fbpx

ជម្ងឺទប់នោមមិនជាប់ ជម្ងឺដែលបង្ករការអៀនខ្មាស់

Stress incontinence Topic
FB Dr Soarawee
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ជម្ងឺទប់នោមមិនជាប់ ដែលយើងហៅជាភាសាអង់គ្លេសថា Stress urinary incontinence (SUI) វាជាការបាត់បង់ការបញ្ជានៃសាច់ដុំប្លោកនោម ដែលវាទំនងជាពាក់ព័ន្ធជាមួយនឹងសម្ពាធនៅខាងក្នុងពោះរបស់យើង។ ជម្ងឺទប់នោមមិនជាប់ វាបានលជះឥទ្ធិពលមកលើគុណភាពនៃជីវិតរបស់យើង ដោយវាបង្ករអោយយើងលែងមានទំនុកចិត្តនៅពេលដែលយើងត្រូវចូលរួមក្នុងសកម្មភាព សង្គមមួយ មូលហេតុនៃការលែងមានទំនុកចិត្តគឺដោយសារតែក្លិនទឹកនោមដែលជះឆួលមកដល់ច្រមុះអ្នកដែលនៅក្បែរយើងនោះឯង។ អ្នកជម្ងឺប្រភេទនេះតែងតែមកមកជួបខ្ញុំជាមួយអាការៈទប់នោមមិនជាប់រហូតដល់លិចនោម តាមរយៈកត្តាជម្រុញដូចខាងក្រោម ៖

Cough
ការលេចធ្លាយទឹកនោមអំឡុងពេលក្អកគឺជាសញ្ញាបុរាណនៃភាពតានតឹង។
  • ការក្អក
  • ការសើច
  • ការកណ្តាស់
  • ប្រឹងហាត់ប្រាណ ឬប្រឹងលើករបស់ធ្ងន់
Lifting object
ការលើកវត្ថុធ្ងន់ ៗ អាចធ្វើឱ្យទឹកនោមលេចចេញបាន។

មូលហេតុនៃជម្ងឺនេះ គេបានបែងចែកចេញជា ២កត្តាបង្ករធំៗ

  1. សាច់ដុំអាងត្រគៀកមិនដំណើរការ - ដូចយើងដឹងហើយថាប្រព័ន្ធដ៏ស្មុគស្មាញនៅក្នុងសាច់ដុំឆ្អឹងអាងត្រគៀក បានដើរតួយ៉ាងសំខានពាក់ព័ន្ធទៅនឹងប្រព័ន្ធគ្រប់គ្រងការបញ្ចេញចោលទឹកនោម ម្លោះហើយអោយតែមានហេតុភេទណាមួយដែលរំខានមុខនាទីនៃប្រព័ន្ធទាំងអស់នេះ ជាលទ្ធផលវានឹងបង្ករអោយមានអាការៈនៃជម្ងឺទប់នោមមិនជាប់នេះកើតឡើងតែម្តង។
    • ជម្ងឺធាត់ -តួនាទីដោយឡែកផ្សេងទៀតនៃប្រព័ន្ធសាច់ដុំអាងត្រគៀក គឺវាបានបង្ករអោយសរីរាង្គមួយចំនួននៅក្នុងពោះរបស់យើងរីកកាន់តែធំ ដូចជាស្រទាប់ស្បែកក្នុងពោះសម្បូរទៅដោយខ្លាញ់, ពោះវៀន, ថ្លើម, អណ្តើក ដែលទាំងអស់នេះហើយបានប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំអាងត្រគៀក ធ្វើអោយការដំណើរការទទួលបានភាពខុសប្រក្រតី មុនពេលដែលវាគួរកើតមានចំពោះយើង។
