ប្រសិនបើអ្នកបានធ្វើនីតិវិធី ESWL ឬអ្នកទើបតែធ្វើការសម្រេចចិត្តក្នុងការព្យាបាលលើក្រលៀនរបស់អ្នកថ្មីៗនេះខ្ញុំសង្ស័យថាអត្ថបទនេះនឹងមានអត្ថប្រយោជន៍ចំពោះអ្នក។ ESWL ដែលជាការព្យាបាលដោយលីកូវ័រស្ហុកវីធីគឺជានីតិវិធីរាតត្បាតតិចបំផុតជាពិសេសលើគ្រួសក្នុងតំរងនោម។ ពិភពលោកចុងក្រោយ ESWL ជំនាន់ទី ៤ បច្ចុប្បន្នត្រូវបានតំឡើងនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ទោះយ៉ាងណាក៏ដោយក៏នៅតែមានផលប៉ះពាល់បន្ទាប់បន្សំខ្លះៗពីឧបករណ៍ដែលអ្នកអាចស្គាល់ឬបទពិសោធន៍បន្ទាប់ពីបញ្ចប់នីតិវិធី។ (ទិន្នន័យឯកសារយោងនេះមានប្រភពចេញពីសមាគមអ៊ឺរ៉ុបអ៊ែរហ្ស៊ីស្តីពីជំងឺអ៊រអ៊ុយរិទ្ធី ២០២០ ។) ហើយនៅទីនេះពួកគេ ...
ផលប៉ះពាល់រយះពេលខ្លីក្រោយពីការពីបាញ់បំបែកគ្រួសហើយ
- ការនោមចេញមកលាយឈាម គឺស្ទើរតែ 100%ដែលអ្នកជម្ងឺត្រូវជួប
- ពីព្រោះការបាញ់បំបែកគ្រួសគឺជាការប្រើរលកសម្លេងពីឧបករណ៍បំបែក (Extracorporeal Shockwave lithotripsy) ដោយបាញ់តម្រង់ទៅកាន់គ្រួសផ្ទាល់ នៅពេលគ្រួសបែក វានឹងមានកម្ទេច ហើយកម្ទេចនេះឯងដែលបណ្តាលអោយមានការមុតឬកកិតនឹងភ្នាស់សាច់តម្រងនោមដែលបណ្តាលអោយមានឈាមពេលយើងនោមចេញមក។
- នោមចេញមកមានលាយឈាមជាមួយកម្ទេចកម្ទីគ្រួស
- អាការៈនេះនឹងប្រសើរឡើងវិញក្នុងរយៈពេលពីរទៅបីងថ្ងៃក្រោយមក
- អ្នកនឹងតម្រូវអោយពិសារទឹកសុទ្ធពី ២-៣លីត្រក្នុងមួយថ្ងៃ ដើម្បីជួយអោយអាការៈនោមលាយឈាមវាប្រសើរឡើងវិញ។

- ហានិភ័យស្ត្រេសរេសស្ទឺរ ៤ - ៧ ហានិភ័យ %
- ពាក្យថា Steinstresse មកពីភាសាអាល្លឺម៉ង់ ប្រែជាភាសាអង់គ្លេសគឺ “stone route”
- ពេលគ្រួសបែកជាចំណែកតូចៗ វានឹងធ្លាក់ចូលទៅក្នុងបង្ហួរតម្រងនោម ហើយវានឹងធ្លាក់ម្តងមួយចំនែកៗតាមបង្ហួរតម្រងនោមចុះមកក្រោម ការធ្លាក់ចុះមករបស់គ្រួសយើងអាចមើលឃើញវាតាមរយៈកាតថតរូបភាពវិជ្ជសាស្ត្រ។
- “stone route” នឹងធ្វើអោយមានអារម្មណ៍ឈឺអួល ឬអ្នកខ្លះឥតមានអាការៈឈឺនោះទេ។

