កន្លងមកទាំងកុមារនិងមនុស្សធំសុទ្ធតែបានមកទទួលការព្យាបាលពីខ្ញុំពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធទឹកនោម។ ការនោមញឹកជាអាការៈមួយដែលខ្ញុំតែងតែបានលឺចេញពីអ្នកជម្ងឺដែលជាកុមារ ជាភាសាអង់គ្លេសគេហៅឈ្មោះជម្ងឺនេះថា “Urinary frequency” ។ ជម្ងឺនោមញឹកជាធម្មតាតែងតែមានអាការៈមួយផ្សេងទៀតចូលមកជាមួយ នោះគឺអាការៈ “បន្ទាន់នោម ឬរាន់នោម” អាការៈនៃជម្ងឺនេះអ្នកជំនាញវេជ្ជសាស្រ្តបានចំណាត់ថ្នាក់ជម្ងឺនេះទៅក្នុង ជម្ងឺឬអាការៈមួយដែលយើងហៅថា “ជម្ងឺប្លោកនោមកន្ត្រាក់លឿន” ហៅឈ្មោះជាភាសាអង់គ្លេស Overactive bladder syndrome (OAB) ។ អាការៈជម្ងឺនេះត្រូវបានគេសិក្សានឹងរាយការណ៍មកថា ប្រហែលជា 23% កើតមានចំពោះកុមារអាយុចាប់ពី 5ឆ្នាំ ហើយវានឹងថមថយទៅវិញប្រហែល 12% នៅពេលកុមារមានអាយុពី13ឆ្នាំ ជម្ងឺនេះមិនបានប៉ៈពាល់អ្វីធ្ងន់ធ្ងរដល់ការវិវឌ្ឍន៍សុខភាពរាងកាយរបស់កុមារ ឬក៍សភាវៈទូទៅរបស់កុមារឡើយ។
យើងនឹងជជែកគ្នាទាក់ទងទៅនឹង អ្វីដែលហៅថាជម្ងឺនោមញឹកនិងការរាន់នោម

ភាពញឹកញាប់នៃទឹកនោមរបស់កុមារ
- ពេលថ្ងៃ - នោមប្រហែលជា 8ដងក្នុងមួយថ្ងៃ បរិមាណទឹកនោមតិចតួចពេលនោមចេញមកម្តងៗ។
- ពេលយប់ - មួយយប់នោមលើសពីមួយដងឡើងទៅ

ការរាន់នោម (Urinary urgency)
- មានអារម្មណ៍ថាពេលឈឺនោមម្តងៗ បើមិនប្រញ៉ាប់រត់ទៅបន្ទប់ទឹកទេនោះ ប្រហែលជាលិចដាក់ខោហើយ។
ពេលដែលគ្រូពេទ្យបានធ្វើការវិនិច្ឆ័យ គួបផ្សំនឹងការសាកសួរប្រវត្តិជម្ងឺនិងអាការៈជម្ងឺ ជាមួយការធ្វើតេស្ត៍មួយចំនួនបញ្ជាក់ហើយនោះ ចំនុចបន្ទាប់យើងនឹងជជែកគ្នាពាក់ព័ន្ធនឹងផែនការការព្យាបាល ដោយប្រើថ្នាំគ្រាប់និងការព្យាបាលដោយវិធានការអនុវត្តន៍ថែទាំសុខភាពផ្អែកលើការរស់នៅឬទម្លាប់ប្រចាំថ្ងៃ។

