fbpx

ការនោមញឹកចំពោះកុមារ

Urinary frequency in Children (Overactive bladder in Children)
FB Dr Soarawee
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

កន្លងមកទាំងកុមារនិងមនុស្សធំសុទ្ធតែបានមកទទួលការព្យាបាលពីខ្ញុំពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធទឹកនោម។ ការនោមញឹកជាអាការៈមួយដែលខ្ញុំតែងតែបានលឺចេញពីអ្នកជម្ងឺដែលជាកុមារ ជាភាសាអង់គ្លេសគេហៅឈ្មោះជម្ងឺនេះថា “Urinary frequency” ។ ជម្ងឺនោមញឹកជាធម្មតាតែងតែមានអាការៈមួយផ្សេងទៀតចូលមកជាមួយ នោះគឺអាការៈ “បន្ទាន់នោម ឬរាន់នោម” អាការៈនៃជម្ងឺនេះអ្នកជំនាញវេជ្ជសាស្រ្តបានចំណាត់ថ្នាក់ជម្ងឺនេះទៅក្នុង ជម្ងឺឬអាការៈមួយដែលយើងហៅថា “ជម្ងឺប្លោកនោមកន្ត្រាក់លឿន” ហៅឈ្មោះជាភាសាអង់គ្លេស Overactive bladder syndrome (OAB) ។ អាការៈជម្ងឺនេះត្រូវបានគេសិក្សានឹងរាយការណ៍មកថា ប្រហែលជា 23% កើតមានចំពោះកុមារអាយុចាប់ពី 5ឆ្នាំ ហើយវានឹងថមថយទៅវិញប្រហែល 12% នៅពេលកុមារមានអាយុពី13ឆ្នាំ ជម្ងឺនេះមិនបានប៉ៈពាល់អ្វីធ្ងន់ធ្ងរដល់ការវិវឌ្ឍន៍សុខភាពរាងកាយរបស់កុមារ ឬក៍សភាវៈទូទៅរបស់កុមារឡើយ។

យើងនឹងជជែកគ្នាទាក់ទងទៅនឹង អ្វីដែលហៅថាជម្ងឺនោមញឹកនិងការរាន់នោម

Frequency
ភាពញឹកញាប់នៃទឹកនោមត្រូវបានគេកំណត់ថាជាការនោមច្រើនជាង ៨ ដងក្នុងមួយថ្ងៃ។

ការនោមញឹក (Urinary frequency)

  • ពេលថ្ងៃ - នោមប្រហែលជា 8ដងក្នុងមួយថ្ងៃ បរិមាណទឹកនោមតិចតួចពេលនោមចេញមកម្តងៗ។
  • ពេលយប់ - មួយយប់នោមលើសពីមួយដងឡើងទៅ
Urgency
អារម្មណ៍នៃការនោមច្រើនពេកគឺជារោគសញ្ញាមួយនៃរោគសញ្ញានៃការនោមនោម។

ការរាន់នោម (Urinary urgency)

  • មានអារម្មណ៍ថាពេលឈឺនោមម្តងៗ បើមិនប្រញ៉ាប់រត់ទៅបន្ទប់ទឹកទេនោះ ប្រហែលជាលិចដាក់ខោហើយ។

ពេលដែលគ្រូពេទ្យបានធ្វើការវិនិច្ឆ័យ គួបផ្សំនឹងការសាកសួរប្រវត្តិជម្ងឺនិងអាការៈជម្ងឺ ជាមួយការធ្វើតេស្ត៍មួយចំនួនបញ្ជាក់ហើយនោះ ចំនុចបន្ទាប់យើងនឹងជជែកគ្នាពាក់ព័ន្ធនឹងផែនការការព្យាបាល ដោយប្រើថ្នាំគ្រាប់និងការព្យាបាលដោយវិធានការអនុវត្តន៍ថែទាំសុខភាពផ្អែកលើការរស់នៅឬទម្លាប់ប្រចាំថ្ងៃ។