- ចាប់ពី 21-59% គ្រួសដែលនៅសេសសល់អាចកើតឡើងវិញម្តងទៀត
- គ្រួសដែលមានទំហំតូចជាង ៤លី ចាត់ទុកថាជាគ្រួសដែលមានសុវត្ថិភាព
- គ្រួសដែលមានសុវត្ថិភាព គឺវាអាចធ្លាកចុះមកដោយខ្លួនវាបាន
- 21%ដែលគ្រួសទាំងនោះអាចមានលទ្ធភាពកើតឡើងវិញក្នុងរយៈពេល 5ឆ្នាំបន្ទាប់ ដូច្នេះទើបតម្រូវអោយមានការតាមដានមើលគ្រួសក្នុងរយៈពេល5ឆ្នាំម្តង។
- ជាធម្មតាការតាមដានមើលគ្រួសដែលនៅសេសសល់គឺនឹងធ្វើឡើងដោយការប្រើឧបករណ៍អេកូសាស្រ្ត។

- ចាប់ពី 2-4% នឹងប្រឈមជាមួយការឈឺចាប់ដោយសារគ្រួស
- ពេលដែលគ្រួសបែក ជួនកាលវាអាចបណ្តាលអោយយើងឈឺចាប់ភ្លាមៗតែម្តង
- អ្នកជម្ងឺនឹងនៅតែតម្រូវអោយពិសារទឹកសុទ្ធពី 2-3លីត្រក្នុងមួយថ្ងៃដើម្បីកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីគ្រួស។
- មានថ្នាំសម្រាប់លេបដែលអាចជួយកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីគ្រួសក្រោយពេលបាញ់បំបែកគ្រួសដោយម៉ាស៊ីន ESWL ។

- ចាប់ពី 1-2,7% អាចប្រឈមនឹងការចម្លងរោគនៅក្នុងចរន្តឈាម
- គ្រួសក្នុងតម្រងនោមជាកន្លែងដែលពពួគមេរោគរស់នៅ ដូច្នេះនៅពេលគ្រួសបានបែកអស់ទៅ ពពួកមេរោគវាអាចរត់ចូលទៅក្នុងចរន្តឈាមពេលនោះហើយដែលវាអាចបង្ករអោយមានការបង្កររោគនៅក្នុងចរន្តឈាមយើងបាន។
- យើងនឹងមិនណែនាំអោយអ្នកជម្ងឺប្រើថ្នាំផ្សះបន្ទាប់ពីការបាញ់បំបែកគ្រួសដោយឧបករណ៍ ESWL ឡើយ ដោយសារវាជាការផ្តល់លទ្ធភាពអោយមានការស្គាល់ថ្នាំជាយថហេតុណាមួយកើតឡើង។
- អ្វីដែលជាការអនុវត្តអោយល្អ គឺត្រូវរង់ចាំមើលថាអ្នកជម្ងឺនឹងក្តៅខ្លួនឬគ្រុនឬយ៉ាងណា?
- អាចនឹងមានការចេញឈាមខ្លាំងក្នុងជាលិកាតម្រងនោមប្រហែលតិចជាង 1% (< 1 %)
- ដោយសារការបាញ់បំបែកគ្រួសដោយឧបករណ៍ ESWL វាជាបច្ចេកទេសដ៏ល្អបំផុតក្នុងរផ្នែកវេជ្ជសាស្រ្ត ដូច្នេះយើងឃើញមានរបាយការណ៍តិចតួចបំផុតដែលបានរាយការណ៍ថាមានការរងរបួសធ្ងន់ដល់តម្រងនោម។
ផលប៉ះពាល់រយៈពេលវែងក្រោយការបាញ់បំបែកគ្រួស
គ្មានភស្តុតាងគាំទ្រនឹងជាក់លាក់ណាមួយដែលបង្ហាញអំពីការសន្មត់ថាឧបករណ៍ ESWL នឹងអាចបង្ករភាពស្មុគស្មាញក្រោយការធ្វើជារយៈពេលយូរអង្វែងដែរ។



គំនិតមួយលើ“ Post-ESWL patient instructions”