ជាទូទៅយើងឃើញមានអ្នកជម្ងឺប្រភេទនេះជាច្រើននាក់បានមកពិភាក្សាព្យាបាលជាមួយខ្ញុំពាក់ព័ន្ធទៅនឹងការហើមនៃថង់ពងស្វាសរបស់គាត់។ ក្នុងនេះដែរជម្ងឺដែលយើងគួរតែចាប់អារម្មណ៍ឬគួរយល់ដឹងបន្ថឺម គឺមានជម្ងឺម្យ៉ាងដែលយើងហៅឈ្មោះវាថា “ជម្ងឺកោបអណ្ឌៈ” ជាភាសាអង់គ្លេស Hydrocele នៅក្នុងប្រធានបទមួយនេះ យើងនឹងជជែកគ្នាថាតើជម្ងឺនេះវាកើតឡើងដោយរបៀបណាសម្រាប់មនុស្សធំ។ ជំហ៊ានដំបូងយើងត្រូវញ៉ែកអោយដាច់ពីគ្នាសិនថា ជម្ងឺកោបអណ្ឌៈនេះវាកើតឡើងដោយរបៀបណា? ដើម្បីបកស្រាយនៅសំនួរខាងលើនេះ ខ្ញុំប្រហែលត្រូវសុំការអនុញ្ញាតពីលោកអ្នកបន្តិចដើម្បីធ្វើការពន្យល់អំពីកាយវិភាគនៃថងពងស្វាសរបស់បុរស។ នៅក្នុងថងពងស្វាសវាមានបន្សល់ទុកចន្លោះរវាងគ្រាប់ពងស្វាសនិងស្បែកថង់ពងស្វាស ហើយនៅក្នុងចន្លោះនេះដែរ គឺមានសារធាតុរាវបន្តិចបន្តួចដើម្បីជួយអោយគ្រាប់ពងស្វាសមានចលនាចុះឡើងទៅមកបានបានងាយ។ នៅក្នុងចន្លោះថង់ពងស្វាសនេះត្រូវបានរុំព័ទ្ធដោយស្រទាប់ ម្យ៉ាងដែលយើងអោឈ្មោះវាថា “Tunica vaginalis” ។ Tunica vaginalis មានតួនាទីផ្តល់លំនឹងលើសារធាតុរាវនៅក្នុងពងស្វាសរបស់យើង តែដោយឡែកនៅពេលតុល្យភាពត្រូវបានរុកកួនដោយកត្តាផ្សេងៗណាមួយ ការរុកកួននេះហើយដែលធ្វើអោយកម្រិតសារធាតុរាវនៅក្នុងថងពងស្វាសកើនឡើងលើសកម្រិតធម្មតា។ ចំពោះការកើនឡើងនូវកម្រិតសារធាតុជាតិរាវនេះហើយ ដែលបានបង្ករអោយមានលក្ខខ័ណ្ឌម្យ៉ាងកើតឡើង យើងហៅលក្ខខ័ណ្ឌនោះថាជាសភាវៈទឹកដកក្នុងថងពងស្វាស (ជម្ងឺកោបអណ្ឌៈ)។

នៅពេលដែលយើងអាចបដិសេធមូលហេតុនៃអេ Hydroceleបន្ទាប់មកយើងអាចបែងចែកវាជា ២ រោគវិទ្យា
- ការផលិតសារធាតុរាចច្រើនហួសហេតុពេក
- ដោយសារមានការលាកកើតឡើង - ដូចជាការរលាកថង់ពងស្វាសដោយសារមេរោគបង្ករ, ការរលាកបំពងនាំមេជីវិតឈ្មោល, ជម្ងឺកាមរោគស្វាយជាដើម។
- ការទទួលរងរបួសពីឧបទ្ទវហេតុ ឬមួយមានការបង្កររោគបន្ទាប់ពីមានការវះកាត់អ្វីមួយជាដើម។
- មានពពួកសាច់កាចកើតឡើងក្នុងបរិវេណប្រដាប់បន្តពូជជាដើម
- មានការឆ្លើយតបឬភាពខុសប្រក្រតីនៃសារធាតុរាវដែលកើតមាននៅក្នុងថងពងស្វាស
នៅពេលដែលអ្នកជម្ងឺមកដល់ផ្នែកប្រព័ន្ធទឹកនោម គ្រូពេទ្យនឹងសាកសួរពីអាការៈនិងប្រវត្តជម្ងឺបន្ថែម, ធ្វើការពិនិត្យផ្ទាល់ទៅលើពងស្វាសដែលខុសប្រក្រតី ដើម្បីធ្វើការបញ្ជាក់ថាវាពិតជាជម្ងឺកោបអណ្ឌៈប្រាកដមែន ការធ្វើការពិនិត្យច្រើនយ៉ាងរបៀបនេះព្រោះយើងខ្លាចមានជម្ងឺមួយក្រុមផ្សេងទៀតដែលវាមានសន្ឋានស្រដៀងជម្ងឺកោបអណ្ឌៈខាងលើនេះ។ ខាងក្រោមនេះជាជម្ងឺដែលមានភាពស្រដៀងទៅនឹងជម្ងឺកោបអណ្ឌៈ ៖

