឿន ករណីនៃជម្ងឺរាន់នោមនេះ ពេលខ្លះកើតឡើងដោយសារប្រព័ន្ធសរសៃប្រសាទប្លោកនោមឆ្លើយតបលឿនឬបញ្ជាលឿនពេក ដូច្នេះហើយទើបយើងជួបប្រទះជាមួយនឹងការលិចនោម មុនពេលដែលយើងទៅដល់ក្នុងបន្ទប់ទឹក។

ជម្ងឺរាន់នោមត្រូវបានរាយការណ៍មកថាជាជម្ងឺដ៏សាមញ្ញទី២ ក្នុងចង្កោមជម្ងឺប្រព័ន្ធទឹកនោមបន្ទាប់ពីជម្ងឺមួយទៀតដែលយើងហៅថា ជម្ងឺទប់នោមមិនបាន stress incontinence ។ មានការអះអាងថា ពាក់ព័ន្ធទៅនឹងកំនើននៃអាយុ aging ភាពធាត់នៃរាងកាយ obesity គឺជាកត្តានាំមុខទៅកាន់ជម្ងឺរាន់នោមនេះ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺថាជម្ងឺរាន់នោមនេះភាគច្រើនតែងកើតលើបុរស។

Aging
Aging is one factor involved with UI.

នៅពេលដែលអ្នកជម្ងឺមកដល់បន្ទប់ព្យាបាលរបស់ខ្ញុំ ការសាកសួរនូវប្រវត្តិជម្ងឺក៏ដូចជាការពិនិត្យរាងកាយ ព្រមទាំងតេស្តដ៏សំខាន់ផ្សេងទៀតនឹងត្រូវណែនាំ ដើម្បីធ្វើរោគវិនិច្ឆ័យ។ មគ្គុទេសណែនាំរបស់សមាគមជម្ងឺប្រព័ន្ធទឹកនោមសហរដ្ឋអាមេរិក បានចំានាត់ថ្នាក់ការព្យាបាលជម្ងឺនេះចេញជាបីកម្រិតផ្សេងៗគ្នា។

  1. ព្យាបាលដោយកែប្រែទម្លាប់ ៖
    • ហ្វឹកហាត់ប្លោកនោមដោយការកំនត់ម៉ោងចូលបន្ទប់ទឹកអោយបានត្រឹមត្រូវ
    • កែទម្លាប់ការបរិភោគអាហារ
    • កុំបរិភោគសារជាតិណាដែលងាយរំញោចប្លោកនោម ដូចជាកាហ្វេអ៊ីនឬបារី
    • ហ្វឹកហាត់សាច់ដុំអាងត្រគៀកអោយបានរឹងមុំា
Caffeine
Avoid caffeine can possibly improve UI.
  1. ការប្រើប្រាសឳសថ
    • ពពួកភ្នាក់ងារប្រឆាំងការរំញោច Antimuscarinic agents
    • ពពួកបេតា៣ Beta-3 agonists
  2. ការចាក់ថ្នាំប្រភេទ បូទូលីនាម ថុកស៊ីន botulinum toxin injection
    • សារធាតុ ថុកស៊ីន នឹងធ្វើអោយជាលិកាសាច់ដុំប្លោកនោមស្ពឹក ហើយវាមានប្រសិទ្ធិភាពជួយអោយការរំញោចយឺតជាងមុន ដែលជារឿងល្អសម្រាប់ជម្ងឺរាន់នោម។
    • ប្រសិនបើអាការៈល្អប្រសើរ យើងនឹងបន្តការចាក់ថ្នាំរៀងរាល់៦ខែម្តងតាមតម្រូវការជាក់ស្តែង។
Botox
Endoscopic botox injection has a role in UI treatment.