- វិធានថែទាំសុខភាពនិងទម្លាប់ប្រចាំថ្ងៃ
- អប់រំកុមារនិងគ្រួសារអំពីស្ថានភាពធម្មជាតិរបស់ប្រេកង់ទឹកនោមរបស់កុមាររួមជាមួយការកំណត់គោលដៅនៃការព្យាបាល
- កំនត់ពេលក្នុការនោម - ត្រូវកំនត់ម៉ោងអោយក្លាយជាទម្លាប់ ពី 2-3 ម៉ោងនឹងត្រូវទៅនោមម្តង (ទោះជាមិនឈឺនោមក៏ដោយចុ៎ះ) ក្នុងពេលថ្ងៃ។
- បង្រៀនរបៀបត្រឹមត្រូវក្នុងការឈរនោម - គួរអោយកុមារឈរញែកជើងបន្តិច ហើយគួរមានជន្ទល់ឬប្រដាប់តោង ដើម្បីអោយការឈរមានលំនឹង (ក្នុងករណីចានបង្គន់ខ្ពស់ជាងរូបរាងឬសិរីរៈរបស់គាត់)។
- កំនត់ការផឹកទឹកអោយបានតិចបំផុតមុនចូលដំណេក
- ភេសជ្ជៈមួយចំនួនដែលបង្ករជម្ងឺប្លោកនោមកន្ត្រាក់លឿនមានដូចជា៖ ភេសជ្ជៈដែលមានសារធាតុកាហ្វអ៊ីន Caffeine drinks, សុកកូឡា chocolates, សារធាតុស៊ីទ្រុស citrus និងពពួកភេសជ្ជៈមានជាតិហ្គាសកាបូណាត carbonated drinks ។
- ការកែលម្អលក្ខខណ្ឌនៃការទល់លាមក

- ការប្រើថ្នាំគ្រាប់
- អុកស៊ីប៊ូទីនីន Oxybutynin គឺជាប្រភេថ្នាំគ្រាប់ដែលត្រូវបានអនុម័តដោយស្ថាប័នអាហារនិងឪសថសហរដ្ឋអាមេរិក សម្រាប់ប្រើព្យាបាលជម្ងឺប្លោកនោមកន្រ្តាក់លឿនចំពោះកុមារ។
- ផលប៉ះពាល់ដ៏សាមញ្ញមួយពីថ្នាំនេះ (អុកស៊ីប៊ូទីនីន) គឺ៖ ស្ងួតមាត់, ស្ងួតភ្នែក, ស្ងួតស្បែក និងទល់លាមក។
ជាទូទៅនៅមានជម្រើសថ្នាំផ្សេងៗទៀតជាច្រើន ដែលមិនសរសរប្រាប់មុខងារការប្រើប្រាស់នៅក្នុងលិខិតថ្នាំផ្ទាល់ off-label ហើយក្នុងនោះក៏មានជាប្រភេទថ្នាំចាក់ផងដែរ ក្នុងករណីដែលអាការៈធ្ងន់ធ្ងរ។ ចំនុចសំខាន់ក្នុការព្យាបាលជម្ងឺនេះ ជាគោលគឺចង់អោយអ្នកជម្ងឺផ្ទាល់ក៏ដូចជាអាណាព្យាបាលយល់ពីបិរិបទនៃជម្ងឺនេះអោយបានច្បាស់ជាមុនសិន។ ប្រសិនបើលោកអ្នកមានសំនួរទាក់ទងនឹងជម្ងឺប្លោកនោមកន្រ្តាក់លឿនចំពោះកុមារនេះ

ប្រសិនបើអ្នកមានសំនួរណាមួយទាក់ទងនឹងប្រេកង់ទឹកនោមរបស់កុមារអ្នកអាចពិភាក្សាជាមួយអ្នកជំនាញខាងរោគទឹកនោមដែលជឿទុកចិត្តរបស់អ្នកឬវាជាសេចក្តីរីករាយរបស់ខ្ញុំប្រសិនបើអ្នកផ្ញើរសារមក ខ្ញុំ។ ជួបគ្នាពេលក្រោយ!





ប្រធានបទនៅលើ ជំងឺអ៊ប៉សគ្រូពេទ្យ
កាវះកាត់ចុងស្បែកលឹង្គមិនព្រលាត់លើកុមារ តើកុមារគ្រប់រូបចាំបាច់ត្រូវទទួលការវះកាត់ស្បែកចុងលឹង្គមិនព្រលាត់មែនទេ?
ជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់មាតាបិតា យើងពិចារណាលើអ្វីមួយដែលអាចធ្វើឱ្យកូនរបស់យើងនៅឆ្ងាយពីប្រតិបត្តិការដែលមិនចាំបាច់មែនទេ? ស្បែកដែលមិនមានការដកថយ ឬនៅក្នុងពាក្យវេជ្ជសាស្រ្ត "Phimosis" គឺជាបញ្ហាទូទៅនៅក្នុងវិស័យ urology កុមារបានភ្ជាប់មកជាមួយនូវសំណួរញឹកញាប់ជាឧទាហរណ៍។ តើកូនប្រុសត្រូវកាត់ស្បែកកុមារទេ?…