បច្ចុប្បន្ននេះបុរសរូបណាក៏ចាប់អារម្មណ៍នឹងយកចិត្តទុកដាក់លើបញ្ហាសុខភាពផ្លូវភេទរបស់ខ្លួនដែរ។ មានសុភាពបុរសជាច្រើនអ្នកដែលពួកគាត់បានព្យាយាមផ្លាស់ប្រែនិងថែរក្សាសុខភាពរបស់ខ្លួនអោយស្ថិតក្នុងកម្រិតល្អប្រសើរ ជាពិសេសពួកគាត់បានប្រឹងប្រែងធ្វើលំហាត់ប្រាណអោយវ័យរបស់ខ្លួននៅតែមានសភាពដូចដើមដដែល។ ការដែលបុរសមានសុខភាពនិងជីវិតផ្លូវភេទដ៏បរិបូរណ៏វាជាចំនែកសំខាន់មួយដែលធ្វើអោយសុខ

មាលភាពរបស់ពួកគាត់ថិតក្នុងកម្រិតប្រសើរ។ ងាកមកមើលការប្រើបាស់ថ្នាំក៏ដូចជាអាហារបំប៉ននៅក្នុងប្រទេសកម្ពុជាវិញ គឺមានលក្ខណៈងាយស្រួល ក្នុងលក្ខខ័ណ្ឌការទិញក៏ដូចជាវិជ្ជបញ្ជារដែលចេញដោយគ្រូពេទ្យផងដែរ។ ជាលទ្ធផលលើភាពងាយស្រួលទាំងអស់នោះវាបានបង្ករជាមូលហេតុនៃការប្រើប្រាស់ថ្នាំនិងអាហារបំប៉នមិនត្រឹមត្រូវហើយទទួលរងនៃបញ្ហារផលប៉ះពាល់លើសុខភាពផ្លូវភេទក៏ដូចជាផលប៉ះពាល់ពីថ្នាំនិងអាហារបំប៉នទាំងអស់នោះផងដែរ។
ក្នុងប្រធានបទមួយនេះ យើងនឹងលើកយកមកនិយាយលើថ្នាំមួយប្រភេទដែលមានគុណភាពល្អក្នុងចំនោមថ្នាំដ៏ទៀត សម្រាប់ដោះស្រាយលើបញ្ហាប្រដាប់ភេទបុរស(លឹង្គ)មិនឡើងរឹង។ ថ្នាំប្រភេទនេះមានឈ្មោះថា Tadalafil បូករួមជាមួយចំនុចសំខាន់ផ្សេងៗរបស់ថ្នាំនេះដែលយើងគួរដឹងពីវា។
របកគំហើញពាក់ព័ន្ធនឹងរឿងប្រដាប់ភេទមិនឡើងរឹងនេះត្រូវបានរកឃើញនឹងផ្តល់ការព្យាបាលក្នុងអំឡុងឆ្នាំ 1998 បន្ទាប់ពីក្រុមហ៊ុនផលិតឪសថដ៏ធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer បានណែនាំថ្នាំប្រភេទគ្រាប់របស់ខ្លួនដែលមានបណ្តាញសមាសធាតុគីមិវិទ្យាឈ្មោះថា PDE5 inhibitor, Sildenafil (Viagra)