    • ស្រ្តីក្នុងវ័យជិតអស់រដូវ - អ័រមនអេសស្ត្រូចេន ដើរតួយ៉ាងសំខាន់ចំពោះស្រ្តីក្នុងការធ្វើអោយរន្ធបង្ហួរនោមរបស់គាត់មានសំណើម ហើយចរន្តឈាមរត់បានយ៉ាប្រសើរ ប៉ុន្តែប្រសិនបើខ្វះអ័រមនអេសស្រ្តូចេនវិញ វានឹងផ្តល់ផលប៉ះពាល់ទៅនឹងប្រព័ន្ធគ្រប់គ្រងការបញ្ចេញចោលនៅក្នុងរន្ធបង្ហួរនោមរបស់ស្រ្តី។
    • ស្រ្តីដែលពរពោះច្រើនដង - នេះវាពាក់ព័ន្ធទៅនឹងអ្វីដែលខ្ញុំនិយាយរួចមកហើយ គឺរឿងធាត់នោះឯង។ ស្រ្តីដែលពរពោះច្រើនដង គឺបណ្តាលអោយសរីរាង្គនៅខាងក្នុងមានការប្រែប្រួល គឺមានការកើនឡើងនៃទម្ងន់ ដូចនេះហើយទើបស្រ្តីដែលពរពោះច្រើនដងនឹងប្រឈមជាមួយជម្ងឺទប់នោមមិនជាប់ជាងស្រ្តីទូទៅ។
    • ស្រ្តីដែលទទួលរងរបួសក្រោយការសម្រាល - ការសម្រាលជាលក្ខណៈធម្មជាតិ ជាទម្រង់មួយដែលអំប្រីយ៉ុងបានលូតលាស់ក្នុងស្បូន ដែលស្បូនស្ថិតនៅក្នុងទីតាំងឆ្អឹងអាងត្រគៀក ដូច្នោះស្រ្តីដែលសម្រាលកូនច្រើនដងតាមទម្រង់ធម្មជាតិវាពិតជាធ្វើអោយសាច់ដុំឆ្អឹងអាងត្រគៀកទទួលផលប៉ះពាល់ ហើយពេលខ្លះវានឹងអាចបាត់បង់មុខងារដែលធ្លាប់មានតាមលក្ខណៈធម្មជាតិរបស់វាទៀតផងដែរ។
    • ការក្អករាំរ៉ៃ និងការទល់លាមក - អាការៈអ្វីក៏ដោយ អោយតែមានភាពរាំរ៉ៃ នោះវានឹងបង្កើនសម្ពាធនៅក្នុងពោះយើងច្រើនជាងមុន សម្ពាធដែលកើនឡើងនេះឯងដែលទៅប៉ះពាល់មុខងារបស់ប្រព័ន្ធសាច់ដុំឆ្អឹងអាងត្រគៀក។
Obesity
ជាតិខ្លាញ់ក្នុងពោះកាន់តែច្រើនអាចបណ្តាលឱ្យមានដំណើរការមិនប្រក្រតីនៃជាន់អាងត្រគាក
  1. សរសៃប្រសាទនៃសាច់ដុំឆ្អឹងអាងត្រគៀកដែលទទួលរងការខូចខាតក្រោយការវះកាត់ឆ្អឹងអាងត្រគៀក - ការវះកាត់ដ៏មានទ្រុងទ្រាយធំនៅក្នុងពោះរបស់យើង ដូចជាការវះកាត់មហារីកក្រពេញប្រូស្តាត ជាលទ្ធផលវានឹងបង្ករអោយកើតជម្ងឺទប់នោមមិនជាប់ក្រោយពេលវះកាត់។
Major operation
ការវះកាត់ពោះវៀនធំ ៗ អាចបណ្តាលមកពី SUI ក្រោយការវះកាត់។