ចូរចងចាំថា លទ្ធផលនៃការប្រែប្រួលនៃជម្ងឺរាន់នោមនេះមិនអាចប៉ាន់ស្មានទុកជាមុនឡើយ នេះហើយជាហេតុផលដែលវេជ្ជបណ្ឌិតជម្ងឺប្រព័ន្ធទឹកនោមតែងតែចង់ជួបជជែកជាមួយអ្នកជម្ងឺផ្ទាល់ដើម្បីកំនត់គោលដៅនៃការព្យាបាលអោយបានច្បាស់លាល់។ ប្រសិនបើលោកអ្នកមានសំនួរ ឬលោកអ្នកត្រូវការពិភាក្សាផ្ទាល់ក្នុងរឿងនេះ សូមលោកអ្នកស្វែងរកវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធទឹកនោមដើម្បីពិភាក្សាជាមួយ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចជជែកជាមួយខ្ញុំចំពោះបញ្ហាខាងលើបានដូចគ្នាផងដែរ។ ជួបគ្នាក្នុងប្រធានបទជម្ងឺប្រព័ន្ធទឹកនោមផ្សេងៗទៀតក្នុងពេលខាងមុខ។

Urology
Urologist is a specialist who take care of UI.
Free 1
Free 2
WhatsApp BW 3
Telegram Final
LINE

ប្រធានបទនៅលើ អ៊ប៉សស្ត្រី

Stress incontinence Topic

ជម្ងឺទប់នោមមិនជាប់ ជម្ងឺដែលបង្ករការអៀនខ្មាស់

ការនោមទាស់ស្ត្រេសគឺជាការបាត់បង់ទឹកនោមភ្លាមៗដោយអចេតនាដែលទាក់ទងនឹងការកើនឡើងនៃសម្ពាធក្នុងពោះ។ SUI ប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតរបស់អ្នកជំងឺដោយធ្វើឱ្យពួកគេខ្វះទំនុកចិត្តលើការប្រាស្រ័យទាក់ទងក្នុងសង្គមដោយសារក្លិនទឹកនោមដែលហូរចេញពីច្រមុះរបស់ពួកគេ។ អ្នកជំងឺនឹងមកការិយាល័យអៀរហ្ស៊ីជានិច្ចអានបន្ត “Stress urinary incontinence: The embarrassing symptom“

Incontinence Topic

ការទប់នោមមិនជាប់ តាមទ្រឹស្តីទូទៅ

ការនោមទាស់ឬការលេចនោមដោយអចេតនាគឺជាប្រធានបទរបស់យើងហើយយើងនឹងពិភាក្សាអំពីវានៅថ្ងៃនេះ។ ខ្ញុំត្រូវប្រាប់អ្នកថាបញ្ហានេះមិនមែនជាបញ្ហាដែលគំរាមកំហែងដល់អាយុជីវិតនោះទេប៉ុន្តែវាជាភាពធ្ងន់ធ្ងរដែលប៉ះពាល់ដល់គុណភាពនៃជីវិតប្រសិនបើមាននរណាម្នាក់ធ្លាប់ឆ្លងកាត់។ រោគសញ្ញាគួរឱ្យខ្មាស់អៀននេះកើតឡើងជាញឹកញាប់នៅពេលមនុស្សកាន់តែចាស់។ នេះអានបន្ត “Urinary incontinence: General ideas“

BPS

“ជម្ងឺឈឺផ្លោកនោម” ជម្ងឺដែលនៅរាំរ៉ៃហើយប៉ះពាល់នឹងកាត់បន្ថយគុណភាពជីវិតនៃការរស់នៅ

ចំនួនដ៏ច្រើននៃអ្នកជំងឺស្ត្រីដែលកំពុងនៅការិយាល័យរបស់ខ្ញុំជាមួយនឹងការរំខាននៃរោគសញ្ញានៃប្លោកនោម។ អ្នកជំងឺពួកគេនឹងដឹងថាឥឡូវនេះពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការដើរជុំវិញគ្លីនិកនិងមន្ទីរពេទ្យពីព្រោះដើម្បីស្វែងរកថ្នាំនិងការព្យាបាលជាក់លាក់សម្រាប់លក្ខខណ្ឌរបស់ពួកគេ។ ហើយវាបង្ហាញឡើងជាមួយអានបន្ត “Bladder pain syndrome: A disease which long-lasting impact on QoL“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ“ Urge incontinence (UI): Urine leaking before getting to toilet

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