Coca cola
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនអាចបណ្តាលមកពីអូបា។
  1. វិធានថែទាំសុខភាពនិងទម្លាប់ប្រចាំថ្ងៃ
    • ផ្តល់ការអបរំនិងការយល់ដឹងដល់កុមារនិងអាណាព្យាបាល អោយយល់ដឹងអំពីបរិបទនៃជម្ងឺប្លោកនោមកន្រ្តាក់លឿន ជាមួយនឹងវិធានការការពារផ្សេងៗ។
    • កំនត់ពេលក្នុការនោម - ត្រូវកំនត់ម៉ោងអោយក្លាយជាទម្លាប់ ពី 2-3 ម៉ោងនឹងត្រូវទៅនោមម្តង (ទោះជាមិនឈឺនោមក៏ដោយចុ៎ះ) ក្នុងពេលថ្ងៃ។
    • បង្រៀនរបៀបត្រឹមត្រូវក្នុងការឈរនោម - គួរអោយកុមារឈរញែកជើងបន្តិច ហើយគួរមានជន្ទល់ឬប្រដាប់តោង ដើម្បីអោយការឈរមានលំនឹង (ក្នុងករណីចានបង្គន់ខ្ពស់ជាងរូបរាងឬសិរីរៈរបស់គាត់)។
    • កំនត់ការផឹកទឹកអោយបានតិចបំផុតមុនចូលដំណេក
    • ភេសជ្ជៈមួយចំនួនដែលបង្ករជម្ងឺប្លោកនោមកន្ត្រាក់លឿនមានដូចជា៖ ភេសជ្ជៈដែលមានសារធាតុកាហ្វអ៊ីន Caffeine drinks, សុកកូឡា chocolates, សារធាតុស៊ីទ្រុស citrus និងពពួកភេសជ្ជៈមានជាតិហ្គាសកាបូណាត carbonated drinks ។
    • ការកែលម្អលក្ខខណ្ឌនៃការទល់លាមក
Oral tablet
ពេលខ្លះការប្រើថ្នាំតាមមាត់អាចត្រូវការក្នុងការព្យាបាល OAB ។
  1. ការប្រើថ្នាំគ្រាប់
    • អុកស៊ីប៊ូទីនីន Oxybutynin គឺជាប្រភេថ្នាំគ្រាប់ដែលត្រូវបានអនុម័តដោយស្ថាប័នអាហារនិងឪសថសហរដ្ឋអាមេរិក សម្រាប់ប្រើព្យាបាលជម្ងឺប្លោកនោមកន្រ្តាក់លឿនចំពោះកុមារ។
    • ផលប៉ះពាល់ដ៏សាមញ្ញមួយពីថ្នាំនេះ (អុកស៊ីប៊ូទីនីន) គឺ៖ ស្ងួតមាត់, ស្ងួតភ្នែក, ស្ងួតស្បែក និងទល់លាមក។

ជាទូទៅនៅមានជម្រើសថ្នាំផ្សេងៗទៀតជាច្រើន ដែលមិនសរសរប្រាប់មុខងារការប្រើប្រាស់នៅក្នុងលិខិតថ្នាំផ្ទាល់ off-label ហើយក្នុងនោះក៏មានជាប្រភេទថ្នាំចាក់ផងដែរ ក្នុងករណីដែលអាការៈធ្ងន់ធ្ងរ។ ចំនុចសំខាន់ក្នុការព្យាបាលជម្ងឺនេះ ជាគោលគឺចង់អោយអ្នកជម្ងឺផ្ទាល់ក៏ដូចជាអាណាព្យាបាលយល់ពីបិរិបទនៃជម្ងឺនេះអោយបានច្បាស់ជាមុនសិន។ ប្រសិនបើលោកអ្នកមានសំនួរទាក់ទងនឹងជម្ងឺប្លោកនោមកន្រ្តាក់លឿនចំពោះកុមារនេះ

Realistic goal
ការកំណត់គោលដៅនៃការព្យាបាលពិតប្រាកដគឺជារឿងសំខាន់បំផុត។

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹង OAB នៅក្នុងកុមារអ្នកអាចពិភាក្សាជាមួយអ្នកជំនាញខាងជីវសាស្រ្តដែលអ្នកទុកចិត្តឬវាជាសេចក្តីរីករាយរបស់ខ្ញុំប្រសិនបើអ្នកផ្ញើរសារ ខ្ញុំ។ ជួបគ្នា​ពេលក្រោយ!

Free 1
Free 2
WhatsApp BW 3
Telegram Final
LINE

ប្រធានបទនៅលើ ជំងឺអ៊ប៉សគ្រូពេទ្យ

Ped Circum Topic pic

កាវះកាត់ចុងស្បែកលឹង្គមិនព្រលាត់លើកុមារ តើកុមារគ្រប់រូបចាំបាច់ត្រូវទទួលការវះកាត់ស្បែកចុងលឹង្គមិនព្រលាត់មែនទេ?

ក្នុងនាមជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ឪពុកម្តាយយើងពិចារណាលើអ្វីមួយដែលអាចធ្វើឱ្យកូន ៗ របស់យើងចាកចេញពីប្រតិបត្តិការដែលមិនចាំបាច់? ស្បែកដែលមិនមែនជាការថយក្រោយឬនៅក្នុងពាក្យវេជ្ជសាស្រ្ត“ ភីមីម” គឺជាបញ្ហាទូទៅមួយនៅក្នុងវិស័យជំងឺអ៊ប៉សលើកុមារដែលកើតមានជាញឹកញាប់ជាមួយនឹងសំណួរជាញឹកញាប់។ តើកូនប្រុសរបស់ខ្ញុំនឹងទទួលរងពីជំងឺ phimosis ដែរឬទេ?អានបន្ត “Pediatric Circumcision: Does all kids need to do so?“

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