ដាក់លើទីផ្សារអោយមានការប្រើប្រាស់ជាសកល។ នៅពេលថ្នាំគ្រាប់ប្រភេទនេះបានដាក់លក់នៅលើទីផ្សារមួយរួយៈមកក៏ស្រាប់តែទទួលបានការត្អូញត្អែរពីអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងកត្តាមួយចំនួនដូចជា៖ប្រសិទ្ធិភាពទាក់ទងនឹងរយៈពេលនៃសកម្មភាពផ្លូវភេទខ្លីពេក, មានផលប៉ះពាល់ពីថ្នាំខ្លះៗដូចជាៈច្រាល់សម្ពាធឡើងមកលើផ្ទៃមុខ(មុខក្រហម), ព្រិលភ្នែក ជាដើម។ ដូច្នេះហើយទើបមានការកែតម្រូវលើសមាសធាតុផ្សំហើយក្រុមហ៊ុនក៏បានផលិតវាឡើងវិញដែលផ្តល់ឈ្មោះថា Taladafil ។ Taladafil វាត្រូវបានអនុម័តអោយប្រើប្រាស់ដោយអង្គភាពគ្រប់គ្រងអាហារនិងឪសថសហរដ្ឋអាមេរិកក្នុងឆ្នាំ 2003។
ប្រព័ន្ធម៉េកានិកនៃ Taladafil ៖
- វាធ្វើសកម្មភាពនៅជាលិកាលិង្គនៅខាងក្នុងលិង្គ
- ប្រសិទ្ធភាពរបស់វាគឺរក្សានូវការបញ្ជូនសរសៃប្រសាទទាក់ទងនឹងការឡើងរឹងរបស់លិង្គដ៏សំខាន់គឺនីត្រាតអុកស៊ីដ (NO)
- នៅពេលតម្រេកបានកើតឡើងហើយ វានឹងមានសញ្ញាបញ្ជាពីខួរក្បាលចុះមកកាន់ជាលិការលឹង្គតាមរយៈខួរឆ្អឹងខ្នង ប្រៀបដូចការបញ្ជាតាមចរន្តអគ្គិសនីដូចគ្នាដែរ ដូច្នេះជាលិកាដែលធ្វើតួនាទីអោយលឹង្គឡើងរឹងនោះគឺត្រូវបានជម្រុញដោយថ្នាំ Taladafil ផ្ទាល់ដើម្បីវាអោយងាយឡើងរឹងជាងមុន។

ខ្ញុំសូមធ្វើសេចក្តីសនិដ្ឋានតាមរបៀបជាក់ស្តែងដូចតទៅ ៖ Taladafil មិនមែនជាប្រភេទថ្នាំដែលធ្វើអោយយើងមានអារម្មណ៍ផ្លូវភេទដោយផ្ទាល់នោះទេ ជាការពិតវាបានធ្វើអោយអារម្មណ៍ផ្លូវភេទកើតឡើងដោយខ្លួនឯងតែម្តង ត្រង់ចំនុចនេះចង់និយាយអោយងាយយល់ថា អារម្មណ៍ផ្លូវភេទវាកើតឡើងគឺពឹងផ្អែកជាក់ស្តែងទៅនឹងកត្តាជម្រុញដែលបង្ករអោយមានចំណង់(តម្រេក) ហើយប្រដាប់ភេទ(លឹង្គ)នឹងឡើងរឹងងាយជាងធម្មតា។
ចំនុចខ្លាំងរបស់ Taladafil
- 70%ជួយកាត់បន្ថយភាពបរាជ័យនៃការដែលលឹង្គមិនឡើងរឹង
- 36 ម៉ោងគឺនៅមានប្រសិទ្ធិភាព
- អាចពិសារថ្នាំនេះជាមួយអាហារដែលមានជាតិខ្លាញ់ច្រើនឬភេសជ្ជៈដែលមានជាតិអាកុល (ដោយឡែកថ្នាំផ្សេងទៀតមិនអាចឡើយ)។

ផលប៉ះពាល់ផ្សេងទៀតដែលលោកអ្នកអាចទទួល
- ឈឺក្បាល - 12%
- តឹងណែនពោះ (អាហារមិនរលាយ) – 7%
- ឈឺខ្នង - 6%
- មុខក្រហម (សម្ពាធឈាមច្រាល់ឡើងមកលើមុខ) – 3%
ចំនុចហាមប្រាម
- កុំពិសារថ្នាំនេះជាមួយនឹងប្រភេទថ្នាំដទៃដែលមានសារធាតុ នីត្រាត (វាជាប្រភេទសារធាតុថ្នាំជួយទប់ស្កាត់ឈឺទ្រូង)។
- អ្នកដែលទើបមានប្រវត្តិជម្ងឺគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល
- លោកអ្នកដែលទទួលរងប្រតិកម្មជាមួយនឹង Taladafil នេះផ្ទាល់
សង្ឃឹមថាព័ត៌មាននេះនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ ដើម្បីសុវត្ថិភាពរបស់អ្នកសូមនិយាយជាមួយអ្នកជំនាញខាងស្បូនរបស់អ្នកឬវាមិនអីទេប្រសិនបើអ្នកផ្ញើរសារ ខ្ញុំ មុនពេលប្រើថ្នាំគ្រាប់លិង្គងាប់លិង្គ។ ជួបអ្នកនៅអត្ថបទបន្ទាប់!





គំនិតមួយលើ "How Tadalafil improved erectile dysfunction?"