- ជម្ងឺពោះវៀនធ្លាកចូលក្នុងថងពងស្វាស
- ជម្ងឺរលាកបំពង់នាំមេជីវិតឈ្មោល
- ជម្ងឺដុំសាច់លើពងស្វាស
ទម្រង់រូបភាពដែលមានសារៈប្រយោជន៍យ៉ាងខ្លាំងក្នុងការបញ្ជាក់អំពីការធ្វើរោគវិនិច្ឆ័យ វាគឺជា“ ការពិនិត្យអ៊ុលត្រាសោននៃពងស្វាស” ។ វាត្រូវការតួនាទីយ៉ាងខ្លាំងដើម្បីវាស់ទំហំនិងលក្ខណៈទោះវិធីណាក៏ដោយវាក៏មានលទ្ធភាពបញ្ជាក់ថាមិនមានការសង្ស័យថាមានដុំសាច់ពងស្វាសលាក់នៅក្នុងនោះទេ។

នៅពេលជម្ងឺកោបអណ្ឌៈត្រូវបានធ្វើរោគវិនិច្ឆ័យរួចរាល់ហើយនោះ យើងនឹងព្យាបាលវាទៅតាមមូលហេតុដែលបង្ករអោយមានការប៉ោង(កោប)នោះ។ បន្ទាប់ពីការព្យាបាលយើងនឹងណាត់អ្នកជម្ងឺត្រឡប់មកតាមដាន ដើម្បីវាស់ស្ទង់ថាការព្យាបាលមានប្រសិទ្ធិភាពឬយ៉ាងណា?។ ក្នុងន័យនេះដែរ ប្រសិនបើវានៅតែមិនមានប្រសិទ្ធិភាពនោះ ដូច្នេះការព្យាបាលដោយការវះកាត់នឹងត្រូវជ្រើសរើសយកមកអនុវត្តនៅក្នុងកាលទេសៈរបៀបនេះ។ មានបច្ចេកទេសវះកាត់ធំៗចំនួន២លើបញ្ហាជម្ងឺកោបអណ្ឌៈនេះ៖
- ការវះកាត់បើកពងស្វាសផ្ទាល់ -តម្រូវអោយធ្វើការវះកាត់នៅក្នុងបន្ទប់វះកាត់កោ្រមការប្រើប្រាស់ថ្នាំសណ្តំ បញ្ហារនេះអាចទទួលរងផលស្មុគស្មាញ និងការត្រឡប់មកវិញនៃជម្ងឺនេះក្រោយពីការវះកាត់បន្តិចបន្តួចសម្រាប់អ្នកជម្ងឺ។
- ការប្រើម្ជុលចាក់- នៅពេលដែលអ្នកជម្ងឺណាម្នាក់គាត់មិនចង់ធ្វើការវះកាត់ ដូច្នេះការប្រើម្ជុលចាក់នៅក្នុងបន្ទប់ពិភាក្សាជម្ងឺប្រហែលជាជម្រើសល្អសម្រាប់គាត់ គ្រាន់តែអ្នកជម្ងឺត្រូវទទួលយកការប្រឈមពាកព័ន្ធនឹងបញ្ហាការចេញឈាមនៅក្នុងថងពងស្វាស ដែលមានអាត្រាខ្ពស់ដែរតែប៉ុណ្ណោះ។

សារសំខាន់ដែលវេជ្ជបណ្ឌិតជំនាញផ្នែកប្រព័ន្ធទឹកនោមចង់ប្រាប់ទៅអ្នកជម្ងឺនោះគឺ ជម្ងឺកោបអណ្ឌៈគឺជាប្រភេទជម្ងឺដែលមិនអាចយាយីដល់ជីវិតរបស់អ្នកជម្ងឺឡើយ ជម្ងឺនេះវាគ្រាន់តែកាត់បន្ថយគុណភាពការរស់នៅប្រចាំថ្ងៃរបស់អ្នកជម្ងឺតែប៉ុណ្ណោះ។ មធ្យោបាយមួយដែលអាចកំចាត់ជម្ងឺកោបអណ្ឌៈនេះទៅបាន គឺមានតែការធ្វើការវះកាត់ព្យាបាលដើម្បីទប់ស្កាត់ការកើតត្រឡប់មកវិញនៃជម្ងឺនេះតែម្យ៉ាងគត់។
សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.