ជម្ងឺទប់នោមមិនជាប់ ត្រូវបានគេរាយការណ៍មកថាប្រហែល 15%បានកើតឡើងចំពោះស្រ្តីពេញវ័យ។ ហើយតែចំនួន 60%ប៉ុណ្ណោះចំពោះអ្នកកើតនេះដែលបានស្វែងរកការព្យាបាល។ អ្នកជម្ងឺប្រភេទនេះនៅពេលដែលពួកគាត់មកបន្ទប់ពិភាក្សាជម្ងឺរបស់ខ្ញុំ ខ្ញុំនឹងសាកសួរពីប្រវត្តិជម្ងឺយ៉ាងពេញលេញ ខ្ញុំនឹងពិនិត្យរាងកាយរបស់គាត់ ហើយនឹងធ្វើតេស្តមួយចំនួនក្នុងករណីចាំបាច់ក្នុងការអះអាងជម្ងឺនេះអោយបានច្បាស់ មុននឹងធ្វើរោគវិនិច្ឆ័យ។

ជម្រើសនៃការព្យាបាលជម្ងឺនេះនឹងផ្តល់ជូនចំនួន ៣ប្រភេទ ៖

  1. ការព្យាបាលតាមបែបប្រពៃណី
    • លំហាត់ប្រាណ Kegel exercises - អនុវត្ត 3ជុំតាមប្រភេទលំហាត់ប្រាណណែនាំអោយបានចំនួន10ដងនៃលំហាត់សាច់ដុំអាងត្រគៀកនេះ ។ ក្នុងក្បាច់នីមួយៗធ្វើវាអោយបាន 10វិនាទី ហើយក្នុងមួយថ្ងៃអនុវត្តអោយបាន៣ដង។
    • កំនត់ពេលនោម Voiding Schedule - កំនត់ម៉ោងចូលនោមអោយបានជាទៀងទាត់
    • ការសុងនោមសម្រាប់ស្រ្តី Passaries - វានឹងបានណែនាំក្នុងការណីតម្រូវអោយមានការសុងចូលទៅមើលក្នុងពេលធ្វើការពិនិត្យរាងកាយ។
Pelvic floor exercise
ការធ្វើលំហាត់ប្រាណនៅអាងត្រគាកអាចធ្វើឱ្យរោគសញ្ញា SUI ប្រសើរឡើង។
  1. ការប្រើប្រាសឳសថ
    • ពពួកថ្នាប្រឆាំងការរំញោចនៃប្រព័ន្ធប្រសាទ នឹងត្រូវបានប្រើបា្រស់ដើម្បីកាត់បន្ថយការរំញោចនៃប្លោកនោម។
    • ពពួកថ្នាំប្រឆាំងនិងភាពតប់ប្រម៉ល់ នឹងត្រូវប្រើប្រាស់ដើម្បីជួយអោយសាច់ដុំបង្ហួរនោមកន្ត្រាក់បានល្អ។
    • គ្រីមអ័រមនអេសស្ត្រូចេន អាចជួយផ្តល់សំណើមដល់ជាលិកាភ្នាសសាច់ខាងក្នុងបង្ហួរនោម ហើយវាថែមទាំងអាចជួយអោយប្រព័ន្ធបញ្ជានៃការទប់ទឹកនោមធ្វើការបានត្រឹមត្រូវផងដែរ។
Medication
ការសាកល្បងប្រើថេប្លេតប្រឆាំងនឹងការទប់ចិត្តអាចជាការព្យាយាមដ៏ល្អ។
  1. ការវះកាត់ដើម្បីដោះស្រាយបញ្ហា Surgical interventions
    • ការចាក់ថ្នាំដើម្បីពង្រីកបំពង់រន្ធបង្ហួរនោម
    • ការដាក់សុងពាក់កណ្តាល់នៅក្នុងបំពង់រន្ធបង្ហួរនោម

The important messages that we would like to inform the SUI patients is that there’s no such a single management which is the best for every SUI patients like a tailor-designed, actually, it is the step-by-step management advisement and setting up a goal together with patients. If you got any questions, you could text ខ្ញុំ directly. Take care!

Free 1
Free 2
WhatsApp BW 3
Telegram Final
LINE

ប្រធានបទនៅលើ អ៊ប៉សស្ត្រី

Stress incontience

ជម្ងឺរាន់នោម ការលិចនោមមុនទៅដល់បន្ទប់ទឹក

និយមន័យនៃការនោមទាស់គឺជាការដឹងភ្លាមៗនៃការបត់ជើងតូចដែលពិបាកនឹងទប់វាណាស់ដែលបណ្តាលអោយទឹកនោមខ្លះធ្លាយពេលខ្លះ។ ផ្នែកជីវវិទ្យានៃអាយភីអាចត្រូវបានគេចែកចេញជាបីផ្នែកធំ ៗ ។ ភាពខ្លាំងនៃសាច់ដុំប្លោកនោម - ប្លោកនោមគឺដូចជាម៉ាស៊ីនបូមទឹកមុខងាររបស់វាគឺធ្វើឱ្យនោមទាំងអស់ចេញពីទឹកនោមអានបន្ត “Urge incontinence (UI): Urine leaking before getting to toilet“

Incontinence Topic

ការទប់នោមមិនជាប់ តាមទ្រឹស្តីទូទៅ

ការនោមទាស់ឬការលេចនោមដោយអចេតនាគឺជាប្រធានបទរបស់យើងហើយយើងនឹងពិភាក្សាអំពីវានៅថ្ងៃនេះ។ ខ្ញុំត្រូវប្រាប់អ្នកថាបញ្ហានេះមិនមែនជាបញ្ហាដែលគំរាមកំហែងដល់អាយុជីវិតនោះទេប៉ុន្តែវាជាភាពធ្ងន់ធ្ងរដែលប៉ះពាល់ដល់គុណភាពនៃជីវិតប្រសិនបើមាននរណាម្នាក់ធ្លាប់ឆ្លងកាត់។ រោគសញ្ញាគួរឱ្យខ្មាស់អៀននេះកើតឡើងជាញឹកញាប់នៅពេលមនុស្សកាន់តែចាស់។ នេះអានបន្ត “Urinary incontinence: General ideas“

BPS

“ជម្ងឺឈឺផ្លោកនោម” ជម្ងឺដែលនៅរាំរ៉ៃហើយប៉ះពាល់នឹងកាត់បន្ថយគុណភាពជីវិតនៃការរស់នៅ

ចំនួនដ៏ច្រើននៃអ្នកជំងឺស្ត្រីដែលកំពុងនៅការិយាល័យរបស់ខ្ញុំជាមួយនឹងការរំខាននៃរោគសញ្ញានៃប្លោកនោម។ អ្នកជំងឺពួកគេនឹងដឹងថាឥឡូវនេះពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការដើរជុំវិញគ្លីនិកនិងមន្ទីរពេទ្យពីព្រោះដើម្បីស្វែងរកថ្នាំនិងការព្យាបាលជាក់លាក់សម្រាប់លក្ខខណ្ឌរបស់ពួកគេ។ ហើយវាបង្ហាញឡើងជាមួយអានបន្ត “Bladder pain syndrome: A disease which long-lasting impact on QoL“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ“ Stress urinary incontinence: The embarrassing symptom

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